Fanfics

ភាគទី6

19:50, 9 September 2024

     បន្ទាប់ពីមានរឿងកើតឡើងកាលពីយប់នោះមកមានរយៈពេលប៉ុន្មានថ្ងៃហើយដែលអ្នកទាំងពីរមិនបាននិយាយរកគ្នា។នៅពេលដើរជ្រួសគ្នាតាមផ្លូវ អ្នកទាំងពីរគ្រាន់តែធ្វើដូចជាមនុស្សចម្លែក មិនដែលស្គាល់គ្នា។ យូជីនអាចមានអារម្មណ៍ដឹងថាអ្នកម្ខាងទៀត ប្រហែលខឹងឬអន់ចិត្តនឹងខ្លួន «ហុឹម »អ្នកណាមិនខឹងបើសិនជារឿងនេះកើតឡើងលើនាងៗក៏ខឹងដែរ។ ដោយសារតែមានកំហុសនៅក្នុងចិត្ត យូជីនចង់សុំទោសទៅកាន់វុនយ៉ុង  ប៉ុន្តែរាល់ពេលដែលឃើញមុខនាង បែរជាហារមាត់និយាយមិនចេញទៅវិញ។       នៅពេលដែលយូជីនត្រលប់មកពីសាលាវិញ ដូចជាការរំពឹងទុក នាងឃើញរាងស្តើងនោះកំពុងអង្គុយនៅតុអាហារ  យូជីនដើរចូលទៅអង្គុយនៅតុទល់មុខនាង តែអ្នកម្ខាងទៀតធ្វើដូចជានាងគ្មានរូបរាង មិនទាំងងាកមើលទៀតផង។ ខឹង ឫ ងរ ច្បាស់ណាស់(យូជីនគិតក្នុងចិត្ត)« ម៉ែដោះ សុំចានមួយផង»យូជីន« ចាស ចាំខ្ញុំរៀបជូន»ម៉ែដោះអុីម រាងភ្ញាក់ផ្អើលបន្តិចដោយសារតែថ្ងៃនេះម្ចាស់តូចកំហូចរបស់គាត់ញុំាបាយនៅផ្ទះ  ជាពិសេសរួមតុជាមួយនិងវុនយ៉ុង ចម្លែក!

  បន្ទាប់ពីនោះម៉ែដោះ ចេញទៅបន្តការងាររបស់គាត់ បន្សល់តែមនុស្សពីរនាក់។នៅពេលដែលវុនយ៉ុង កំពុងញុំានោះ   យូជីនមិនទាន់បានប៉ះចានរបស់ខ្លួនទេ  ពេលខ្លះនាងលួចសម្លឹងមើលអ្នកនៅខាងមុខ     រហូតដល់នាងសម្រេចចិត្តនិយាយ«អ្នកស្រីម្ចាស់ផ្ទះ» គ្មានសម្លេងតបពីអ្នកម្ខាងទៀត« ចាង វុនយ៉ុង» ម្តងទៀត « ចាងវុនយ៉ុងមិនលឺខ្ញុំហៅទេរឺ » យូជីនដំឡើងសម្លេងបន្តិច« យ៉ាងមិច » ទីបំផុតនាងតប« ខ្ញុំគិតថានាងគហើយទេតើ»យូជីននិយាយ ឯវុនយ៉ុងសម្លក់នាង« អឺគឺ គឺខ្ញុំចង់អឺ ចង់......» ( ពុទ្ធោ យូជីនគ្រាន់តែពាក្យពីរម៉ាត់ ហេតុអ្វីពិបាកនិយាយយ៉ាងនេះ)គិតក្នុងចិត្ត« នៅគឺៗនៅហ្នឹងហើយបន្តឬអត់ បើអត់កុំរំខានពេលវេលាខ្ញុំ» នាងនិយាយដោយឃើញអ្នកម្ខាងទៀតស្ទាក់ស្ទើរ នាងក៏ចាប់អាហារបន្តទៀត   យូជីនបិទភ្នែករួចនិយាយ« ខ្ញុំសុំទោស»« ហាស៎ » វុនយ៉ុងដាក់ស្លាបព្រាកំពុងកាន់រួចមើលទៅអ្នកខាងមុខទាំងមិនចង់ជឿ« ចង់សុំទោសខ្ញុំរឿងអី   មួយណា»« គឺរឿងដែលខ្ញុំនិយាយកាលពីប៉ុន្មានថ្ងៃមុន  ខ្ញុំនិយាយពាក្យមិនល្អជាច្រើនដាក់នាង  ខ្ញុំចង់សុំទោសនាង» ជ្រុងមាត់របស់វុនយ៉ុងកោងឡើងញញឹមបន្តិច   ឃើញដូចនោះយូជីនប្រញាប់បន្ថែម« កុំយល់ច្រលំ ខ្ញុំគ្រាន់តែមានអារម្មណ៍ខុសក្នុងចិត្ត ព្រោះម្តាយរបស់ខ្ញុំតែងតែប្រដៅអោយចេះទទួលកំហុសខ្លួនឯង    ចំណែករឿងដែលខ្ញុំមិនចូលចិត្តនាងគឺនៅដដែល សុំបញ្ជាក់» យូជីន  វុនយ៉ុងមិនតប គ្រាន់តែមើលមុខនាង យូជីនគិតថាប្រហែលអ្នកម្ខាងទៀតនៅតែខឹង  ទើបនាងបន្ត « ហើយខ្ញុំក៏ចង់សុំទោស រឿង.....រឿងដែលខ្ញុំស្រវឹងទៅថើបនាង អឺៗ បំភ្លេចរឿងហ្នឹងទៅ ចាត់ទុកថាគ្មានរឿងអីកើតឡើងទៅចុះណា៎» យូជីនក្រឡេកមើលទៅគ្រប់កន្លែងលើកលែងតែវុនយ៉ុង« បំភ្លេច ងាយពេកទេដឹង» វុនយ៉ុង« បើនាងមិនសុខចិត្តទេ ថើបខ្ញុំសងវិញក៏បាន»យូជីនរអ៊ូតិចៗ« ស្អី» «អូ គ្មានស្អីទេ» វុនយ៉ុងបន្តអាហាររបស់នាងទាំងមុខក្រញូវ ឯយូជីនសើច ព្រោះគិតថានាងគួរអោយស្រលាញ់ ដូចជាទន្សាយខឹងដែលនាងធ្លាបមើលក្នុងTV ។

******************** ពេលវេលាពិតជាដើរលឿនណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់ថ្ងៃនេះ គឺជាថ្ងៃដែលយូជីនិងមិត្តត្រូវលាពីឈ្មោះជាសិស្សវិទ្យាល័យ។ពិធីជប់លៀងបញ្ចប់ការសិក្សា ពោរពេញទៅដោយភាពសប្បាយីករាយ និងភាពអាលោះអាល័យ។សម្រាប់មិត្តទាំងពីររបស់យូជីន ពួកគេសម្រេចចិត្តបន្តការសិក្សានៅឯបរទេសចំណែកយូជីនសម្រេចបន្តសិក្សានោក្នុងប្រទេស ព្រោះនាងមិនចង់ចាកចេញឆ្ងាយពីផ្ទះ ឬដោយសារហេតុផលអ្វីផ្សេង មានតែខ្លួននាងទេដែលដឹងពិតប្រាកដ។

យូជីន កំពុងធ្វើដំណើរឆ្ពោះទៅកាន់ផ្ទះរបស់នាងវិញ ស្រាប់តែមានឡានមួយចេញពីច្រកណាមិនដឹងបើកកាត់ពីមុខឡានរបស់នាង ឃើញដូចនោះនាងប្រញាប់ទាញចង្កូតឡានគេចទៅផ្លូវម្ខាងទៀតដែលជាផ្លូវហាមឃាត់ កំពុងតែបើកសុខៗយូជីនស្រាប់តែឃើញរបងនៅខាងមុខនាងព្យាយាមជាន់ចង្កូតឡានទាំងភ័យ ប៉ុន្តែមិនបានផល នាងក្រឡេកមើលទៅខាងមុខម្តងទៀតស្រាប់តែ «បាំង» សំឡេងឡានបុកជាមួយនិងរបាំងដែកបង្កជាសំឡេងយ៉ាងខ្លាំង

..................

មន្ទីរពេទ្យ

វុនយ៉ុងរត់យ៉ាងលឿនសំដៅចូលទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ គ្រាន់តែទទួលដំណឹងភ្លាមថាយូជីន ជួបគ្រោះថ្នាក់ នាងប្រញាប់បោះបង់ចោលការធ្វើដំណើរទៅប្រទេសចិនដើម្បីប្រជុំជាមួយដៃគូជំនួញនៅទីនោះ។ នៅខាងមុខបន្ទប់នាងអង្គុយចុះទាំងទឹកភ្នែកហូរ បារម្ភ និងភ័យខ្លាចក្នុងចិត្តកំពុងតែអធិដ្ឋានអោយអ្នកនៅក្នុងបន្ទប់មានសុវត្ថិភាព។ លីសជាមិត្តដែលមកជាមួយព្យាយាមនិយាយលួងលោមនាង អោយស្ងប់ចិត្ត។

2ម៉ោង ក្រោយមកលោកគ្រូពេទ្យចេញមក វុនយ៉ុងក្រោកឈរសួរ

« តើនាងយ៉ាងមិចហើយលោកគ្រូពេទ្យ» Wonyoung «សូមចូលរួមអបអរផង អ្នកជំងឺ ផុតពីគ្រោះថ្នាក់ហើយ គ្រាន់តែថាអ្នកជំងឺនៅសន្លប់នៅឡើយ អាចរង់ចាំ2ទៅ3ថ្ងៃទៀត អ្នកជំងឺនិងដឹងខ្លួនវិញហើយ» លោកគ្រូពេទ្យ« តើមិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរទេរឺ លោកគ្រូពេទ្យ» វុនយ៉ុងសួរដោយបារម្ភ« បាទ អ្នកជំងឺគ្រាន់តែបុកក្បាលនឹងចង្កូតឡានបន្តិច ចំណែកឯសរីរាង្គផ្សេងៗគឺនៅល្អទេ»លោកគ្រូពេទ្យបកស្រាយ« អរគុណច្រើន លោកគ្រូពេទ្យ» លោកគ្រូពេទ្យញញឹមរួចដើរចេញទៅបាត់ទៅ« ឃើញទេ យើងប្រាប់ឯងហើយថាយូជីនមិនកើតអីធ្ងន់ធ្ងរទេ តែឯងមិនស្តាប់យើង មើលមុខឯងចុះដូចជាកូនឆ្មាធ្លាក់ទឹក ហាសហា បើយូជីនងើបមកឃើញសភាពឯងពេលនេះមិនដឹងថានាងសើចប៉ុណ្ណាទេ»លីស« មកពីយើង បារម្ភពីនាងពេក»វុនយ៉ុងតប សម្លឹងមើលទៅមុខបន្ទប់ដែលយូជីនកំពុងព្យាបាលវិញនាងស្រាប់តែនឹកឃើញរឿងមួយ« លីស យើងមានរឿងចង់អោយឯងជួយ» វុនយ៉ុងនិយាយទៅកាន់មិត្តជាមួយទឹកមុខធ្ងន់ធ្ងរ..

******************** ក្នុងរយៈពេលដែលយូជីនសន្លប់ វុនយ៉ុងមិនបានទៅណាចោលយូជីននោះទេ នាងតែងតែនៅក្បែរនាង និងមើលថែនាងដោយក្តីស្រលាញ់សម្រាប់រឿងការងារនៅក្នុងក្រុមហ៊ុននាងបានផ្ញើរលីសជួយមើលថែជំនួស។ ដោយមានការនឿយហត់ពីការមិនសូវបានគេងគ្រប់គ្រាន់ នាងបានគេងលក់នៅក្បែរយូជីនទាំងមិនដឹងខ្លួន។

  មួយសន្ទុះក្រោយមក ភ្នែករបស់យូជីនបើកឡើងថ្នមៗ នាងសម្លឹងមើលទៅខាងលើពិដានទើបដឹងថាទីនេះមិនមែនជាបន្ទប់របស់ខ្លួនទេ ក្រឡេចមើលទៅក្បែរខ្លួននាងឃើញរូបរាងធ្លាប់ស្គាល់មួយកំពុងគេង យូជីនព្យាយាមលើកដៃដែលគ្មានកម្លាំងរបស់នាងប៉ះក្បាលអ្នកម្ខាងទៀត« ចាង វុនយ៉ុង »វុនយ៉ុងក្រោកឡើង ញីភ្នែកទាំងងងុយ ស្រាប់តែឃើញយូជីនក្រោកឡើង នាងសប្បាយចិត្តយ៉ាងខ្លាំង ដោយការភ្លេចខ្លួននាងបាទាញយូជីនទៅឱបយ៉ាងណែន« យូជីន ទីបំផុតនាងភ្ញាក់ហើយ ខ្ញុំសប្បាយចិត្តណាស់» « Yah ចាង..វុន..យ៉ុង កុំឱបខ្ញុំតឹងពេក ថប់ដង្ហើមខ្ញុំស្លាប់ឥឡូវហើយ» យូជីនពិបាកនិយាយព្រោះវុនយ៉ុងឱបនាងខ្លាំងពេក« អូ សុំទោស មកពីខ្ញុំបារម្ភពីនាងពេក »វុនយ៉ុង« ពិតទេ ខ្ញុំស្មានថានាងសប្បាយចិត្តខ្លាំង ព្រោះប្រសិនបើខ្ញុំកើតអីទៅ នាងនឹងបានគ្រប់គ្រងទ្រព្យស្បត្តិទាំងអស់របស់គ្រួសារ អាន» ទោះបីជាវុនយ៉ុងមានអារម្មណ៍អន់ចិត្ត តែនាងជ្រើសរើសមិនបង្កជម្លោះ« តើនាងយ៉ាងមិចហើយ មានមិនស្រួលត្រង់ណាទេ ឫភ្លេចអ្វីទេ?»« អឺ មិនអីទេ គ្រាន់តែរាងអស់កម្លាំងបន្តិច តើខ្ញុំសន្លប់អស់ប៉ុន្មានថ្ងៃហើយ»យូជីន«3ថ្ងៃហើយ»« យូរយ៉ាងនេះផង ឬ?» វុនយ៉ុងងក់ក្បាល យូជីនភ្ញាក់ផ្អើល « សម្រាកសិនទៅ ខ្ញុំទៅហៅគ្រូពេទ្យអោយមកពិនិត្យបន្ថែមទៀត» យូជីនងក់ក្បាល ក្រោយពីគ្រូពេទ្យ ចូលមកពិនិត្យអោយយូជីនរួចរាល់ហើយ នៅសល់តែវុនយ៉ុងនិង យូជីននៅក្នុងបន្ទប់ ។ មួយសន្ទុះទ្វារបើកឡើង«យូជីន » មនុស្សស្រីម្នាក់រត់យ៉ាងលឿនទៅឱបយូជីន ធ្វើអោយនាងស្រឡាំងកាំងរួមទាំងវុនយ៉ុនផងដែរ មុខរបស់វុនយ៉ុងប្រែប្រួល និងមានដាននៃការប្រច័ណ្ឌក្នុងនោះ ។

យូជីនឃើញទឹកមុខបញ្ចេញមតិរបស់នាង មានការងឿងឆ្ងល់ «នាងកើតអី »គិតក្នុងចិត្ត«Yah គីម មីនជូ ហេតុអ្វីបានជានាងរត់លឿនយ៉ាងនេះ ។ គីម រី ដែលជាមិត្តយូជីនរត់មកពីក្រោយទាំងត្រហេបត្រហប អមជាមួយនឹងឆេវ៉ុនៗ ឃើញមីនជូ ឱបយូជីនយ៉ាងស្និទ្ធស្នាលមានអារម្មណ៍ពិបាកចិត្តភ្លាមៗ«សួស្តី អ្នកស្រី ចាង»អ្នកទាំងពីរជម្រាបសួរវុនយ៉ុង« យូជីន ឯងយ៉ាងមិចទៅហើយ នៅចាំពួកយើងទេ» គីម រី« នៅទេតើ ខួរក្បាលរបស់យើងល្អណាស់គ្មានថ្ងៃភ្លេចទេ វុឺយ» យូជីននិយាយខណៈពេលដកខ្លួនពីការឱបរបស់មីនជូ ។ មីនជូរកនិយាយអ្វីតែត្រូវបានរំខានដោយសំឡេងទូរស័ព្ទរោទ៍ « អ្នកទាំងអស់គ្នា និយាយគ្នាសិនទៅ ខ្ញុំមានការរវល់បន្តិច» អ្នកទាំងបីងក់ក្បាល ឯយូជីនតាមសម្លឹងមើលវុនយ៉ុងរហូតដល់នាងចេញផុតពីទ្វារ។

*************************** ជាងមួយសប្តាហ៍កន្លងទៅ យូជីនចាកចេញពីមន្ទីពេទ្យត្រលប់ទៅផ្ទះវិញ ហើយជម្លោះក៏កើតឡើងម្តងទៀត « ខ្ញុំមិនទៅ ខ្ញុំប្រាប់នាងរួចហើយថាខ្ញុំនឹងរៀននៅទីនេះ» យូជីនដំឡើងសំឡេង អ្នកនៅជុំវិញទាំងអស់ម្នាក់ៗមានការភ័យខ្លាចព្រោះចាហ្វាយទាំងពីរកំពុងទាស់សម្តីគ្នាយ៉ាងខ្លាំង« ខ្ញុំមិនខ្វល់ នេះជាបញ្ជា! ឯងនិងចាកចេញថ្ងៃស្អែក រឿងសម្ភារៈប្រើប្រាស់ខ្ញុំបានអោយគេរៀបចំរួចអស់ហើយ» វុនយ៉ុងនិយាយរួចដើរចេញ ជាមួយនិងសំឡេងតវ៉ារបស់យូជីនពីក្រោយ « ចាង វុនយ៉ុង ខ្ញុំស្អប់នាង » Yujin

*********************** ថ្ងៃស្អែក* វុនយ៉ុង សម្លឹងមើលដំណើរចាកចេញរបស់យូជីន មុននឹងចូលឡានយូជីនក៏បានមើលទៅនាងជាមួយនឹងកែវភ្នែកស្អប់ ខឹង អន់ចិត្តផងដែរ។ តាមការពិតទៅវុនយ៉ុង មិនបានចង់អោយយូជីនចាកចេញទេ តែដោយសារតែរឿងដែលយូជីនជួបគ្រោះថ្នាក់ មិនមែនដោយសារ ឧបទ្វេហេតុនោះទេ តែមានមនុស្សមានចេតនាអាក្រក់លើនាង *ស្រមៃ*

«តើ មានរឿងអ្វីកើតឡើងអោយប្រាកដទៅ លោកប៉ូលីស» « ខ្ញុំមានភុស្តតាងចង់ អោយអ្នកស្រីចាងពិនិត្យ» វុនយ៉ុង មើលវីដេអូ ដែលបានមកពីកាមេរ៉ាសុវត្ថិភាពសាលារៀន នៅក្នុងនោះមានមនុស្សម្នាក់ បានលួចកាត់ហ្រ្វាំងឡានរបស់យូជីន ..... *បញ្ចប់ការសម្រៃ*

« ខ្ញុំធ្វើដើម្បី សុវត្ថិភាពនាងយូជីន» វុនយ៉ុងបិទភ្នែកដកដង្ហើមធំ

**********************

អស់រយៈពេល3ខែ ដែលយូជីន ចាកចេញពីប្រទេសកូរ៉េ នៅទីបំផុតប៉ូលីសបានស្វែងរកជនដែលប្រព្រឹត្តឃើញ ប្រែថាគឺជាអតីតប្រធានគ្រប់គ្រងផ្នែកបញ្ជីរបស់ក្រុមហ៊ុនឈ្មោះ វ៉ាង សុងអុី ដែលលោកបានបានលួចកេងប្រវ័ញ្ចលុយរបស់ក្រុមហ៊ុន ហើយត្រូវបាន ឳពុករបស់យូជីននិងជាប្រធានគ្រប់គ្រងក្រុមហ៊ុន រកឃើញពីរឿងនោះហើយបានប្តឹងគាត់អោយជាប់គុករយៈពេលជាង10ឆ្នាំ ដោយការគុំគួន នៅពេលគាត់ចេញពីគុកវិញ ចង់សងសឹក ទៅលើលោកអានប៉ុន្តែ លោកអានបានស្លាប់ទៅហើយ ទើបគាត់បង្វែរមកយូជីនជំនួសវិញ។ លោកវ៉ាង ត្រូវបានប៉ូលីសបាញ់ស្លាប់នៅពេលដែលគាត់ ប្រយុទ្ធតស៊ូជាមួយនឹងប៉ូលីស ក្នុងចេតនាមិនព្រមប្រគល់ខ្លួន។

*ក្រាក*

សំឡេងបើកទ្វារអមជាមួយនឹងរូបរាងស្រឡូន កំពុងដើរចូលទៅក្នុងបន្ទប់ វុនយ៉ុងលើកដៃចុចកុងតាក់ភ្លើង បង្ហាញអោយឃើញថានេះជាបន្ទប់របស់យូជីន នាងដើរស្ទាបរបស់ក្នុងបន្ទប់ថ្នមៗ រហូតដល់រូបថតរបស់យូជីន នាងលើករូបយូជីនឡើង រួចយកដៃអង្អែលថ្នមៗ ទឹកមុខបង្ហាញពីក្តីស្រលាញ់នឹងការនឹករលឹកជាខ្លាំង

« ខ្ញុំនឹកនាងខ្លាំងណាស់ យូជីន»

សូមរង់ចាំភាគបន្ត:) 

បញ្ជាក់នៅពេលនេះ យូជីន អាយុ17 វុនយ៉ុងអាយុជាង24៕

There are no comments yet. Log in to be the first to leave a review!

Similar stories