Fanfics

ភាគទី1

17:03, 28 April 2025

  *ក្រាក* សម្លេងបើកទ្វារតិចៗបន្លឺឡើងនៅក្នុងស្ថានភាពងងិត បន្ទាប់មកយូជីនរុញទ្វារបិទថ្នមៗដើម្បីកុំឲលឺសម្លេងរំខានអ្នកនៅខាងក្នុងផ្ទះ។ គ្រាន់តែបិទទ្វាររួចភ្លាម យូជីនហៀបនឹងដើរឡើងទៅបន្ទប់របស់នាង ស្រាប់តែភ្លើងក្នុងបន្ទប់ទទួលភ្ញៀវភ្លឺឡើង បង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតកំពុងអង្គុយគងទាក់ខ្លាលើសាឡុង។

«យប់ជ្រៅហើយ ទើបតែមកផ្ទះ សិស្សសាលាម៉ាកស្អីអញ្ចឹង...» ស្រីស្អាតសុិចសុី គ្រវីកែវស្រាវីស្គីបណ្តើរនិយាយបណ្តើរ ខណៈពេលដែលកំពុងរង់ចាំចម្លើយពីមនុស្សដែលនៅមិនឆ្ងាយពីនាងប៉ុន្មាន។ យូជីនមិនបានឆ្លើយតបនោះទេ ព្រោះនាងកំពុងរវល់លង់នឹងសម្រស់ Omega ដែលនៅពីមុខនាង មុខតូច បបូរមាត់ក្រហម ដើមទ្រូងសមល្មម រាងស្លីម ពាក់រ៉ូបគេងយប់ដែលមានដៃតូចៗពីរ សងខាងស្មា បូករួមនឹងជើងវែងស្រឡូនថែមទៀត កាន់តែធ្វើអោយនាងមើលទៅsexy ខ្លាំងក្នុងភ្នែកalpha ដូចជាខ្លួន តែការគិតរបស់នាងត្រូវបញ្ឈប់ពេលលឺសម្លេងអ្នកម្ខាងទៀតបន្លឺឡើង

« កំពុងគិតអី? មិនលឺខ្ញុំសួរទេ ឬ?» វ៉ុនយ៉ុង លើកចិញ្ចើមម្ខាង។

យូជីន បន្ទោសខ្លួនឯងក្នុងចិត្តរួចឆ្លើយតបទៅមនុស្សនៅខាងមុខ ជាមួយនឹងសម្តីឈ្លើយៗ បែបមិនខ្វល់របស់ខ្លួនដូចរាល់ដង « ខ្ញុំធំហើយ! ចង់ទៅណា  ដល់យប់ជ្រៅ ឬក៏ស្អីក៏ដោយមិនពាក់ព័ន្ធនឹងលោកស្រីទេ!!» យូជីន « រឿងអីថាមិនពាក់ព័ន្ធ  ខ្ញុំជាម្តាយរបស់ឯង ខ្ញុំមានសិទ្ធដឹងគ្រប់រឿងដែលទាក់ទងនឹងឯង មួយទៀតឈប់ហៅខ្ញុំថាលោកស្រី ហៅខ្ញុំថាម៉ាក់ យល់! » វ៉ុនយ៉ុង

«នាងមិនមែនជាម៉ាក់ខ្ញុំទេ ! នាងគ្រាន់តែជាមនុស្សស្រីខ្ចាត់ព្រាត់មកពីណាក៏មិនដឹង មកតោងទាមប៉ារបស់ខ្ញុំរហូតបានឋានៈជាលោកស្រីក្នុងផ្ទះនេះ កុំសង្ឃឹម ខ្ញុំគ្មានថ្ងៃចាត់ទុកនាងជាម្តាយទេ ចាំទុកក្នុងខួរនាងផង!!» យូជីន និយាយខ្លាំងៗ ទាំងសម្លេងគ្មានទឹកដមពិរោះ ។

« អាន យូជីន !! គោរពខ្ញុំបន្តិច កុំភ្លេចថាខ្ញុំមានសិទ្ធគ្រប់គ្រងលើទ្រព្យសម្បត្តិគ្រួសារអាន រហូតដល់ឯងមានអាយុ25ឆ្នាំ  ក្នុងពេលនេះ ....ទាំងឯង...ទាំងផ្ទះនេះនៅតែស្ថិតក្រោមការមើលថែរបស់ខ្ញុំ!!» វ៉ុនយ៉ុង និយាយទាំងញញឹមដាក់មនុស្សនៅខាងមុខ។

« ចាង វ៉ុនយ៉ុន!!!» យូជីន គំហកខ្លាំងៗមួយអស់សម្លេងល្មមនឹងអាចកក្រើកផ្ទះទាំងមូលបាន។

សម្តីរបស់នាងធ្វើឲយូជីន ខឹងជាខ្លាំង ជាពិសេសពេលរំលឹកពាក្យដល់បណ្តាំកេរមរតកដែលឳពុកនាងបន្សល់ទុកថា ឲប្រពន្ធរបស់លោកជាអ្នកមើលការខុសត្រូវ លើអ្វីៗដែលជាកម្មសិទ្ធរបស់គ្រួសារអានទាំងមូល រហូតដល់នាងមានអាយុ25ឆ្នាំ ទើបនាងមានសិទ្ធទទួលបានវាមកវិញ។ ក្នុងចិត្តរបស់យូជីនគិតថាឳពុករបស់នាង ស្រលាញ់ស្រីម្នាក់នេះខ្លាំងបានជាធ្វើបែបនោះ ជាហេតុធ្វើឲនាងមានចិត្តស្អប់មនុស្សស្រីនៅចំពោះមុខជាខ្លាំង។

« យ៉ាងម៉េច កូនស្រី....? ស្រលាញ់ឈ្មោះម្តាយខ្លាំងឬបានហៅគ្រប់ពេល? ហុឹម...» វ៉ុនយ៉ុង ញញឹមឌឺដងដាក់យូជីនហើយកាន់តែបញ្ឆេះalpha នៅពីមុខនាងឲកាន់តែខឹងខ្លាំងជាងមុន។

« ខ្ញុំស្អប់គ្រប់យ៉ាងអំពីនាង» យូជីន តឹងសសៃក ក្តាប់កណ្តាប់ដៃខ្លួនយ៉ាងតឹង សម្លឹងទៅមើលអ្នកដែលតាំងខ្លួនជាម្តាយរបស់នាង រួចដើរយ៉ាងលឿនសំដៅទៅបន្ទប់របស់ខ្លួនដែលនៅជាន់ទី2នៃភូមិគ្រឹះ ជាមួយនឹងការសម្លឹងរបស់ម្នាក់ទៀតដែលតាមមើលនាងរហូតដល់បាត់ស្រមោលនាងឈឹង។

« ប្រសិនបើខ្ញុំអាចប្រាប់នាងពីអារម្មណ៍របស់ខ្ញុំ យូជីនហា៎»បន្ទាប់ពីនិយាយរួច នាងដកដង្ហើមធំ ក្នុងចិត្តកំពុងតែគិតរឿងជាដែលពាក់ព័ន្ធនឹងយូជីនពីមុន រឿងដែលនាងបានជួបalpha ដ៏ទាក់ទាញនឹងមានចិត្តល្អ..... *** " ស្រមៃ "

«កុំចូលមកជិតខ្ញុំ!  ចេញៗទៅ!» សម្លេងអង្វរករ របស់omega ដ៏គួរអោយអាណិត កំពុងព្យាយាមអង្វរពួកតិរច្ឆានអោយដោះលែងខ្លួន ទោះនាងប្រឹងយំ ប្រឹងអង្វរយ៉ាងណាក៏ដោយ ក៏សត្វទាំងអស់នេះមិនខ្វល់ ពួកវាកាន់តែខិតទៅជិតនាង ទាំងស្នាមញញឹមចុងមាត់ ហើយកែវភ្នែកពោរពេញដោយតណ្ហា។

« ហាសហា៎ ចេញហេស? អ្នកណាទៅភ្លើចេញពី omega ដ៏ស្រស់ស្អាតយ៉ាងនេះ មែនទេពួកឯង?» សម្លេងសើចរបស់សត្វទាំង3កាន់តែខ្លាំង ដៃរបស់ពួកវាម្នាក់ប៉ះមុខរបស់នាង ធ្វើឲនាងប្រញាប់គ្រវាសដៃរបស់វាចេញ រួចមាត់ខំស្រែករកជំនួយ « ជួយផង ជួយខ្ញុំផង!!»

« ឈប់ស្រែកទៅ គ្មានអ្នកណាជួយអូនទេ មកនេះមកចាំបងថ្នម» ដៃរបស់វាប្រុងប៉ះលើអាវរបស់នាង ស្រាប់តែលេចសម្លេងរំខាន

«ពួកអាថោកទាប ឆាប់លែងនាងភ្លាម!! » វ៉ុនយ៉ុង និងពួកវាទាំង3នាក់ងាករកប្រភពសម្លេង ហើយសម្លេងនោះមកពីក្មេងស្រីកំពុងពាក់ឈុតសិស្សសាលា ស្ពាយកាតាប ឈរយ៉ាងក្លាហាន បញ្ចេញភាពស្រស់សង្ហាចែងចាំង។

« អូ ...មានអ្នកចង់ធ្វើជា Hero ហើយតើ ពួកឯងចូលប្រដៅបន្តិចទៅ» អាម្នាក់ក្នុងចំណោមនោះបញ្ជា ហើយគ្នាវាពីរនាក់ចូលទៅរកក្មេងស្រីនោះទាំងទឹកមុខចំអក ដោយមើលងាយកម្លាំងរបស់នាង ចុងបញ្ចប់ពួកវាក៏ត្រូវក្មេងស្រីនោះវាយដួលជាបន្តបន្ទាប់។ « អន់ណាស់!! គ្រាន់តែក្មេងស្រីAlpha ម្នាក់ក៏ចាញ់ដែរ» អាម្នាក់ដែលនិយាយដើរសំដៅទៅរកនាង ហើយក៏ត្រូវនាងវាយបែកមាត់ហើយដួលម្នាក់ទៀត។ យូជីនឈ្លៀតឱកាសពួកវាកំពុងរបួស ស្ទុះទៅត្រកងomega គួរឲអាណិតរួចរត់ចេញទៅយ៉ាងលឿន។«អ្នកនាង រត់អោយលឿន!!»

ពួកគេ រត់រហូតទាល់តែប្រាកដថាដល់កន្លែងសុវត្ថិភាព និងមានមនុស្សនៅជុំវិញ ដូច្នេះពួកគេក៏ឈប់ហើយក្មេងស្រីនោះជួយអ្នកនៅក្បែរខ្លួនរកកន្លែងអង្គុយ។«អ្នកនាង មិនអីទេឬ» ក្មេងស្រីសួរ ដោយក្តីបារម្ភ។« មិនអីទេ អរគុណអ្នកនាងណាស់ដែលបានជួយខ្ញុំ បើមិនអញ្ចឹងទេ ខ្ញុំប្រាកដជា....» វ៉ុនយ៉ុង អួលដើម.ក.ហើយយំ ពេលគិតដល់រឿងដែលទើបតែនឹងកើតឡើងអម្បាញ់មិញ។

« ហីហី ....ឈប់យំទៅ មិនអីទេ អ្នកនាងមានសុវត្ថិភាពហើយ ខ្ញុំនៅទីនេះ» ក្មេងស្រី ប្រឹងលួងលោមដោយប៉ះខ្នងនាងស្រាលៗ។

បន្ទាប់ពីលឺសម្លេង និងការលួងលោមរបស់អ្នកម្ខាងទៀតរួច នាងចាប់ផ្តើមធូរស្រាលវិញ។« អរគុណ.... ខ្លាំងណាស់» វ៉ុនយ៉ុង

«ហុឹម....អ្នកនាងមិនគួរដើរផ្លូវស្ងាត់ម្នាក់ឯងទេ វាគ្រោះថ្នាក់ណាស់សម្រាប់ក្មេងស្រីomega ដូចជាអ្នកនាង » ក្មេងស្រី ណែនាំនាង។

« ខ្ញុំ...ទើបតែចេញពីធ្វើការ  រាល់ដងខ្ញុំតែងតែជិះឡានក្រុងត្រលប់ទៅផ្ទះ តែថ្ងៃនេះដោយសារតែខ្ញុំចេញយឺត ឡានក្រុងក៏ចេញទៅបាត់ទៅ» វ៉ុនយ៉ុង« ហេតុអីមិនជិះតាក់សុី?» « ខ្ញុំ ....គឺ .....មិនមានលុយគ្រប់គ្រាន់សម្រាប់ជិះតាក់សុីទេ» វ៉ុនយ៉ុងបន្ទាបក្បាលទាំងអៀនខ្មាស។« អញ្ចឹងផ្ទះអ្នកនាងនៅឯណា ចាំខ្ញុំជូនទៅ»« តែខ្ញុំមិនចង់រំខានអ្នកនាងទេ» វ៉ុនយ៉ុន

« មិនអីទេ ម្តាយខ្ញុំធ្លាប់ប្រាប់ថា បើជួយអ្នកណាម្នាក់ត្រូវជួយឲដល់ទីបញ្ចប់» វ៉ុនយ៉ុងសម្លឹងមើលម្ចាស់សម្លេង នាងមានស្នាមញញឹមស្រស់ស្អាត មើលទៅដូចជា កូនឆ្កែគួរឲស្រលាញ់ ។

« កន្លែងរបស់ខ្ញុំស្នាក់នៅតំបន់ A» វ៉ុនយ៉ុង

បន្ទាប់មកក្មេងស្រីក្លាហាន ក៏ហៅឡានតាក់សុីជិះទៅផ្ទះរបស់វ៉ុនយ៉ុង។ ពេលដល់ផ្ទះរបស់នាង ក្មេងស្រីសម្លឹងឃើញផ្ទះដែលតូច តែមើលទៅកក់ក្តៅសម្រាប់ខ្លួន។

« អរគុណម្តងទៀត អ្នកនាង អឺ....» វ៉ុនយ៉ុង« យូជីន ឈ្មោះខ្ញុំ» យូជីន ស្រដីដោយស្នាមញញឹម។« ខ្ញុំ ឈ្មោះ...ចាង វ៉ុនយ៉ុង » អ្នកទាំងពីរញញឹមដាក់គ្នាទៅវិញទៅមកបន្ទាប់មកយូជីន ក៏និយាយលាវ៉ុនយ៉ុង ដើរសំដៅទៅឡានតាក់សុីវិញ ឯវ៉ុនយ៉ុងតាមសម្លឹងមើលដំណើររបស់យូជីន រហូតដល់សំលេងឡានចេញទៅផុត។

***** " បញ្ចប់ការស្រមៃ "

វ៉ុនយ៉ុងបញ្ចប់ការគិតរបស់ខ្លួន រួចដើរសំសំដៅទៅបន្ទប់គេងរបស់នាងដើម្បីសម្រាក ព្រោះថ្ងៃស្អែកមានរឿងនៅក្រុមហ៊ុនដែលតម្រូវអោយនាងធ្វើការដោះស្រាយជាច្រើន។

សូមអភ័យទោសចំពោះកំហុសអក្ខរាវិរុទ្ធ ទើបតែរៀនសរសេរលើកដំបូង ប្រសិនបើមានអ្នកចូលចិត្តខ្ញុំនឹងបន្តសរសេររហូតដល់ចប់ ព្រោះខ្ញុំស្រលាញ់គូនឹងណាស់។

There are no comments yet. Log in to be the first to leave a review!

Similar stories