ភាគទី2
19:17, 9 September 2024*ពេលព្រឹក*
ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចបង្ហាញថាវាដល់ពេលព្រលឹមហើយ។នៅលើគ្រែរាងក្រាស់ម្នាក់កំពុងតែគេងយ៉ាងសុខស្រួលជាមួយនឹងសុបិន្តផ្សេងៗរបស់ខ្លួន។តែទោះជាយ៉ាងណាដំណេករបស់នាងត្រូវបានរំខានដោយសំឡេងនាឡិការោទ៍ដែលនៅលើតុ
«ទ្រឹងៗៗៗៗ» «ហុឺយ ស្អីទេដល់ម៉ោងងើបទៅរៀនហើយហេស ធុញណាស់...»យូជីនងើបពីគ្រែគេងទៅបន្ទប់ទឹកទាំងរអ៊ូរបណ្តើរ។
បន្ទាប់ពីរៀបចំខ្លួនរួចហើយ នាងដើរចុះទៅខាងក្រោម ឃើញម៉ែដោះអុីមដែលជាអ្នកមើលថែខ្លួនតាំងពីនៅក្មេង និងជាមនុស្សដែលខ្លួនទុកចិត្តបំផុតបន្ទាប់ពីឳពុកម្តាយរបស់នាង កំពុងរៀបចំអាហារនៅខាងលើតុ«អូ ម្ចាស់តូចក្រោកហើយឬ? អង្គុយនៅទីនេះចាំម៉ែដោះរៀបអាហារជូន» យូជីនមិនបាននិយាយអ្វីទេ គ្រាន់តែញញឹមដាក់គាត់។
កំពុងតែញុំាអាហារភ្នែករបស់នាងរេចុះឡើងដូចជាកំពុងរកអ្វី អ៊ំអុីមឃើញដូចនោះក៏ដឹងហើយថាម្ចាស់តូចរបស់គាត់កំពុងសម្លឹងរកអ្វីក៏និយាយឡើង« កំពុងរកអ្នកស្រីមែនទេ អ្នកស្រីទៅធ្វើការតាំងពីព្រលឹម គាត់ប្រាប់ថាមានប្រជុំ» ម៉ែដោះ«ម៉ែដោះ ...មិនបាច់ប្រាប់ខ្ញុំពីរឿងស្រីម្នាក់នោះទេ នាងចង់ទៅណាក៏ទៅៗស្រេចតែនាង ខ្ញុំមិនខ្វល់ទេ »
យូជីននិយាយទាំងទឹកមុខធុញទ្រាន់ រួចបន្តញុំាអាហាររបស់នាង។ ចំណែកឯម៉ែដោះវិញមិនបានតបតអ្វីទេ ព្រោះគាត់ដឹងថាយូជីនមិនចូលចិត្តវុនយ៉ុង
********************A High school
វិទ្យាល័យ A ជាសាលាដែលសម្បូរដោយសិស្សដែលមកពីគ្រួសារធូរធារនិង មានមុខមាត់នៅក្នុងប្រទេសកូរ៉េ។
សម្លេងឡាន Lamborghini បើកបន្តបន្ទាប់គ្នា2គ្រឿង បន្លឺឡើងនៅពេញផ្លូវបរិវេនសាលា ធ្វើអោយមនុស្សជាច្រើនងាកទៅមើល ជាពិសេសក្មេងស្រីព្រោះអ្នកនៅខាងក្នុងឡានសុទ្ធតែជាcrush របស់ពួកនាង។
យូជីននិងមិត្តAlpha 2នាក់ទៀត( ម្នាក់ឈ្មោះ គីមឆេវ៉ុន និង ម្នាក់ឈ្មោះគីម រ៉េ )ចុះមកពីឡានដើរទៅថ្នាក់រៀនរបស់ខ្លួន ទាំងរាយមន្តស្នេហ៍ដាក់ក្មេងស្រីទាំងនោះដូចរាល់ដង។
«Good morning យូជីន មកលឿនដល់ហើយថ្ងៃនេះ»សម្លេងរបស់ក្មេងស្រីម្នាក់ដែលជាទេពធីតាសម្រស់ប្រចាំសាលា យូជីនញញឹម« ហ៊ុូយ ....kim minju មនុស្សដល់តែ3នាក់ morning តែម្នាក់ សមដែរទេ» គីម រ៉េ« ហិហិ ខ្ញុំភ្លេច Morning ឆេវ៉ុន ហើយ រ៉េ»មីនជូ« morning មីនជូ» ឆេវ៉ុននិយាយទាំងអៀនទៅកាន់នាង« អ្នកទាំង3កំពុងតែទៅថ្នាក់មែនទេ»មីនជូ អ្នកទាំង3ងក់ក្បាលព្រមគ្នា«អញ្ចឹង តោះទៅជាមួយគ្នា»មីនជូ
អ្នកទាំង4ដើរតម្រង់ទៅថ្នាក់រៀងៗខ្លួន យូជីនរៀននៅថ្នាក់ជាមួយរ៉េ ចំណែកឯមីនជូរៀនថ្នាក់ជាមួយនឹងឆេវ៉ុន។
យូជីនកំពុងអង្គុយរៀនសុខៗស្រាប់តែសម្លេងសារមួយលោតឡើង យូជីនទាញទូរស័ព្ទមកមើលឃើញថាជាលេចចម្លែក នាងដាក់ទូរស័ព្ទចូលក្នុងហោប៉ៅ ហើយសុំគ្រូចេញទៅខាងក្រៅបាត់ទៅ។
នាងដើរមកដល់កន្លែងក្រោយសាលាដែលស្ងាត់មនុស្ស កំពុងតែពិនិត្យមើលកន្លែងនោះស្រាប់តែលឺសម្លេងសម្រឹបជើងដើរពីខាងក្រោយ យូជីនបែរទៅមើលឃើញសត្រូវរបស់ខ្លួនក៏ញញឹម
« វាប្រែថាជាឯងទេឬ ដែលចង់ជួបយើង»យូជីន « អឺ គឺយើង»សម្លេងរបស់ហានប៊ីន សត្រូវរបស់យូជីន « ឯងមានការស្អីជាមួយយើង រឺ ក៏ឯងចង់ប្រណាំងឡានជាមួយយើងទៀត»យូជីន « រឿងនោះយើងគុំឯងម្តងហើយ តែយើងមានរឿងសំខាន់ជាងនេះវុឺយ» ហានប៊ីន « រឿងស្អី មិននិយាយមកយើងប្រញាប់ទៅវិញនៅទីនេះវាក្តៅឯងដឹងទេ»យូជីន « អាន យូជីន ឯងថ្លើមធំណាស់ហ៊ានប៉ះសង្សាររបស់យើង» ហានប៊ីននិយាយទាំងខឹង« អេសង្សារហេស ម្នាក់ណាប្រាប់ឈ្មោះផងវុឺយ ចៃដន្យស្រីយើងវាច្រើន»យូជីននិយាយចំអក« ចង្រៃ ចាំយើងប្រដៅឯងអោយឯងចាំឈ្មោះនាងអញ្ចឹង ពួកឯងចូល» ហានប៊ីនសម្លងវ៉ៃគ្នារបស់មនុស្ស4 នាក់បន្លឺឡើងយ៉ាងច្របូកច្របល់ ក្នុងនោះយូជីនម្នាក់និងគ្នារបស់ហានប៊ីន3នាក់ទៀត។មុខនិងខ្លូនរបស់ពួកគេប្រលាក់សុទ្ធតែធូលីដី។ សិស្សម្នាក់ឃើញដូចនោះក៏រត់ទៅប្រាប់លោកនាយក។
**********************
អានសុីនគ្រុប
«សម្រាប់គម្រោងធ្វើសណ្ថារគារនៅឯ ប៊ូសាន របស់លោកសាន់ ស្នើមកខ្ញុំគិតថាមិនអាចដំណើរការបានទេ»វុនយ៉ុងនិយាយឡើង«តែហេតុអី អ្នកស្រីប្រធាន គម្រោងនេះខ្ញុំខិតខំខ្លាំងណាស់»លោកសាន់មិនត្រឹមតែលោកសាន់ទេ សូម្បីតែអ្នកនៅបន្ទប់ទាំងមូលក៏មិនពេញចិត្ត និងការប្រកាសនេះដែរ«នេះលោកមិនដឹងទេឬ ថាទីតាំងនោះជាកន្លែងមណ្ឌលកុមារកំព្រា» វុនយ៉ុង« តែដីនោះមិនមែនជារបស់មណ្ឌលកុមារកំព្រានោះទេ តែជារបស់លោកហានទេតើ ហើយសាច់ញាតិរបស់លោកហានសម្រេចចិត្តលក់មកអោយក្រុមហ៊ុនយើងគ្រប់ពេលប្រសិនបើយើងត្រូវការ» លោកសាន់តវ៉ា« ខ្ញុំទាយថាពួកគេមិនបានប្រាប់លោកទេថាលោកហានបានប្រគល់ដីនោះដល់មណ្ឌលកុមារកំព្រារួចហើយ គ្មានអ្នកណាមានសិទ្ធយកដីនោះមកវិញទេ នេះជាឯកសារ» វុនយ៉ុងនិយាយរួចបញ្ជាអោយលេខាហុចក្រដាសឯកសារទៅអោយគ្រប់ៗគ្នាពិនិត្យ លោកសាន់មើលហើយភាំងស្មារតីមួយភ្លែត រួចប្រញ៉ាប់និយាយ
« សុំទោស អ្នកស្រីប្រធាន ខ្ញុំមិនបានដឹងរឿងនេះ»« មិនអីទេ តែលើកក្រោយលោកគួរតែពិនិត្យអោយបានដិតដល់ជាងនេះបន្តិច ហើយមួយទៀតគម្រោងរបស់លោកល្អហើយគ្រាន់តែមានចន្លោះខ្វះបន្តិចបន្តួច»វុនយ៉ុននិយាយទាំងស្នាមញញឹម«បាទអ្នកស្រីប្រធាន ខ្ញុំសន្យាថានឹងមិនអោយរឿងនេះកើតឡើងម្តងទៀតទេ»លោកសាន់«សម្រេចថា បញ្ចប់ការប្រជុំត្រឹមនេះចុះណា អ្នកទាំងអស់គ្នា» វុនយ៉ុងបន្ទាប់ពីការប្រជុំចប់វុនយ៉ុងត្រលប់ទៅបន្ទប់អគ្គនាយកវិញដើម្បីត្រួតពិនិត្យការងារមួយចំនួន។តុកៗៗ«អញ្ជើញ»វុនយ៉ុង«អ្នកស្រីប្រធាន មិនគិតសម្រាកបន្តិចទេឬ»លេខា«លីស ខ្ញុំប្រាប់ប៉ុន្មានដងហើយថាពេលដែលយើងនៅតែពីរនាក់អោយហៅខ្ញុំធម្មតា»វុនយ៉ុងនិយាយទៅកាន់លេខាដែលជាមិត្តរបស់ខ្លួនតាំងពីនៅរៀន« អូខេៗ ខ្ញុំភ្លេច តែនេះឯងមិនគិតសម្រាកខ្លះទេឬ ខ្ញុំសួរឯងពីរដងហើយណា»លីស«ខ្ញុំបង្ហើយរបាយការណ៍បន្តិចសិន »វុនយ៉ុង«កុំខំខ្លាំងពេក ខ្ញុំញុំបារម្ភខ្លាចឯងឈឺ»លីស«មិនខំមិនបានទេ ខ្ញុំសន្យានឹងលោកម្ចាស់ហើយថានឹងជួយមើលថែអានសុីនគ្រុបអោយបានល្អ»វុនយ៉ុង«រួមទាំងអានយូជីន ត្រូវដែរទេ»លីស
ទឹកមុខរបស់វុនយ៉ុងប្រែប្រួលបន្តិចពេលរំលឹកទៅដល់យូជីន លីសឃើញដូចនោះក៏សួរបន្ថែម «យូជីននៅតែឈ្លើយដាក់ឯងមែនទេ»វុនយ៉ុងងក់ក្បាល «ហេតុអីឯងមិនប្រាប់យូជីនពីការពិតដែលឯងយល់ព្រមរៀបការជាមួយលោកម្ចាស់អាន»លីស« មិនទាន់ដល់ពេលទេលីស»វុនយ៉ុង, «ហើយឯងប្រុងអោយយូជីនបន្តស្អប់ឯងបែបនេះ?»លីស«ដើម្បីសុវត្ថិភាពយូជីន ទោះត្រូវនាងស្អប់យ៉ាងណាក៏ខ្ញុំទ្រាំបាន»វុនយ៉ុង « ហុឹម ខ្ញុំទៅធ្វើការងារបន្តហើយអញ្ចឹង»លីសនិយាយរួចដើរទៅតុការងាររបស់នាង ចំណែកវុនយ៉ុងក៏បន្តមើលការងាររបស់នាង មួយសន្ទុះក្រោយមកស្រាប់តែសំលេងទូរស័ព្ទរបស់នាងបន្លឺឡើង« សួស្តី ខ្ញុំចាងវុនយ៉ុងមានការអ្វីឬ?»មុខរបស់វុនយ៉ុងប្រែទៅជាស្លេកក្រោយលឺសម្លេងអ្នកម្ខាងទៀត
សូមរង់ចាំភាគបន្ត:)
There are no comments yet. Log in to be the first to leave a review!
![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)




