ភាគទី5
15:25, 16 October 2024នៅពីមុខកញ្ចក់ក្នុងបន្ទប់ទឹក វុនយ៉ុងកំពុងឆ្លុះមើលមុខខ្លួនឯង សក់និងមុខរបស់នាងសើម រីឯ កញ្ចឹងករបស់នាងមានស្នាមក្រហមបន្តិច នាងយកម្រាមដៃទៅអង្អែលលើស្នាមនោះថ្នមៗ និង ស្រមៃដល់ទិដ្ឋភាពដែលបានកើតឡើងកាលពីជាងកន្លះម៉ោងមុន.........
*************ត្រឡប់ទៅពេលកន្លះម៉ោងមុន
វុនយ៉ុងកំពុងតែធ្លាក់ចូលទៅក្នុងអារម្មណ៍ចម្លែក ដែលដែលនាងមិនធ្លាប់ជួបពីមុនមក ស្រាប់តែអ្នកម្ខាងទៀតបញ្ឈប់សកម្មភាពភ្លាមៗឃើញដូចនោះស្មារតីរបស់នាងដែលបាត់ទៅអម្បាញ់មិញត្រឡប់មកវិញ នាងយកដៃទៅប៉ះក្បាលអ្នកម្ខាងទៀតថ្នមៗ« យូជីន...»មិនលឺសម្លេងតបតរបស់នាង លឺតែសម្លេងដកដង្ហើមប៉ុណ្ណោះ វុនយ៉ុងដឹងភ្លាមថាអ្នកម្ខាងទៀតគេងលក់នៅលើទ្រូងរបស់នាងបាត់ទៅហើយ។មួយសន្ទុះក្រោយមកនាងរំកិលខ្លួនរបស់ យូជីន ថ្នមៗ ដាក់នាងឲគេងស្រួលនៅលើគ្រែ និងយកភួយមកដណ្តប់ឲនាងហើយចាកចេញពីបន្ទប់បាត់ទៅ។
*****************ត្រឡប់មកពេលបច្ចុប្បន្ន
ក្រោយពេលដែលចូលក្នុងបន្ទប់ភ្លាម វុនយ៉ុង ប្រញាប់ចូលបន្ទប់ទឹក យកទឹកមកលុបមុខ ដើម្បីលុបបំបាត់អារម្មណ៍ឆ្កួតដែលបានកើតឡើង នាងបន្ទោសខ្លួនឯងដែលបណ្តោយអោយអារម្មណ៍ដឹកមុខ ចុះបើសិនជា យូជីនមិនសន្លប់ទេតើនឹងមានរឿងអ្វីកើតឡើងរវាងអ្នកទាំងពីរ« ចាង វុនយ៉ុង ស្រីឆ្កួត ហេតុអីមិនចេះគិត»នាងខោកក្បាលខ្លួនឯងខ្លាំងៗ
« តែយើងមិនប្រកែកទេ....ដែលថាយូជីន ពូកែថើបណាស់ អាយ» នាងនិយាយ ខណៈយកដៃមកប៉ះបបូរមាត់ខ្លួនឯងទាំងមុខក្រហម។ពេញមួយយប់ នាងស្ទើរតែមិនបានគេងដោយសារតែខួរក្បាលដក់ជាប់តែទិដ្ឋភាពរវាងនាងនឹងអ្នកម្ខាងទៀត។
***************** ពេលព្រឹក
គ្រាន់តែយូជីនបើកភ្នែកឡើងនាងមានអារម្មណ៍ថាក្បាលរបស់នាងឈឺ នាងក្រឡេកមើលជុំវិញខ្លួនវាប្រែថានេះជាបន្ទប់របស់នាង នាងចាំថាយប់មិញនាងផឹកស្រាច្រើនពេករហូតលែងដឹងអី នាងគិតថាប្រហែលជាមិត្តរបស់នាងបញ្ជូននាងត្រឡប់មកផ្ទះ។យូជីន ដើរចូលបន្ទប់ទឹក លុបលាងមុខហើយខួរក្បាលរបស់នាងស្រាប់តែលោតចេញនូវរូបភាពដែលនាងគិតថាវាជាយល់សប្តិ ដែលខ្លួនបានថើបមនុស្សស្រីម្នាក់យ៉ាងរោលរាល ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើល មនុស្សស្រីម្នាក់នោះគឺជា ចាង វុនយ៉ុង! « ហុឺយ យល់សប្តិស្អីអញ្ចឹង ឆ្កួតខ្លាំងណាស់»
****************
វុនយ៉ុង និងលេខារបស់នាង លីសកំពុងអង្គុយនៅក្នុងហាងកាហ្វេក្នុងក្រុមហ៊ុន និងនិយាយគ្នាតាមរបៀបមិត្តភក្តិ។មួយសន្ទុះ លីសបានកត់សម្គាល់ឃើញស្នាមនៅលើ ក បន្តិចរបស់នាងហើយសួរ« Won ក ឯងត្រូវអីហ្នឹង?» វុនយ៉ុងយកដៃស្ទាប ក បន្តិច រួចព្យាយាមរកលេសឆ្លើយតប លីស
«អឺ ....គឺអឺ.... សត្វអីមិនដឹងទេខាំយើង» លីស ងក់ក្បាលជឿដោយគ្មានការសង្ស័យ«ប្រហែលជាសត្វរាងធំដែរហើយមើលទៅ ណ៎»« ត្រូវហើយ... ដូចជាកូនឆ្កែអញ្ចឹង»វុនយ៉ុង រអ៊ូ« ហាស់! ឯងនិយាយអីហ្នឹង យើងស្តាប់មិនលឺទេ»លីស« អឺ.....គឺគ្មានអីទេ» លីសងក់ក្បាល ហើយនិយាយ« អឹម..... »«ឥឡូវនេះ.... ឯងមានរកតម្រុយបានខ្លះអំពីរឿងរបស់លោកប្រធានអាន សង្ស័យហើយរឺនៅ?»លីស« នៅមិនទាន់រកឃើញទេ ខ្ញុំបារម្ភពីយូជីនណាស់ពេលគិតដល់រឿងនោះ»វុនយ៉ុងដកដង្ហើមធំ លីសក៏បានត្រឹមតែនិយាយលើកទឹកចិត្តមិត្ត
« មិនអីទេ យូជីនមើលទៅរឹងមាំណាស់ នាងអាចមើលថែខ្លួនឯងបាន» វុនយ៉ុងងក់ក្បាលតិចៗ
***************** ភូមិគ្រឹះអាននៅពេលព្រលប់យូជីន ត្រលប់មកពីខាងក្រៅវិញនាងដើរចូលទៅខាងក្នុងភូមិគ្រឹះមេដោះអុីមឃើញនាងនិយាយឡើង «ម្ចាស់តូច ត្រលប់មកវិញហើយឬ? ចង់ញុំាអីឥឡូវទេ អ៊ំនឹងរៀបចំអោយ»
«មិនអីទេមេដោះ ខ្ញុំញុំារួចហើយ»យូជីន«អឹម មេដោះតើស្រីម្នាក់នោះមកវិញហើយឬនៅ»យូជីន« ស្រីម្នាក់នោះ...ម្នាក់ណា?» មេដោះអុីម« មានអ្នកណាទៀត ក្រៅពីស្រីដែលតាំងខ្លួនជាម្ចាស់ផ្ទះនេះ» យូជីន« អូ អ្នកស្រីមែនទេ គាត់ត្រលប់មកវិញយូរហើយ ឥឡូវគាត់កំពុងនៅក្នុងបន្ទប់»មេដោះអុីម យូជីនងក់ក្បាល នៅពេលដែលឃើញមេដោះបម្រុងហើបមាត់និយាយអ្វីមួយ យូជីនប្រញាប់និយាយមុន ព្រោះនាងដឹងថាគាត់នឹងប្រដៅនាងពីរឿងអី ហើយថើបថ្ពាល់គាត់« អឹម អញ្ចឹងខ្ញុំឡើងទៅខាងលើហើយណា៎»«ម្ចាសតូច តែអ៊ំ-អុប»« ខ្ញុំស្រលាញ់មេដោះជាងគេ» យូជីននិយាយរួចរត់ឡើងទៅខាងលើបាត់ទៅ បន្សល់ត្រឹមតែមេដោះឈរគ្រវីក្បាលទៅមកម្នាក់ឯង
*************
គ្រាន់តែដើរមកដល់មុខបន្ទប់អ្នកម្ខាងទៀតភ្លាម យូជីនមិនចាំយូរបើកទ្វារចូលទាំងកម្រោលតែម្តង ដោយមិនខ្វល់នឹងសុជីវធម៍ក្នុងការគោះទ្វារ
« ចាង វុនយ៉ុង យើងមានរឿងត្រូវនិយាយ— what » យូជីនមិនអាចបញ្ចប់ប្រយោគរបស់នាងបានដោយសារតែ អ្វីដែលនាងបានឃើញនៅពីមុខបានរារាំងពាក្យក្នុងអណ្តាតរបស់ខ្លួន។ មនុស្សនៅពីមុខមានត្រឹមតែកន្សែងសម្រាប់បិទបាំងត្រឹមទ្រូងនឹងភ្លៅពាក់កណ្តាលរបស់នាង ។
យូជីនប្រញាប់បែរមុខទៅម្ខាង ក្នុងខ្លួនមានអារម្មណ៍ថាក្តៅបន្តិច រីឯ វុនយ៉ុងក៏ស្រឡាំងកាំងដូចគ្នានាងប្រញាាប់ទាញរ៉ូបនៅជិតកៅអីមកគ្របខ្លួន
«ឯង មិនចេះរបៀបគោះទ្វារទេរឺ?»វុនយ៉ុង«ចុះនាង មិនចេះរបៀបចាក់សោរទេរឺ» យូជីនទាញទ្វារបិទ ហើយតបទៅវិញ វុនយ៉ុងសម្លក់នាង អ្នកទាំងពីរសម្លឹងមើលគ្នា ស្ងាត់មួយភ្លែតរហូតដល់វុនយ៉ុងនិយាយម្តងទៀត« មករកខ្ញុំមានការអី»
« តើខ្ញុំត្រូវប្រាប់នាងប៉ុន្មានដងទៀត ថាឈប់ចេះដឹងរឿងរបស់ខ្ញុំ!! »យូជីននិយាយភ្លាមៗដោយឃើញអ្នកម្ខាងទៀតមិនឆ្លើយ នាងបន្ត« មិត្តរបស់ខ្ញុំប្រាប់ថា យប់មិញគឺនាងបញ្ជាអោយពួកគេនាំខ្ញុំត្រលប់មកផ្ទះវិញ តើនាងគិតថាខ្ញុំជាក្មេងទៀតរឺ ដែលត្រូវតាមមើល ហាស់»« ហើយយ៉ាងមិច»មុខញញឹមឌឺនិងសម្តី វុនយ៉ុងគ្មានអ្វីក្រៅពីបញ្ឈេះអារម្មណ៍អ្នកម្ខាងទៀតឲក្តៅទេ
« ចុងក្រោយ!!ខ្ញុំប្រាប់ម្តងទៀត ឈប់ខ្វល់និងខ្ញុំ!» យូជីនសង្កត់សម្លេងនៅប្រយោគចុងក្រោយ« ចុះបើខ្ញុំមិនអាចឈប់»វុនយ៉ុង យូជីនអស់ទ្រាំនាងដើរយ៉ាងលឿនសំដៅទៅពីមុខនាង ហើយចាប់ស្មារនាងខ្លាំងៗ ធ្វើអោយស្មារនាងឈឺ វុនយ៉ុងព្យាយាមរំដោះខ្លួនពីដៃទាំងពីររបស់មនុស្សពីមុខ រហូតដល់រ៉ូបខាងឆ្វេងដែលនាងពាក់ធ្លាក់ចុះត្រឹមស្មារលោងនោះ បង្ហាញ កញ្ចឹងកនាងភ្នែកយូជីនលឿនដូចផ្លេកបន្ទោរ នាងក្រឡេកមើលទៅ *ក *របស់នាង «ស្នាមនោះ»យូជីននិយាយតិចៗ នាងមិនមែនជាក្មេងដែលមិនដឹងអ្វីនោះទេ ប្រាកដណាស់ថាស្នាមនោះច្បាស់ជាបន្សល់ពីនរណាម្នាក់មិនខាន គិតពីរឿងដែលមនុស្សពីមុខនាងនៅជាមួយអ្នកផ្សេង ចិត្តនាងកាន់តែក្តៅ នាងព្យាយាមរំងាប់អារម្មណ៍ ធ្វើពុតជានិយាយចំអក ដកដៃចេញពីនាងភ្លាម «តាមមើលទៅ នាងដូចជាមានគូស្នេហ៍ថ្មី ហា៎» « គូស្នេហ៍ស្អី ឯងនិយាយពីរឿងអី» វុនយ៉ុងស្រឡាំងកាំង« ណា កុំធ្វើពុតស្នាមនៅលើ *ក *នាងបញ្ជាក់ច្បាស់ណាស់ ប្តីស្លាប់មិនទាន់ដល់កន្លះឆ្នាំផងនាងរកអ្នកថ្មីបានហើយ » យូជីនបន្តចំអកដោយទឹកមុខមើលងាយ វុនយ៉ុងក្តាប់ដៃខ្លួនឯង« អេ រឺមួយក៏ នាងក្បត់ឳពុកខ្ញុំតាំងពីគាត់នៅរស់»« អាន យូជីន កុំប្រមាទខ្ញុំ» វុនយ៉ុងសង្រឺ្កតធ្មេញ« ហេតុអីប្រមាទមិនបាន ធម្មតាទេឳពុកខ្ញុំចាស់ មិចនឹងអាចបំពេញតណ្ហានាងបានទៅ វាជារឿងធម្មតាដែលនាងមានថ្មី ក្រៅពីនេះនាងព្រមការជាមួយគាត់ ចូលក្នុងគ្រួសារអាន ក៏ដើម្បីតែលុ—-ផ្លាច់» យូជីនទទួលមួយកំផ្លៀង ពីវុនយ៉ុងខ្លាំង នាងស្ទាបថ្ពាល់ខ្លួនឯង រួចសម្លឹងមើលទៅអ្នកខាងមុខដែលមានទឹកមុខខឹងយ៉ាងខ្លាំង ភ្នែករបស់នាងដូចជាមានដំណក់ទឹកភ្នែកដក់បន្តិច« ពេលដែលនិយាយការពិត ធ្វើជាចង់យំរឺ នែកុំបុិនខាងសម្តែងពេ—»« ស្នាមលើ ក ខ្ញុំគឺនាងជាអ្នកធ្វើយូជីន» វុនយ៉ុងតំឡើងសម្លេង ឯយូជីនវិញក្រោយលឺ ភ្នែកនាងបើកធំៗស្ទើរមិនជឿ« ស្អី មិចអាចទៅរួច នាងៗៗកុហក» យូជីនដោះសារ« យប់មិញពេលនាងស្រវឹង នាងទាញខ្ញុំទៅថើប ហើយនៅឆ្លៀតទុកអាស្នាមឆ្កួតៗនេះអោយខ្ញុំទៀត ចំណែកអារឿងមានគូស្នេហ៍ស្អីរបស់នាង ខ្ញុំគ្មានទេ ច្បាស់រឺនៅ» វុនយ៉ុងនិយាយ តែនាងមិនបាននិយាយថានាងក៏លង់ខ្លួននៅគ្រានោះដែរទេ យូជីនព្យាយាមគិតរឿងពីយប់មិញបន្តិចៗម្តង «អញ្ចឹងប្រែថាខ្ញុំមិនបាន យល់សប្តិទេ» គិតក្នុងចិត្ត ងើបភ្នែកមើលអ្នកម្ខាងទៀតនាងមានអារម្មណ៍ស្តាយនឹងសម្តីខ្លួនមុននេះ នាងមិននិយាយអ្វីទៀតទេ រួចរត់ទៅកាន់ទ្វារបន្ទប់ បើកចេញបាត់ទៅ សល់តែមនុស្សម្នាក់ ដែលនាងលើកដៃជូតទឹកភ្នែកចេញភ្លាមៗ «ឈឺ»
មកដល់បន្ទប់នាងភ្លាម យូជីនឈរនៅផ្អឹបនឹងទ្វារ មានកំហុសក្នុងចិត្តបន្តិច នាងលើកដៃទៅប៉ះថ្ពាល់ខ្លួនឯង នាងគិតថាខ្លួនសមហើយនឹងត្រូវបែបនេះ មួយ ភ្លែតនាងយកម្រាមដៃទៅអង្អែលលើបបូរមាត់នាងថ្នមៗ ស្នាមញញឹមកោងឡើង «ប្រសិនបើយប់មិញយើងមិនស្រវឹងប្រហែលល្អ» និយាយតែឯង «ឆ្កួត អានយូជីនឯងគិតស្អី» យូជីនស្តីបន្ទោសខ្លួនឯង ។
សូមរង់ចាំភាគបន្ត:)
Pls vote :)
There are no comments yet. Log in to be the first to leave a review!
![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)




