ភាគទី22
21:21, 16 September 2024Yujin គ្រាន់តែនៅស្ងៀមទ្រឹង.... នាងមិនដឹងថាធ្វើអ្វីជាមួយនឹងទិដ្ឋភាពដែលនៅចំពោះមុខឡើយ។
Yujin មានអារម្មណ៍ថានេះមិនមែនជាWonyoung របស់នាងពីមុននោះទេ Wonyoung ដែលពូកែអៀនខ្មាស......Wonyoung ដែលអៀនរាល់ពេលដែលពួកគេបង្កើតស្នេហាជាមួយគ្នា ...... តែឥឡូវនេះ Wonyoungថ្មីដែលមានភាពក្លាហាន ពូកែល្បួង.... និងកាន់តែSexy .....ខុសគ្នាពីមុន360ដឺក្រេ កំពុងនៅពីមុខរបស់នាង។
" តើខ្ញុំគួរធ្វើអី? F*ck...." Yujin សួរខ្លួនឯងក្នុងចិត្ត
Wonyoung ឃើញYujin បែបនេះ នាងមានអារម្មណ៍មួរម៉ៅបន្តិច នាងខឹងនឹងYujin ដែលលេងខ្លួនពេលនេះ.....
" ឆើស ចំណីដល់មាត់ហើយមិនគិតញុំាទេ " Wonyoung ស្តីបន្ទោសនាងក្នុងចិត្ត
« តើពេលណា បងឡើងមកហាស់ Yujinie.... » Wonyoung ទ្រាំលែងបាន« ប៉ុន្តែ.....baby ចុះកូនរបស់យើងវិញ....» ទោះបីជាYujin មានអារម្មណ៍ពិបាកក្នុងខ្លួនយ៉ាងណាក៏ដោយ តែនាងនៅតែ បារម្ភពីសុវត្ថិភាពរបស់កូន
« កុំបារម្ភJinie.......អូនបានសួរអ្នកគ្រូពេទ្យ រួចហើយ គាត់ថាយើងអាចធ្វើ.....បាន. មិនប៉ះពាល់ដល់កូននោះទេ កុំភ័យ....» Wonyoung ល្បួងម្តងទៀត« អញ្ចឹងអូន ...និយាយជាមួយគ្រូពេទ្យយូរនៅពេលនោះ ព្រោះតែរឿងនេះ.....» Yujin ស្ទើរមិនជឿ ថាWonyoung ហ៊ានសួររឿងនេះ
« ចាស......ដូច្ចេះហើយ.....បងចាំអីទៀត....អោយឆាប់ឡើងមុនអូនប្តូរចិត្ត!» Wonyoung ប្តូរទឹកមុខប្រាកដប្រជា
Yujin លេបទឹកមាត់..... ហើយភ្លាមៗញញឹមចុងមាត់ ដើរទៅរកនាងជាមួយទឹកមុខខិលខូច..... ...ខណៈពេលដៃកំពុងដោះឡេវអាវម្តង1គ្រាប់ៗ
« អញ្ចឹង បងមិនគួរសមទេ........ត្រៀមខ្លួនណា៎ អូនសម្លាញ់..... ហាមរអ៊ូរទាំដាច់ខាត!» ••••••••••••« Yuji.nie...យឺតៗ.អូនទ្រាំមិនបានទេ» Wonyoung ប្រាប់Yujin អោយបន្ថយល្បឿនរបស់នាង ទាំងពិបាក.....
« ក្រែង.អូនជាអ្នក.ល្បួងបងមិនអញ្ចឹង...» Yujin មិនខ្វល់នឹងសម្តីនាងហើយរឹតតែបង្កើនកម្លាំង
« ចង្រៃ!!..ឆ្កែ..អាក្រ.ក់» Wonyoung ជេរYujin ជាមួយនឹងសម្លេងស្អកៗ......
Wonyoung មានអារម្មណ៍សោកស្តាយក្នុងចិត្ត.... នាងមិនគួរណាល្បួងឆ្កែស្រេកឃ្លាននេះសោះ ......... នាងស្បថក្នុងចិត្តថាគ្មានថ្ងៃធ្វើបែបនេះម្តងទៀតជាដាច់ខាត!!!!
*****************
« Yujinie .....តើបងចង់បានកូនស្រី ឫកូនប្រុស Hm?» Wonyoung សួរទៅ Yujin ខណៈពេលនេះពួកគេកំពុងនៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពWonyoung និងទារក ហើយពួកគេក៏កំពុងរង់ចាំមើលលទ្ធផលនៃភេទទារកដែលនៅក្នុងផ្ទៃ Wonyoung ផងដែរ
Yujin ក្រឡេចមើលទៅWonyoung នៅពេលដែលនាងបានឮដូច្នោះ។ Yujin ញញឹម រួចចាប់មុខរបស់នាង
« មិនថាកូនស្រី ឫប្រុស Alpha ឫក៏Omega អោយតែអូនជាអ្នកបង្កើតបងស្រលាញ់ទាំងអស់» Yujin « អូនក៏ដូចគ្នា អោយតែកូននោះជារបស់បង ....ជាពិសេសអូនចង់អោយគេ កាត់ទៅរកបង គេប្រាកដជាក្មេងគួរអោយស្រលាញ់ដូចបងមិនខាន» Wonyoung « តែបងចង់អោយកូនរបស់យើង កាត់ទៅរកអូនច្រើនជាង ស្អាតហើយឆ្លាតបំផុត....» Yujin « អត់ទេ ...ដូចបង» Wonyoung « ទេ ដូចអូន....» Yujin« ដូចបង....» Wonyoung
« ហេតុអីអ្នកទាំងពីរមិនបង្កើតកូនអោយច្រើននាក់ទៅ ពួកគេប្រាកដជាដូចអ្នកទាំងពីរមិនខាន មិនចាំបាច់ចំណាយពេលប្រកែកគ្នាទេ» លោកគ្រូពេទ្យកាត់សម្តីពួកគេ
« អរគុណ....សម្រាប់ការណែនាំលោកគ្រូពេទ្យ ពួកយើងនឹងធ្វើតាម មែនទេ Wonyoungie.......11 នាក់ណា៎» Yujin« ទៅអោយស្រីផ្សេងបង្កើតអោយទៅ អូនមិនមែនមេជ្រូកទេ.....» Wonyoung សម្លក់Yujin « ណា៎........» Yujin « ទេ!» Wonyoung
លោកគ្រូពេទ្យ សើចនឹងទិដ្ឋភាពនៅចំពោះមុខ បន្ទាប់មកគាត់និយាយ« លទ្ធផលតេស្តភេទទារក ចេញហើយ ទៅមើលឥឡូវទេ» លោកគ្រូពេទ្យ« ចាស....» Wonyoung រំភើបព្រោះនាងជិតដឹងពីភេទកូនរបស់នាង រួមទាំងYujin ផងដែរ
.....................
ភូមិគ្រឹះAn
« ម្ចាស់តូច និងលោកស្រីមកវិញហើយឫ? ចុះអនាគតម្ចាស់ក្មេង តើគាត់ជាស្រីឫ ប្រុស» ម៉ែដោះ គ្រាន់តែឃើញពួកគេដើរចូលខាងក្នុងភ្លាម ប្រញាប់សួរនាំពីទារកWonyoung និង Yujin ញញឹមដាក់គាត់ ហើយYujin ឆ្លើយ« ជាកូនស្រី.....ម៉ែដោះ» Yujin « ទីបំផុត...ពួកយើងជិតមានព្រះនាងតូច ហើយ» ម៉ែដោះ« ថ្ងៃនេះ ខ្ញុំនឹងជប់លៀងអោយអ្នកទាំងអស់គ្នា បានសប្បាយ. ទៅប្រាប់គ្រប់គ្នាចុះម៉ែដោះ» Yujin
ម៉ែដោះងក់ក្បាល ហើយប្រញាប់នាំដំណឹងទៅប្រាប់មនុស្សដែលធ្វើការក្នុងភូមិគ្រឹះទាំងអស់.....ពួកគេសប្បាយចិត្តគ្រប់ៗគ្នា
*******************
Wonyoung និងYujin ពួកគេមិនទាន់ត្រៀមនឹងរៀបចំពិធីមង្គលការនោះទេ ព្រោះពួកគេសម្រេចចិត្តថានឹងរង់ចាំរហូតផ្តល់កំណើតដល់ទារកសិន ទើបពួកគេរៀបចំពិធីរៀបការ។
Yujin បាននាំWonyoung មកផ្នូរឳពុកម្តាយរបស់នាង ដើម្បីណែនាំ នាងទៅកាន់ពួកគាត់
« លោកប៉ា អ្នកម៉ាក់ ថ្ងៃនេះខ្ញុំនាំអនាគតកូនប្រសារ និងចៅរបស់អ្នកទាំងពីរមកជួបប៉ាម៉ាក់....ខ្ញុំប្រាកដចិត្តថាលោកប៉ាអ្នកម៉ាក់ និងពេញចិត្តWonyoung សម្រាប់ខ្ញុំពិតទេ?» Yujin« លោកប៉ា និងអ្នកម៉ាក់ក្មេក ...ខ្ញុំសន្យានឹងអ្នកទាំងពីរ ថានឹងស្រលាញ់ ហើយស្មោះត្រង់ ចំពោះ Yujin តែម្នាក់ គ្មានថ្ងៃធ្វើអោយYujin ឈឺចាប់ឡើយ ខ្ញុំនឹងមើលថែYujin អោយបានល្អ......ខ្ញុំសង្ឃឹមថាលោកប៉ាអ្នកម៉ាក់ នឹងទទួលយកខ្ញុំសម្រាប់Yujin ផងចុះ....» Wonyoung
« ពិតណាស់Baby អោយតែបងស្រលាញ់អ្នកណា ពួកគាត់ប្រាកដជាស្រលាញ់អ្នកហ្នឹង ជាពិសេស ...កូនប្រសាររបស់ពួកគាត់ស្អាត ហើយគួរអោយស្រលាញ់យ៉ាងហ្នឹង រឿងអីគាត់មិនពេញចិត្ត ហុឹម....» Yujin « តើបងមិនធុញទេ សរសើរអូនបែបនេះរាល់ថ្ងៃ...?» Wonyoung « អត់ទេ.....ព្រោះលោកប៉ាតែងតែសរសើរម៉ាក់បងបែបនេះ .....ហើយគាត់បានប្រាប់បងថា ពួកយើងត្រូវតែសរសើរមនុស្សដែលយើងស្រលាញ់រាល់ថ្ងៃ ដើម្បីអោយពួកគេមានអារម្មណ៍ល្អ ដូច្ចេះពួកគេនឹងមិនមានអារម្មណ៍តូចចិត្តគិតថា យើងមិនខ្វល់ពីគេ....» Yujin « អូនសង្ឃឹមថាបង នឹងនៅតែនិយាយបែបនេះដាក់អូន ទោះជាថ្ងៃខាងមុខ អូនប្រែទៅជាចាស់ អាក្រក់ ស្បែកយារ ហើយ—-» Wonyoung
« ឈប់គិតផ្តេសផ្តាស Baby មិនថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណា ..... អូនគឺនៅតែជា Jang Wonyoung ដែលស្រស់ស្អាតបំផុត សម្រាប់បង គ្មានថ្ងៃប្រែប្រួលឡើយ....» Yujin « អូនក៏ដូចគ្នា Yujinie នៅក្នុងភ្នែករបស់អូន គឺបងជាAlpha ដែលសង្ហាបំផុត ហើយជា Hero ក្នុងដួងចិត្តអូនជានិច្ច....អូនស្រលាញ់បង....Yujinie....» Wonyoungie
ពួកគេ ឱបគ្នា និងដាក់ថ្ងាសលើគ្នា ទៅវិញទៅមក ក្រោមការសម្លឹងមើលរបស់ព្រលឹងឳពុកម្តាយរបស់Yujinពីខាងលើ។ ពួកគាត់ញញឹមដែលកូនស្រីរបស់ខ្លួន បានរកឃើញគូជីវិត ដែលសាកសម និងល្អ ដើម្បីនៅក្បែរ និងអមដំណើរនាងពេញមួយជីវិត។
**********************
ច្រើនខែកន្លងផុតទៅ
« Yujinie.......អឺ .....ឈឺណាស់....» មុខរបស់Wonyoung សុទ្ធតែញើស អាការៈឈឺចាប់ដែលកំពុងជិតនឹងសម្រាលកូនកំពុងរួតរឹតនាង។
នៅក្បែរនាងគឺជា Yujin ដែលកាន់ដៃនាងជាប់ ដើម្បីផ្តល់កម្លាំងចិត្តទៅអោយនាង ភ្នែករបស់Yujin សើមព្រោះនាងអាណិតដល់មនុស្សជាទីស្រលាញ់ដែលកំពុងទ្រាំនឹងការឈឺចាប់ក្នងការសម្រាលកូនរបស់ពួកគេ
« Wonyoungie....ខំប្រឹងឡើង Baby បងនៅទីនេះក្បែរអូន....បងស្រលាញ់អូននិងកូនរបស់យើង» Yujin ព្យាយាមលើកទឹកចិត្តWonyoung
« ខំប្រឹងឡើង អ្នកស្រី....ទារកជិតកើតហើយ» អ្នកគ្រូពេទ្យ« អូយ.......» Wonyoung ស្រែកម្តងទៀត« ពួកយើងរាប់ដល់3 នៅពេលនោះអ្នកស្រីត្រូវខំប្រឹងអោយខ្លាំង» អ្នកគ្រូពេទ្យ« 1»
«2»
«3...»
« អឺYujin!!!!.......» Wonyoung ស្រែកមួយទំហឹង
« ង៉ា.......( សម្លេងយំ)» ទារិកាតូច
« អបអរសាទរ លោកប៉ាអ្នកម៉ាក់ អ្នកទាំងពីរទទួលបានព្រះនាងតូចដ៏ស្រស់ស្អាត» អ្នកគ្រូពេទ្យ
Yujin សម្លឹងមើលទៅកូនក្នុងដៃគ្រូពេទ្យ រួចមើលទៅWonyoung ទាំងក្តីស្រលាញ់ ។
Yujinស្រក់ទឹកភ្នែកខ្លាំងៗដោយក្តីរំភើបក្រៃលែង នាងថើបថ្ងាសរបស់Wonyoung ពោរពេញដោយក្តីស្រលាញ់ បន្ទាប់មកពោលពាក្យទៅកាន់នាង
« អរគុណអូនសម្លាញ់ សម្រាប់ការខិតខំប្រឹងប្រែងរបស់អូន....អូនជាមនុស្សស្រីពូកែបំផុត» Yujin
« Yujinie......ទីបំផុតកូនស្រីរបស់យើង គេកើតមកហើយ អូនសប្បាយចិត្តណាស់.....» Wonyoung និយាយទាំងហត់
មួយសន្ទុះក្រោយមក Yujin ត្រូវបានគ្រូពេទ្យ ប្រាប់អោយនាងចេញទៅរង់ចាំខាងក្រៅ ដើម្បីពិនិត្យសុខភាពអ្នកម្តាយដែលទើបសម្រាលកូនរួច និងដើម្បីអោយWonyoung បានសម្រាកក្រោយការលះបង់ នឹងស៊ូទ្រាំជាមួយការឈឺចាប់ អស់រយៈពេលជាយូរ។
Yujin ទៅត្រកងទារិកា ដែលត្រូវបានគិលានុបដ្ឋាយិការ យកទៅសម្អាតខ្លួនប្រាណយ៉ាងរៀបរយ។ នាងមើលទៅកូនតូចដែលកំពុងគេងយ៉ាងមានក្តីសុខ ទាំងទឹកភ្នែករំភើប Yujin ថើបមុខទារិកាតូចថ្នមៗ ខ្លាចរំខាននាង។
Yujin ស្ទើរតែមិនជឿថា នេះគឺជាការពិតនោះឡើយ ដែលខ្លួនអាចគ្រងគូរជាមួយមនុស្សដែលនាងស្រលាញ់ ហើយថែមទាំងផ្តល់នូវជីវិតដល់ព្រះនាងតូចដ៏សែនស្រស់ស្អាតមួយរូបផងដែរ។
អ្វីៗគ្រប់យ៉ាងហាក់ដូចជាសុបិន្ត....... ប៉ុន្តែវាជាការពិត។
********************
« Wonyoungie... តើអូនគិតដាក់ឈ្មោះអី ដល់ព្រះនាងតូចរបស់យើង» Yujin
Yujin និង Wonyoung កំពុងអង្គុយលើគ្រែពេទ្យ ហើយដៃរបស់Wonyoung កំពុង កាន់កូនស្រីតូចរបស់ពួកគេ។
Wonyoung មើលទៅYujin ទាំងស្នាមញញឹម បន្ទាប់មកសម្លឹងទៅកូនស្រីរបស់ពួកគេដែលកំពុងបើកភ្នែកសម្លឹងមើលទៅម្តាយទាំងពីររបស់នាង ជាមួយនឹងភ្នែកតូចៗឆ្ងល់របស់នាង
« ចាស...អូននឹងដាក់ឈ្មោះព្រះនាងតូចរបស់យើងថា Leeseo ពិរោះទេYujinie..?» Wonyoung
Yujin ងក់ក្បាលញញឹម ហើយមើលទៅមុខតូចរបស់កូនស្រីខ្លួន ហើយនិយាយឡើង
« ពិរោះណាស់...Leeseo កូនស្រី .. ....An Leeseo កំណែតូចរបស់Yujin និងWonyoung» Yujin
« តើកូនពេញចិត្តនឹងឈ្មោះនេះទេ Baby? » Wonyoung និយាយទៅកាន់កូនរបស់នាង ទារិកាតូច មិនយល់ថាពួកគេនិយាយអ្វីនោះទេ ប៉ុន្តែដោយឃើញម្តាយទាំងពីររីករាយបែបនេះ នាងក៏បញ្ចេញស្នាមញញឹមចេញមកឡើង ធ្វើអោយអ្នកទាំងពីរកាន់តែសប្បាយចិត្តជាមួយនឹងភាពគួរអោយស្រលាញ់របស់នាង។
« តុកៗ» សម្លេងគោះទ្វារ« ចូលមក» Yujin
ទ្វារបើកឡើង បង្ហាញក្រុមមិត្តភក្តិរបស់ពួកគេ។ ពួកគេទាំងអស់គ្នា ចូលទៅសួរសុខទុក្ខWonyoung និងកូនស្រីនាង ម្នាក់ៗម្តងៗ។
Liz កាន់ទារិកាតូចLeeseo ហើយនិយាយជាមួយនឹងភាពភ្ញាក់ផ្អើល
« Aww Wonyoung កូនរបស់ឯង មុខដូចគ្នាបេះបិទ នឹងYujin» Liz Yujin ញញឹមទាំងមានមោទភាព« ពិតណាស់ .....មកពីហ្សេនខ្ញុំខ្លាំង» Yujin « មែនហើយ ....នាងដូចជាកំណែតូចរបស់Yujin អញ្ចឹង...» Wonyoung ញញឹម
« Minju....បងចង់បានកូនដែរ....» Chaewon ខ្សឹបដាក់ត្រចៀកMinju « រៀបការជាមួយអូនទៅ ចាំអូនអោយកូនបង» Minju
Chaewon ឮហើយ នាងទាញដៃMinju ភ្លាមៗ« អេ! បងចង់នាំអូនទៅណា» Minju « ទៅរៀបការឥឡូវ អាងតាមទាន់Yujin» Chaewon ធ្វើមុខជូរ
« អេ....» Minju
« Chaewon ឯងមិនបាច់ប្រឹងប្រញាប់ទេ ទម្រាំឯងមានកូននោះ យើងប្រហែលមានកូន3 បាត់ទៅហើយ ព្រោះយើងខ្លាំង.... បើមិនជឿសួរWonyoung ទៅ មែនទេ Baby?» Yujin ឌឺដង
« ឆ្កួត និយាយស្អីហ្នឹង.... មាត់ហ្នឹងចូលចិត្តនិយាយស្អីឈ្លើយៗណាស់!!!!» Wonyoung មួលស្លឹកត្រចៀកYujin
« អូយ..... Wonyoungie បងឈឺ.....លែង... » Yujin ចាប់ដៃរបស់Wonyoung « ឈឺហ្នឹងហើយ..... ដើម្បី អោយរៀងថ្ងៃក្រោយ» Wonyoung
ក្រុមមិត្តភក្តិរបស់ពួកគេ គ្រាន់តែគ្រវីក្បាលសើចហួសចិត្ត
********************
សូមស្វាគមន៍ សមាជិកថ្មីក្នុងគ្រួសារ Annyeongz : Leeseo Plss Vote!!!!
See U Next Part ( ជិតចប់ហើយ Admin ស្ទើរតែមិនជឿថាAdmin ជិតសម្រេចគោលដៅ ក្នុងការបង្កើតរឿង គូរនេះ .....គូរដែលAdmin ស្រលាញ់បំផុត)
There are no comments yet. Log in to be the first to leave a review!
![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)




