ភាគទី16
10:49, 12 September 2024« លោកChaemin ហៅខ្ញុំមកជួបមានអ្វីឫ??» Wonyoung អង្គុយលើកៅអីដែលChaemin លើកអោយខ្លួន ញញឹមអរគុណ«Wonyoung ថ្ងៃនេះស្អាតណាស់» Chaemin សរសើរនាង ល្ងាចនេះWonyoung ស្លៀករ៉ូបពណ៍ស ត្រឹមជង្គង់យ៉ាងស្រស់ស្អាត។« ចូលរឿងតែម្តងទៅ...Wonyoung ពួកយើងស្គាល់គ្នាយូរហើយមែនទេ??» Chaemin « ចាស ប្រហែលជាង2ឆ្នាំហើយ មានអ្វីមែនទេ» Wonyoung «តើWonyoung ពិតជាមិនយល់ថាហេតុអ្វី បានជាខ្ញុំណាត់អ្នកស្រីមកកន្លែងបែបនេះទេ?» Wonyoung មើលបរិយាកាសជុំវិញ គ្មានតុណាក្រៅពីពួកគេនោះទេ បរិយាកាសទាំងមូលត្រូវបានរៀបចំយ៉ាងរ៉ូមែនទិច....
Wonyoung ក្រឡេចទៅឃើញ Chaemin កំពុងដើរមករកនាង ហើយឈប់ គេលុតជង្គង់ចុះ ហើយទាញប្រអប់មួយរួចបើកបង្ហាញអោយឃើញនូវខ្សែក ដ៏ស្រស់ស្អាត ដែលនាងចាំមិនខុសគឺ ខ្សែក នូវកន្លែងដេញថ្លៃយប់នោះ
« លោកChaemin កំពុងធ្វើអីហ្នឹង ក្រោកឡើងមក» Wonyoung ភ្ញាក់ផ្អើលនឹងទង្វើរបស់គេ«Wonyoung ខ្ញុំស្រលាញ់អ្នកស្រី យូរមកហើយ...ស្រលាញ់តាំងពីពេលបានជួបដំបូង....ថ្ងៃនេះខ្ញុំចង់សុំអ្នកស្រី ធ្វើជាគូស្នេហ៍របស់ខ្ញុំ ...ផ្តល់ឱកាសអោយខ្ញុំបានមើលថែអ្នកស្រី ផងWonyoung » Chaemin ទង្វើរបស់គេដូចជាYujin នៅកោះ ប៉ុន្តែនាងគ្មានអារម្មណ៍រំភើបសូម្បីបន្តិចនោះទេ នាងដកដង្ហើមធំហើយនិយាយ« លោកChaemin... សុំទោស ខ្ញុំមិនអាចទទួលយកសំណើររបស់លោកបានទេ» Wonyoung «តែ...ហេត....ហេតុអី ....ព្រោះតែខ្ញុំមិនល្អគ្រប់គ្រាន់...» Chaemin « មិនមែននោះទេ លោកជាបុរសល្អខ្លាំងណាស់ Chaemin តែមកពីខ្ញុំមិនអាចស្រលាញ់លោកបាន សុំទោសម្តងទៀត Chaemin ហើយ ខ្ញុំជឿថាលោកនឹងរកបានមនុស្សស្រីដែលល្អជាងខ្ញុំ....ខ្ញុំត្រលប់ទៅវិញសិនហើយ» Wonyoung
នាងចាកចេញទៅ ខណៈពេលChaemin មើលទៅខ្សែក ដែលកាន់នឹងដៃម្តងទៀត ហើយងើបភ្នែកទៅមើលដំណើរចាកចេញរបស់នាងទាំងឈឺចាប់.....។
******************
ភូមិគ្រឹះ An
Wonyoung ត្រលប់មកដល់ផ្ទះវិញ ហើយទទួលដំណឹងថា Yujin កំពុងនៅឯអាងហែលទឹក។ នាងទៅទីនោះ ហើយឃើញYujin កំពុងហែលទឹកលេងយ៉ាងរីករាយ។
នាងដើរទៅអង្គុយនៅគែមអាងហែលទឹក ហើយដាក់ជើងអង្គុយចុះ Yujin ឃើញនាងភ្លាមប្រញាប់ហែលមករក« អូនត្រលប់មកវិញហើយ? តើការណាត់ជួបអតិថិជនល្អទេ?» Yujin «ចាស ដូចរាល់ដង»នាងមិនបានប្រាប់ការពិតដល់ Yujin ថានាងទៅជួបChaemin នោះទេ ព្រោះខ្លាចYujin ប្រចណ្ឌ នាងកុហកថាទៅជួបអតិថិជន«បងនឹកអូនណាស់ បងចង់ទៅជាមួយអូន តែអូនមិនអោយបងទៅជាមួយ» Yujin ធ្វើមុខជូរ Wonyoung គ្រាន់តែសើច
« អូនចង់ហែលទឹកលេងជាមួយបងទេ...» Yujin«អត់ទេ បងលេងចុះ អូនគិតថា—» Yujin ទាញWonyoung ចុះក្នុងទឹកភ្លាមៗ ធ្វើអោយWonyoungភ័យខ្លាច នាងឱបYujin ជាប់ហើយស្តីបន្ទោសនាងដែលធ្វើបែបនេះ«Yujin ហេតុអីបងធ្វើបែបនេះ ដឹងថាអូនភ័យប៉ុណ្ណាទេ?» Wonyoung និយាយទាំងខឹង« មកពីបងចង់អោយអូន មកលេងទឹកជាមួយបង តែអូនមិនព្រម មានតែប្រើវិធីនេះ» Yujin
Wonyoung មិនឆ្លើយទេ នាងនៅខឹងនឹងYujin បន្តិច ខុសពីYujin ភ្នែកកំពុងត្រួតពិនិត្យមនុស្សដែលកំពុងកាន់នឹងដៃ នាងអាចមើលឃើញរាងកាយរបស់Wonyoung យ៉ាងច្បាស់ តាំងពីនាងស្លៀករ៉ូបពណ៍ស ។ Yujin សម្លឹងមើលនាងតាំងពីក្រោមឡើងទៅលើ ....ជើងស្តើងទាំងគូដែលស្ថិតនៅក្រោមផ្ទៃទឹកព្រាលៗ តាមដល់ចង្កេះ ទ្រូង រហូតដល់ កវែងដ៏Sexy នោះ ....ភ្លាមៗYujin ស្រាប់តែថើបលើកញ្ចឹងក របស់នាង និងបឺតខ្លាំងៗ ហាក់ដូចជាចង់ផ្តល់ស្លាកស្នាមអោយកញ្ចឹងកសខ្ចី នោះមានស្នាមខ្លះ ឯ Wonyoung វិញនាងមិនអាចទ្រាំនឹងបញ្ចេញសម្លេងស្រទន់បានឡើយ« Oh...Yujin......Jinie....កុំ......ទុក...ស្នាម....» មាត់បដិសេធ តែក របស់នាងវិញលើកកាន់តែខ្ពស់ដើម្បីអោយYujin ងាយស្រួលថើបជាងមុន
Yujin មិនខ្វល់ នឹងស្តាប់..... ពេលដែលអស់ចិត្ត នាងបន្តថើបពេញមុខរបស់នាង ....តំណក់ទឹកដែលកំពុងធ្លាក់តាមជើងសក់ កាន់តែបង្កើនអោយនាងកាន់តែSexy ជាងមុនទៅទៀត ក្រោមក្រសែភ្នែករបស់Yujin ។ ដោយមិនចាំយូរ Yujin ដាក់មាត់របស់នាង លើបបូរមាត់របស់Wonyoungម្តងទៀត ហើយថើបនាងយ៉ាងស្រេកឃ្លាន ចំណែកឯWonyoung គ្រាន់តែធ្វើតាមYujin អនុញ្ញាតអោយនាងធ្វើគ្រប់យ៉ាងដែលនាងចង់ធ្វើមកលើខ្លួនប៉ុណ្ណោះ ហើយដៃរបស់នាងឱបខ្នងរបស់Yujin ជាប់នឹងទាញនាងអោយកាន់តែខិតជិតខ្លួន..............។
ពួកគេបន្តបែបនេះ ដូចជាមិនដែលបានជួបគ្នាតាំងពីជាតិណា ដោយមិនបានដឹងទេថា អ្នកបម្រើម្នាក់បានឃើញពួកគេធ្វើបែបនេះ...នារីនោះបម្រុងនឹងស្រែកព្រោះភ្ញាក់ផ្អើល តែត្រូវមេដោះ ឃាត់នាងទាន់ ហើយបញ្ជូននាងចេញពីកន្លែងនោះទុកអោយពួកគេមានពេលតែពីរនាក់។
ក្រោយពីប្រាប់អោយអ្នកគ្រប់គ្នាទៅសម្រាកអស់ហើយ ម៉ែដោះឈរនៅពីមុខបន្ទប់របស់គាត់ហើយរអ៊ូរទាំ ស្តីបន្ទោសចាហ្វាយនាយទាំងពីរ....
«អ្នកស្រី និងម្ចាស់តូច ពិតជាយ៉ាប់មែន...ដូចខ្វះកន្លែងណាស់អញ្ចឹង...ខូចភ្នែកអស់ហើយ»
*******************
សួនកម្សាន្ត
« Wonyoung សប្បាយទេ» Wonyoung ញញឹមងក់ក្បាល ។Yujin នាំWonyoung មកលេងសួនកម្សាន្តថ្ងៃនេះ ។ ពួកគេបានលេងគ្រប់ល្បែងដែលមាននៅខាងក្នុង។ឥឡូវនេះអ្នកទាំងពីរ កំពុងអង្គុយញុំាការ៉េម ។
Yujin ឃើញការ៉េមប្រឡាក់មាត់របស់Wonyoungហើយសើច។Wonyoung ឆ្ងល់«មានអ្វីជាប់មាត់អូនឫ Yujinie» Wonyoung « ពិតណាស់» Yujin
wonyoung យកដៃមកជូត ប៉ុន្តែនៅតែប្រឡាក់ដដែល។ Yujin ឃើញហើយ នាងបានធ្វើរឿងដ៏ភ្ញាក់ផ្អើល គឺនាងយកបបូរមាត់ទៅថើបលើបបូរមាត់របស់Wonyoung ភ្លាមៗ ហើយលិឌ រហូតដល់ស្នាមប្រឡាក់ការ៉េមជ្រះអស់ ទើបនាងឈប់។
Wonyoungគាំងនៅកន្លែង នាងខ្ទប់មាត់ទាំងខ្មាសអៀន Yujin សើចនឹងកាយវិការគួរអោយស្រលាញ់នោះ ហើយទាញនាងមកឱបជាប់ទ្រូង...... សម្លេងកាំជ្រួច បន្លឺឡើង អ្នកទាំងពីរងើបក្បាលមើល។Wonyoung មើលទិដ្ឋភាពនោះ យ៉ាងរីករាយ ព្រោះនាងកម្របានឃើញកាំជ្រួចណាស់ ។Yujin ឃើញនាងសប្បាយចិត្ត នាងកាន់តែសប្បាយចិត្តដែលបាននាំមនុស្សដែលខ្លួនស្រលាញ់មកទីនេះ។
កន្លះម៉ោងក្រោយមក Wonyoung អង្គុយនៅលើស្មៅ ហើយYujin កំពុងគេងលើភ្លៅរបស់នាង។« Yujinie អូនសង្ឃឹមថានឹងបាននៅជាមួយបង បែបនេះរហូត...» Wonyoung « ពិតណាស់ យើងនឹងនៅជាមួយគ្នារហូតWonyoungie » Yujin លើកដៃចាប់ថ្ពាល់នាង
ពួកគេរីករាយនឹងអ្វីដែលខ្លួនកំពុងមាន ដោយមិនបានដឹងទេថាមានមនុស្សលួចចាំថតរាល់គ្រប់សកម្មភាពរបស់ពួកគេ។
******************
« លោកប្រុស នេះជារឿងដែលលោកអោយខ្ញុំតាមដាន» បុរសនោះយកសឺមីមួយដាក់លើតុ« ល្អ លោកទៅវិញចុះ» បុរសនោះឱនគោរពហើយ ចាកចេញ
chaemin បើកសឺមីមកមើល ភ្នែករបស់គេបើកធំៗពេលឃើញរូបភាពដែលនៅក្នុងនោះ។ រូបភាពដែលWonyoung កំពុងថើបជាមួយកូនចុងរបស់ខ្លួនគឺYujin។
Chaemin ក្តាប់រូបថតនោះ ខ្លាំងៗ ភ្នែករបស់គេពោរពេញដោយក្តីប្រចណ្ឌ ខឹង ...ហើយបន្ទាប់មកគេកម្ទេចរបស់និងឯកសារដែលមានលើតុចោលទៅលើឥដ្ឋទាំងខឹងសម្បារ«ចង្រៃ!!! នេះឫជាហេតុផលដែលនាង មិនព្រមស្រលាញ់យើង»
Chaemin ចាកចេញពីបន្ទប់សិក្សា ហើយឆ្ពោះទៅបន្ទប់គេងរបស់ខ្លួន។ គេដើរទៅតុដែលនៅក្បែរគ្រែ ហើយកាន់រូបថតរបស់Wonyoung យកមកថើបស្រាលៗ ហើយនិយាយទាំងញញឹម
«Wonyoung អូនជារបស់បងតែម្នាក់គត់ ជារបស់បង.....តែម្នាក់!!»
****************
Wonyoung ទៅ Chaemin: បងល្អគ្រប់យ៉ាង តែអូនស្រលាញ់គេ .....:(
Pls vote
There are no comments yet. Log in to be the first to leave a review!
![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)




