Fanfics

ភាគទី7

19:52, 9 September 2024

6ឆ្នាំកន្លងផុតទៅ

  ព្រលានយន្តហោះសេអ៊ូល     មានគូស្នេហ៍មួយគូរកំពុងកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល អ្នកដែលដើរកាត់ពួកគេទាំងអស់សុទ្ធតែកោតសរសើរចំពោះរូបរាងដ៏ល្អឥតខ្ចោះរបស់ពួកគេ ដូចជាដៃគូដែលព្រះប្រទានសម្រាប់គ្នាទៅវិញទៅមក Alpha សង្ហា និងទេពអប្សរOmega។ «អ្នកនាងតូច Minju » បុរសវ័យកណ្តាលម្នាក់ដើរមករកពួកគេ«អ៊ំ លី»Minju តបទៅបុរសចំណាស់ដែលជាអ្នកបើកឡានរបស់គ្រួសារនាង រួចងាកទៅនិយាយជាមួយអ្នកជិតខ្លួនវិញ« Baby អូនពិតជាចង់អោយបងទៅជាមួយអូនណាស់ អ្នកម៉ាក់និងលោកប៉ារអ៊ូចង់ជួបមុខអនាគតកូនប្រសារគាត់ផ្ទាល់ភ្នែកគ្រប់ពេល»មីនជូ«បងក៏ចង់ទៅជួបលោកពូអ្នកមីងដែរ តែថ្ងៃនេះបងរវល់ពិតមែន ចាំពេលក្រោយចុះណា៎ កុំភ្លេចជម្រាបសួរលោកពូអ្នកមីងជំនួសបងផង»អ្នកជាគូស្នេហ៍លើកដៃទៅអង្អែលក្បាលនាងថ្នមៗ« okay កុំភ្លេចខលមកអូនផងណា៎ យប់នេះ» Minju « ទទួលបញ្ជា ព្រះនាង»« Aww គួរអោយស្រលាញ់ណាស់Yujin របស់អូន» Minju ច្របាច់ថ្ពាល់Yujin រួចថើបថ្ពាល់នាងទាំងសងខាង« Bye Bye Baby »បន្ទាប់ពីYujin ចាកចេញទៅ យូជីនហៅតាក់សុីជិះទៅកន្លែងមួយ

*************************

Yujin ដាក់កម្រងផ្កានៅពីមុខផ្នូរឳពុកម្តាយរបស់នាង សម្លឹងមើលទៅរូបថតពួកគាត់ទាំងទឹកមុខពិបាកចិត្ត

«ប៉ាម៉ាក់ ខ្ញុំត្រឡប់មកវិញហើយ កូនសុំទោសដែលមិនបានមកប៉ុន្មានឆ្នាំនេះ.....ខ្ញុំដឹងថាអ្នកទាំងពីរមិនខឹងខ្ញុំទេ ពិតទេ? .... ខ្ញុំនឹកអ្នកទាំងពីរណាស់»«ម្ចាស់តូច» សម្លេងពីខាងក្រោយដាស់អារម្មណ៍Yujin «អ៊ំសាន ហេតុអ្វីបានជាអ៊ំដឹងថាខ្ញុំនៅទីនេះ?»«គឺអ្នកស្រីដឹងថាម្ចាស់តូចមកទីនេះ ទើបឲអ៊ំទៅចាំទទួលនៅព្រលានយន្តហោះ អ៊ំឃើញម្ចាស់តូចហៅតាក់សុីអ៊ំក៏តាមមកទៅ»អ៊ំសាន«ប្រែថា ស្រីម្នាក់នោះដឹងគ្រប់សកម្មភាពខ្ញុំណ៎»Yujin « គ្រប់យ៉ាងដែលអ្នកស្រីធ្វើគឺដើម្បីតែម្ចាស់តូច គាត់គ្រាន់តែចង់—»« ការពារខ្ញុំ បារម្ភខ្ញុំ»Yujin កាត់សម្តីគាត់«ខ្ញុំមិនដឹងថាស្រីម្នាក់នោះ គិតអ្វីទេនៅក្នុងចិត្ត ហេតុអ្វីបានជានាងខ្វល់ពីខ្ញុំម្លេះ មិនមែនខ្ញុំគ្រាន់តែជាកូនចុងទេឬ»Yujin បន្ថែម Yujin ដឹងរឿងគ្រប់យ៉ាងដែលបានកើតឡើងលើខ្លួននាងកាលពី6ឆ្នាំមុន ថាមានអ្នកចង់សម្លាប់នាងតាមរយៈម៉ែដោះ គ្រាន់តែនាងនៅតែមិនជឿថាវុនយ៉ុង ខ្វល់និងបារម្ភពីនាងពិត គ្រប់យ៉ាងប្រហែលជាគ្រាន់តែជាការសម្តែងដែលធ្វើអោយខ្លួននាងមើលទៅជាមនុស្សល្អ នេះជាអ្វីដែលយូជីនតែងតែគិតកន្លងមក។

សម្រាប់Yujin នាងលែងទុកចិត្តស្រីម្នាក់នោះតាំងពីមានរឿងកើតឡើងកាលពីនាងអាយុ15ឆ្នាំ

*ត្រឡប់ទៅអតីតកាល*

ចាប់ពីថ្ងៃដែលYujin បានជួបនឹងwonyoung មកនាងមិនអាចឈប់គិតពីនាងបានទេ អាចថាជាព្រហ្មលិខិតឫក៏អ្វីបណ្តាលអោយអ្នកទាំងពីរបានជួបគ្នាម្តងទៀត។តាំងពីពេលនោះមកអ្នកទាំងពីរក៏ចាប់ផ្តើមធ្វើការស្គាល់គ្នាជាងមុន. ទំនាក់ទំនងរបស់ពួកគេកាន់តែស្និទ្ធស្នាលពីមួយថ្ងៃទៅមួយថ្ងៃ។ពួកគេចែករំលែករឿងរ៉ាវពីគ្នាទៅវិញទៅមក ជួនកាលចំណាយពេលដើរលេងជាមួយគ្នាដូចជាគូស្នេហ៍។អស់រយៈពេលមួយឆ្នាំក្នុងការស្គាល់គ្នា នាងបានរកឃើញថាខ្លួនបានលង់ស្រលាញ់wonyoung បើទោះបីជាពេលនោះនាងនៅជាក្មេងវ័យទំទង់នៅឡើយ ជាពិសេសពួកគេមានអាយុខុសគ្នាជាង8ឆ្នាំក៏ដោយ ក៏នាងមិនខ្វល់ច្រើនដែរ។

នៅថ្ងៃនោះYujin បានណាត់ជួបWonyoung ដៃរបស់នាងកាន់បាច់ផ្កាបម្រុងនិងសុំនាងធ្វើជាគូរស្នេហ៍ Yujin ចំណាយពេលក្នុងការរង់ចាំប៉ុន្តែគ្មានស្រមោលថាអ្នកនោះនឹងមកសោះ។

  អស់រយៈពេលប៉ុន្មានថ្ងៃYujin បានទៅរកWonyoung           នៅឯផ្ទះប៉ុន្តែអ្នកជិតខាងរបស់នាងប្រាប់ថាវុនយ៉ុងបានរើចេញទៅបាត់ហើយ ដោយសារតែភាពឯកា អារម្មណ៍ខកចិត្ត Yujin គិតថាWonyoung ប្រហែលជាបោះបង់ចោលខ្លួន ធ្វើអោយនាងខឹងជាខ្លាំង

«សន្យាបានទេ ថានិងមិនទៅណាចោលខ្ញុំ វុនយ៉ុង»Yujin « ខ្ញុំសន្យា» Wonyoung « នាងកុហក ចាងវុនយ៉ុង ខ្ញុំស្អប់នាង»

បន្ទាប់ពីWonyoung ចាកចេញប្រហែល3ខែ រឿងដែលធ្វើអោយនាងកាន់តែឈឺចាប់គឺថា ឳពុករបស់នាងប្រកាសនឹងរៀបការជាមួយមនុស្សស្រីម្នាក់ទៀត។ទោះជានាងព្យាយាមរារាំងគាត់យ៉ាងណា ក៏គាត់នៅតែជ្រើសរើសមិនខ្វល់។

នៅថ្ងៃស្វាគមន៍ម្តាយថ្មី ជារឿងធ្វើអោយនាងភ្ញាក់ផ្អើលម្តងទៀត។ប្រែថាម្តាយចុងថ្មីជា Jang Wonyoung កំហឹងរបស់យូជីន កាន់តែកើន       នាងសន្និដ្ឋានថាWonyoung   ជាប្រភេទមនុស្សស្រីដែលចង់ស្រណុកស្រួល ដែលអាចយកបានសូម្បីតែមនុស្សចាស់ចំណាស់ឳពុកធ្វើជាប្តី សម្រាប់នាង ស្រីម្នាក់នោះ Jang wonyoung ជាមនុស្សមិនល្អ។

   *បញ្ចប់ការស្រមៃ»

«ស្វាគមន៍ការត្រឡប់មកវិញ ម្ចាស់តូច»

Yujin ញញឹមពេលទទួលបានការរាក់ទាក់ពីមនស្សធ្វើការក្នុងផ្ទះរបស់នាង«ម្ចាស់តូចរបស់អ៊ំ កាន់តែធំកាន់តែសង្ហា»ម៉ែដោះ«ថ្ងៃនេះអ៊ំធ្វើម្ហូបដែលម្ចាស់តូចចូលចិត្តច្រើនណាស់»ម៉ែដោះ«អរគុណម៉ែដោះ»Yujin ញញឹមតបប៉ុន្តែនៅក្នុងចិត្តនាងមានអារម្មណ៍មិនសប្បាយចិត្តបន្តិចព្រោះមិនឃើញវត្តមានមនុស្សម្នាក់ដែលនាងខានឃើញជាយូរ។

********************* Wonyoung ត្រឡប់មកពីខាងក្រៅវិញយប់បន្តិចព្រោះថ្ងៃនេះមានកម្មវិធីជួបជុំសំខាន់ នាងចង់បដិសេធដើម្បីទទួលYujin ប៉ុន្តែមិនអាចជំហានជើងរបស់នាងឈប់នៅពីមុខបន្ទប់របស់Yujin នាងចង់គោះទ្វារដាស់អ្នកខាងក្នង ប៉ុន្តែនាងគិតថាប្រហែលអ្នកនោះគេងលក់បាត់ទៅហើយទើបមិនចង់រំខាន។នាងរំកិលជើងទៅបន្ទប់នាងវិញតែត្រូវរំខានជាមួយនឹងសម្លេងពីក្រោយ

«Jang Wonyoung » Wonyoung ងាកក្រោយធ្វើអោយនាងឃើញនៅមុខមនុស្សដែលធ្វើអោយនាងនឹកទាំងយប់ទាំងថ្ងៃ«ស្វាគមន៍ការត្រលប់មកវិញ Yujin សុខសប្បាយទេ» Wonyoung

Yujin សម្លឹងមើលអ្នកខាងមុខពីក្បាលដល់ចុងជើង ទោះបីជាស្រីម្នាក់នេះឈានចូលវ័យ30ក៏ដោយតែនាងនៅតែស្អាត(នាងគិត)«ខ្ញុំមានរឿងចង់និយាយជាមួយនាង»«មិនអីទេ និយាយមកខ្ញុំចាំស្តាប់»«ខ្ញុំចង់ទៅធ្វើការនៅក្រុមហ៊ុន»«បានចាំខ្ញុំអោយLiz រៀបចំមុខដំណែងអោយ» Yujin ងក់ក្បាល

   នៅពេលដែលYujin បម្រុងចូលបន្ទប់វិញ Wonyoung និយាយ«ប៉ុន្មានឆ្នាំនេះខ្ញុំនឹកនាងខ្លាំងណាស់ តើនាងនឹកខ្ញុំទេ?» Yujin លឺហើយជ្រេញក្នុងចិត្តជាខ្លាំង«មើលមាត់ខ្ញុំអោយច្បាស់ មិនដែលសូម្បីតែគិត ឆើស»«ពិតទេ ខ្ញុំស្មានថានាងលួចមើលរូបថតខ្ញុំរាល់យប់ទេតើ?»Wonyoung«ស្រមៃតែឯង តែមុខនាងខ្ញុំមិនចង់មើលផង វាធ្វើឲខ្ញុំយល់សប្តិអាក្រក់»Yujin   ចូលបន្ទប់វិញបិទទ្វារគ្រាំងអមជាមួយនឹងសំលេងសើចរបស់វុនយ៉ុង

********************* ក្រុមហ៊ុនអានគ្រុប Yujin ដើរចូលក្នុងអគារក្រុមហ៊ុនតាមពីក្រោយមនុស្សស្រីម្នាក់ដែលជាបុគ្គលិកនៅទីនេះ តាមដោយការសម្លឹងមើលពីបុគ្គលិកនៅក្នុងក្រុមហ៊ុន។លុះដើរដល់ពីមុខបន្ទប់មួយយូជីនដឹងថាជាបន្ទប់របស់អគ្គនាយកដោយសារតែស្លាកសញ្ញាដែលតាំងនៅពីខាងលើមាត់ទ្វារ

  «តុកៗតុក»នារីម្នាក់នោះលើកដៃគោះទ្វារជាសញ្ញា មួយរំពេចសំលេងពីខាងក្នុងបន្លឺអនុញ្ញាតក្នុងការចូល   យូជីនដើរចូលក្នុងបន្ទប់ នាង ឃើញWonyoung    កំពុងអង្គុយនៅលើកៅអីអគ្គនាយកយ៉ាងស្រស់ស្អាត សម្រាប់នាងមិនថាមនុស្សស្រីម្នាក់នេះធ្វើអ្វីទេ រូបរាងរបស់នាងគឺល្អឥតខ្ចោះគ្រប់បែបយ៉ាង។

«ជម្រាបសួរ អ្នកស្រីប្រធាន » នារីម្នាក់នោះឱនលំទោនដាក់Wonyoung រួចបែរខ្នងត្រលប់ទៅវិញ«តើតំណែងអីដែលខ្ញុំត្រូវធ្វើ  ប្រធានគ្រប់គ្រងផ្នែកមួយណា?»Yujin សួរភ្លាមៗ«ខ្ញុំបានអោយជំនួយការរបស់ខ្ញុំរៀបចំការងារអោយនាងរួចហើយ »វុនយ៉ុង«អញ្ចឹង ប្រញាប់នាំខ្ញុំទៅបន្ទប់ផ្ទាល់ខ្លួនខ្ញុំទៅ ខ្ញុំចង់ធ្វើការ»«បន្ទប់???? គ្មានទេ»Wonyoung «នាង បានន័យថាម៉េច»Yujin ជ្រួញចិញ្ចើម«គឺខ្ញុំចង់បានន័យថា នាងមិនទាន់មានតំណែងអ្វីនៅក្នុងក្រុមហ៊ុនទេយូជីន  នៅពេលនេះខ្ញុំបានអោយគេរៀបចំនាងក្នុងឋានៈជាបុគ្គលិកហាត់ការប៉ុណ្ណោះ មិនមានបន្ទប់ផ្ទាល់ខ្លួន មានតែកន្លែងរួមជាមួយបុគ្គលិកផ្សេងៗ»វុនយ៉ុង«ស្អីគេ បុគ្គលិកហាត់ការ»យូជីនភ្លាត់សំលេង«ត្រូវហើយ មិនមែននាងទេឬដែលស្នើចង់ធ្វើការ»Wonyoung ញញឹម«Yah ខ្ញុំស្មានថាយ៉ាងហោចណាស់ក៏បានត្រឹមប្រធានផ្នែកអីមួយដែរ តែមើលចុះ..»Yujin ប្រកែក«គ្មានអ្វីដែលមិនចាប់ផ្តើមពីតូចទេYujin ខ្ញុំគ្រាន់តែចង់ឲឯងរៀនពីការងារនេះទៅមុន     មុនពេលដែលនាងចូលមកគ្រប់គ្រងនៅទីនេះ   ចាត់ទុកថាធ្វើយកបទពិសោធន៍ចុះណា៎ »វុនយ៉ុងញញឹម យូជីនគិតបន្តិច«ប្រសិនបើនាងធ្វើការបានល្អ ខ្ញុំនឹងតំឡើងឋានៈឲនៅពេលក្រោយ»វុនយ៉ុង យូជីនគិតមួយសន្ទុះក៏ងក់ក្បាលយល់ព្រម wonyoung ញញឹម«នៅមានរឿងមួយទៀត ក្នុងអំឡុងពេលនេះខ្ញុំនឹងលាក់បាំងឋានៈរបស់នាងសិន តើយ៉ាងមិចដែរ»«យល់ព្រម» វុនយ៉ុងភ្ញាក់ផ្អើលបន្តិច ព្រោះយូជីនព្រមភ្លាម«ល្អ Liz នាំYujin ទៅកន្លែងការងារចុះ»Liz បាននាំផ្លូវYujin ទៅកន្លែងធ្វើការរបស់នាង។

Liz បញ្ជូនYujin រួចរាល់ក៏មិនភ្លេចណែនាំដល់បុគ្គលិកនៅទីនោះអោយជួយបង្រៀនការងារដល់យូជីនផងដែរ។Yujin កំពុងមើលឯកសារដែលនាងត្រូវធ្វើមិនបានចាប់អារម្មណ៍ថាមានមនុស្សកំពុងមើលមកនាងនោះទេ មួយសន្ទុះសំលេងមួយធ្វើអោយនាងភ្ញាក់បន្តិច«សួស្តី បុគ្គលិកថ្មី ខ្ញុំGaeul ខ្ញុំមើលទៅឯងដូចជាមាននិស្ស័យ ធ្វើមិត្តនិងគ្នាទេ »សំលេងមនុស្សស្រីសក់ខ្លីម្នាក់និយាយជាមួយយូជីនបញ្ចេញស្នាមញញឹម យូជីនគ្រាន់តែមើលទៅនាងចម្លែក«បើសិនជាឯងត្រូវការជំនួយអីមិនបាច់ក្រែងចិត្តទេ »Gaeul «ok»Yujin

ក្នុងរយៈពេលម៉ោងការងារGaeul និយាយជាច្រើនឯYujinគ្រាន់តែស្តាប់ពេលខ្លះសើចជាមួយនឹងពាក្យរបស់Gaeul  សម្រាប់Yujin នាងរកឃើញថាGaeul ជាមនុស្សរួសរាយ ទោះជានិយាយច្រើនបន្តិចមែនតែមិនគួរឲធុញប៉ុន្មានទេទើបនាងសម្រេចចិត្តព្រមធ្វើជាមិត្តរបស់នាង។

ក្រឡេចទៅខាងwonyoung វិញម្តង ក្រោយពេលដែលLiz ត្រឡប់មកពីជូនyujin រួចរាល់នាងមកពេញការងារជាធម្មតា។«សំណាងណាស់ដែលYujin មិនឆោឡោខ្លាំងពេលលឺឯងឲនាងធ្វើត្រឹមជាបុគ្គលិកហាត់ការ យើងគិតថានាងនឹងមួរម៉ៅខ្លាំងទេតើ»Liz «យើងក៏ចម្លែកចិត្តបន្តិចដែរដែល Yujin ព្រមចាញ់ងាយៗ បើពីមុនវិញមិនបាច់និយាយ ឈ្លោះជាមួយយើងរហូតដល់ហត់»Wonyoung ញញឹមតប«ហាសហា»Liz សើច«និយាយអញ្ចឹងwon  តើលោកChaemin មានព្យាយាមណាត់ឯងទៀតទេ?»Liz«ក៏មានតើ ម្សិលមិញគេទើបតែណាត់យើងទៅញុំាអាហារពេលល្ងាច ប៉ុន្តែយើងបដិសេធថាយើងរវល់កាងារ»wonyoung « យើងសួរឯងតាមត្រង់ចុះwon លោកChaemin ទាំងសង្ហា ទាំងមាន ជោគជ័យទាំងវ័យក្មេង ជាសុបិន្តស្រីពេញប្រទេស តើឯងគ្មានកូនចិត្តលើគាត់បន្តិចទេឫ?»Liz Wonyoung គ្រវីក្បាល«ព្រោះតែឯងស្រលាញ់Yujin ពិតទេ?»លឺសម្តីLiz ថ្ពាល់Wonyoung ប្រែជាក្រហម«អីយ៉ា ថ្ពាល់ក្រហមហើយនេះ» Liz ចំអកខណៈយកដៃទាញថ្ពាល់Wonyoung ទាំងសងខាង«Yah ឯងហ៊ានចំអកចៅហ្វាយផងឫ យើងនឹងកាត់ប្រាក់ខែឯង3ខែ»wonyoung «កាត់ទៅ យើងមិនខ្វះលុយចាយទេ វើយ គ្រាន់តែប្រាប់»Liz «Wonyoung ស្រលាញ់Yujin wonyoung លួចCrush Yujin»Liz ច្រៀងបណ្តើរស្របពេលwonyoung ដេញវាយនាងពេញបន្ទប់។

***********************

សូមរង់ចាំភាគបន្ត

Note:រឿងនេះមិនវែងទេយ៉ាងច្រើន20ភាគចប់ហើយ ហើយសូមទោសចំពោះការយឺតយ៉ាវផងណា៎ Admin រវល់ផងគិតសាច់រឿងផង HuHu កុំខឹងអីណា៎ Love All Readers ៕

There are no comments yet. Log in to be the first to leave a review!

Similar stories