ភាគទី3
17:35, 28 April 2025សម្លេងប្រកែកគ្នាលឺពេញបន្ទប់ ក្នុងនោះលោកនាយកកំពុងមមាញឹកសម្របសម្រួលអោយភាគីទាំងសងខាងស្ងប់ស្ងាត់។ម្តាយរបស់ហានប៊ីនមិនព្រមបញ្ឈប់ទេ នៅតែព្យាយាមកាន់ជើងកូនប្រុសរបស់ខ្លួន និងទាមទារអោយអាណាព្យាបាលរបស់យូជីនមកដោះស្រាយ។
« សូមលោកស្រីស្ងប់ស្ងាត់បន្តិចបានទេ ខ្ញុំបានទាក់ទងទៅអាណាព្យាបាលរបស់អានយូជីនរួចហើយ មិនយូរទេគាត់នឹងមកដល់ហើយ» លោកនាយក « ស្ងប់ស្ងាត់? លោកមើលមុខកូនប្រុសរបស់ខ្ញុំទៅមើលជាំកម្រិតណា វាទាំងអស់ដោយ សារតែក្មេងនេះ» ម្តាយរបស់ហានប៊ីនចង្អុលទៅយូជីន« អ្នកស្រី គ្មានសិទ្ធចង្អុលមុខខ្ញុំទេ» យូជីនពិតជាមិនពេញចិត្តទេពេលមានអ្នកចង្អុលមុខខ្លួន។« ឃើញទេលោកនាយក ថាក្មេងនេះ វាឈ្លើយកម្រិតណា ព្រហើនជាមួយចាស់ទុំមិនញញើត វាប្រហែលជាក្មេង គ្មានម៉ែឳប្រដៅហើយមើលទៅ» ម្តាយហានប៊ីននិយាយ ខណៈពេលដែលហានប៊ីនកំពុងញញឹមចំអកយូជីនពីក្រោយខ្នងម្តាយខ្លួន។« កុំនិយាយអីពាក់ព័ន្ធនឹងប៉ាម៉ាក់ខ្ញុំ» យូជីនក្តាប់ដៃតបទាំងខឹង។« ចុះបើយើងចង់និយាយវាមានស្អីកើតឡើង ហាស់»ម្តាយហានប៊ីន« អាកូនគ្មានម៉ែឳប្រដៅ» ហានប៊ីនខ្សឹបតិចៗល្មមឲយូជីនលឺ
យូជីនបម្រុងនឹងហក់ទៅដាល់មុខហានប៊ីនហើយតែត្រូវអាក់ដោយសំលេងស្បែកជើងកែងចោតលាន់លឺពីចម្ងាយ។ មនុស្សទាំងអស់នៅក្នុងបន្ទប់លើកលែងតែយូជីនងាកទៅមើលទ្វារដែលបង្ហាញរូបរាងរបស់មនុស្សស្រីស្រស់ស្អាត ពាក់ឈុតហៃសូសុីវីល័យ សក់វែងទម្លាក់ធ្ទៅខាងក្រោយ និងសល់ខ្លះដាក់នៅខាងមុខ ធ្វើឲអ្នកនៅខាងក្នុង ភ្ញាក់ផ្អើលនឹងសម្រស់ដ៏ស្រស់ស្អាតកំពុងតែដើរចូលមកខាងក្នុងជាមួយនឹងដំណើរដូចម៉ូឌែលរបស់នាង។ សម្រាប់យូជីនវិញ គ្រាន់តែក្លិនទឹកអប់គេអាចទាយបានហើយថាជាអ្នកណា "'ពិតណាស់ ជាស្រីធ្មប់នោះ'" យូជីន រអ៊ូរទាំងមិនពេញចិត្ត។
« តើអ្នកនាងមករកអ្វីដែរ? ពេលនេះខ្ញុំកំពុងរវល់ ប្រសិនបើមានការអ្វីអាចចាំពេលក្រោយបានទេ?» សម្តីលោកនាយកធ្វើឲវ៉ុនយ៉ុងញញឹមរួចតប« ខ្ញុំជាអាណាព្យាបាលរបស់ អានយូជីន »« អាណាព្យាបាល អាន យូជីន» លោកនាយកបញ្ជាក់« ចាស ខ្ញុំជាម៉ាក់របស់នាង» វ៉ុនយ៉ុង «ស្អីគេ ម៉ាក់អីក្មេងហើយស្អាតម្ល៉េស?!!» ហានប៊ីនភ្លាត់មាត់ អ្នកណាមិនភ្ញាក់ផ្អើលនៅពេលដែលសុខៗមនុស្សស្រីស្រស់ស្អាតម្នាក់ប្រកាសថាជាម្តាយរបស់ក្មេងស្រីអាយុ18ឆ្នាំ ពិតជាមិនគួរឲជឿ។« ម្តាយចុងច្បាស់ណាស់ ឆើស» ម្តាយហានប៊ីនចំអក« ចុងឬអត់ ខ្ញុំគិតថាគ្មានអ្វីពាក់ព័ន្ធនឹងអ្នកស្រីទេ» វ៉ុនយ៉ុង តបម្តាយហានប៊ីនវិញ ដោយគ្មានភាពខ្លាច។« បានហើយចូលរឿងតែម្តងទៅ ក្មេងនេះវាយកូនរបស់ខ្ញុំ មើលមុខកូនខ្ញុំទៅ! តើនាងគួរដោះស្រាយយ៉ាងម៉េច?» ម្តាយហានប៊ីន« កូនស្រីរបស់ខ្ញុំក៏ត្រូវកូនអ្នកស្រីវាយដែរ » វ៉ុនយ៉ុង ទាញមុខយូជីនថ្មមៗ ហើយបង្ហាញម្តាយហានប៊ីនពីស្នាមជាំលើមុខសង្ហារបស់គេ ខណៈយូជីនកំពុងតែជ្រេញនឹងការហៅថាខ្លួនថាកូនពីវ៉ុនយ៉ុង ។« មិនឃើញទេឬ?» វ៉ុនយ៉ុងបន្ថែម« ខ្ញុំមិនខ្វល់ពីកូននាងទេ! សំខាន់កូនប្រុសខ្ញុំ ក្មេងនេះត្រូវតែសុំទោស ហើយទទួលពិន័យ» ម្តាយហានប៊ីន « បើខុសគឺខុសទាំងអស់គ្នា ហេតុអីកូនខ្ញុំទទួលម្នាក់ឯង?» វ៉ុនយ៉ុង«ពិតហើយ»លោកនាយក« អ្នកណាចង់ដាក់ពិន័យកូនប្រុសរបស់យើង»
សម្លេងគ្រលរធំមួយបន្លឺឡើងមក ហានប៊ីនត្រេកអរ ព្រោះបុរសចំណាស់នោះជាឳពុករបស់ហានប៊ីន គេដើរមកទាំងមានអំណួត ភ្នែកសម្លឹងមើលខ្នងរបស់មនុស្សស្រីនៅពីមុខ នឹងក្មេងស្រីដែលមានបញ្ហាជាមួយកូនខ្លួនទាំងភ្នែកកាច។«ឯងមែនទេ វាយកូនយើង» ឳពុករបស់ ហានប៊ីន«មែនហើយ» យូជីនឆ្លើយទាំងព្រងើយ មិនខ្ចីខ្លាច។« ថ្លើមធំណាស់ហ៊ានប៉ះកូនយើង ឯណាឳពុកម្តាយឯង ហៅមកជួបយើង» ឳពុកហានប៊ីន សម្លុតយូជីន។« គឺខ្ញុំ» វ៉ុននយ៉ុងត្រលប់ខ្លួនប្រឈមនឹងមុខឳពុកហានប៊ីន គ្រាន់តែឃើញមុខនាងភ្លាមទឹកមុខកាចនឹងអំណួតអម្បាញ់មិញរបស់ឳពុកហានប៊ីនប្រែជាស្លេកស្លាំង « អគ្គ...នាយក ចាង» ឳពុកហានប៊ីន ញ័រសំដី។" បើអគ្គនាយកចាងជាម្តាយរបស់ក្មេងនេះ អញ្ចឹងមានតែក្មេងនេះជា.....ទាយាទរបស់អានគ្រុប!! 'អូព្រះជួយ " ឪពុកហានប៊ីន និយាយក្នុងចិត្តទាំងញើសចាប់ផ្តើមជ្រាបចេញពីស្បែក។
« អាវ...ប្រែថាជាលោកកាងសោះ» វ៉ុនយ៉ុងអាចចំណាំបុរសនៅពីមុខបាន គេជាប្រធានផ្នែកទីផ្សារមួយរូបរបស់អានគ្រុប។« ខ្ញុំសុំទោសជំនួសកូនប្រុសរបស់ខ្ញុំផងលោកស្រីដែលហ៊ានធ្វើអោយអ្នកនាងតូចយូជីនមានរបួស ហើយអ្នកនាងតូចយូជីន ខ្ញុំសុំទោស» ឳពុកហានប៊ីនឱនក្បាលសុំទោសញាប់ៗ ចំណែកហានប៊ីនស្រឡាំងឡាំងនឹងរបៀបដែលឳពុកខ្លួនប្តូរ360ដឺក្រេនេះ។
« នេះបងឆ្កួតទេ ហេតុអីសុំទោស ពួក—»« បិទមាត់ នេះជាអគ្គនាយកចាង ក្រុមហ៊ុនដែលយើងធ្វើការ!!» ម្តាយហានប៊ីនលើកដៃខ្ទប់មាត់ ហើយគាត់ភ័យខ្លាចនឹងទង្វើខ្លួនមុននេះ ហើយទាញហានប៊ីនឲសុំទោសយូជីនភ្លាមៗតែម្តង មិនចាំយូរ នាំអោយកើតបញ្ហា។«ខ្ញុំសុំទោសយូជីន ខ្ញុំជាអ្នកខុស» ហានប៊ីននិយាយទាំងខ្លាច។« មិនអីទេ យូជីនរបស់ខ្ញុំ ក៏មានចំណែកខុសក្នុងរឿងនេះដែរ»វ៉ុនយ៉ុង« កូនស្រីល្អ កូនដឹងថាត្រូវធ្វើអ្វីហើយពិតទេ» យូជីនងាកទៅមើលវ៉ុនយ៉ុង នាងដឹងថាវ៉ុនយ៉ុងចង់ឲខ្លួនធ្វើអី ទើបសម្រេចចិត្តធ្វើទាំងបង្ខំចិត្ត ដើម្បីឲឆាប់ចប់ ដោយសារនាងចង់ត្រឡប់ទៅផ្ទះវិញ។«សុំទោស!»
******" តាមផ្លូវ"
នៅក្នុងឡានមានមនុស្ស3នាក់ អ្នកបើកឡាន វ៉ុនយ៉ុង និងយូជីន។ យូជីនមុខមិនរីកនោះទេ នាងមិនចង់រួមឡានជាមួយវ៉ុនយ៉ុងទេ តែត្រូវវ៉ុនយ៉ុងគម្រាមថាប្រសិនបើខ្លួនមិនព្រមត្រលប់ទៅជាមួយនាងវិញ នាងនឹងដកហូតឡានរបស់យូជីន ' ស្រីធ្មប់នេះ អាក្រក់ណាស់' យូជីនលួចជេរវ៉ុនយ៉ុងក្នុងចិត្ត មិនឈប់។
ឡានសន្សឹមៗចូលក្នុងវិមានរួចឈប់ យូជីនបើកទ្វារឡានចេញដើរសំដៅទៅខាងក្នុងផ្ទះ បម្រុងនឹងឡើងទៅបន្ទប់ខ្លួនហើយតែត្រូវឈប់ដោយសម្លេងស្រួយស្រេះ
«ឈប់សិន មកនេះ យើងមានរឿងត្រូវនិយាយគ្នា» វ៉ុនយ៉ុង«ទេ! មិនចង់» យូជីន ប្រកែក«រើសទៅរវាងដើរទៅមុខបន្ត រឺខ្ញុំនឹងដកហូតកុំព្យូទ័រហ្គេម យកមួយណាកូនស្រី?» វ៉ុនយ៉ុងគំរាមជាមួយសម្លេងស្រទន់។«ហុឺយ...ស្រីធ្មប់នេះ» យូជីននិយាយតិចៗរួចដើរត្រលប់ថយក្រោយដោយគ្មានជម្រើស។« មានការអី ឆាប់និយាយទៅ ខ្ញុំមិនចង់នៅជិតនាងយូរទេធុញ!» យូជីននិយាយខណៈគេឃើញអ្នកបម្រើកាន់ប្រអប់អ្វីមួយមក។«មកនេះមក ម៉ាក់លាបថ្នាំអោយ» វ៉ុនយ៉ុងបើកប្រអប់ថ្នាំហើយ យកថ្នាំចេញមកក្រៅ។«ទេ! ខ្ញុំអាចធ្វើខ្លួនឯងបាន ហើយឈប់ហៅខ្លួនឯងថាម៉ាក់បានទេ ខ្ញុំចង់ក្អួត»យូជីន«បាន ប្រសិនបើនាងព្រមឲខ្ញុំលាបរបួសអោយ» វ៉ុនយ៉ុងញញឹម ធ្វើឲយូជីនស្រឡាំងកាំង 'ហេតុអីបានជាស្រីធ្មប់នេះ ស្អាតម៉្លេះ' យូជីន សរសើរវ៉ុនយ៉ុងក្នុងចិត្ត។«ហុឺយ.... »យូជីនមិនបានឆ្លើយទេ តែខិតទៅអង្គុយជិតវ៉ុនយ៉ុង ជំនួសវិញ ចំណែកឯវ៉ុនយ៉ុងញញឹមជាមួយរូបរាងគួរឲស្រលាញ់របស់មនុស្សនៅជិតខ្លួន។
ដៃរបស់វ៉ុននយ៉ុងចាប់កាន់ថ្នាំលាងរបួសរួចយកទៅជូតលើមុខយូជីនថ្មមៗ តែយូជីនថ្ងូរបន្តិចដោយសារមានអារម្មណ៍ថាផ្សាក្រហាយ។«អ៊ូយ តិចៗបានទេ ចង់ធ្វើឃាតខ្ញុំរឺយ៉ាងម៉េច ហាស់» Yujin «ប៉ុណ្ណឹងថាឈឺ ចុះពេលវាយគ្នាជាមួយគេមិនស្រែកឈឺផង» វ៉ុនយ៉ុង«ស្អីក៏ដោយ»
វ៉ុនយ៉ុងមិនបានតបទេ ដោយធ្វើកិច្ចការបន្តទៀតខណៈពេលវ៉ុនយ៉ុងកំពុងលាបរបួសឲយូជីននោះ យូជីនក៏កំពុងតែមើលមុខរបស់វ៉ុនយ៉ុងដូចគ្នា រូបភាពOmega ទន់ភ្លន់គួរឲស្រលាញ់ ស្រស់ស្អាតកាលពីច្រើនឆ្នាំកន្លងទៅ បង្ហាញក្នុងចិត្តរបស់ខ្លួនម្តងទៀត តែមួយសន្ទុះក្រោយមកយូជីនព្យាយាមឈប់គិត ហើយធ្វើខ្លួនដូចធម្មតាវិញ។
បន្ទាប់ពីលាបថ្នាំហើយ យូជីនមិនបាននិយាយអរគុណវ៉ុនយ៉ុងទេ រួចឡើងទៅបន្ទប់សម្រាកបាត់ ហើយវ៉ុនយ៉ុងក៏មិនប្រកាន់ច្រើនគ្រាន់តែសម្លឹងមើលខ្នងរបស់អ្នកម្ខាងទៀត ហើយទៅធ្វើភារកិច្ចរបស់ខ្លួនដែលនៅសេសសល់បន្ត។
សូមរង់ចាំ:)
There are no comments yet. Log in to be the first to leave a review!
![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)




