ភាគទី12
20:13, 9 September 2024យូជីនចូលទៅក្នុងបរិវេនផ្ទះមួយខ្នងដែលមានដើមឈើនិងផ្កាដុះនៅតាមបរិវេណទីធ្លាយ៉ាងច្រើន ស្អាតប្លែក។នាងដើរចូលទៅខាងក្នុងផ្ទះ បានឃើញមានរូបថតព្យួរនៅតាមជញ្ជាំងនិងមានរូបចម្លាក់ពាសពេញយ៉ាងប្រណិត។
បុរសនោះណែនាំយូជីនអោយអង្គុយរួចលានាងត្រលប់ទៅវិញ នៅពេលនេះសល់តែយូជីនម្នាក់ឯងដែលនៅក្នុងបន្ទប់ទទួលភ្ញៀវទាំងមូល។ មួយសន្ទុះមាននារីម្នាក់ទំនងជាអ្នកបម្រើនៅទីនេះលើកទឹក2កែវមក។នាងដាក់កែវទឹកនៅលើតុរួចនិយាយទៅកាន់យូជីន
«លោកស្រីម្ចាស់ កំពុងចុះមកហើយ សូមរង់ចាំបន្តិចអ្នកនាង»យូជីនញញឹមងក់ក្បាលជាការឆ្លើយតប
មិនយូរប៉ុន្មានសម្លេងសម្រឹបជើងដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវ ដោយដឹងថាជាម្ចាស់ផ្ទះយូជីនក្រោកឈរឡើងជាការគួរសម។នាងបានឃើញនារីម្នាក់ដើរចូលមក។នាងពាក់ឈុតយ៉ាងប្រណិត បូករួមជាមួយនឹងសក់ប្រវែងត្រឹមស្មា រូបរាងរបស់នាងស្រស់ស្អាតនិងសង្ហាក្នុងពេលតែមួយ។យូជីនអាចដឹងថាមនុស្សនៅខាងមុខជាAlpha ដូចនាងដែរ។«សួស្តី អ្នកនាងខ្ញុំយូជីន ជាអ្នកដែលបានសុំជំនួយពីអ្នកនាងល្ងាចមិញនេះ»« សួស្តី ខ្ញុំKim Minjeong រឺក៏Winterជាម្ចាស់កោះនៅទីនេះ»អ្នកទាំងពីរចាប់ដៃគ្នារាក់ទាក់រួចWinter ប្រាប់អោយយូជីនអង្គុយ និង ចាប់ផ្តើមរៀបរាប់ពីដំណើរសាច់រឿងដែលយូជីននិងវុនយ៉ុងមកដល់កោះនេះ«អញ្ចឹង អ្នកនាងយូជីនគិតផ្តឹងប៉ូលីសដែររឺទេ»Winter សួរ«ពិតណាស់ ប៉ុន្តែ.....ខ្ញុំមិនទាន់ចង់អោយប៉ូលីសដឹងពីរឿងនេះឥឡូវនេះទេ»«តើខ្ញុំអាចសួរបានទេ... ថាតើហេតុអ្វី»«ព្រោះខ្ញុំមិនទាន់ចង់អោយសត្រូវដឹងខ្លួនមុននោះទេ ខ្ញុំចង់ទាក់ទងប៉ូលីសស្ងាត់ៗ ដើម្បីស្រាយអោយដល់មេខ្លោងវាតែម្តង»«ខ្ញុំស្គាល់ប៉ូលីសស្នាដៃល្អ ក្រុមរបស់ពួកគាត់ពូកែខ្លាំងណាស់ ចាំខ្ញុំទាក់ទងគាត់អោយ តែ...អឺអាចចាំប្រហែលប៉ុន្មានថ្ងៃទៀត ព្រោះគាត់កំពុងនៅក្រៅប្រទេសពេលនេះ»Winter «ចាស មិនអីទេខ្ញុំរង់ចាំបាន»យូជីន
ភ្លាមនោះសម្រឹបជើងមួយគូរទៀតបន្លឺឡើង អ្នកទាំងពីរងាកទៅមើលប្រភពសម្លេងបង្ហាញពីនារីដ៏ស្រស់ស្អាតម្នាក់ នាងស្លៀករ៉ូបពណ៍ផ្ទៃមេឃស្រាល ពោះរបស់នាងរាងធំបន្តិចព្រោះនាងកំពុងមានផ្ទៃពោះ ញញឹមទៅកាន់យូជីននិងWinter ។Winter ប្រញាប់ទៅត្រកងនារីនោះ«តើគាត់ជាភ្ញៀវរបស់យើងរឺ បងសម្លាញ់»«ត្រូវហើយLove... អឺយូជីននេះជាKarinaភរិយារបស់ខ្ញុំ »«សួស្តី អ្នកស្រី» យូជីនឱនលំទោនគួរសម«ចាស សួស្តីយូជីន»ក្រោយមកអ្នកទាំងបីជជែកគ្នារឿងជាច្រើនបន្ត«Emm លោកស្រីទាំងពីរតើខ្ញុំអាចពឹងអ្នកទាំងពីររឿងមួយបានទេ?»«បាន និយាយមក»«តើខ្ញុំនិងប្រពន្ធរបស់ខ្ញុំអាចស្នាក់នៅទីនេះរហូតដល់ពេលលោកប៉ូលីសមកដល់តើបានទេ? ខ្ញុំសន្យាខ្ញុំនឹងតបស្នងអ្នកទាំងពីរវិញនៅពេលក្រោយ»យូជីននិយាយទាំងក្រែងចិត្ត
យូជីនបានប្រាប់ពួកគេថាវុនយ៉ុងជាប្រពន្ធរបស់នាង ព្រោះនាងគិតថាវាប្រសើរជាងក្នុងការនិយាយថាវុនយ៉ុងជាម្តាយចុង រឺក៏អ្វីផ្សេង។«អញ្ចឹងទេរឺ?មិនអីទេ នៅទីនេះតាមចិត្តចុះណាយូជីន ខ្ញុំនឹងអោយគេរៀបចំផ្ទះឯកជនមួយអោយអ្នកទាំងពីរតាម. សប្បាយចុះណា៎ខ្ញុំមិនកំណាញ់ទេ កុំបារម្ភ»Karinaនិយាយ«អរគុណណាស់ »យូជីន
******************* នៅពេលដែលយូជីនត្រលប់ទៅវិញ វុនយ៉ុងនៅមិនទាន់ភ្ញាក់នៅឡើយដូច្ចេះទើបយូជីនសម្រេចចិត្តបីវុនយ៉ុង យកទៅផ្ទះដែលម្ចាស់កោះបានអោយអ្នកបម្រើរៀបចំអោយពួកគេ។
ផ្ទះនោះតូចល្មមសម្រាប់មនុស្សពីរនាក់នៅម្តុំផ្ទះគឺមានសភាពស្ងប់ស្ងាត់ និងមានផ្កានៅជុំវិញបូករួមនឹងខ្យល់អាកាសបរិសុទ្ធជុំវិញធ្វើអោយចិត្តរបស់យូជីនមានអារម្មណ៍ល្អយ៉ាងខ្លាំង។
យូជីនបានសុំអោយបុគ្គលិកធ្វើបរបរទុកសម្រាប់វុនយ៉ុងនៅពេលនាងភ្ញាក់។ក្រោយរួចរាល់អស់ហើយយូជីនចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន។នាងមិនដឹងទេថាវុនយ៉ុងភ្ញាក់ពីសន្លប់បាត់ហើយ ដែលកំពុងតែភ័យព្រួយនិងបារម្ភជាមួយនាងនៅលើគ្រែ នាងព្យាយាមក្រោកឡើងប៉ុន្តែដោយគ្មានកម្លាំងនាងបានត្រឹមតែស្រែកហៅឈ្មោះរបស់យូជីនតិចៗ«យូជីន...យូជីន...»
នៅពេលដែលយូជីនចេញពីបន្ទប់ទឹកវិញនិងស្លៀកពាក់រួចរាល់ហើយ នាងចូលទៅក្នុងបន្ទប់ឃើញវុនយ៉ុងក្រោកពីសន្លប់ នាងត្រេកអរជាខ្លាំងប្រញាប់ស្ទុះទៅឱបវុនយ៉ុង។ មិនមែនតែយូជីននោះទេ វុនយ៉ុងក៏មានអារម្មណ៍ដូចគ្នាពេលបានឃើញនាង«វុនយ៉ុង ទីបំផុតនាងភ្ញាក់ហើយ ដឹងថាខ្ញុំបារម្ភពីនាងយ៉ាងណាទេ ថ្ងៃក្រោយកុំចង់ធ្វើជាវីរៈនារីទៀត ដឹងទេ បើនាង...កើតអីទៅខ្ញុំរស់នៅយ៉ាងមិច? ហាស់» វុនយ៉ុងស្រឡាំងកាំងនឹងពាក្យដែលយូជីននិយាយ នាងអង្អែលខ្នងយូជីនថ្នមៗ«មិនអីទេ ខ្ញុំលែងអីហើយ ឈប់បារម្ភទៅ» Yujin
«ចាំបន្តិច នាងប្រហែលជាឃ្លានហើយ ចាំខ្ញុំទៅកម្តៅបរបរអោយណា ចាំនៅទីនេះហើយ យល់ទេ»វុនយ៉ុងងក់ក្បាល នាងសម្លឹងមើលដំណើរចាកចេញរបស់យូជីនជាមួយនឹងអារម្មណ៍រំភើប និងរីករាយព្រោះនាងដឹងថាយូជីនបារម្ភពីនាងយ៉ាងណា។
បន្ទាប់ពីវុនយ៉ុងញុំាបរបរនិងលេបថ្នាំដែលគ្រូពេទ្យអោយរួច នាងហាក់មានកម្លាំងជាងមុន។យូជីនដាក់អោយវុនយ៉ុងគេងនៅលើគ្រែចំណែកនាងទៅគេងលើសាឡុងនៅខាងក្រៅបន្ទប់។នៅពាក់កណ្តាលអាធ្រាតវុនយ៉ុងភ្ញាក់ពីគេងវិញដោយមិនឃើញយូជីននៅក្បែរនាងៗសម្រេចចិត្តដើរទៅមើលខាងក្រៅ។ នោះហើយជាពេលដែលនាងឃើញរូបរាងរបស់យូជីនកំពុងគេងលក់នៅលើសាឡុងតូចមួយ ជាមួយនឹងភួយស្តើងគ្របខ្លួនរបស់នាង។
វុនយ៉ុងដើរថ្នមៗព្រោះមិនចង់រំខានយូជីនអោយភ្ញាក់។ខិតជិតសាឡុងភ្លាមវុនយ៉ុងសម្លឹងមើលមុខរបស់យូជីន នាងលើកដៃទៅអង្អែលមុខរបស់យូជីន ប៉ុន្តែគ្រាន់តែម្រាមដៃនាងស្ទើរតែប៉ះថ្ពាល់យូជីន នាងដកដៃចេញភ្លាម។ អង្គុយមើលយូជីនមួយសន្ទុះ វុនយ៉ុងសម្រេចចិត្តត្រលប់ទៅបន្ទប់វិញ។ហៀបនឹងត្រឡប់ទៅក្រោយស្រាប់តែដៃរបស់នាងត្រូវបានអ្នកណាម្នាក់ចាប់ជាប់ហើយគ្មានអ្នកណាក្រៅពីយូជីននេះឯង។ យូជីនទាញវុនយ៉ុងមកក្រសោបក្នុងដៃថ្នមៗព្រោះខ្លាចប៉ះដល់របួសស្មានាង«យូជីន ធ្វើអីហ្នឹង លែងខ្ញុំ» វុនយ៉ុងព្យាយាមគេចចេញពីការឱបរឹតរបស់យូជីន តែត្រូវទទួលមកវិញដោយយូជីនរឹតចង្កេះនាងជាប់«វុនយ៉ុង... កុំរើនៅអោយស្ងៀមបានទេ ខ្ញុំដឹងថានាងក៏ចូលចិត្តការឱបរបស់ខ្ញុំដែរ កុំធ្វើពុតអី»«នាងនិយាយអីហ្នឹងយូជីន ខ្ញុំជាម្តាយចុងរបស់នាងណា៎»វុនយ៉ុងព្យាយាមបដិសេធ«ខ្ញុំមិនខ្វល់ទេ »យូជីនតបដោយមើលត្រង់ទៅភ្នែករបស់វុនយ៉ុង«ប៉ុន្តែខ្ញុំខ្វល់យូជីន យើងមិនគួរស្និតស្នាលនឹងគ្នាពេកទេ ជាពិសេស... នាងមានគូស្នេហ៍រួចហើយយូជីន»វុនយ៉ុង«ខ្ញុំបាននិយាយហើយ ថាខ្ញុំមិនខ្វល់ទេ»វុនយ៉ុងដកដង្ហើមធំ
អ្នកទាំងពីរស្ងាត់មួយសន្ទុះមុននឹងយូជីនចាប់ផ្តើមនិយាយម្តងទៀត«វុនយ៉ុង តើនាងអាចប្រាប់ខ្ញុំពីការពិតបានទេ»យូជីនសម្លឹងមើលវុនយ៉ុងជាមួយភ្នែកប្រាកដ«ការពិតរឿងអី»«រឿងដែលនាងស្រាប់តែបាត់ខ្លួននៅឆ្នាំនោះ... រឿងដែលនាងរៀបការជាមួយប៉ារបស់ខ្ញុំ ... ប្រាប់ខ្ញុំបានទេ »«យូជីន ...នាងមិនបាច់ចង់ដឹងទេ» វុនយ៉ុងព្យាយាមគេចពីក្រសែភ្នែកយូជីន«ប្រាប់ខ្ញុំ ចាងវុនយ៉ុង ខ្ញុំចង់ដឹង»«វាដូចដែលនាងធ្លាប់គិតយូជីន» យូជីនកាន់តែមួរម៉ៅនឹងចម្លើយវុនយ៉ុង«ទេ ខ្ញុំដឹងវុនយ៉ុង នាងមិនមែនជាមនុស្សបែបនោះទេ បើមិនអញ្ចឹងនាងមិនយកជីវិតមករងគ្រាប់ជំនួសខ្ញុំទេ ខ្ញុំដឹងវុនយ៉ុង ថានាងបារម្ភពីខ្ញុំ... វុនយ៉ុង»«ប្រហែលជាខ្ញុំសម្តែងដូចដែលនាងធ្លាប់និយា—»
« ខ្ញុំស្រលាញ់នាង វុនយ៉ុង ប្រាប់ខ្ញុំការពិតមកខ្ញុំមិនចង់ស្អប់នាងបែបនេះទេ ...នាងដឹងទេថាខ្ញុំពិបាកប៉ុណ្ណាដែលសម្តែងថាស្អប់នាងគ្រប់ពេល» យូជីននិយាយខ្លាំងៗដាក់វុនយ៉ុងឯវុនយ៉ុងវិញស្រឡាំងកាំងនាងមានអារម្មណ៍ថាពិភពលោកទាំងមូលរបស់នាងកកទាំងស្រុង«យូ...ជីន..និយាយថា...មិចអម្បាញ់មិញ»វុនយ៉ុងនិយាយទាំងរអាក់រអួល នាងអាចដឹងថាភ្នែកទាំងគូរបស់នាងហៀបនឹងយំ។ យូជីនចាប់ថ្ពាល់វុនយ៉ុងទាំងសងខាង សម្លឹងមើលទៅភ្នែករបស់នាង បបូរមាត់ចាប់ផ្តើមកម្រើក«ខ្ញុំស្រលាញ់នាងណាស់ វុនយ៉ុង ស្រលាញ់តាំងពីជួបលើកដំបូង ជារៀងរហូតតទៅ... ប្រាប់ខ្ញុំការពិតមកវុនយ៉ុង ខ្ញុំសូមអង្វរ...»
ទឹកភ្នែករបស់វុនយ៉ុងស្រក់ចុះ នាងមិនដែលគិតថាក្នុងជីវិតនេះនឹងបានលឺពាក្យ3ម៉ាត់នេះចេញពីមាត់របស់យូជីននោះទេ។វុនយ៉ុងយកដៃប៉ះមុខរបស់យូជីនរួច សម្លឹងមើលទៅនាងងក់ក្បាលជាមួយស្នាមញញឹម
«ចាស ខ្ញុំនឹងប្រាប់នាងយូជីន»
**************************
« ត្រលប់ទៅអតីតកាល»
វុនយ៉ុងត្រលប់មកពីធ្វើការដូចរាល់ដងប៉ុន្តែនាងត្រូវចម្លែកចិត្តដោយឃើញមនុស្សប្រុសស្លៀកឈុតខ្មៅជាច្រើននាក់ឈរចាំនៅមុខផ្ទះរបស់នាង។បន្ទាប់មកបុរសវ័យកណ្តាលម្នាក់ចុះពីឡាននិយាយទៅកាន់នាង« ចាងវុនយ៉ុង ពិតទេ»នាងងក់ក្បាល«ខ្ញុំមានការចង់និយាយជាមួយអ្នកនាង ខ្ញុំ អាន យូជុន ឳពុកម្តាយរបស់អ្នកនាងច្បាស់ជាស្គាល់ខ្ញុំប្រាកដណាស់»វុនយ៉ុងបើកភ្នែកធំៗ នាងស្គាល់ឈ្មោះនេះដែលជាអ្នកមានគុណមកលើគ្រួសាររបស់នាង។
******************************
«លោកម្ចាស់ ចង់...អោយខ្ញុំរៀបការជាមួយនឹង..លោក»វុនយ៉ុងស្ទើរតែមិនជឿនឹងអ្វីដែលនាងបានលឺ«សូមជួយខ្ញុំផង អ្នកនាងចាង ខ្ញុំពិតជាសុំអង្វរអ្នកនាងពិតមែនណា៎ ពួកយើងគ្រាន់តែចុះឈ្មោះសំបុត្រអាពាពិពាហ៍នោះទេ គ្មានអ្វីលើសផ្សេងទេ... សូមយល់ព្រមចុះអ្នកនាងចាង ដើម្បីកូនស្រីខ្ញុំ» វុនយ៉ុងអាណិតគាត ប៉ុន្តែការរៀបការមិនមែនជារឿងតូចនោះទេ ជាពិសេសនាងមានមនុស្សដែលនាងស្រលាញ់រួចហើយ។
លោកអាន បានមកអង្វរវុនយ៉ុងអោយយល់ព្រមរៀបការជាមួយគាត់ព្រោះតែមូលហេតុគឺ...គាត់មិនអាចរស់នៅបានយូរនោះទេ គាត់មានជំងឺធ្ងន់ធ្ងរដែលមិនអាចព្យាបាលបាន។ប្រសិនបើអស់ពីគាត់ទៅ យូជីននឹងជួបគ្រោះថ្នាក់ជាច្រើន អ្នកកាន់ភាគហ៊ុនទាំងអស់នឹងរកលេសនៅពេលដែលគ្មានគាត់គ្រប់គ្រងដើម្បីជ្រើសរើសប្រធានថ្មីសំអាងថា យូជីននៅក្មេងមិនទាន់គ្រប់អាយុនៅឡើយ ប៉ុន្តែប្រសិនបើគាត់មានភរិយានោះភរិយារបស់គាត់នឹងគ្រប់គ្រងបន្ត ជាពិសេសគាត់មិនដឹងថាគាត់មានសត្រូវរឺអត់ទេ យូជីនអាចនឹងជួបគ្រោះថ្នាក់ជាមិនខាន។ វាល្អក្នុងការមានអ្នកជួយមើលការខុសត្រូវនាង។
«ប្រសិនបើអត់ពីខ្ញុំទៅ ខ្ញុំខ្លាចថាយូជីននឹងពិបាក»វុនយ៉ុងងាកទៅមើលគាត់ពេលលឺឈ្មោះរបស់យូជីន«កូនស្រីរបស់លោក ឈ្មោះយូជីនរឺ?»«បាទ អាន យូជីន »«តើខ្ញុំអាចសុំមើលរូបរបស់អ្នកនាងតូចបានទេ?»អាន យូជុនយកទូរស័ព្ទដៃបង្ហាញរូបកូនស្រីគាត់។ វុនយ៉ុងកាន់ទូរស័ព្ទមកមើល ក្នុងខ្លួនរបស់នាងញ័រ នោះជារូបរបស់យូជីន។"ផែនដីនេះមូលណាស់" នាងគិត វុនយ៉ុងបានសុំអោយលោកអានទុកពេលអោយនាងខ្លះដើម្បីសម្រេចចិត្ត។នៅចុងបញ្ចប់នាងក៏ព្រមទទួលសំណើររបស់គាត់ គោលបំណងនាងគឺដូចទៅនឹងអានយូជុន ដែរ គឺដើម្បី យូជីន។ ចាប់ពីពេលនោះមក វុនយ៉ុង រកលេសគេចពីយូជីនរហូត។នាងក៏បានឃើញយូជីនមករកនាងដល់ផ្ទះចាស់របស់នាងដែរប៉ុន្តែនាងបានត្រឹមសម្ងំលាក់ខ្លួនមើលនាងចាកចេញប៉ុណ្ណោះ។ វុនយ៉ុងជួបយូជីនម្តងទៀតនៅពេលដែលនាងបង្ហាញខ្លួនជាភរិយាទីពីររបស់អាន យូជុន រឿងរកាំរកូសរបស់នាងនិងយូជីនបានចាប់ផ្តើមនៅពេលនោះ។
**********************
«រឿងបែបនេះទេរឺ ហុឺហុឺ ខ្ញុំសុំទោស ...វុនយ៉ុង ខ្ញុំធ្លាប់ធ្វើមិនល្អដាក់នាង (យំ)»យូជីនយំក្រោយលឺរឿងទាំងអស់នេះ នាងធ្លាប់ស្អប់ឳពុកខ្លួនព្រោះគាត់រៀបការថ្មី និងនិយាយពាក្យមិនល្អជាច្រើនដាក់វុនយ៉ុង ...នាងខ្មាសអៀននឹងមានកំហុសក្នុងខ្លួនជាច្រើន។«ឈប់យំទៅ យូជីនខ្ញុំមិនដែលខឹងនឹងនាងទេ មិនដែល...សូម្បីម្តង» យូជីនឈប់យំងើបមើលមុខវុនយ៉ុង«តើនាងស្រលាញ់ខ្ញុំទេ វុនយ៉ុង?» ភ្នែករបស់យូជីនសម្លឹងមើលវុនយ៉ុងដោយរំពឹងទុក។វុនយ៉ុងចាប់មុខរបស់យូជីនរួចតប «តើមានអ្វីប្រែប្រួល ថាខ្ញុំស្រលាញ់នាងរឺអត់? យូជីន... នាងមានមីនជូរួចហើយ ខ្ញុំមិនចង់ធ្វើជាជនទីបីក្នុងសេ្នហាអ្នកទាំងពីរទេ...» វុនយ៉ុងងាកទៅមើលកន្លែងផ្សេងលើកលែងយូជីន តែភ្លាមនោះយូជីនយកម្រាមដៃប៉ះចង្ការបស់នាងអោយប្រឈមមុខនឹងនាងវិញ«ស្តាប់ខ្ញុំណា៎ វុនយ៉ុង ខ្ញុំមិនដែលស្រលាញ់មីនជូនោះទេ ខ្ញុំគ្រាន់តែព្រមទទួលមីនជូជាសង្សារព្រោះចង់បំភ្លេចនាង ប៉ុន្តែ... កាន់តែនៅក្បែរមីនជូខ្ញុំកាន់តែនឹកនាង... ខ្ញុំសន្យាណា៎ ពេលដែលត្រលប់ទៅវិញខ្ញុំនឹងបែកគ្នាពីមីនជូភ្លាម ...ព្រោះខ្ញុំមិនចង់សម្តែងធ្វើដូចស្រលាញ់នាងបន្តបានទេ...» Yujin
យូជីនយកបាតដៃវុនយ៉ុងស្ទាបទ្រូងខាងឆ្វេងត្រង់បេះដូងខ្លួនរួចបន្ត«ព្រោះនៅទីនេះតែងតែជារបស់នាង...ត្រង់នេះតែងតែស្រែកឈ្មោះ ចាង វុនយ៉ុង ...មិនដែលមានអ្នកផ្សេងទេ» វុនយ៉ុងមិនអាចជួយបានក្រៅពីស្រក់ទឹកភ្នែកមក អារម្មណ៍ត្រេកអរ រំភើប រីករាយលាយឡំគ្នាទាំងអស់។«យូជីន "យំ" ហុឹហុឹ... អូនស្រលាញ់បងណា៎យូជីន គ្រប់ពេល...និងជារៀងរហូត» យូជីនរំភើបចិត្តនឹងការហៅថាបងពីវុនយ៉ុង «បងក៏ស្រលាញ់អូនដែរ វុនយ៉ុងរបស់បង» អ្នកទាំងពីរសម្លឹងមើលគ្នាទៅវិញទៅមករហូតដល់យូជីនទម្លាក់បបូរមាត់របស់នាងលើបបូរមាត់របស់វុនយ៉ុង។
អ្នកទាំងពីរបន្តថើបគ្នាពីផ្អែមល្ហែមរហូតកាន់តែខ្លាំងៗទៅ។យូជីនទទួលដឹងរសជាតិដូចស្ករគ្រាប់ស្រ្តបឺរីពីក្រអូមមាត់របស់វុនយ៉ុង។. យូជីនមិនអាចទប់អារម្មណ៍ទៀតបាននាងក៏រំកិលបបូរមាត់ទៅថើបលើញ្ចឹងករបស់វុនយ៉ុង ឯដៃចាប់ផ្តើមស្ទាបអង្អែលតាមចង្កេះរបស់នាង បម្រុងនឹងលូកចូលស្រទាប់ខាងក្នុងសាច់ក្រណាត់ ប៉ុន្តែភ្លាមៗនោះវុនយ៉ុងឃាត់នាង។ យូជីនងាកទៅមើលវុនយ៉ុងដោយឃើញមុខនាងឡើងក្រហមដូចប៉េងប៉ោះ យូជីនបម្រុងនឹងបន្តតែនាងឃាត់ម្តងទៀត«ទេយូជីន មិនទាន់ដល់ពេលសម្រាប់រឿងនេះទេ»វុនយ៉ុងនិយាយទាំងអៀន«ហេតុអី...យើងស្រលាញ់គ្នាមិនអញ្ចឹង»យូជីននិយាយទាំងទឹកមុខអាណិត«គឺ បងនិងមីនជូមិនទាន់ចប់គ្នាដាច់ស្រាច់នោះទេ ហើយៗ...អឺ អូននៅឈឺរបួសនៅឡើយ» យូជីនជេរខ្លួនឯងក្នុងចិត្តនាងស្ទើរតែភ្លេចថាវុនយ៉ុងមានរបួសទៅហើយ«អូ បងសុំទោសណា៎ តែ... ពេលដែលអូនជា យើងបន្តបានពិតមែនទេ?» «យូជីន!!!!»យូជីនចំអកហើយវុនយ៉ុងវ៉ៃខ្លួននាង យូជីនសើចបន្ទាប់មកគូស្នេហាថ្មីថ្មោងដែលទើបនឹងយល់ចិត្តគ្នាបានឱបគ្នានិងនិយាយរឿងក្នុងចិត្តប្រាប់គ្នាទៅវិញទៅមកក្រោមពន្លឺព្រាលៗដែលចាំងតាមមាត់បង្អួច។
ចប់ដោយបរិបូរ— Just Kidding see u next part Note: Author នេះអត់ចេះសរសេរឈុតsweet ហើយរោលរាលទេ:) កុំរំពឹងអី...Author មានរឿងចង់ប្រាប់: Me សរសេរភាគ12 មុនភាគ11 ✍️ 🤓
There are no comments yet. Log in to be the first to leave a review!
![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)




