ភាគទី14
19:56, 30 August 2024ព្រះអាទិត្យរះឡើងបញ្ចេញពន្លឺ ភ្លឺត្រកាល មនុស្សម្នាគ្រប់គ្នាក្រោកឡើងដើម្បីធ្វើការងាររៀងៗខ្លួន។ ក្រឡេកមកមើលគូស្នេហ៍មួយគូនេះវិញ កំពុងគេងឱបគ្នាយ៉ាងស្អិតរមួតនៅលើគ្រែក្រោមភួយក្រាស់បិទបាំងរាងកាយអាក្រាតរបស់អ្នកទាំងពីរ។
"Yujin Pov "
ខ្ញុំក្រោកឡើងដោយនៅតែមានដាននៃភាពងងុយនៅក្នុងខ្លួន រំពេចនោះខ្ញុំញញឹមពេលនឹកឃើញរឿងដែលបានកើតឡើងរវាងខ្ញុំ នឹងមនុស្សស្រីដែលខ្ញំស្រលាញ់បំផុតបន្ទាប់ពីម្តាយរបស់ខ្ញុំ កាលពីយប់មិញ ជាពិសេសខ្ញុំបានរកឃើញថាខ្ញុំជាមនុស្សដំបូងរបស់នាង។
រឿងទាំងអស់នោះ លេចឡើងក្នុងខួរក្បាលរបស់ខ្ញុំ ដែលខ្ញុំមិនចង់ជឿថាខ្ញុំនឹងWonyoung ពួកយើងអាចឈានមកដល់ចំណុចនេះជាមួយគ្នានោះទេ ។
ខ្ញុំងាកទៅមើលwonyoung ដែលកំពុងគេង ឱបខ្ញុំ នាងស្រស់ស្អាតខ្លាំងណាស់មិនថាពេលនាងគេង ឫធ្វើអ្វីនោះទេ អ្វីៗអំពីនាងគឺឥតខ្ចោះ ដែលខ្ញុំមិនដឹងថារកពាក្យអ្វីមកពណ៌នាពីសម្រស់របស់នាងនោះទេ។
ខ្ញុំលូកដៃទៅអង្អែលថ្ពាល់របស់នាងថ្នមៗ បន្ទាប់មកថើបសក់របស់នាងស្រាលៗ ភ្លាមៗនោះនាងចាប់ផ្តើមរំកិលខ្លួនបន្តិច ប្រហែលដោយសារតែទង្វើរបស់ខ្ញុំមុននេះ។ ភ្នែករបស់នាងចាប់ផ្តើមបើកឡើង ម្តងបន្តិចៗរហូតដល់ពេញ។ខ្ញុំអាចមើលឃើញដាននៃភាពខ្មាសអៀនលេចឡើងក្នុងភ្នែកទាំងគូដ៏ស្រស់ស្អាតនោះ ។ បន្ទាប់មកនាងយកខ្លួនរបស់នាងផ្តេកលើទ្រូងរបស់ខ្ញុំ« Good Morning Love » ខ្ញុំនិយាយរួចថើបថ្ពាល់របស់នាង«Good morning Yujinie» នាងតប
ខ្ញុំមិនដឹងថាក្នុងខ្លួនកើតអ្វីនោះទេ ប៉ុន្តែគ្រាន់តែបានឮសម្តីរបស់នាងធ្វើអោយខ្ញុំមានអារម្មណ៍ចង់បាននាងម្តងហើយម្តងទៀត ខ្ញុំសម្លឹងមើលមុខរបស់នាងដោយមិនចាំយូរ ខ្ញុំដាក់នាងអោយគេងចុះលើពូកម្តងទៀតតាមដោយភាពភ្ញាក់ផ្អើលក្នុងភ្នែករបស់នាង។
" បញ្ចប់Yujin Pov "
« Yujin បងធ្វើអីហ្នឹង» Wonyoung សួរYujin នាងភ្ញាក់ផ្អើលនឹងទង្វើភ្លាមៗរបស់នាង« wonyoungie អូនស្អាតណាស់ បងទ្រាំមិនបានពិតមែន បងចង់បានអូនឥឡូវ...» Yujin និយាយចប់ នាងទម្លាក់បបូរមាត់របស់ខ្លួនថើបលើបបូរមាត់របស់Wonyoung ដៃរបស់នាងលើកភួយមកគ្របរូបរាងរបស់ពួកគេ។
ក្រោយមកគូស្នេហ៍ទាំងពីរបង្កើតស្នេហាជាមួយគ្នាម្តងទៀតនៅពេលព្រឹកព្រលឹមយ៉ាងផ្អែមល្ហែមនឹងក្តៅគគុកដូចភ្លើង។
**************
Yujin និងWonyoung មកដល់ផ្ទះរបស់ម្ចាស់កោះ។ព្រោះពួកគេទទួលបានដំណឹងថាក្រុមប៉ូលីសដែលWinter រកមកកំពុងតែនៅទីនេះ។ គ្រាន់តែចូលដល់ខាងក្នុង Yujin ក្រឡេកឃើញរូបរាងដែលធ្លាប់ស្គាល់ នាងនិយាយឡើង« Kang Hanbin»« An Yujin »« នេះអ្នកទាំងពីរស្គាល់គ្នាឫ??» Winter សួរHanbin និងYujin មើលគ្នាទៅវិញទៅមកហើយងក់ក្បាល
*************
« យើងមិននឹកស្មានថាមនុស្សដូចឯង អាចធ្វើជាប៉ូលីសសោះ ហាសហា Hanbin » Yujin និយាយទៅកាន់អតីតសត្រូវរបស់ខ្លួនកាលនៅរៀន ពេលនេះអ្នកទាំងពីរកំពុងអង្គុយនិយាយគ្នាតែពីរនាក់ក្នុងបន្ទប់
« ពេលវេលាផ្លាស់ប្តូរមនុស្សវុឺយ និយាយអញ្ចឹងរឿងអ្នកតាមសម្លាប់ឯងយើងនឹងជួយតាមរកឃាតករអោយបានសម្រេច» Hanbin កំពុងកាន់ក្រដាសរូបឃាតករដែលYujin បានកំណត់ភិនភាគ« អរគុណឯងណាស់ » Yujin«នេះជាភារកិច្ចរបស់យើង ក្នុងការការពារប្រជាជន រួមទាំងមនុស្សឈ្លើយនិងចរិតយ៉ាប់ដូចជាឯង» Hanbin និយាយ Yujin វាយក្បាលគេ
« និយាយអញ្ចឹង តាមយើងចាំបាននោះជាអ្នកស្រីJang ម្តាយតូចរបស់ឯងពិតទេ» Hanbin និយាយពេលរំលឹកឃើញWonyoung « មិនមែនទៀតទេ » Yujin ញញឹមនិងនិយាយHanbinឆ្ងល់« នាងជាប្រពន្ធរបស់យើងឥឡូវនេះ» Yujin និយាយយ៉ាងមានមោទនភាព ឯHanbinទោះជាស្រឡាំងកាំងយ៉ាងណា ក៏គេធ្វើធម្មតាព្រោះមិនមែនជាកិច្ចការដែលគេត្រូវខ្វល់ទេ។
*******************
«Wonyoung ពេលទៅដល់សេអ៊ូលវិញកុំភ្លេចផ្ញើរសារមកលេងខ្ញុំផង ដឹងទេ» Karina« ចាស ....អរគុណអ្នកទាំងពីរម្តងទៀតដែលបានផ្តល់កន្លែងអោយពួកយើងស្នាក់នៅ និងមើលថែពួកយើងយ៉ាងល្អ » wonyoung ហើយkarina ឱបគ្នាយ៉ាងណែន ចំណែកWinter ហើយYujin វិញនិយាយលាគ្នាតាមរបៀបពួកគេ
« បើមានឱកាសកុំភ្លេចទៅលេងពួកយើងផង អោយពួកខ្ញុំបានតបស្នងគុណអ្នកទាំងពីរម្តង»Yujin « មិនអីទេ ពេលដែលKarina សម្រាលកូន ខ្ញុំនឹងនាំនាងទៅលេងអ្នកទាំងពីរ» Winter «ពួកយើង លាសិនហើយអ្នកទាំងអស់គ្នា »wonyoung និងYujin លាអ្នកនៅក្នុងកោះទាំងអស់ ហើយឡើងលើកាណូតដើម្បីត្រលប់ទៅAn រីសតវិញ។
***************
Wonyoung មើលទេសភាពតាមផ្ទៃទឹកបណ្តើរ ខណៈពេលYujinឱបនាងពីក្រោយ នាងផ្តេកក្បាលរបស់នាងលើទ្រូងរបស់Yujin ។«នៅពេលទៅដល់ច្រាំងវិញ យើងមិនអាចស្និទ្ធស្នាលបែបនេះបានទេ Yujin » Wonyoung «ហេតុអី ...តែបងចង់ប្រកាសអោយគ្រប់គ្នាដឹងថាអូនជារបស់បង»Yujin ធ្វើមុខជូរ«មិនទាន់ដល់ពេលទេ រង់ចាំបន្តិចសិនទៅYujin ចាំពេលយើងដោះស្រាយរឿងគ្រប់យ៉ាងរួចហើយ ចាំយើងប្រកាសអោយគេដឹងពីទំនាក់ទំនងរបស់ពួកយើង ....ជាពិសេសបងមិនទាន់បែកគ្នាជាមួយMinju នៅឡើយទេ» wonyoung
Yujin គ្រាន់តែដកដង្ហើមធំហើយងក់ក្បាលស្តាប់បង្គាប់នាងប៉ុណ្ណោះ។
***************
«Yujin......» គ្រាន់តែចូលមកដល់ទឹកដីAn រីសតភ្លាម Minju ចូលមកឱបYujin ភ្លាមៗ Wonyoung មើលរូបភាពនោះនៅចំពោះមុខដោយពិបាកចិត្ត «បងមិនអីទេឫ?? អូនបារម្ភពីបងណាស់ជាង10ថ្ងៃនេះ» Minju «Minju ខ្ញុំមិនអីទេ» Yujin មិនដឹងធ្វើអ្វីគ្រាន់តែចង់ចាកចេញពីការឱបរបស់Minju ហើយភ្នែកកំពុងសម្លឹងទៅមនុស្សដែលខ្លួនស្រលាញ់
មួយសន្ទុះYujin បំបែកការឱបស្របពេលមនុស្សប៉ុន្មាននាក់ទៀតចូលមករកពួកគេ«Wonyoung មិនអីទេឫ??»Chaemin មិនដឹងមកពីណាចូលមកទាញWonyoung យកទៅឱប ធ្វើអោយនាងស្រឡាំងកាំង មិនដឹងធ្វើអី ចំណែកឯYujinគ្រាន់តែឃើញភ្លាមនាងប្រញាប់ទៅរុញគេចេញពីWonyoung ភ្លាមៗ ដោយក្តីប្រច័ណ្ឌលើសលប់ ។ Minju មើលទៅទង្វើរបស់Yujin ដោយភាពជូរចត់
«លោកធ្វើអីហ្នឹង ហេតុអីបានជាឱបម៉ាក់ខ្ញុំបែបនេះ» Yujin និយាយទាំងខឹង « ខ្ញុំ...សុំទោស ខ្ញុំបារម្ភពីWonyoung ពេក» Chaemin Yujin បម្រុងនឹងស្តីអោយគេបន្ថែមតែWonyoung ឃាត់ទាន់
« Wonyoung គ្នានឹកឯងណាស់» Lizឃើញស្ថានការណ៍មិនស្រួលប្រញាប់បង្វែររឿង នាងឱបWonyoung ជាប់ហើយយំដូចជាកូនក្មេង........
Yujin មិនបានខ្វល់ពីMinjuនោះទេ នាងមើលទៅChaeminជាមួយទឹកមុខមាំ រហូតដល់Rei និងChaewon មកដល់
«Yujin ទីបំផុតឯងត្រលប់មកវិញហើយMy friends » Rei និងChaewon ចូលទៅឱបYujin «អឺ យើងមកវិញហើយ នឹកយើងទេ» Yujin «អត់» Chaewon និងRei ឆ្លើយព្រមគ្នា« Yah ពួកឯង» Yujin វាយពួកគេ។
បន្ទាប់ពីជួបជុំគ្នារួចរាល់ហើយដល់ពេលYujinនិងWonyoung ត្រូវទៅរាយការណ៍ទៅប៉ូលីសពីរឿងរ៉ាវថ្ងៃមុន Yujin មិនបានប្រាប់ពួកគេទេថានាងមានក្រុមប៉ូលីសសម្រាប់ស្វែងរកឃាតកររួចហើយ ព្រោះHanbinសុំអោយលាក់ជាការសម្ងាត់។
****************
ស្រមោលខ្មៅមួយដើរលបៗចូលទៅក្នុងបន្ទប់របស់Wonyoung ។ ពេលនេះអ្នកនៅខាងក្នុងកំពុងគេងលក់យ៉ាងស្កប់ស្កល់នៅលើពូកទន់ៗ មិនដឹងអ្វី ឡើយ។ មនុស្សនោះយកដៃទៅទាញភួយដែលគ្របខ្លួនរបស់នាងចេញ ហើយសម្លឹងមើលនាងតាមពន្លឺព្រាលៗ មួយសន្ទុះWonyoung ភ្ញាក់ឡើង នាងហៀបនឹងស្រែកពេលឃើញស្រមោលមនុស្សនោះតែត្រូវគេខ្ទប់មាត់នាងជាប់
«Wonyoungie គឺបងទេ» WonyoungវាយYujinខ្លាំងហើយស្តីបន្ទោសនាង« បងឆ្កួតទេឫ ? មកលបៗទាំងកណ្តាលយប់អញ្ចឹង ដឹងថាអូនភ័យយ៉ាងណាទេ» Wonyoung «សុំទោសណា៎ មកពីបងនឹកអូនពេក ទើបបងមករកអូនទាំងកណ្តាលយប់បែបនេះ»«ហេតុអីក៏បងចូលមកបាន» Wonyoung « គឺអូនហ្នឹងណា៎ មិនានចាក់សោរទ្វារទេ នេះសំណាងហើយដែលជាបង បើអ្នកផ្សេង...គិតយ៉ាងមិច» Wonyoung នឹកឃើញថានាងហត់ពេកទើបភ្លេចចាក់សោរ« មកពីអូនប្រញាប់ពេកហ្នឹងណា៎»«មិនដឹងទេ អូនត្រូវទទួលទោស» Yujinញញឹមដោយល្បិចកល«ទទួលទោស ទោសអីរបស់បង» Wonyoungឆ្ងល់ តែក្រោយពេលឃើញស្នាមញញឹមរបស់Yujin នាងដឹងហើយថាYujin គិតអី
មិនខុសពីនាងគិតYujin ថើបនាងភ្លាមៗ ហើយដៃមិនអោយទំនេរស្ទាបអង្អែលចង្កេះរបស់នាងទាំងសងខាង។ មួយសន្ទុះYujin ទម្លាក់នាងទៅលើពូកទន់ៗ ហើយចាប់ផ្តើមបង្កើតស្នេហាជាមួយនាងម្តងទៀត ។
ក្នុងចិត្តរបស់Wonyoung មានភាពសប្បាយរីករាយ និងរំភើបចំពោះទង្វើរបស់Yujinតែក៏មានកូនចិត្តស្តីបន្ទោសខ្លួនឯងដែរ ដែលភ្លេចចាក់សោរ ផ្តល់ឱកាសអោយកូនឆ្កែមួយក្បាលនេះធ្វើអោយនាងមិនបានសម្រាកម្តងទៀត។
******************
ព្រឹកបន្ទាប់ពួកគេនាំគ្នាចាកចេញពីAnរីសតដើម្បីត្រលប់ទៅទីក្រុងសេអ៊ូលវិញ។ Yujinមិនបណ្តោយអោយWonyoungជិះឡានរួមគ្នាជាមួយChaeminនោះទេ ប៉ុន្តែនាងជាអ្នករៀបចំឡានដោយផ្ទាល់ ដែល មាននាង Wonyoung រួមទាំងMinju និងLiz ជិះជាមួយគ្នា នឹងតាមពីក្រោយដោយអង្គរក្សដើម្បីការពារសុវត្ថិភាពរបស់ពួកគេ។
អង្គរក្សទាំងអស់ត្រូវបានChaewon បញ្ជូនមកព្រោះYujin ស្នើសុំ ពួកគេសុទ្ធតែជាអ្នកជំនាញ និងមានស្នាដៃខ្ពស់ក្នុងការទប់ទល់នឹងសត្រូវ។
**************see u next part Pls vote Byes
There are no comments yet. Log in to be the first to leave a review!
![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)




