Fanfics

ភាគទី19

13:34, 4 September 2024

សន្និសិទកាសែត ដែលរៀបចំឡើងដើម្បីសម្ភោធ ការបើកបង្ហាញការសាងសង់រីសតនៅឯសមុទ្ររបស់ក្រុមហ៊ុនAn មានភ្ញៀវកិត្តិយស ដែលជាបណ្តាអ្នកវិនិយោគទុនមួយចំនួនក្នុងប្រទេសកូរ៉េ មកចូលរួមផងដែរ។

Chaemin គិតយកឱកាសនេះ ដើម្បីប្រកាសពីទំនាក់ទំនងរបស់គេ នឹងWonyoung ។ គេញញឹមសប្បាយចិត្តព្រោះគិតថាអ្វីៗនឹងដំណើរការទៅយ៉ាងរលូនតាមផែនការបស់គេ ព្រោះគេប្រាកដចិត្តថាWonyoung នឹងមិនអាចបដិសេធការចង់បានរបស់គេ បានឡើយ ក្នុងខណៈពេលដែលដែលគេ កាន់សន្លឹកបៀរធំជាងនាង។

ក្រោយពីបញ្ចប់ការសម្ភោធគម្រោងហើយ Chaemin ប្រញាប់ដើរទៅរកWonyoung បម្រុងនឹងប្រកាសប្រាប់អ្នកគ្រប់គ្នាដែលបានចូលរួម ប៉ុន្តែត្រូវកាត់ដោយYujin ដើរចេញពីណាក៏មិនដឹងញញឹមឌឺដងទៅកាន់គេ....

Yujin ស្លៀកសម្លៀកបំពាក់ ប្រណិត ដើរឡើងមកលើវេទិកា ហើយដៃទាញមេក្រូ យកមកប្រកាស

« សួស្តី អស់លោក លោកស្រី និងអ្នកសារព័ត៌មាន ទាំងអស់ ជាដំបូងខ្ញុំសុំណែនាំខ្លួនឯង ខ្ញុំ ....An Yujin ជាកូនស្រីតែមួយគត់របស់លោក An Yujun (អាន យូជុន) » Yujin

អ្នកកាសែតប្រញាប់ប្រមូលផ្តុំគ្នា. ចាប់យករូបភាពរបស់ នាងព្រោះនេះជាលើកដំបូងហើយដែល ទាយាទនៃAn គ្រុប បង្ហាញខ្លួនជាផ្លូវការ

« ខ្ញុំបង្ហាញខ្លួនថ្ងៃនេះ ព្រោះមានសំខាន់ចង់ប្រកាសអោយគ្រប់គ្នាដឹង ជាពិសេសគឺម្ចាស់ភាគហ៊ុនទាំងអស់ដែលមានក្នុងAn គ្រុប ថា....ក្នុងនាមខ្ញុំជាអនាគតទាយាទតែម្នាក់គត់របស់ត្រកូលAn បានសម្រេចចិត្តលក់ភាគហ៊ុនរបស់ខ្ញុំដែលមានចំនួន60ភាគរយ ក្នុងក្រុមហ៊ុន ទៅអោយ អ្នកនាងKim Chaewon ដែលជាម្ចាស់ក្រុមហ៊ុន KSM ហើយក៏មានការយល់ព្រមពីអ្នកស្រី Jang Wonyoung ជាអគ្គនាយកនាពេលបច្ចុប្បន្ននេះទៀតផង ....ចាប់ពីពេលនេះតទៅ ពួកយើងទាំងពីរឫក៏ ត្រកូលAnទាំងមូលគ្មានសិទ្ធលើក្រុមហ៊ុនAn ទៀតទេ....» Yujin

Yujin ប្រកាសចប់ ChaeWon ឡើងទៅលើវេទិកា បង្ហាញវត្តមានរបស់នាង ។ អ្នកកាសែតចាប់ផ្តើមផ្តិតយកទិដ្ឋភាពបន្ត.....

Chaemin ឈរនៅកន្លែងដើមទាំងកកខ្លួន តែមិនអាចធ្វើអ្វីបានឡើយក្រៅពីឈរមើលសកម្មភាពបន្ត....

« ថ្ងៃនេះ ខ្ញុំក៏មានរឿងសំខាន់ចង់ពឹងអោយអ្នកទាំងអស់គ្នា ធ្វើជាសាក្សីរបស់ខ្ញុំដែរ» Yujin ប្រកាសម្តងទៀត

អ្នកគ្រប់គ្នា ឆ្ងល់ រួមទាំង Wonyoung និង Chaemin លើកលែងតែChaewon ដែលនាងដឹងថាមិត្តរបស់ខ្លួនបម្រុងនឹងធ្វើអី នាងញញឹម...

Yujinស្រាប់តែដើរទៅរក Wonyoung ហើយលុតជង្គង់ម្ខាងនៅចំពោះមុខរបស់នាង Wonyoung ស្រឡាំងកាំងដូចគ្នានឹងមនុស្សជាច្រើនក្នុងពិធីផងដែរ ចំពោះសកម្មភាពរបស់Yujin។

Yujin មើលទៅមុខនារីដែលខ្លួនស្រលាញ់ ហើយញញឹម។ Yujin ទាញប្រអប់មួយពីក្នុងហោប៉ៅ រួចបើកឡើងបង្ហាញអោយឃើញនូវ ចិញ្ចៀនពេជ្រមួយវង់ ភ្លឺចិញ្ចាច ហើយនិយាយឡើង

« Jang Wonyoung បងស្រលាញ់អូនណាស់... ស្រលាញ់តាំងពីបងបានជួបអូនដំបូង គិតមកដល់ពេលនេះវាមានរយៈពេលជាង8ឆ្នាំហើយ....នេះជាចិញ្ចៀនដែលម្តាយរបស់បងអោយ ទុកសម្រាប់អោយបងប្រគល់ទៅអោយអ្នកដែលបងស្រលាញ់បំផុត.....តើអូនព្រមធ្វើជាម្ចាស់ចិញ្ចៀនមួយវង់នេះទេ .....ព្រមផ្តល់ឱកាសអោយបងបានមើលថែអូនពេញមួយជីវិតឫអត់ ? រៀបការជាមួយបង Wonyoungie » Yujin

ទឹកភ្នែករបស់Wonyoung ស្រក់ចុះមក នាងងក់ក្បាលញាប់ៗ Yujin ញញឹមហើយប្រញាប់ពាក់ចិញ្ចៀនលើម្រាមដៃស្រឡូនរបស់នាង ហើយងើបឡើងឱបWonyoung យ៉ាងណែន ដោយមិនខ្វល់ពីភ្នែកភ្ញាក់ផ្អើល នឹងស្រឡាំងកាំងរបស់អ្នកដែល មកចូលរួមនោះទេ ...,,.ហាក់ដូចជាទីនេះមានតែនាង និងWonyoung ប៉ុណ្ណោះ.....

រំពេចនោះYujin ងើបក្បាលទៅមើលLee Chaemin ហើយញញឹមចំអកគេ ចំណែកមាត់របស់នាង បញ្ចេញពាក្យ Loser (មនុស្សចាញ់ស្នេហ៍) ។ Chaemin ក្តាប់ដៃមួយទំហឹង ហើយដើរចាកចេញពីទីនោះ ទាំងក្តីប្រចណ្ឌ នឹងខឹង...

*********************

« ពួកឯងដឹងទេ មុខអាចង្រៃនោះ គួរអោយចង់សើចណាស់ពេលនោះ ហាសហា(សើច)» Yujin ប្រាប់មិត្តរបស់នាង។ ឥឡូវនេះពួកគេជួបជុំគ្នានៅវីឡា របស់Yujinដើម្បីជប់លៀង

« វាគិតថាវាអាចយកWonyoung របស់យើង ចេះស្រមៃទៅរួច សូម្បីតែជាតិក្រោយក៏ វាគ្មានថ្ងៃយកWonyoung របស់យើងបានដែរ ទន្សាយនេះជារបស់យើងតែម្នាក់គត់» Yujin ទាញWonyoung ដែលអង្គុយជិតខ្លួនយកមកឱប ហើយថើបនាងនៅចំពោះមុខពួកគេធ្វើអោយពួកគេបញ្ចេញកាយវិការ ចម្លែក ជ្រេញ......

« ចុះអ្នកទាំងពីរ គិតរៀបការថ្ងៃណា?» Chaewon សួរ នៅក្បែរនាងគឺMinju អ្នកទាំងពីរកំពុងចាប់ផ្តើមមើលចិត្តគ្នា ព្រោះទីបំផុតMinju អាចកាត់ចិត្តពីស្នេហាតែម្ខាងររបស់ខ្លួនទៅលើYujin បានហើយ

« ពិតមែនហើយ Yujin» Gaeul « គឺចាំ រហូតដល់យើងរកមេខ្លោង ដែលបញ្ចូនឃាតករអោយមកតាមសម្លាប់យើងនៅឯសមុទ្របានសិន Hanbin ប្រាប់ថាគេកំពុងតែមានតម្រុយហើយ» Yujin ញុំាងអោយWonyoung ងក់ក្បាលយល់ស្រប« Hm យើងសង្ឃឹមថា នឹងឆាប់រកបានឆាប់ៗចុះ យើងចង់ញុំាការឯង ហើយជាពិសេសយើងចង់បានក្មួយឆាប់ៗ....» Liz និយាយ ធ្វើអោយWonyoung មុខក្រហម ចំណែកឯYujinញញឹមពេលឃើញនាងបែបនេះ

« ចង់បានក្មួយមែនទេ អ្នកនាងLiz ....មិនអីទេ ខ្ញុំអាចផ្តល់ក្មួយអោយអ្នកទាំងអស់គ្នា សូម្បីតែឥឡូវ .....ពិតទេWonyoung » Yujin ញញឹមខិលដាក់Wonyoung

« Yujin!!!!!!» Wonyoung វាយYujin ហើយខ្ទប់មុខទាំងអៀនខ្មាស

« ក្រោយពីឯងលែងជាទាយាទក្រុមហ៊ុនAnហើយតើឯងគិតធ្វើអីបន្ត? Hm » Rei សួរ

« យើងមានគម្រោងនឹងទៅ បណ្តាក់ទុនធ្វើចម្ការនៅឯស្រុកកំណើតម្តាយរបស់យើង ហើយនឹងបង្កើតគ្រួសារតូចមួយជាមួយនឹងWonyoung » Yujin មើលទៅWonyoung ដោយក្តីស្រលាញ់ អ្នកគ្រប់គ្នាឃើញហើយ ស្ងើចសរសើរនឹងស្នេហារបស់ពួកគេ« ចុះផ្ទះរបស់ឯងវិញ?» Gaeul« ខ្ញុំមិនលក់នោះទេ ខ្ញុំនឹងទុកទីនេះ ពេលដែលខ្ញុំត្រូវមកម្តងម្កាល ទោះជាយ៉ាងណានេះជាផ្ទះរបស់លោកប៉ាខំសាងមក» Yujin

************************2សប្តាហ៍ក្រោយមក

« ចោរៗជួយចាប់ចោរ» Hanbin ឃើញហើយ ស្ទុះទៅក្របួចចោរនោះរហូតដល់គេដួលនឹងដី ពេលគេបង្វែមុខចោរនោះ ភ្នែកគេបើកធំៗ ហើយញញឹមឡើង

« ទីបំផុត យើងរកមុខឯងឃើញហើយ លោកឃាតករ»

................

« ប្រាប់មក អ្នកណាបញ្ជូនឯងអោយទៅសម្លាប់An Yujin» Hanbin« ទេ.... ខ្ញុំមិននិយាយទេ» ម្តងទៀត Hanbin ត្រូវទទួលបានចម្លើយបែបនេះពីឃាតករ គេព្យាយាមសួរគ្រប់យ៉ាងតែឃាតករនេះមិនព្រមហើបមាត់នោះទេ...............

********************

« ចាហ្វាយ បណ្តាញយើងរាយការណ៍មកថា អាឃាតករដែលយើងបញ្ជូនទៅសម្លាប់An Yujin ត្រូវបានចាប់បានហើយទាន» បុរសម្នាក់« ចង្រៃ!! វានៅរស់ជីវិត បញ្ជូនមនុស្សទៅសម្លាប់វា មុនពេលដែលរឿងត្រូវស្រាវជ្រាវដល់យើង» បុរសនោះបញ្ជា

« ខ្ញុំគិតថា ពិបាកណាស់ចាហ្វាយ វាស្ថិតនៅក្នុងដៃក្រុមប៉ូលីស ដែលមានថ្វីដៃ និងស្មោះត្រង់ យើងប្រាកដជាមិនអាចចូលទៅសម្លាប់វាបានទេទាន» បុរសនោះព្យាយាមពន្យល់ចាហ្វាយរបស់ខ្លួន

បុរសពាក់ឈុតខ្មៅគិតមួយសន្ទុះ ហើយនិយាយដោយតាំងចិត្ត« មិនអីទេ..... យើងមិនខ្វល់ពីរឿងនេះទេ វាស្រាយដល់យើងក៏មិនអីដែរ.....តែពួកឯង ប្រញាប់ទៅធ្វើរឿងមួយអោយយើង...ត្រូវតែធ្វើអោយបានឮទេ? បើការងារនេះសម្រេច យើងប្រាកចិត្តណាស់ ថាយើងអាចយកជីវិតរបស់ កូនអា An Yujun បាន.....ហើយក្រោយមកយើងនឹងរត់ទៅក្រៅប្រទេស ព្រមជាមួយ......» បុរសនោះញញឹមចុងមាត់ ហើយចិត្តរំពៃគិតស្រមៃទៅដល់រូបភាពរបស់គេយ៉ាងមានក្តីសុខ...............

*****************

Yujin to Lee Chaemin: ឈឺ.......ទេ?????

see U next part Pls vote!!!!

There are no comments yet. Log in to be the first to leave a review!

Similar stories