Fanfics

ភាគទី21

16:42, 5 September 2024

« គឺ ......អ្នកជម្ងឺមានសុវត្ថិភាពទាំងម្តាយ និងកូន» លោកគ្រូពេទ្យតបទៅពួកគេទាំងស្នាមញញឹមកក់ក្តៅ« កូន.....Omg Wonyoung មានទម្ងន់....» Liz ភ្ញាក់ផ្អើល« បាទ អ្នកជម្ងឺមានផ្ទៃពោះជិត3សប្តាហ៍» លោកគ្រូពេទ្យ

Yujin សប្បាយចិត្តជាខ្លាំង នាងប្រញាប់អរគុណលោកគ្រូពេទ្យ ហើយចង់ចូលទៅខាងក្នុង ប៉ុន្តែលោកគ្រូពេទ្យមិនអនុញ្ញាត   ព្រោះចង់អោយអ្នកជម្ងឺបានសម្រាក ក្រោយពីការវះកាត់យកមុខរបួសចេញសិន។

Yujin បានត្រឹមតែយល់ព្រមជាមួយនឹងទឹកមុខជូរចត់...... Yujin ចង់ទៅរកWonyoung ចង់ក្រសោបនាងក្នុងដៃ  ចង់ឃើញមុខនាងស្ទើរតែឆ្កួត........

********************

Wonyoung បើកភ្នែកឡើង ហើយឃើញខ្លួនឯងកំពុងសម្រាកនៅលើគ្រែពេទ្យ... នៅក្បែរនាង គឺYujin  កំពុងគេងលក់នៅក្បែរនាង។

Wonyoung បម្រុងលាតដៃរបស់នាងដើម្បីអង្អែលសក់របស់Yujin  តែគ្រាន់តែលើកដៃបានបន្តិចនាងថ្ងូរឡើង ព្រោះឈឺនឹងមុខរបួស បង្កជាសម្លេងធ្វើអោយYujin ភ្ញាក់ ទាំងទឹកមុខភិតភ័យ

« Wonyoungie ....អូនកើតអី.... បងទៅហៅលោកគ្រូពេទ្យសិន .... បង—» Yujin « Yujinie ឈប់សិន.... អូនមិនអីទេ ស្ងប់អារម្មណ៍....» Wonyoung បញ្ឈប់Yujin« ពិតមែនឫ? តើអូនប្រាកដទេ Hm .....» Yujin « ចាស....ប៉ុន្តែYujin .....ចុះ....កូនរបស់យើង....គេមានសុវត្ថិភាពដែរទេ?» Wonyoung លើកដៃដាក់លើពោះរបស់នាង ហើយសួរទៅកាន់Yujin ។ នាងនឹកឃើញនូវហេតុការណ៍ពេលនោះ ដែលមានឈាមហូរជាច្រើនចេញពីខ្លួននាង  នាងបារម្ភខ្លាចមានរឿងអ្វីកើតឡើងលើកូនរបស់នាង និងYujin។

Yujin មើលមុខរបស់នាង ហើយញញឹមភ្លឺឡើង« កូនរបស់យើងគេមានសុវត្ថិភាពល្អណាស់ គេជាទារកដ៏រឹងមាំដូចម្តាយរបស់គេអញ្ចឹង....» Yujin

Wonyoung ធូរស្បើយក្នុងចិត្ត អារម្មណ៍ភ័យខ្លាចអម្បាញ់មិញត្រូវជំនួសដោយភាពរីករាយក្រៃលែង....« Wonyoungie ហេតុអីអូនមិនប្រាប់បង ថាអូនមានផ្ទៃពោះ......» Yujin ធ្វើមុខជូរ« គឺអូនចង់ទុកជាកាដូថ្ងៃខួបកំណើតរបស់បង តែមានរឿងកើតឡើងជាមុន.....» Yujin សម្លឹងមើលទៅនាង ហើយចូលទៅឱបនាងជាប់« Hm  ឈប់ធ្វើបែបនេះទៀតWonyoung អូនដឹងថាបងភ័យប៉ុណ្ណាពេលអូនចូលមករងគ្រាប់ជំនួសបង.... » Yujin ចាប់ផ្តើមយំ Wonyoung ប្រញាប់លួងលោមនាង« មិនអីទេ.... អូនមិនខ្វល់ទេ  ដរាបណាYujin របស់អូនមានសុវត្ថិភាពគឺគ្រប់គ្រាន់ហើយ.....» Wonyoung « Wonyoungie បងស្រលាញ់អូន.... និងកូនរបស់យើង........» Yujin « អូនក៏ដូចគ្នា.......» Wonyoung

Yujin ងើបខ្លួនហើយ ថើបនាងនៅលើថ្ងាស បន្ទាប់មកថើបនាងនៅលើបបូរមាត់........

« អូយ......ផ្អែមណាស់ ....លើសជាតិស្ករហើយខ្ញុំ» Liz

ក្រុមមិត្តភក្តិរបស់ពួកគេ ដើរចូលមកហើយឃើញព្រឹត្តិការណ៍នេះ នាំគ្នាញញឹមព្រោះភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះ។

Wonyoung និងYujin បញ្ឈប់សកម្មភាពរបស់ពួកគេភ្លាមៗ។ Yujin ប្រញាប់ស្តីបន្ទោសពួកគេដែលចូលមកមិនផ្តល់សញ្ញា

« ពួកឯង នេះ ចូលមកមិនចេះគោះទ្វារសោះ» Yujin « អេ ....មិនមែនជាកំហុសរបស់ពួកយើងទេ ពួកយើងគោះទ្វារហើយ តែអ្នកទាំងពីរវល់តែថើបគ្នាទើបមិនបានឮ» Minju ប្រកែក Wonyoung អៀន....

« ស្អីក៏ដោយ ......» Yujin

« Wonyoung ....ខ្ញុំរកនឹងសួរពីអាការៈ ឯងតែឃើញឯងថើបYujin បានដល់ថ្នាក់នេះ យើងប្រាកដចិត្តថាឯងមិនអីទេ....» Liz និយាយគ្រប់គ្នាសើច លើកលែងតែWonyoungដែលកំពុងអៀនស្ទើរតែជ្រែកដីរត់......

« Lizzzzz!» Wonyoung « អបអរសាទរអ្នកទាំងពីរ ដែលជិតក្លាយជាឳពុកម្តាយគេ....» Chaewon Yujin ហើយWonyoung ញញឹម........

« ពួកយើង គួរចាកចេញល្អទេ ... ប្រហែលជា ប៉ាម៉ាក់ថ្មី មានគម្រាងនឹងអឺ...... បង្រ្គប់ដៃជើងអោយទារក....» Gaeul « ពិតណាស់...ឯងនិយាយត្រូវ ពួកឯងនៅចាំអី ឆាប់ទៅវិញទៅ» Yujin ចូលរួមនឹងពួកគេ

«Yujinnn!!!!!!» Wonyoung ក្តិចចង្កេះYujin ធ្វើអោយនាងស្រែក ហើយគ្រប់គ្នាគ្រាន់តែសើច......

*******************

ក្នុងរយៈពេលដែលWonyoung សម្រាកនៅក្នុងមន្ទីរពេទ្យ Yujin តែងតែនៅក្បែរ និងជួយថែទាំសុខភាពរបស់នាងគ្រប់ពេល។

សកម្មភាពយកចិត្តទុកដាក់របស់Yujin ចំពោះWonyoung បានធ្វើអោយ គិលាននុបដ្ឋាយិការ រួមទាំងគ្រូពេទ្យដែលបានឃើញស្ងើចសរសើរគ្រប់ៗគ្នា ។

មួយសប្តាហ៍ ក្រោយ មក wonyoung ចាកចេញពីមន្ទីរពេទ្យ  ត្រលប់ទៅភូមិគ្រឹះ និងរស់នៅយ៉ាងសុខសាន្តជាមួយនឹងមនុស្សដែលនាងស្រលាញ់។

*******************

Wonyoung និង Yujin បានមកផ្នូររបស់Chaemin

« ខ្ញុំអភ័យទោសអោយលោកគ្រប់យ៉ាង Chaemin សុំលោកទៅអោយបានស្ងប់ចិត្តចុះ» Wonyoung « ខ្ញុំសុំទោស  ចំពោះកំហុសដែលប៉ារបស់ខ្ញុំ បានធ្វើទៅលើគ្រួសាររបស់លោក Chaemin..... តែចំពោះរឿងដែលលោកថា ខ្ញុំយកWonyoungចេញពីលោក ខ្ញុំមិនសុំទោសទេ ព្រោះWonyoungស្រលាញ់ខ្ញុំ នាងជ្រើសរើសខ្ញុំ   ខ្ញុំសង្ឃឹមថាលោកយល់» Yujin

Yujin សម្លឹងមើលទៅWonyoung ហើយពួកគេកាន់ដៃគ្នាដើរចាកចេញពីទីនោះ ដើម្បីត្រលប់ទៅភូមិគ្រឹះវិញ។

******************នៅតាមផ្លូវ

« Yujinie.....» Wonyoung « យ៉ាងមិចឫBaby ?» Yujin សួរនាង ខណៈដៃកំពុងកាន់ចង្កូតឡាន ភ្នែកសម្លឹងមើលទៅខាងមុខ« អូនចង់ញុំា បឺហ្គឺរ ហើយ សូកូឡា....Yujinie...អូនឃ្លាន.....» Wonyoung ធ្វើមុខជូរ« ok Babay បងនឹងជូនអូនទៅញុំាគ្រប់យ៉ាងដែលអូនចង់» Yujin« Yujinie....ល្អបំផុត» Wonyoung

Yujin ឈប់នៅពីមុខអាហារដ្ឋានមួយកន្លែង ហើយគ្រាន់តែឡានចតភ្លាម Wonyoung ប្រញាប់បើកទ្វារចេញរត់ចូលទៅក្នុងហាងយ៉ាងលឿន តាមដោយYujin ដែលកំពុងប្រាប់អោយនាងដើរយឺតៗ ខ្លាចដួល

« Wonyoungie យឺតៗ ប្រយ័ត្នដួល.....» Yujin

.....................

« Wonyoungie ....តើអូនមិនទាន់ឆ្អែតទេឫ?» Yujin សួរទៅWonyoung ដែលកំពុងចង់ហៅបុគ្គលិក អោយរៀបចំ ឈុតបឺហ្គឺរថែមទៀត ដែលទាំងលើកនេះ គឺជាឈុតទី5ហើយ ដែលនាងហៅ។

« នៅទេ......អូនចង់ញុំាទៀតYujinie» Wonyoung « តែអូនញុំាច្រើនហើយBaby......» Yujin « មិនមែនអូនជាអ្នកឃ្លានទេ .....គឺកូនជាអ្នកចង់ញុំា.....»Wonyoung ធ្វើមុខជូរ ខណៈចង្អុលទៅពោះរបស់នាង។ Yujin គ្រាន់តែមើលនាងហើយងក់ក្បាលព្រមចុះចាញ់......

*****************ភូមិគ្រឹះAn

ថ្ងៃនេះ ជាពិធី ខួបកំណើតអាយុ24 ឆ្នាំរបស់Yujin ។Yujin រៀបចំពិធីបែបសាមញ្ញ ដែលអញ្ជើញតែមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។

Yujin បួងសួងខ្លាំងៗ« ខ្ញុំសូមអោយខ្ញុំនិងWonyoung នៅក្បែរគ្នារហូតមិនបែកគ្នា.... ...ហើយសូមអោយពួកយើងជួបតែសំណាងល្អពេញមួយជីវិត ...អឺ....និងមានកូនអោយច្រើនអាចបង្កើតក្រុមបាល់ទាត់បាន....» 

Wonyoung សម្លក់Yujin ហើយវាយនាងខ្លាំងៗ ចំណែកឯមិត្តភក្តិ និងអ្នកធ្វើការក្នុងភូមិគ្រឹះនាំគ្នាសើចគ្រប់ៗគ្នា។

*********************

Yujin មិនបានទទួលកាដូពីWonyoung នោះទេ។នាងមានអារម្មណ៍អន់ចិត្តប៉ុន្តែមិនបាននិយាយប្រាប់Wonyoung ទេ គឺសម្ងំលាក់វាក្នុងចិត្តតែម្នាក់ឯង ជាមួយនឹងទឹកមុខក្រៀមក្រំ........

Yujin អង្គុយលើពូកក្នុងបន្ទប់ម្នាក់ឯង នាងងូតទឹករួចរាល់ហើយ ។ Yujin កំពុងរង់ចាំWonyoung ចូលមកក្នុងបន្ទប់ ដើម្បីគេងឱបនាងប៉ុណ្ណោះ។

មួយសន្ទុះក្រោយមក Wonyoung ដើរចូលបន្ទប់ ហើយទៅថើបថ្ពាល់Yujin មួយខ្សឺត រួចនិយាយទៅកាន់នាង« Yujinie.... អូនទៅ ងូតទឹកសិន.....ពេលអូនរួចរាល់ហើយ ....អូនមានកាដូរជូនបង....» Wonyoung

Yujin ងក់ក្បាល ញញឹមត្រេកអរក្រៃលែង នាងស្មានតែWonyoung នឹងភ្លេចរៀបចំកាដូរអោយនាងទៅហើយ។

Yujin អង្គុយចុចទូរស័ព្ទលេងនៅលើសាឡុងក្នុងបន្ទប់ដោយមិនបានដឹងថា Wonyoung ចាកចេញពីបន្ទប់ទឹកវិញហើយនោះទេ ។

មួយរំពេចសម្លេងស្រួយរបស់Wonyoung ហៅនាង« Yujinie.........» Wonyoung

Yujin ងើបក្បាលទៅមើលម្ចាស់សម្លេង នាងឃើញWonyoung កំពុងឈរនៅមាត់ទ្វារបន្ទប់ទឹក ស្លៀកនូវអាវងូតទឹក សម្រាប់បិទបាំងរាងកាយរបស់នាង ។

« មានការអ្វីឫ Wonyoungie?» Yujin

Wonyoung ញញឹមចុងមាត់ សម្លឹងមើលទៅYujin ហើយដៃរបស់នាងទាញខ្សែចងអាវនៅលើខ្លួនទម្លាក់ចុះមកខាងក្រោម បង្ហាញអោយឃើញនូវខោអាវទ្រនាប់ពណ៍ក្រហម សម្រាប់បិទបាំងដើមទ្រូង និង កន្លែងសំខាន់របស់នាងប៉ុណ្ណោះ........

Yujin សម្លឹងមើលទៅនាង ទាំងបើកភ្នែកធំៗ មាត់បើកចំហរ ....Wonyoung  ឃើញដូចនោះញញឹមមានមោទនភាពនឹងទង្វើរបស់នាងដែលបានធ្វើ.....

Wonyoung ដើរសំដៅទៅគ្រែខណៈភ្នែករបស់នាងមិនដែលចាកចេញពីYujin នាងទាញភួយគ្រវែងចោលទៅលើឥដ្ឋ ហើយដាក់ខ្លួនអង្គុយលើគ្រែច្រត់ដៃទៅក្រោយទាំងសងខាង ជើងវែងដ៏ស្តើងម្ខាងបស់នាង លើកឡើងយឺតៗ បង្ហាញYujin រួចដាក់ចុះវិញសន្សឹមៗ Yujin លេបទឹកមាត់....

«Oh god so.......sexyyyyy» Yujin

Yujin  មានអារម្មណ៍ថាក្តៅពេញខ្លួន អ្វីមួយនៅក្នុងខ្លួនរបស់នាងចង់នឹងបញ្ចេញឆាប់ៗ ........

Wonyoung កាន់តែបានចិត្ត   នាងយកដៃរបស់ខ្លួន ចាប់ដើមទ្រូងទាំងពីររបស់នាងបង្ហាញ Yujin    ពីទំហំដើមទ្រូងរបស់នាង ហើយខាំបបូរមាត់យ៉ាង sexy

« Oh......Yujinie....» Wonyoung បញ្ចេញសម្លេង......

.ភ្នែករបស់នាងសម្លឹងចំភ្នែករបស់Yujin ទាំងល្បួង...... នាងបើកបបូរមាត់និយាយទៅកាន់Yujin ជាមួយនឹងសម្លេងស្រៀវស្រើប.....

« Yujinie.......ហេតុអីបងមិនឡើងលើគ្រែ...ហើយបើកកាដូដែលអូនរៀបចំសម្រាប់បងដោយខ្លួនឯង.....Hm Daddy....»

*****************

See U next part Pls voteee!!!!Author to Yujin: Yujin រត់.........ហ្នឹងមិនមែនWonyoungទេ

There are no comments yet. Log in to be the first to leave a review!

Similar stories