Fanfics

ភាគទី17

15:14, 3 September 2024

ក្រុមហ៊ុនAn Group

Yujin ជួយរើសឯកសារដែលមនុស្សស្រីម្នាក់ធ្វើធ្លាក់ ហើយញញឹមដាក់ពួកគេ។

បន្ទាប់ពីYujin ចាកចេញទៅ ពួកនាងនាំគ្នាស្រែកទាំងរំភើប«បុគ្គលិកហាត់ការ សង្ហាណាស់ឯង» នារី1« ឯងដឹងទេ យើងចាប់អារម្មណ៍នាងតាំងពីថ្ងៃចូលដំបូង មនុស្សអីសង្ហាៗក៏សង្ហា ហើយស្អាតទៀត»នារី2

Wonyoung    ឃើញហេតុការណ៍នោះ ហើយឮពួកនាង និយាយគ្នាបែបនេះទៀត នាងមិនអាចទប់អារម្មណ៍ប្រចណ្ឌខ្លួនឯងបានឡើយ។ នាងដើរទៅរកពួកគេហើយនិយាយសម្លេងធ្ងន់

«តើអ្នកទាំងពីរ មិនទៅធ្វើការទេឫ?» Wonyoung « ចាសៗ អ្នកស្រីប្រធាន ពួកខ្ញុំសុំទៅធ្វើការសិនហើយ» អ្នកទាំងពីរប្រញាប់ចាកចេញទៅ ព្រោះខ្លាចដោយសារគេមិនដែលឃើញWonyoung កាចបែបនេះពីមុនមកទេ

Lizឃើញហើយ និយាយទៅកាន់មិត្តនាងទាំងសើច« ចិត្តត្រជាក់ៗ Wonyoung គ្មាននរណា យកYujin ចេញពីឯងទេ » Liz « ចុះយើង មានបានកាចឯណា» Wonyoung « មិនកាចទៀតណ៎ ឯងដឹងទេ    ទឹកមុខឯងអម្បាញ់មិញនេះ ស្ទើរតែបំភ័យពួកនាងអោយកកនៅនឹងកន្លែងហើយ (សើច)» Liz « យើងមិនខ្វល់ពីឯងទេ យើងទៅការិយាល័យហើយ»

Wonyoung ចាកចេញ Liz ដើរតាមនាង

«Wonyoung ឈប់សិន តើខ្ញុំអាចសុំពេលអ្នកស្រី មួយភ្លែតបានទេ?» Chaemin ចេញមកពីជ្រុងខាងមុខភ្លាមៗ« ចាស លោកមានការអ្វីឫ» Wonyoung « បាទ....តែខ្ញុំចង់និយាយជាមួយអ្នកស្រីជាការផ្ទាល់ខ្លួន...» Chaemin

គេក្រឡេចមើលទៅLiz Wonyoung ឃើញដូច្ចោះ ក៏ប្រាប់Liz អោយចាំនៅការិយាល័យមុន ហើយនាងនឹងChaemin ចេញទៅជាមួយគ្នា ក្រោមក្រសែភ្នែកសង្ស័យរបស់Liz។

***************

ឥឡូវនេះ    អ្នកទាំងពីរកំពុងឈរលើដំបូលអគារក្រុមហ៊ុន ។ Chaemin មើលទេសភាពនៅខាងក្រោម មិនគិតអើពើនឹងហាមាត់និយាយអ្វីឡើយ រហូតដល់Wonyoung ជាអ្នកបំបែកភាពស្ងប់ស្ងាត់

« លោកChaemin មានរឿងអីនិយាយជាមួយខ្ញុំ »«ពិតណាស់» គេងាកទៅមើលនាង ហើយនិយាយម្តងទៀត« Wonyoung ខ្ញុំខំតាមស្រលាញ់អ្នកនាង មករាប់ឆ្នាំ រហូតដល់ខ្ញុំមានភាពក្លាហាន សុំអ្នកនាងជាគូស្នេហ៍ ប៉ុន្តែអ្នកនាង... បដិសេធ» Chaemin « បើនិយាយពីរឿងនោះ ខ្ញុំប្រាកដចិត្តណាស់ថាបានប្រាប់លោករួចហើយ ខ្ញុំសង្ឃឹមថាលោកនឹងយល់» Wonyoung « ខ្ញុំគ្រាន់តែ ចង់ដឹងពីហេតុផល Wonyoung ហេតុអីបានជានាងមិនស្រលាញ់ខ្ញុំ»«គ្មានហេតុផលទេ មិនស្រលាញ់គឺមិនស្រលាញ់ ស្នេហាមិនអាចបង្ខំបានទេ» Wonyoung « មិនមែនមកពី អ្នកស្រីមានគូស្នេហ៍ទេ? » Chaemin « ទេ   ខ្ញុំគ្មានទេ» នាងប្រកែក« ហាសហា(សើច) Wonyoung ....អ្នកស្រីពូកែសម្តែងណាស់.  តែប្រើមិនបានចំពោះខ្ញុំទេ ខ្ញុំដឹងគ្រប់យ៉ាងអស់ហើយ Wonyoung .....» Chaemin

Wonyoung មើលគេទាំងច្របូកច្របល់ ព្រោះមិនយល់ថាគេកំពុងនិយាយពីអី« ខ្ញុំដឹងថាអ្នកស្រី.... កំពុងលេងល្បែងស្នេហារវាងកូនស្រីចុង និងម្តាយចុង... តើខ្ញុំនិយាយត្រូវទេ Jang Wonyoung » Wonyoung បើកភ្នែកធំៗ

« លោកនិយាយស្អី ខ្ញុំមិនយល់ កុំមកនិយាយស្តីផ្តេសផ្តាសជាមួយខ្ញុំ» នាងប្រកែកដាច់ខាត

Chaemin ទាញរូបថតពីក្នុងអាវហើយ លើកមកបង្ហាញនាង Wonyoung ស្រឡាំងកាំង« ប្រាប់ខ្ញុំមកថា អ្នកកំពុង ថើបគ្នានេះមិនមែនជានាងទេ Wonyoung ប្រាប់មកថានេះមិនមែនជាទាយាទ នៃAn Group និយាយមក!!» Chaemin

« បើលោកដឹងអស់ហើយ ចាំបាច់សួរខ្ញុំធ្វើស្អី   ហើយម្យ៉ាងទៀតទោះខ្ញុំទាក់ទងនឹងអ្នកណា   វាមិនមែនជារឿងរបស់លោកដែលត្រូវខ្វល់ទេ.....ឈប់ចេះដឹងរឿងរបស់ខ្ញុំទៀត បើសិនលោកមិនចង់អោយខ្ញុំស្អប់លោក ហើយមិនអាចអោយសូម្បីឋានៈជាមិត្ត» Wonyoung

wonyoung ថាហើយនាងបែរខ្នងចាកចេញពីគេ តែដើរបានតែប៉ុន្មានជំហាន ត្រូវជាប់គាំងនៅនឹងកន្លែងដោយសម្តី Chaemin

«សាកស្រមៃទៅមើល Wonyoung ប្រសិនបើរូបថតទាំងអស់នេះត្រូវបានចែកចាយពេញ បណ្តាញសង្គមនោះ.... តើវាមានអីកើតឡើងណ៎ .....ទៅលើក្រុមហ៊ុន ជាពិសេសកេរ្តិឈ្មោះរបស់ អ្នកស្រី និង An Yujin ...» Chaemin « លោកចង់បានស្អី...» Wonyoung ខឹងChaemin មើលទៅនាង ហើយញញឹម•••« ព្រមធ្វើជាគូរស្នេហ៍របស់ខ្ញុំ!! »

*********************

« Wonyoung អូនត្រលប់ មកវិញហើយ» Yujin ញញឹមសួរទៅនាង តែWonyoung មិនឆ្លើយហើយឡើងទៅខាងលើ សំដៅទៅបន្ទប់របស់នាង ។

Yujin ប្រញាប់តាមនាង ហើយពាំងទ្វារ មុនពេលទ្វារត្រូវបានបិទដោយWonyoung« Wonyoung អូនកើតអី បងសួរហេតុអីមិនឆ្លើយ?»« កុំខ្វល់ពីខ្ញុំ ចេញអោយឆ្ងាយ!» Wonyoung រុញYujin ចេញធ្វើអោយនាងទប់ខ្លួនមិនទាន់ ហើយដួលទៅលើឥដ្ឋ Wonyoungភិតភ័យ តែនាងទប់អារម្មណ៍ខ្លួនឯង រួចបិទទ្វារខ្លាំងៗ

Yujin គ្រាន់តែមើលនាង ដោយមិននិយាយអី ហើយជួយខ្លួនឯងដើរចាកចេញពីទីនោះទាំងក្រៀមក្រំ

នៅខាងក្រោយទ្វារ Wonyoung កំពុងសម្រក់ទឹកភ្នែក និយាយតិចៗម្នាក់ឯង

« សុំទោស Jinie អូនគ្មានជម្រើសទេ អូនត្រូវធ្វើបែបនេះ ចាំអូនបន្តិចណា៎»

**************** នៅពេលព្រឹក Yujin ចុះមកខាងក្រោម នាងឃើញWonyoung ឡើងឡានទៅជាមួយ Chaemin ។ « Wonyoung!!»

Yujin ប្រញាប់រត់ទៅរកនាង តែគ្រាន់តែមកដល់របង ឡានបើកចេញទៅ បន្សល់តែYujin ឈរសម្លឹងមើលឡាននោះ ជាមួយទឹកមុខខឹង .....ប្រច័ណ្ឌ......។

*************ច្រើនថ្ងៃកន្លងផុតទៅ

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ Yujin ព្យាយាមនិយាយជាមួយWonyoung ប៉ុន្តែ នាងតែងតែរកផ្លូវគេចចេញពីនាងគ្រប់ពេល  ហាក់ដូចជាមិនចង់នៅជិតYujin យ៉ាងអញ្ចឹង......

នៅឯក្រុមហ៊ុន Yujin គ្មាឱកាស បាននិយាយជាមួយWonyoung នោះទេ ព្រោះតែ Chaeminតែងតែនៅជាប់នឹងនាងជានិច្ច។ Yujin មិនអាចធ្វើអ្វីបាន ក្រៅពីមើលរូបភាពពួកគេស្និទ្ធស្នាលគ្នា ទាំងក្តីឈឺចាប់.... និង ប្រចណ្ឌ.... ប៉ុណ្ណោះ។

Yujin ឃើញWonyoung និង Chaemin កំពុងនិយាយគ្នា តែភ្លាមនោះChaemin ឃើញYujin ឈរមើលគេក៏ទាញ Wonyoung យកមកឱបជាប់។

Yujin ទ្រាំមិនបាន ប្រញាប់ទៅបំបែកពួកគេ« ហេតុអីបានជាអ្នកទាំងពីរឱបគ្នាបែបនេះ???» Yujin « គ្មានស្អីទេ...Yujin ហើយនេះមិនមែនជារឿងរបស់នាងទេ....» Wonyoung «ប៉ុន្តែ—»« Chaemin តោះទៅល្អជាង» Wonyoung កាត់សម្តីនាង ហើយទាញChaemin ដើរទៅជាមួយ

Yujin បម្រុងទៅតាម តែភ្លាមនោះមានមនុស្សមួយក្រុមដើរចេញមកទើបនាងបញ្ឈប់សកម្មភាពភ្លាមៗ.... នាងនឹងរង់ចាំនិយាយរឿងនេះជាមួយWonyoung ពេលត្រលប់ទៅ ភូមិគ្រឹះវិញ

****************ភូមិគ្រឹះ An

នៅពេលWonyoung មកពីខាងក្រៅវិញ នាងដើរចូលទៅខាងក្នុង ឃើញYujin កំពុងអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ នាងធ្វើពុតជាមិនចាប់អារម្មណ៍ហើយ ដើរចាកចេញ តែដៃមួយគូចាប់នាងជាប់ ហើយគឺជា Yujin

« អូនកើតអី ហេតុអីបានជាអូនស្រាប់តែស្និទ្ធស្នាលជាមួយអាម្នាក់នោះ ហាស់» Yujin «លែងៗ ខ្ញុំឈឺ...» Wonyoung ព្យាយាមរើ ដោយសារកម្លាំងរឹតរបស់Yujin «ឆ្លើយនឹងបងសិនមក ថាអូនទើបមកពីជួបវា ...មែនទេ ឆ្លើយ!!!»« មែន ខ្ញុំទើបតែមកពីជួបគេ ពេញចិត្តឫទេ?» Yujin មានអារម្មណ៍ដូចត្រូវជះទឹកដាក់កណ្តាលមុខ

នាងសម្លឹងមើលwonyoung រហូតដល់ភ្នែករបស់នាង ចុះត្រឹមក របស់នាងទើបនាងដឹងថា Wonyoung មិនបានពាក់ខ្សែកថ្មសមុទ្រដែលនាងអោយនោះទេ ....ប៉ុន្តែជំនួសមកវិញ   ដោយខ្សែក ពេជ្រភ្លឺចិញ្ចាច....« ហេតអីបានជាអូន ពាក់ខ្សែកនេះ ចុះឯណាខ្សែក ដែលបងអោយអូន...?.» Yujin « ខ្សែកដែលខ្ញុំកំពុងពាក់នេះ លោកChaemin អោយខ្ញុំ គាត់ចំណាយលុយដេញថ្លៃវាមក ចំណែកឯខ្សែក អីរបស់នាងខ្ញុំបោះចោលហើយ» Wonyoung

Yujin ឈឺចាប់នឹងសម្តីរបស់នាង តែមាត់ខំប្រឹងស្វែងរកចម្លើយ«ហេតុអីអូនធ្វើបែបនេះ ក្រែងអូនស្រលាញ់បងមិនអញ្ចឹង .....ហេតុអីអូនទៅពាក់ខ្សែករបស់វា» Yujin

« ហៅលោកChaemin អោយល្អបន្តិចទៅ Yujin ...ហើយរឿងដែលខ្ញុំធ្លាប់និយាយពីមុន បំភ្លេចវាទៅ...ខ្ញុំទើបតែដឹងថាខ្ញុំឈប់ស្រលាញ់នាងយូរហើយ Yujin... ខ្ញុំគ្រាន់តែច្រលំនឹងអារម្មណ៍ខ្លួនឯងតែប៉ុណ្ណោះ អ្នកដែលខ្ញុំស្រលាញ់ពិតប្រាកដគឺជា Chaemin ឮទេ...គឺChaemin. ហើយពេលនេះយើងកំពុងទាក់ទងគ្នា» Wonyoung

Yujin មិនព្រមស្តាប់ នាងទាញWonyoung មកឱបជាប់ រហូតដល់នាងចាប់ផ្តើមថើបនាងដោយកម្រោល Wonyoung រុញនាងចេញ ហើយទះនាងមួយកំផ្លៀង និយាយទាំងខឹង

« កុំធ្វើបែបនេះដាក់ខ្ញុំទៀត Yujin នាងគ្មានសិទ្ធទៀតទេ .... ចាប់ពីពេលនេះទៅ រឿងរបស់យើងគឺចប់!!»

    Wonyoung ដើរចាកចេញទៅ សម្លេងស្បែកជើងកែងចោត នាងលឺពេញភូមិគ្រឹះ Yujin ឈរកកនៅឹងកន្លែង ដៃស្ទាបថ្ពាល់ដែលត្រូវទះមុននេះ ហើយទឹកភ្នែកចាប់ផ្តើមហូរ ..........

អ្នកបម្រើដែលបានឃើញសកម្មភាពនេះ នឹកអាណិតដល់ម្ចាស់តូចរបស់ខ្លួន រួមទាំងម៉ែដោះផងដែរ គាត់មិនយល់ទេថា ហេតុអ្វីបានជាម្ចាស់ស្រីរបស់ខ្លួន ប្រព្រឹត្តចំពោះម្ចាស់តូចបែបនេះ.............

 

******************Starship បារ

« Yujin ឈប់ផឹកទៀតទៅ ឯងស្រវឹងហើយ» Rei ព្យាយាមបញ្ឈប់Yujin ដែលកំពុងលើកស្រាអស់ពីមួយកែវចូលមួយកែវ« អោយមកទៀត យើងផឹកអោយស្លាប់ខ្លួន....(យំ) Wonyoung មិនស្រលាញ់យើងទៀតទេ....នាងលែងត្រូវការយើងទៀតហើយ......» Yujin

Rei មើលទៅ Yujin កំពុងយំទាំងអាណិត នាងបានដឹងទំនាក់ទំនងរវាងនាង និងម្តាយតូចរបស់នាងហើយ អំឡុងពេលនោះ Yujin ហាក់រីករាយណាស់ តែឥឡូវនេះ បែរជាក្លាយទៅជាបែបនេះទៅវិញ នាងត្រូវតែដឹងរឿងនេះអោយបាន ហើយគ្មានអ្នកណាអាចជួយរឿងនេះបានក្រៅពី Liz នោះទេ។

****************

Yujin: បងផឹកស្រាដើម្បី បំភ្លេចអូន......

See U Tomorrow Pls vote!!!

There are no comments yet. Log in to be the first to leave a review!

Similar stories