Fanfics

ភាគទី15

16:09, 25 October 2024

2សប្តាហ៍បន្ទាប់

« Yujin បងណាត់អូនមកជួប អូនសប្បាយចិត្តណាស់» Minju និយាយទាំងរីករាយ នេះជាលើកដំបូងដែលYujin ណាត់នាងបន្ទាប់ពីត្រលប់មកពីសមុទ្រវិញ« Minju បងមានរឿងសំខាន់ចង់ប្រាប់អូន» Yujin «រឿងអី?» Minju« Minju បងសុំទោស តែ.. ពួកយើងបែកគ្នាទៅ » Yujin និយាយទាំងឱនមុខចុះ«បង...និយាយអីហ្នឹង?» Minju ស្ទើរមិនជឿនឹងត្រចៀកខ្លួនឯង នាងមើលទៅYujin ស្វែងរកចម្លើយ« បងសុំទោស...... បង....មិនដែលស្រលាញ់អូនទេ បងគ្រាន់តែច្រលំនឹងអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ បងសុំទោស» Yujin   ភាពស្ងប់ស្ងាត់មួយសន្ទុះរហូតដល់Minju និយាយម្តងទៀត« ព្រោះបងស្រលាញ់ម្តាយចុងរបស់បងពិតទេ.....yujin ព្រោះតែJang Wonyoung ពិតទេ?ឆ្លើយមក!!» Minju យំ Yujin ភ្ញាក់ផ្អើលព្រោះនាងដឹង«អូន...ដឹង» Yujin « ខ្ញុំដឹងមករហូត Yujin ដឹងតាំងពីមុនយើងទាក់ទងគ្នា      នៅចាំពេលបងស្រវឹងទេ បង...ហៅឈ្មោះរបស់នាងពេលគេងលក់ បងនិយាយថាបងនឹកនាង... Yujin ពេលនោះអូនស្ទើរតែមិនជឿថាបងស្រលាញ់ម្តាយចុងរបស់ខ្លួន ...ប្រពន្ធរបស់ឳពុកទៅរួច....អូនធ្វើពុតជាមិនខ្វល់ហើយព្យាយាមតាមបងព្រោះអូនស្រលាញ់បង ប៉ុន្តែមិនថាអូនព្យាយាមយ៉ាងណាក៏បងនៅតែមិនស្រលាញ់អូនវិញ... នៅសមុទ្រ...អូនឃើញច្បាស់ណាស់ថាបងប្រចណ្ឌនាងកម្រិតណា ហើយ...អូនឃើញបងចូលក្នុងបន្ទប់នាងកណ្តាលយប់Yujin ...អូនដឹងគ្រប់យ៉ាង» Minju « មែន បងស្រលាញ់នាង ស្រលាញ់មករហូត ប៉ុន្តែបង...ព្យាយាមស្រលាញ់អូនMinju. ប៉ុន្តែបងមិនអាច....មិនអាចបោកអារម្មណ៍ខ្លួនឯង... បងសុំទោស» Yujin «មិនអីទេ បើបងចង់បែកអូនក៏ព្រម....អូនជូនពរអោយអ្នកទាំងពីរស្រលាញ់គ្នារហូត... ប៉ុន្តែអូនសុំម្យ៉ាង Yujin រយៈពេលនេះកុំអោយអូនឃើញមុខបង អូនត្រូវការពេលវេលាដើម្បីកាត់ចិត្ត....»

Minju និយាយរួច ចាកចេញបាត់ទៅបន្សល់តែYujin នៅអង្គុយម្នាក់ឯង។

***************

ស្នេហារបស់Yujin និង Wonyoung បន្តដោយក្តីរីករាយ។នៅឯក្រុមហ៊ុនពួកគេធ្វើខ្លួនធម្មតាដូចជាចាហ្វាយនិងបុគ្គលិក តែនៅពេលត្រលប់មកដល់ផ្ទះពួកគេមិនខ្លាចនឹងបង្ហាញក្តីស្រលាញ់អោយគ្នាទៅវិញទៅមកនោះទេ សូម្បីតែបុគ្គលិកនៅក្នុងផ្ទះបានដឹងពីទំនាក់ទំនងអ្នកទាំងពីររួចទៅហើយ ប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់និងរឿងនេះនោះទេ ព្រោះមិនមែនជាកិច្ចការរបស់ខ្លួនដែលត្រូវចេះដឹង។  ពួកគេថែមទាំងសប្បាយចិត្តដែលចាហ្វាយទាំងពីរបានរកឃើញសេចក្តីសុខសម្រាប់ខ្លួនឯង។

ពេលនេះYujinកំពុងគេងឱបWonyoung លើគ្រែរបស់នាង។ Yujinអង្អែលសក់របស់នាង ម្តងម្កាលថើបសក់របស់នាង។ Yujin បន្តធ្វើបែបនេះរហូតដល់នាងនិយាយឡើង«បងបានបែកគ្នាពីMinjuហើយ» Wonyoung ងើបមើលYujin «នាងច្បាស់ជាខូចចិត្តខ្លាំងមិនខាន...អូនមិនសូវសប្បាយចិត្តទេដែលខ្លួនឯងជាដើមហេតុក្នុងរឿងនេះ» Wonyoung «មិនមែនជាកំហុសរបស់អូននោះទេ  វាជាកំហុសរបស់បងតែម្នាក់គត់...ក្រៅពីនេះនាងដឹងរឿងរបស់យើងយូរមកហើយ» Yujin  Wonyoung ជ្រួញចិញ្ចើមឆ្ងល់« បងក៏ភ្ញាក់ផ្អើលដែលពលនាងនិយាយបែបនេះ....អូនមិនបាច់ពិបាកចិត្តទេ វាជាការល្អដែលបងនិងនាងបញ្ចប់គ្នាបែបនេះ...   ប្រសើរជាងអោយនាងរស់នៅឈឺចាប់កាន់តែខ្លាំងដោយសារបង....» Yujin

Wonyoung មើលមុខរបស់Yujin ហើយចាប់ថ្ពាល់របស់នាង«Yujinie ....អូនស្រលាញ់បង» Wonyoung « បងក៏ស្រលាញ់អូនដែរ....» Yujin

*******************

«Minju.....ក្រោកឡើង» Chaewon ដាស់មនុស្សស្រីដែលស្រវឹងស្រាសន្លប់លើតុបារ។Minju ងើបមើលមុខរបស់នាងទាំងស្រវឹង«Chaewon មកហើយឫ??» Chaewonងក់ក្បាល ហើយMinju ឱបនាង«Chaewon ហា គ្រប់យ៉ាងចប់ហើយ ... Yujin និងខ្ញុំ ចប់ហើយ....»Chaewon ទះខ្នងMinju អោយនាងស្ងប់អារម្មណ៍ មួយសន្ទុះសម្លេងនាងស្ងប់ ទើបChaewon ដឹងថានាងគេងលក់ទៅហើយ។ Chaewon សម្រេចចិត្តយកនាងទៅ ខុនដូរបស់ខ្លួន។

ពេលមកដល់នាងដាក់ Minju អោយគេងហើយជូតខ្លួនអោយនាង។ក្រោយចប់សព្វគ្រប់ នាងលុតជង្គង់សម្លឹងមើលទៅMinjuដោយក្តីស្រលាញ់ជ្រៀលជ្រៅ។ នាងយកដៃអង្អែលមុខរបស់Minju ថ្នមៗ ហើយបន្លឺពាក្យ

«បើសិនជានាងស្រលាញ់ខ្ញុំ... ខ្ញុំគ្មានថ្ងៃអោយនាងឈឺចាប់បែបនេះទេ Minju....»

******************

ក្រុមហ៊ុនAn គ្រុប

«សួស្តី អ្នកស្រីប្រធាន» Yujin ចូលក្នុងបន្ទប់ការិយាល័យរបស់Wonyoung យកឯកសារដាក់លើតុ  ដោយក្រឡេកមើលជុំវិញមិនឃើញមានអ្នកណាក្រៅពីខ្លួននិងនាង ទើបyujin ដើរទៅជិតWonyoung ហើយទាញនាងមកឱបភ្លាមៗ

«ហេតុអ្វីបានជាតក់ក្រហល់ម្ល៉េះ   Yujin មិនមែនយើងទើបតែជួបគ្នាព្រឹកមិញទេ» Wonyoung សើច«ជួយមិនបានទេ ...បងនឹកអូនណាស់ ...ប៉ុន្មានម៉ោងមិនបានឃើញអូនដូចស្មើនឹងរាប់ឆ្នាំអញ្ចឹង បើអាចបងចង់អោយយើងទាំងពីរនៅជាមួយគ្នាគ្រប់ពេលមិនបែកគ្នាជារៀងរហូត» Yujin ធ្វើមុខជូរ

« (សើច) បើអញ្ចឹងមែននោះ អូនប្រាកដចិត្តថាបងនឹងធុញអូនមិនខាន» wonyoung «គ្មានផ្លូវទេ ប្រពន្ធបងស្អាតដល់ថ្នាក់នេះ ធុញយ៉ាងមិចនឹងកើត» Wonyoungអៀននឹងពាក្យសរសើររបស់Yujin ពេលឃើញបែបនេះ Yujin ថើបនាងភ្លាមៗ«Yujin នេះជាការិយាយល័យ...ប្រយ័ត្នគេមកឃើញ Yuj—» Wonyoung     Yujin មិនស្តាប់     តែបន្តថើបលើបបូរមាត់ក្រហមនោះបិទបាំងសម្លេងរអ៊ូរទាំរបស់នាង។           

   Yujin ទាញនាងអោយកាន់តែខិតជិតខ្លួន ដើម្បីថើបនាងអោយកាន់តែងាយស្រួល ។សម្រាប់Wonyoung នាងមិនអាចបដិសេធនឹងYujin នោះទេ រាងកាយរបស់នាងតបស្នងរាល់ការប៉ះរបស់Yujin ចំណែកជើងរបស់នាងចាប់ផ្តើមខ្សោយ ស្ទើរតែឈរលែងនឹង  ដៃម្ខាងរបស់Yujin អង្អែលចង្កេះរបស់នាង និងចុះដល់ភ្លៅ    ហើយដៃម្ខាងទៀតមិនអោយទំនេរចាប់ផ្តើមលូកចូលទៅក្នុងអាវរបស់នាង ....លេងជាមួយដើមទ្រូងទាំងគូរនោះ ...

ប៉ុន្តែមិនយូរប៉ុន្មានសម្លេងស្រែកពោរពេញដោយភាពភ្ញាក់ផ្អើលកាត់ចង្វាក់របស់ពួកគេ

    « Wonyo—អាយ ស្អីនឹង គ្រាំង!!» ពួកគេងាកទៅមើលឃើញLiz ប្រញាប់បិទទ្វារបន្ទប់ភ្លាម។ Wonyoung វាយស្មារបស់Yujin ខ្លាំងព្រោះខឹង«ប្រាប់ហើយថាកុំៗ ឥឡូវឃើញទេ Liz    ឃើញយើងទាំងពីរធ្វើអីបាត់ហើយ» Wonyoung ខឹង ព្រោះនាងដឹងថាLiz ច្បាស់ជាសួរដេញដោល ហើយ ចំអកនាងដល់ស្លាប់មិនខាន ចំណែកដៃកំពុងកែតម្រូវសម្លៀកបំពាក់អោយរៀបរយវិញ «សុំទោស Baby មកពីអូនសុិចសុីពេក បងទប់អារម្មណ៍ខ្លួនឯងមិនបាន» Yujin « Yah នៅហ៊ាននិយាយទៀត » Wonyoung

«ប៉ុន្តែអូនក៏ចូលចិត្តអោយបងធ្វើបែបនេះដែរ ពិតទេ»  Yujin ថារួច ប្រញាប់ចាកចេញព្រោះខ្លាចទន្សាយខឹងខ្លាំងហើយវាយនាង។

  ពេលចេញក្រៅ នាងឃើញLiz សម្លឹងមើលនាងពីលើចុះក្រោម ដូច្ចេះនាងគ្រាន់តែញញឹមអៀនខ្មាសហើយចាកចេញទៅ។

Liz ដើរចូលទៅខាងក្នុង បិទទ្វារ ហើយ និយាយទៅកាន់មិត្តរបស់ខ្លួន«Wonyoung ឯងមានរឿងត្រូវពន្យល់ខ្ញុំ អោយច្បាស់!» Wonyoung លេបទឹកមាត់

......................

«Omg អញ្ចឹងឯងនឹងYujin ទាក់ទងគ្នាហើយ» Liz ស្ទើរមិនជឿ Wonyoung ងក់ក្បាល« អបអរសាទរឯង មនុស្សដែលឯងលួចស្រលាញ់  ទីបំផុតស្រលាញ់ឯងវិញហើយ»Liz « មែន ....តែមិនមែនខ្ញុំស្រលាញ់នាងតែម្នាក់ឯងទេ  .....នាងក៏ស្រលាញ់ខ្ញុំដែរ» Wonyoung « ខ្ញុំសប្បាយចិត្តជំនួសឯងWonyoung » Liz «អរគុណ មិត្តសម្លាញ់» Wonyoung « ប៉ុន្តែWonyoung ....បើឯងចង់ធ្វើអ្វីជាមួយYujin ដូចអម្បាញ់មិញម្តងទៀត  អឺ...កុំភ្លេចចាក់សោរផង យើងមិនចង់អោយអ្នកណាមកខូចភ្នែកដូចយើងទេ...» Liz ចំអកនាង« Yah....» ថ្ពាល់Wonyoung ឡើងក្រហម«ម្យ៉ាងទៀតWonyoung  អឺ...Yujinពូកែថើបណាស់ ....ឡើងរោលរាល...» Liz

« KimJiwon!!!!» Wonyoung ស្រែក មុខនាងកាន់តែក្រហម Liz សើច.....

*************

see u next part Pls vote :)

There are no comments yet. Log in to be the first to leave a review!

Similar stories