Fanfics

ភាគទី18

10:52, 12 September 2024

   សកម្មភាពស្និទ្ធស្នាលរបស់Chaemin និង Wonyoung ក្លាយជាប្រធានបទក្តៅគគុកនៅក្នុងក្រុមហ៊ុន។

  បុគ្គលិកនាំគ្នាយកមកវិភាគវែកញែក គ្រប់ៗគ្នា។ពួកគេជឿជាក់ថា អ្នកទាំងពីរប្រាកដជាកំពុងទាក់ទងគ្នាមិនខាន។

   Liz ក្នុងនាមជាមិត្តនាង ក៏ឆ្ងល់ពីរឿងនេះដែរ ហើយនាងមិនយល់ពីWonyoung ដែលស្រាប់តែស្និទ្ធស្នាលនឹងChaemin ថ្នាក់នេះ។Liz ព្យាយាមសាកសួរនាង ប៉ុន្តែនាងថែមទាំងមិនខ្វល់នឹងឆ្លើយតបទៀតផង ថែមទាំងស្តីបន្ទោសនាងដែលចេះដឹងជ្រៀតជ្រែករឿងរបស់ខ្លួន

Rei បានណាត់Lizទៅជួបនៅ ភោជនីយដ្ឋានមួយកន្លែងដើម្បីពិភាក្សារឿងដែលបានកើតឡើង«ហេតុអ្វីមិត្តអ្នកនាង ធ្វើបែបនេះដាក់Yujin? ដឹងទេថាវាខូចចិតត្តខ្លាំងប៉ុណ្ណា ដោយសារតែមិត្តអ្នកនាងហ្នឹង» Rei ស្តីបន្ទោសWonyoung «ខ្ញុំក៏មិនដឹងដែរថា Wonyoung កើតស្អី តែខ្ញុំជឿជាក់ថា Wonyoung នាងមិនមែនជាមនុស្សស្រីចិត្តរាយមាយនោះទេ បើនាងស្រលាញ់អ្នកណា នាងនឹងស្រលាញ់អ្នកនោះដោយចិត្តស្មោះ» Liz «ចុះឥឡូវ... ស្អីទាក់ទងមនុស្សប្រុស ទាត់ក្បាលYujin ចោល» Rei «ហុឺម...គិតទៅWonyoung         វាក្លាយទៅជាបែបនេះតាំងពី លោកChaemin ហៅនាងទៅនិយាយរឿងអីមិនដឹងទេ» Liz «និយាយ....និយាយរឿងអី» Rei« មិនដឹងទេ តែវិញ្ញាណទី6 ខ្ញុំប្រាប់ថា រឿងហ្នឹងអាចនឹងទាក់ទង.  នឹងការបែកគ្នារបស់Yujin និងWonyoung » Reiគិតមួយសន្ទុះ

« ខ្ញុំនឹងប្រាប់រឿងនេះដល់ Yujin »

**********************

ខុនដូរបស់Rei

« ឯងមិនគិតចេញទៅជួបអ្នកណាខ្លះទេ គិតតែពីសម្ងំផឹក» Rei

  Yujin ស្នាក់នៅខុនដូរបស់Rei តាំងពីថ្ងៃដែលត្រូវWonyoung ទះ នាងមិនដែលត្រលប់ទៅផ្ទះវិញទេ«Yujin យើងមានរឿងសំខាន់ទាក់ទងនឹងWonyoung ប្រាប់ឯង» Rei «យើងមិនចង់ដឹងឮរឿងស្អី ពាក់ព័ន្ធនឹងស្រីម្នាក់នោះទេ   ឈប់រំលឹកពីនាងទៀត » Yujin ដើរទៅយកស្រានៅទូទឹកកកបន្ត« អាChaemin ហៅWonyoung របស់ឯងទៅជួប ហើយតាំងពីថ្ងៃនោះមកនាងប្រែប្រួល» Rei «ឯងនិយាយរឿងឆ្កួតស្អី. កុំមកប្រឌិតរឿងឲយើងមានសង្ឃឹម វុឺយ» Yujin «តែLiz ជាអ្នកប្រាប់យើងណា៎» Rei «ហើយវា. យ៉ាងមិច» Yujin

Rei ទាញYujin ឲអង្គុយ ហើយរៀបរាប់«អញ្ចឹង អាចង្រៃនោះ ហៅនាងទៅនិយាយជាមួយតែពីរនាក់   ហើយWonyoung   ក៏ឈប់ស្រលាញ់យើងតាំងពីថ្ងៃនោះ តែ....តើវានិយាយរឿងអី» Yujin « មិនដឹងទេ ឯងមិនសួរនាងខ្លួនឯងទៅ» Rei« តែនាងមិនចង់ឃើញមុខយើងផងហ្នឹង អាចដូចពាក្យដែលនាងនិយាយ នាងប្រហែលជាស្រលាញ់អាម្នាក់ហ្នឹងមែន» Yujin « Yujin ....ឯងជឿនាងដែរឫ ?    ថានាងឈប់ស្រលាញ់ឯង    យើងគិតថាឯងជាមនុស្ស ដែលយល់ចិត្តនាងបំផុត តែមើលទៅមិនមែនទេ» Rei

Yujin គិតដល់រឿងដែល Wonyoung ធ្លាប់ធ្វើមកលើនាង ទើបនាងនឹកឃើញថា Wonyoung គ្មានថ្ងៃធ្វើបែបនេះដាក់ខ្លួនដូចពាក្យដែលនាងនិយាយទេ« អូ ....Rei អរគុណសម្លាញ់ ដែលដាស់តឿនសតិយើង   យើងស្រលាញ់ឯង» Yujin ថើបថ្ពាល់Rei ឯReiយកដៃជូតចេញព្រោះស្អុយស្រា

******************

« ខ្ញុំធ្វើតាមលោកគ្រប់យ៉ាងហើយ សង្ឃឹមថាលោកធ្វើតាមសន្យាផងចុះ»   Wonyoung ដាក់ទូរស័ព្ទចុះ នាងទើបតែនិយាយជាមួយChaeminរួច   មុខរបស់នាងក្រៀមក្រំព្រោះនឹកដល់Yujin ។

មួយសន្ទុះក្រោយមក ម៉ែដោះដើរចូលមកជាមួយនឹងទឹកដោះគោមកអោយនាង«អ្នកស្រី ទឹកដោះគោស្រស់ ជួយអោយគេងលក់ស្រួល» ម៉ែសោះ«ចាស អរគុណម៉ែដោះ» ម៉ែដោះចាកចេញទៅ តែមិនភ្លេចលបមើលថានាងបានផឹកទឹកដោះគោរួចហើយឫអត់ទេ   ពេលឃើញនាងលើកកែវទឹកដោះគោផឹកអស់ហើយ គាត់ញញឹមពេញចិត្តរួចចាកចេញទៅ

មួយសន្ទុះWonyoung មានអារម្មណ៍ងងុយគេងខុសធម្មតា រហូតដល់នាងដាក់ខ្លួននៅលើពូក ហើយសន្លប់បាត់ស្មារតីតែម្តង។

រំពេចនោះសម្លេង សម្រឹបជើងមួយគូ ឈប់នៅពីមុខគ្រែរបស់នាង ហើយលើកបីនាងឡើង   ជាមួយនឹងស្នាមញញឹមចុងមាត់........

********************

Wonyoung ភ្ញាក់ឡើង ដោយសារពន្លឺព្រះអាទិយត្យ ចាំងចូលតាមបង្អួចព្រាលៗ ។

នាងបើកភ្នែកឡើងតិចៗរហូតដល់អស់ ទើបនាងរកឃើញថាទីនេះមិនមែនជាបន្ទប់របស់នាងទេ។

Wonyoung ស្រឡាំងកាំង និងភិតភ័យ នាងព្យាយាមស្វែងរកទូរស័ព្ទរបស់ខ្លួន ប៉ុន្តែរកមិនឃើញ។

  រំពេចនោះទ្វារបើកឡើង Wonyoung បម្រុងនឹងយកថូផ្កានៅលើតុគប់ទៅមនុស្សនោះហើយ តែត្រូវទប់ដៃទាន់ នៅពេលឃើញមុខរបស់គេ«Yujin ហេតុអីបានជាខ្ញុំនៅទីនេះ?» Wonyoung «គ្មានអ្វីទេ គ្រាន់តែ....ចាប់ពង្រត់ម្តាយតូចរបស់ខ្ញុំ យកមករំលោភយកកូន2-3 នាក់ហើយ ចាំយកទៅអោយ លោកChaemin របស់ម៉ាក់វិញតែប៉ុណ្ណឹង» Yujin «តើនាងនិយាយឆ្កួតស្អី Yujin កុំឈ្លើយ!» Wonyoung «Aww ម៉ាក់.... ធ្វើឯងលេងខ្លួនអីឯណា ក្រែងយើងធ្លាប់ធ្វើស្អីគ្នាច្រើនដងហើយមិនអញ្ចឹង អេ....ឫមួយក៏ម៉ាក់ភ្លេច ....ចង់អោយខ្ញុំរៀបរាប់កន្លែងដែលយើងធ្លាប់សាងស្នេហ៍ដែរទេ ..... មានតាំងពី ក្នុងបន្ទប់ទឹក បន្ទប់គេង រីសត   អរ....សូម្បីតែនៅក្នុងការិយាល័យរបស់អគ្គនាយក....អរឫក៏ម៉ាក់នៅតែមិនចាំ        អញ្ចឹងអោយខ្ញុំបញ្ជាក់ពីទំហំដើមទ្រូងរបស់ម៉ាក់ទេ ថាប៉ុណ្ណា......»Yujin ឆ្លើយទាំងច្រឡើម« Yujin!!!!!!» Wonyoung ខឹង« ហៅខ្ញុំធ្វើអីម៉ាក់តូច....ឫចង់អោយខ្ញុំស្តារការចងចាំរបស់ម៉ាក់ពេលនេះតែម្តងមែនទេ? Hm...» Yujin ញញឹមខិល ហើយដើរចូលទៅជិតនាងWonyoung រំកិលខ្លួនគេចពីYujin តែនាងចាប់នាងជាប់« ចង់រត់ទៅណា ....ម៉ាក់!» Yujin ចាប់ផ្តើមលិឌករបស់នាង «ខ្ញុំបានប្រាប់ហើយ ថារឿងរបស់យើងចប់ហើយ Yujin ...កុំរញ៉េរញ៉ៃនឹងខ្ញុំទៀត» Wonyoung រុញនាងចេញ«តែខ្ញុំមិនចប់ !  ខ្ញុំមិនមែនជារបស់លេងសម្រាប់នាងប្រើហើយធុញ រួចបោះចោលទេWonyoung » Yujin «លែងៗ ឈឺ Yujin » Yujin ច្របាច់ស្មារបស់នាង« ប្រាប់ខ្ញុំ Wonyoung    ហេតុអីបានជានាងទៅស្និទ្ធស្នាលជាមួយអាចង្រៃនោះ ប្រាប់បង!» Yujin «វាគ្មានស្អីទេ ក្រៅពីខ្ញុំស្រលាញ់គេ...» Wonyoung

Yujin ខឹងនឹងសម្តីរបស់នាងពន់ពេក ទើបអត់ទ្រាំមិនបាន   នាងសង្កត់ខ្លួនរបស់Wonyoung លើពូក ហើយថើបនាងទាំងកម្រោល សម្លៀកបំពាក់នៅលើខ្លួនរបស់នាងត្រូវបានYujin ហែកចេញរហូតសល់តែអាវកាក់ពណ៍ស ដើម្បីបិទបាំងទ្រូងទាំងគូនោះប៉ុណ្ណោះ។

Yujin លោមុខទៅថើបនាងខ្លាំងៗម្តងទៀត      រហូតដល់នាងឈប់សកម្មភាពភ្លាមៗបន្ទាប់ពីឮសម្លេងយំខ្សឹកខ្សួលរបស់Wonyou។ Yujin លែងនាងអោយមានសេរីភាព ហើយចុះពីលើគ្រែយកភួយមកគ្របលើខ្លួនរបស់នាង នឹងដាក់ជង្គង់លើឥដ្ឋអង្គុយចុះ« Wonyoung ....បងសុំទោស ...បងមិនបានតាំងចិត្តទេ» Yujin «ហុឺ(យំ)» Wonyoung « បងដឹងថាអូនកុហកបងគ្រប់យ៉ាង.... ប្រាប់បងមកថាអាChaemin វានិយាយរឿងអីជាមួយអូន ខ្លះថ្ងៃនោះ បានជាអូនធ្វើបែបនេះដាក់បង» Yujin Wonyoung គ្រានតែមើលទៅYujin ហើយគ្រវីក្បាល«Wonyoung បើអូនមិនប្រាប់បងទេ បងនឹងស្លាប់អោយអូនមើល!»Yujin ដកកាំភ្លើងចេញ ហើយតម្រង់ទៅក្បាលរបស់នាង។  Wonyoung ភ័យស្លន់ស្លោរ ព្យាយាមឃាត់នាងតែYujin មិនស្តាប់ ហើយដៃត្រៀមនឹងកេះកៃកាំភ្លើងគ្រប់ពេល«Yujin ឈប់ៗ....កុំ...អូនព្រមហើយ ទម្លាក់កាំភ្លើងចុះ» Wonyoung.  ភ្លាមៗនោះYujin សើច« ហាសហា Wonyoung អូនបារម្ភពីបងខ្លាំងដល់ថ្នាក់នេះ នៅហ៊ាននិយាយថាឈប់ស្រលាញ់បងទៀត» Yujin « Yujin នេះមិនមែនជារឿងលេងសើចទេ ....»«មើលណា៎ កាំភ្លើងជ័រទេពៅព្រលឹង   កុំបារម្ភ បងគ្មានថ្ងៃសម្លាប់ខ្លួន. ហើយទុកអោយប្រពន្ធដ៏សែនស្អាតរបស់បង   អោយអ្នកផ្សេងទេ ជាពិសេសអាChaemin !» Wonyoung វាយYujin ព្រោះនាងលេងសើចនឹងអារម្មណ៍របស់នាង Yujin សើចកាន់តែខ្លាំងហើយបន្ទាប់មកនិយាយ

«ឈប់ខឹងទៅ ព្រះនាង ឥឡូវប្រាប់បងគ្រប់យ៉ាង»wonyoung ងក់ក្បាល

*****************

« អាចង្រៃ!!  អូនមិនបាច់បារម្ភទេ... Wonyoungie បងមិនខ្វល់ពីកេរ្តិ៍ឈ្មោះក្រុមហ៊ុន ឫសូម្បីតែកេរ្តិ៍ឈ្មោះរបស់បង   ទាំងអស់នេះមិនសំខាន់ទេ   អ្វីដែលបងចង់បានបំផុត គឺគ្រាន់តែបានរស់នៅជាមួយអូន និងកសាងគ្រួសារជាមួយអូនប៉ុណ្ណោះ» Yujin Wonyoung មើលទៅYujin ដោយក្តីរំភើបហើយឱបនាង« អូនសុំទោសYujin ដែលធ្វើអោយបងខូចចិត្ត ប៉ុន្មានថ្ងៃនេះ....អូនសុំទោសដែលទះបងថ្ងៃនោះYujin ....អូនគ្មានចេតនាទេ» Wonyoung «មិនអីទេ បងមិនខឹងអូនទេ ....តែអូនត្រូវសងជម្ងឺចិត្តបង...» Yujin « សង.....សងយ៉ាងមិច» Yujin ញញឹមចុងមាត់« បងគិតថាអូន គួរតែយល់ហើយមិនអញ្ចឹង....»

Wonyoung លេបទឹកមាត់ .......នេះច្បាស់ជាត្រូវចំណាយពេលយូរមិនខាន..........

***************

« ផ្ទះរបស់អ្នកស្រីAn គួរអោយចង់រស់នៅណាស់» Wonyoung

ប្រែថាYujin  បាននាំWonyoung មកផ្ទះស្រុកកំណើតរបស់ម្តាយបង្កើតរបស់Yujin នៅឯប៊ូសាន។

« អូនហៅគាត់ ខុសហើយ មិនមែនអ្នកស្រីAn ទេ  អូនត្រូវហៅគាត់ថា ម៉ាក់ក្មេក យល់ទេ» Yujin « ចាស អូនភ្លេច» Wonyoung « ពូកែភ្លេចអញ្ចឹង ត្រូវតែដាក់ទោសអោយញឹកញាប់បន្តិច ទើបបាន» Yujin ថើបនាងពីថ្ពាល់មួយចំហៀងទៅមួយចំហៀង Wonyoung សើច...« Yujinie ឈប់ៗ» Yujin ឈប់ហើយគ្រាន់តែឱបនាងពីខាងក្រោយ ស្វែងរកភាពកក់ក្តៅ... មួយសន្ទុះYujin និយាយឡើង« Wonyoungie បើថ្ងៃក្រោយ បងនាំអូនមករស់នៅទីនេះ   ជនបទ បែបនេះ តើអូនព្រមមករស់នៅជាមួយនឹងបងដែរទេ?» Yujin

Wonyoung មិនតបនោះទេ ប៉ុន្តែនាងត្រលប់ក្រោយ ហើយយកដៃដាក់លើករបស់Yujin សម្លឹងមើលត្រង់ភ្នែករបស់Yujin

« ពិតណាស់ ទីណាមានAn Yujin ទីនោះត្រូវតែមាន Jang Wonyoung »   Wonyoung ថើបបបូរមាត់របស់Yujin .... បរិយាកាស នៅទីនោះ កាន់តែជម្រុញទិដ្ឋភាពអោយកាន់តែមានភាពរ៉ូមែនទិច....

      អង្គរក្សដែលឈរចាំរក្សាសុវត្ថិភាពអោយ ចាហ្វាយនាយទាំងពីរ  មិនភ្លេចលួចមើលសកម្មភាពផ្អែមល្ហែមរបស់ពួកគេ ឡើយ តែម្តងម្កាលមានចិត្តច្រណែនបន្តិចព្រោះពួកគេ មិនទាន់មានដៃគូរ ហើយត្រូវមកតាមមើលអ្នកមានគូស្នេហ៍ទៀត.....

«យ៉ាប់ណាស់  រកសង្សារមួយសិនគ្រាន់បានSweet និងគេដែរ» អង្គរក្សនិយាយទាំងជូរចត់.....

There are no comments yet. Log in to be the first to leave a review!

Similar stories