ភាគបញ្ចប់
08:52, 12 September 2024"4ឆ្នាំក្រោយមក"
ពេលវេលាកន្លងផុតទៅយ៉ាងលឿន មួយពព្រិចភ្នែករយៈពេលបួនឆ្នាំបានកន្លងផុតទៅហើយ។ Yujin បាននាំគ្រួសាររបស់នាងផ្លាស់ទៅរស់នៅឯស្រុកកំណើតរបស់ម្តាយនាង នៅឯខេត្តBusan ដូចដែលធ្លាប់ប្រាប់ទៅ Wonyoung កាលពីមុន ចំណែកឯភូមិគ្រឹះនៅទីក្រុងសេអ៊ូល Yujin បានទុកអោយម៉ែដោះជួយមើលការខុសត្រូវ សម្រាប់ពួកគេទៅលេងម្តងម្កាល។
នៅឯខេត្ត Busan Yujin បណ្តាក់ទុនធ្វើចំការ ស្រ្តរបឺរី ដែលអំណោយផលយ៉ាងច្រើន។ គ្រួសារតូចរបស់ពួកគេរស់នៅយ៉ាងមានក្តីសុខជាមួយគ្នា ជារៀងរាល់ថ្ងៃ។ Leeseo ឥឡូវនេះក្លាយទៅជាក្មេងស្រីតូចអាយុ5 ឆ្នាំដែលគួរអោយស្រលាញ់ និងជាក្មេងរពិសដូចYujin កាលពីនាងនៅក្មេងយ៉ាងអញ្ចឹង.........
" Yujin's Pov "
ម៉ោង ជាងប្រាំបីទៅហើយ ខ្ញុំទើបត្រែត្រលប់មកផ្ទះវិញដោយសារថ្ងៃនេះ ខ្ញុំមានកិច្ចការរវល់នៅឯចម្ការស្រ្តបឺរី ដើម្បីទំនាក់ទំនងអតិថិជនថ្មី។ ខ្ញុំដើរចូលទៅក្នុងផ្ទះ ស្វែងរកភរិយាជាទីស្រលាញ់របស់ខ្ញុំ Wonyoung ខ្ញុំពិតជានឹកនាងខ្លាំងណាស់.....ប្រហែលមកពីស្នេហារបស់ខ្ញុំទៅលើនាងខ្លាំងពេក.....
ខ្ញុំដើររហូតដល់ខ្ញុំបានឃើញរូបរាងមនុស្សស្រីដែលខ្ញុំកំពុងតាមរកឈរបែរខ្នងដាក់ខ្ញុំ ខ្ញុំញញឹមហើយបម្រុងនឹងចូលទៅឱបក្រសោបនាងក្នុងដៃ ប៉ុន្តែគ្រាន់តែខ្ញុំបោះជំហានបានបន្តិច នាងបែរខ្នងមកខាងខ្ញុំ ជាមួយនឹងកែវភ្នែក....កាច.... ដៃរបស់នាងច្រត់នឹងចង្កេះ ហើយមាត់ចាប់ផ្តើមនិយាយឡើង
« យ៉ាងមិច មកពីណាត់ជួបស្រីសប្បាយទេ?» Wonyoung
« ស្រី....អីរបស់អូន Wonyoungie....» តើនាងកំពុងនិយាយរឿងអីហ្នឹង ខ្ញុំពិតជាមិនយល់ទេ.....« កុំធ្វើពុត នៅពេលដែលអូនទៅរកបងនៅចម្ការព្រឹកមិញ អូនឃើញច្បាស់ណាស់ ថាបង...នៅជាមួយមនុស្សស្រី ស្លៀកពាក់Sexy តែពីរនាក់» Wonyoung
អេ! នាងនិយាយអីហ្នឹង.....ខ្ញុំរឹតតែមិនយល់ហើយ .....ស្រីsexy ? ឫមួយក៏.....នៅពេលដែលខ្ញុំនឹកឃើញរឿងនោះ....ខ្ញុំប្រញាប់ពន្យល់នាងមុនពេលទន្សាយខឹងម្តងទៀត.....
« អូនយល់ច្រលំហើយ Wonyoungie ... មនុស្សស្រីដែលអូនឃើញថ្ងៃមិញ មិនមែនជាស្រីរបស់បងទេ...តែគាត់គឺជាភរិយារបស់លោក Park អតិថិជនថ្មីរបស់យើង គាត់នៅជាមួយបង ដោយសារលោកPark រវល់ទៅទទួលទូរស័ព្ទ....»
Wonyoung នាងគ្រាន់តែមើលខ្ញុំជាមួយនឹងទឹកមុខ ស៊ើបអង្កេត.... នាងពិនិត្យមើលខ្ញុំពីលើចុះក្រោម រហូតដល់នាងហើបមាត់ម្តងទៀត« ពិតទេ....តើបងមិនកុហកអូនទេ?» Wonyoung « បងនិយាយការពិត...បើអូនមិនជឿអូនអាច Call ទៅសួរមេការ Kim បាន ...ម្ចាស់ស្រ្តីទន្សាយ» ខ្ញុំនិយាយជាមួយនឹងទឹកមុខជឿជាក់ បង្ហាញពីភាពស្អាតស្អំរបស់ខ្ញុំទៅកាន់នាង« បាន...អូនជឿបង ប៉ុន្តែ....យប់នេះបង...» Wonyoung អូ....ទេ....មិនមែនបែបនេះម្តងទៀតទេ ....pls....កុំអី Wonyoung.....« An Yujin! យប់នេះ បងដេកលើសាឡុង ហាមចូលក្នុងបន្ទប់ជាដាច់ខាត ស្តាប់បានទេ» Wonyoung « ប៉ុន្តែ....បងពន្យល់អូនអស់ហើ—» ខ្ញុំព្យាយាមនិយាយតែនាងកាត់សម្តីខ្ញុំ ហ៊ូហ៊ូ.....« ស្អីក៏ដោយ អូននៅតែខឹង ដេកនៅលើសាឡុងរហូតដល់អូនអារម្មណ៍ល្អ យល់ទេ» Wonyoung និយាយហើយ នាងដើរចេញទៅបន្ទប់គេងបាត់ បន្សល់ទុកតែខ្ញុំម្នាក់ឯងនៅទីនេះ....
នេះមិនមែនជាលើកទីមួយទេ ដែលខ្ញំត្រូវដេញទៅដេកនៅលើសាឡុង. ប៉ុន្តែវាកើតឡើងច្រើនដងហើយតាំងពី...Wonyoung មានផ្ទៃពោះម្តងទៀត.....ពិតណាស់...Wonyoung មានផ្ទៃពោះកូនរបស់ខ្ញុំជាលើកទីពីរ ...ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ.......លើកនេះនាងមានផ្ទៃពោះកូនភ្លោះ....កូនភ្លោះរបស់យើង.... នេះហើយជាហេតុផលដែលអារម្មណ៍របស់Wonyoung តែងតែងាយនឹងខឹង នឹង មួរម៉ៅ ព្រោះដោយសារនាងពពោះកូនរបស់ខ្ញុំ។
" បញ្ចប់ Yujin's Pov "
*************************
Yujin ដកដង្ហើមធំ ទទួលយកជោគវាសនាខ្លួនឯងហើយ ដើរទៅផ្ទះបាយរកអ្វីញុំាដោយខ្លួនឯង ....បន្ទាប់ពីរួចរាល់ហើយ នាងចូលទៅងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់ដែល Wonyoung បោះចេញពីខាងក្នុងបន្ទប់អោយនាងជាស្រេច រឿងដែលធ្វើអោយនាងកាន់តែស្រលាញ់Wonyoung នោះ គឺព្រោះតែ ទោះបីជានាងខឹងយ៉ាងណា ក៏នាងនៅតែរៀបចំរបស់អោយនាងប្រើប្រាស់ដដែល.......
Yujin ដើរចូលទៅក្នុងបន្ទប់កូនស្រី ហើយថើបនាងថ្នមៗទើបត្រលប់ទៅសាឡុងនៅបន្ទប់ទទួលភ្ញៀវ ដែលស្ទើរតែក្លាយជាគ្រែរបស់នាងរាល់យប់ទៅហើយ.....
Yujin បិទភ្នែកព្យាយាមគេងទាំងពិបាក នាងពិតជាចង់ចូលទៅខាងក្នុងបន្ទប់ឱបភរិយា ដើម្បីគេងលក់ស្រួល ប៉ុន្តែទន្សាយឆ្នាស់នោះ មិនអោយនាងចូលនោះទេ។ Yujin ចាប់ផ្តើមគេងលក់សន្សឹមៗរហូតដល់នាងចូលទៅក្នុងសុបិន្តរបស់នាងតែម្តង.......
ក្រឡេកមកមើលខាង Wonyoung វិញនាងគេងមិនលក់នោះទេ ព្រោះដោយសារតែមិនមានវត្តមានរបស់ Yujin ឱបនាង....ប៉ុន្តែទោះជាយ៉ាងណានាងព្យាយាមសម្ងំគេងធ្វើដូចជារាល់ដងនៅពេលដែលនាងដេញYujin ទៅគេងនៅខាងក្រៅ..... ប៉ុន្តែលើកនេះមិនដូចរាល់ដងនោះទេ យប់នេះនាងមានអារម្មណ៍នឹក Yujin យ៉ាងចម្លែក នាងនឹកក្លិនរបស់Yujin នឹកភាពកក់ក្តៅដែលYujin ផ្តល់អោយនាង.... ដោយមិនអាចទ្រាំតទៀតបាន Wonyoung ក្រោកពីគ្រែបើកទ្វារបន្ទប់គេងដើម្បីទៅរកមនុស្សជាទីស្រលាញ់របស់នាង..........
Wonyoung ឃើញYujin កំពុងគេងលើសាឡុង ទាំងពិបាក នាងមានអារម្មណ៍ខុសក្នុងចិត្តដែលធ្លាប់អោយYujin គេងទីនេះកាលពីមុន និងរួមទាំងឥឡូវនេះ...។
Wonyoung ដាក់ខ្លួនគេងលើYujin ហើយឱប Yujin ជាប់ ច្រមុំព្យាយាមហិតក្លិនខ្លួនដ៏ក្រអូបរបស់ Yujin ដែលតែងធ្វើអោយនាងមានអារម្មណ៍ធូរស្រាលក្នុងចិត្ត។
Yujin មានអារម្មណ៍ថាដូចមានអ្វីនៅពីលើខ្លួន ទើបនាងចាប់ផ្តើម បើកភ្នែកឡើង....នាងឃើញទន្សាយឆ្នាស់ កំពុងគេងឱបនាងជាប់ ហើយមាត់កំពុងថើបញ្ចឹងក របស់នាងញាប់ៗ.... Yujin ទះខ្នងរបស់ Wonyoung ស្រាលៗ រួចនិយាយឡើង « Wonyoungie ហេតុអីអូនមកទីនេះ?»Wonyoung មើលទៅមុខរបស់Yujin « ព្រោះអូននឹកបងYujinie.....» Wonyoung « តើអូនមិនមែនជាអ្នកដេញបងអោយគេងទីនេះទេ...ហើយរាល់ដងអូនមិនដែលមករកបងបែបនេះទេ...» Yujin « អូនមិនដឹងទេ....តែយប់នេះ អូននឹកបងណាស់Jinie....អូននឹកពេលបងឱបអូន....អូននឹកគ្រប់យ៉ាងពីបង..... ហើយ......អូនសុំទោសដែលតែងតែដេញបង អោយមកគេងលើសាឡុងបែបនេះYujin...បងច្បាស់ជាពិបាកគេងមិនខាន.....» Wonyoung ទឹកភ្នែករលីងរលោងស្ទើរតែយំ Yujin ឃើញដូចនោះប្រញាប់លួងលោមនាង
« អូ....Wonyoungie.....កុំមានអារម្មណ៍ខុសអី អូនក្លាយជាបែបនេះព្រោះតែអូនកំពុងពពោះកូនរបស់យើង វាជារឿងធម្មតាទេ Baby.....កុំយំ...» Yujin « ពិតមែនឫ? តែអូនខ្លាចថា....អូនធ្វើជ្រុលហួសហេតុពេកធ្វើអោយបងធុញនឹងអូន ហើយ...បងឈប់...ស្រលាញ់អូន...» Wonyoung « អ្នកណាថា? អូនគិតតែម្នាក់ឯងហ្នឹង....ស្តាប់បងណា៎ Baby.... ទោះបីជាអូន ជេរបង ឫ ធ្វើអ្វីដាក់បងខ្លាំងជាងនេះរាប់រយដង ក៏បងនៅតែនៅក្បែរអូន និងកូនជារៀងរហូត.... បងគ្មានថ្ងៃធុញនឹងអូននោះទេ .....ហើយបងក៏គ្មានថ្ងៃក្បត់ចិត្តអូន ទៅរកអ្នកណាផ្សេងទាំងអស់ ព្រោះសម្រាប់បង អូននិងកូនគឺជាពន្លឺ និងដង្ហើមសម្រាប់ជីវិតបង» Yujin « Yujinie.....អូនស្រលាញ់បង....អូនសន្យាថានឹងមិនអោយបងគេងលើសាឡុងម្តងទៀតទេ»Wonyoung « បងក៏ស្រលាញ់អូនដូចគ្នា....» Yujin ថើបថ្ងាសរបស់នាងថ្នមៗ ហើយពួកគេទាំងពីរនាក់នាំគ្នាគេងលើសាឡុងឱបគ្នា យ៉ាងរ៉ូមេនទិច.......។
************************
« ប៉ាម៉ាក់ មើលណែ....Leeseo ប្រលងបានពិន្ទុពេញ»Leeseo បង្ហាញលទ្ធផលប្រលងរបស់នាងទៅអោយពួកគេមើលធ្វើអោយអ្នកទាំងពីរសប្បាយចិត្តជាខ្លាំង និងមានមោទនភាពចំពោះកូនស្រីរបស់ខ្លួន។ « ពូកែណាស់កូនស្រីប៉ាប៉ា» Yujin
Yujin លើកLeeseo ឡើងហើយគ្រវីទៅមក ខណៈនាងកំពុងសើចសប្បាយ....« តើកូនចង់បានអីជាកាដូ Hm សម្រាប់ការខិតខំប្រឹងប្រែងរបស់កូន» ក្រោយពេលដែល Yujin ដាក់នាងចុះ Wonyoung សួរ« Leeseo....ចង់...ចង់ទៅលេង ស្វីស ម៉ាក់» Leeseo« បាន...តែចាំពេលដែលម៉ាក់សម្រាលប្អូនសិនណា៎ យើងនឹងទៅលេងជុំគ្នា រង់ចាំបន្តិចសិនបានទេ កូនស្រី?» Yujin « ចុះពេលណា ប្អូនចេញមកប៉ាៗ» Leeseo សួរព្រោះឆ្ងល់« Emm....ពេលដែលLeeseo ធ្វើខ្លួនជាក្មេងល្អ ស្តាប់បង្គាប់ប៉ាម៉ាក់ នៅពេលនោះប្អូនៗនឹងចេញមកហើយ» Yujin
ក្រោយឮYujin និយាយLeeseoយកដៃតូចៗ ទៅដាក់លើពោះប៉ោងរបស់Wonyoung ដែលបាំងដោយរ៉ូបពណ៍ទឹកសមុទ្រស្រាល ហើយនិយាយឡើង« ប្អូនស្រីបង....ឆាប់ចេញមកណា យើងនឹងទៅលេង ស្វីសជាមួយគ្នា បងសន្យាថានឹងធ្វើជាក្មេងល្អ និងបងស្រីល្អ» Leeseo « អូយ....» Wonyoung ថ្ងូរព្រោះឈឺបន្តិច« មានរឿងអីWonyoung » Yujin ភិតភ័យ« ម៉ាក់ៗ កើតអី...» Leeseo
Wonyoung ញញឹមតបទៅពួកគេ« មកពីប្អូនឮអ្វីដែលកូននិយាយទើបគេធាក់ម៉ាក់» Wonyoung « ពិតមែនឫ? ប្អូនស្រីកុំធាក់ម៉ាក់. ធ្វើបែបនេះមិនគួរអោយស្រលាញ់ទេ ឮទេ?» Leeseo ប៉ះពោះរបស់ម្តាយ
Yujin និង Wonyoung ញញឹមពេលឃើញបែបនេះ បន្ទាប់មកLeeseo នាងចាប់ផ្តើមរត់លេងជុំវិញសួនច្បារនៅខាងមុខផ្ទះ តាមរបៀបកូនក្មេងរបស់នាង។
Yujin ឱបWonyoung ជាប់ក្នុងដៃ ខណៈពេលកំពុងមើល Leeseo រត់លេងជាមួយកូនឆ្កែ ឈ្មោះAzzo ទាំងរីករាយ។
Yujin ថើបWonyoung លើថ្ពាល់របស់នាង បន្ទាប់មកWonyoung ធ្វើដូចគ្នា រំពេចនោះ Leeseo ចូលមករកពួកគេទាំងពីរហើយនិយាយជាមួយនឹងទឹកមុខរំពឹង
« ប៉ាម៉ាក់......កូនចង់អោយប៉ាម៉ាក់ថើប Leeseoដែរ»
Yujin លើក Leeseo ហើយWonyoung និង Yujin ចាប់ផ្តើមថើបនាងលើថ្ពាល់ម្នាក់ម្ខាងព្រមៗគ្នា យ៉ាងមានក្តីសុខ.....។
រយៈពេលច្រើនខែបន្ទាប់កូនស្រីភ្លោះរបស់ពួកគេបានកើត។ Yujin ដាក់ឈ្មោះកូនស្រីទីពីរថា An Siyoon ហើយកូនស្រីពៅថា An Wonjin ។
*********************
1ឆ្នាំក្រោយមក
« Yujinie....តើថ្ងៃនេះជាថ្ងៃអី» Wonyoung សួរYujin ដោយក្តីរពឹង« ថ្ងៃ31 មានអ្វីឫBaby...?» ស្នាមញញឹមរបស់Wonyoung រសាត់ " ពិតណាស់ បងភ្លេច" Wonyoung និយាយម្នាក់ឯងក្នុងចិត្ត ហើយធ្វើពុតជាញញឹមទៅកាន់នាង« គ្មានអីទេ...អូនគ្រាន់តែសួរបងលេងៗប៉ុណ្ណោះ» Wonyoung « អឹម....Wonyoungie ថ្ងៃនេះបងរវល់អាចនឹងមកផ្ទះយប់បន្តិច ឫមួយក៏បងអាចនឹងសម្រាកនៅឯចម្ការតែម្តង កុំចាំផ្លូវបងអីណា ឆាប់ចូលគេងណា៎.....» Yujin និយាយហើយ Wonyoung ងក់ក្បាល។ ពួកគេឱបគ្នាបន្តិចរួច Yujin លាWonyoung ចេញទៅធ្វើការបាត់ទៅ Wonyoungគ្រាន់តែសម្លឹងមើលទៅYujin ជាមួយនឹងក្តីអាក់អន់ចិត្ត ព្រោះ Yujin មិនចងចាំថ្ងៃកំណើតរបស់នាង ប៉ុន្តែWonyoung ព្យាយាម លួងលោមខ្លួនឯងថា ប្រហែលជា Yujin រវល់ការងារនៅចម្ការពេកមួយរយៈនេះទើបនាងភ្លេច.......
.................
ពេលយប់បានមកដល់ក្រោយពេលដែលរៀបចំ អោយកូនៗសម្អាតខ្លួនរួចរាល់ហើយនោះ Wonyoung និងកូនៗនាំគ្នាអង្គុយមើលទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវ។ ពីរនាក់ម្តាយកូនកំពុងផ្តោតអារម្មណ៍មើលទូរទស្សន៍យ៉ាងសប្បាយរីករាយ ស្រាប់តែមានសម្លេងកណ្តឹងរោទ៍នៅរបងផ្ទះ។
Wonyoung ដើរទៅមើលនាងឃើញ លោកមេការ Kim កំពុងឈរនៅពីមុខរបងជាមួយនឹងទឹកមុខអន្ទះសារ នាងបើកទ្វាររបងឡើង ហើយលោកមេការ Kim ប្រញាប់និយាយភ្លាមៗ
« អ្នកស្រី ថៅកែAn គាត់មានរឿងហើយ» គ្រាន់តែឮដូច្នោះ មុខរបស់នាងប្រែជាងងឹត Wonyoung មិនចាំយូរនាងចូលទៅខាងក្នុង នាំកូនស្រីទាំងបីរបស់ខ្លួន ចាកចេញទៅទាំងប្រញាប់ជាមួយនឹងមេការ Kim ដើម្បីទៅរក Yujin នៅឯចម្ការស្រ្តបឺរី។
*********************
មកដល់ចម្ការភ្លាម Wonyoung ប្រញាប់តាមរក Yujin ដោយប្រាប់អោយអ្នកធ្វើការនៅទីនោះ ជួយមើលកុមារីទាំងបី ហើយនាងដើរតាមរកYujin។
Wonyoung ដើររហូតដល់ទីធ្លាធំមួយកន្លែងដែលនៅចំកណ្តាលចម្ការ សភាពនៅទីនោះងងឹត និងមានពន្លឺព្រាលៗប៉ុណ្ណោះ Wonyoung ព្យាយាមស្រែកហៅរក Yujin
« Yujinie.....បងនៅឯណា?» ស្ងប់ស្ងាត់ គ្មានសម្លេងឆ្លើយតប« Yujin.....Yujin....»
ភ្លាមៗនោះ ស្រាប់តែភ្លើងនៅគ្រប់កន្លែងត្រូវបានបើកបំភ្លឺ ..... Wonyoung ឆ្ងល់ហើយងាកមើលជុំវិញ ស្រាប់តែសម្លេងកាំជ្រួចបន្លឺឡើងនៅលើមេឃ....Wonyoung ងើយក្បាលរបស់នាងទៅលើ នាងឃើញកាំជ្រួច ដែលកំពុងបាញ់នៅលើអាកាស ព្រមជាមួយនឹងប៉េងប៉ោង ចម្រុះពណ៍ជាច្រើន និងមានអក្សរនៅគ្រប់ប៉េងប៉ោង សរសេរ ឈ្មោះរបស់នាង.....
Wonyoung ឮសម្លេងសម្រឹបជើងមនុស្សដើរមកពីខាងក្រោយ នាងងាកទៅមើលឃើញមនុស្សដែលនាងកំពុងស្វែងរក ដើរមកជាមួយនឹងនំខេកដ៏ស្រស់ស្អាត មានរូបកូនក្រមុំនៅពីលើនោះ។
Yujin ឈប់នៅពីមុខ Wonyoung ហើយចាប់ផ្តើមនិយាយទៅកាន់នាងជាមួយសម្តីដ៏ផ្អែមល្ហែម
« រីករាយថ្ងៃកំណើត ប្រពន្ធជាទីស្រលាញ់របស់បង» Wonyoung សម្លឹងទៅYujin ហើយទឹកភ្នែកនៃក្តីរំភើបស្រក់ចុះ« ចុះមេការ Kim និយាយថាបងកើតអីនោះ» Wonyoung « បងមិនកើតអីនោះទេWonyoungie .....បងគ្រាន់តែសុំអោយមេការKim ទៅហៅអូនដើម្បីយកមកSurprised ទេតើ» Yujin ញញឹម« កុំធ្វើបែបនេះទៀតYujin. ដឹងថាអូនបារម្ភប៉ុណ្ណាទេ» Wonyoung ធ្វើមុខជូរ« Ok....Baby ....បងនឹងមិនធ្វើបែបនេះទៀតទេ...» Yujin « Wonyoungie.....បងនូវមានអ្វី Surprised អូនទៀត» Yujin « អ្វី....?» Wonyoung
សម្រឹបជើងជាច្រើនបន្លឺមកពីខាងក្រោយ នាងក្រឡេចទៅមើលឃើញមិត្តភក្តិរបស់នាង និងកូនៗរបស់ពួកគេមកជាមួយផងដែរ
« រីករាយថ្ងៃកំណើត Wonyoung » Karina« អ្នកទាំងអស់គ្នា មកដែរ?» Wonyoung សប្បាយចិត្តជាខ្លាំងព្រោះបានឃើញពួកគេ« ពិតណាស់ Yujin ប្រាប់ពួកយើងតាំងពីដើមឆ្នាំ រឿងអីយើងមិនមកនោះ» Liz
Liz និង Rei ពួកគេបានរៀបការជាមួយគ្នារួចហើយ ហើយក៏មានកូនស្រីម្នាក់ជាចំណងដៃផងដែរ។
« An Yujin មនុស្សពូកែបោកប្រាស់. ក្រែងបងថាមិនដឹងថ្ងៃនេះជាថ្ងៃអីឫ? ដឹងថាបងធ្វើអោយអូនខូចចិត្តប៉ុណ្ណាទេ? » Wonyoung ឱបដៃរបស់នាង ធ្វើពុតជាខឹងនឹងYujin « Aww Baby..... តើអូនគិតថាបងនឹងភ្លេចថ្ងៃដែលមនុស្សស្រីដែលបងស្រលាញ់បំផុត កើតដែរឫ?» Yujin « មិនដឹងទេ....អូនងរហើយ» Wonyoung
ក្រុមមិត្តរបស់ពួកគេ ឈរមើលទិដ្ឋភាពទាំងហួសចិត្តរហូតដល់ Minju និយាយម្តង« Wonyoung Unnie.... ចាំងរពេលក្រោយទៅ ឥឡូវផ្លុំទៀនសិនទៅណា៎ ខ្ញុំចង់ញុំានំខេក...»
Minju និង Chaewon រៀបការបានរយពេល5 ឆ្នាំហើយ និងមានកូនប្រុសអាយុ3ឆ្នាំជាចំណងដៃផងដែរ។
« មែនហើយម៉ាក់ៗ......» Leeseo មកតែម្នាក់ឯងនោះទេ ចំណែកកូនភ្លោះទាំងពីរកំពុងនៅជាមួយបុគ្គលិកព្រោះពួកគេនៅតូចត្រូវការសម្រាក។
Wonyoung លើកដៃឡើងដើម្បីបួងសួង នាងប្រាថ្នានៅក្នុងចិត្ត " សូមអោយគ្រួសារតូចរបស់ខ្ញុំ រស់នៅជាមួយគ្នាពោរពេញដោយសុភមង្គលជារៀងរហូតទៅ... សូមអោយ Jinie ស្រលាញ់តែខ្ញុំម្នាក់ មិនថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ.....»
បួងសួងចប់ Wonyoung ផ្លុំទៀន ហើយថើបYujin លើថ្ពាល់ភ្លាមៗ.....« Wonyoungie.....តើអូនបួងសួង សុំអោយយើងមានកូនអោយច្រើនពិតទេ?» Yujin រកនឹករឿងចំអន់នាង« ឆ្កួត អ្នកណាចង់មានថែមទៀត» Wonyoung សម្លក់Yujin
« តែLeeseo ចង់មានប្អូនថែមទៀតម៉ាក់ ...Leeseo ចង់បានប្អូនដប់នាក់ទៀត ម៉ាក់ៗនិងប៉ាៗ អោយLeeseo បានទេ?» សម្តីរបស់ Leeseo ធ្វើអោយមនុស្សដែលស្តាប់ឮសើចចំអន់ គ្រប់ៗគ្នា ។ Wonyoung មួរម៉ៅក្នុងចិត្ត" ទាំងឳទាំងកូននេះទុកខ្ញុំជាមេជ្រូកឫ?"
....................
Karina បានផ្តួចផ្តើមគំនិតណែនាំក្មេងៗអោយស្គាល់គ្នា ម្នាក់ម្តងៗ បន្ទាប់មកក្មេងៗនាំគ្នារត់លេងជាមួយគ្នា ហើយមនុស្សធំចាប់ផ្តើមពិភាក្សាគ្នាតាមរបៀបពួកគេ......
**********************
ពេលយប់កន្លងទៅ មនុស្សម្នានាំគ្នាចូលគេងអស់ នៅឡើយតែគូស្នេហ៍មួយគូនេះដែរពួកគេកំពុងសម្លឹងទៅបរិយាកាសនៅខាងមុខខណៈពេលកំពុងឱបគ្នាជាប់។
Yujin ថើបWonyoung ហើយនិយាយឡើង...« តោះដល់ពេលបើកកាដូរដែលបងត្រៀមសម្រាប់អូនហើយ» « កាដូរអី Yujinie...?» Wonyoung អង្អែលទ្រូងរបស់Yujin ថើរៗ ....ទោះបីជាWonyoung ដឹងថាYujin ចង់សម្តៅលើអ្វីក៏ដោយ តែនាងនៅតែធ្វើពុតជាមិនដឹងដដែល « គឺ......ខ្លួនប្រាណរបស់បងនោះអី ប្រញាប់ឡើងហួសម៉ោងឥឡូវហើយ...» Yujin ដឹកWonyoung ខណៈពេលដែលនាងកំពុងសើចនឹងភាពតក់ក្រហល់របស់ Yujin
យប់នេះ ជាយប់របស់នាង ហើយក៏ជាយប់ដ៏វែងផងដែរសម្រាប់អ្នកទាំងពីរ.............
*********************Switzerland
គ្រួសាររបស់ Yujin បានធ្វើដំណើរមកកម្សាន្តនៅឯ ប្រទេស ស្វីសតាមការស្នើសុំរបស់ Leeseo កាលពីកូនភ្លោះនៅក្នុងផ្ទៃមកម៉្លេស ឥឡូវនេះ ដល់ពេលដែលពួកគេក្នុងនាមជាឳពុកម្តាយត្រូវគោរពពាក្យសន្យាហើយ ពួកគេបានចំណាយពេលដើរលេងនៅទីនោះជាច្រើនសប្តាហ៍ គ្រប់ទីកន្លែង......
Leeseo រត់លេងពេញវាលស្មៅដ៏សែនស្រស់ស្អាតនៅបរិវេណរីសត យ៉ាងរីករាយ រហូតដល់Wonyoung ហៅនាងដើម្បីមកថតរូបជុំគ្រួសារទាំងអស់គ្នា Leeseo ងក់ក្បាលស្តាប់បង្គាប់ហើយរត់ទៅរកពួកគេ។
ពួកគេចាប់ផ្តើមធ្វើការថតរូប ដែលមានជាងថតដែលYujin បានហៅមក។ Yujin កាន់ Siyoon ចំណែកឯWonyoung កាន់ Wonjin ខណៈពេលLeeseo អង្គុយនៅចំកណ្តាលញញឹមរីករាយ។
មានរូបភាពខ្លះ Yujin និង Wonyoung ថើបថ្ពាល់កូនស្រីរបស់ខ្លួន រូបភាពខ្លះទៀត Yujinថើប Wonyoung នៅលើថ្ពាល់ និង បបូរមាត់យ៉ាងផ្អែមល្ហែម....។
Yujin និង Wonyoung ឈរឱបគ្នារំលឹកទៅដល់អានុស្សាវរីយ៍ជាច្រើន ដែលពួកគេធ្លាប់ឆ្លងកាត់....មានផ្អែម ល្វីង...ជូរចត់ .....ឧបសគ្គគ្រប់បែបយ៉ាង.... ប៉ុន្តែពួកគេអាចតស៊ូជម្នះ រាល់ការយល់ច្រលំ គ្រោះថ្នាក់ទាំងឡាយមកបានដោយសារតែពាក្យថា " ស្នេហា " រហូតដល់ពួកគេមានកូនស្រី គួរអោយស្រលាញ់ដល់ទៅ3 នាក់ជាចំណងស្នេហាដ៏រឹងមាំ......
« អូនស្រលាញ់បងខ្លាំងណាស់....វីរៈនារីAlpha ដ៏ក្លាហានរបស់អូន...» Wonyoung « បងក៏ស្រលាញ់អូនដែរ....ម្តាយចុងOmega ជាទីស្រលាញ់របស់បង...» Wonyoung សើចហើយច្បិចថ្ពាល់របស់ Yujin។
អ្នកទាំងពីរ ចាប់ផ្តើមផ្តល់ក្តីស្រលាញ់អោយគ្នាទៅវិញទៅមក តាមរយៈការថើបដ៏ផ្អែមល្ហែម.... និងពោរពេញទៅដោយស្នេហាយ៉ាងជ្រាលជ្រៅ..... ពេញមួយជីវិតនេះ ឫសូម្បីតែទៅជីវិតបន្ទាប់ ក៏គ្មាននរណាអាចបំបែកបំបាក់ស្នេហា ដ៏ស្មោះស្ម័គ្ររបស់ពួកគេបានឡើយ..... ព្រោះ An Yujin និង Jang Wonyoung នឹងកើតមកជាគូនឹងគ្នាគ្រប់ភព នឹង គ្រប់ជាតិ....៕
End
ចប់ហើយរឿងភាគដំបូងបំផុតដែលAdmin សរសេរចប់...........Annyeongz Yehhh............
Admin សម្រេចបំណងខ្លួនឯងក្នុងការសរសេររឿងនេះបានសម្រេចហើយ។
សូមអរគុណដល់អ្នកអានទាំងអស់ មិនថាបានVote ឫអត់ក៏ដោយ....អរគុណដល់អ្នកComments ....អរគុណសម្រាប់ការចំណាយពេលក្នុងការអានរឿងនេះ អរគុណសម្រាប់ការរង់ចាំគ្រប់ភាគ ទោះបី Admin ចេញភាគយូរក៏ដោយ..... Admin សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តគាំទ្ររឿងថ្មីរបស់Me ..... Bye Love Y'all ♥️
There are no comments yet. Log in to be the first to leave a review!
![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)




