Fanfics

ភាគទី20

18:41, 4 September 2024

«Liz ឯងនៅឯណា?» Wonyoung មកដល់អគារចាស់បែកបាក់មួយកន្លែង នៅឯជាយក្រុង។ នាងមកទីនេះព្រោះទទួលដំណឹងថាមិត្តរបស់នាងគឺLiz ត្រូវបានជនចម្លែកចាប់ខ្លួនមក។ ពួកវាបានគំរាមនាង អោយមកជួយនាងតែម្នាក់ឯង ប្រសិនបើនាងហ៊ានអោយអ្នកណាដឹងពីរឿងនេះ ជីវិតLiz នឹងជួបគ្រោះថ្នាក់.......

Wonyoung ដើររហូតដល់នាងឃើញLiz ត្រូវគេចងជាប់នឹងកៅអី មាត់របស់នាងបិទជិត ខំប្រឹងគ្រវីក្បាលនិងរើមិនឈប់

Wonyoung ហៀបនឹងដើរទៅជួយនាង ប៉ុន្តែត្រឹមតែមួយពព្រិចភ្នែក បុរសជាច្រើន ចូលមកហុំព័ទ្ធនាងជាប់ ហើយ បុរសម្នាក់ទៀតចេញមកពីជ្រុងម្ខាង រួចដោះម៉ាសដែលគ្របមុខរបស់គេចេញ ហើយនិយាយ

« សួស្តី ម្ចាស់ចិត្តបង សុខសប្បាយដែរទេ?»

Wonyoung បើកភ្នែកធំៗព្រោះ ភាពភ្ញាក់ផ្អើល បបូរមាត់របស់នាងរំកិលនិយាយ

« Chaemin ........»

**********************

«ខ្ញុំសួរឯងម្តងទៀត ថាអ្នកណាជាអ្នកបញ្ជាឯង!!» Hanbin « ខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំខ្លាចគេសម្លាប់ខ្ញុំ» ឃាតករ« បើឯងព្រមប្រាប់ខ្ញុំ ខ្ញុំធានាថាជីវិតឯងនឹងរស់ តែបើឯងមិននិយាយទេ ខ្ញុំនឹងបញ្ជូនឯងចេញទៅក្រៅ ខ្ញុំប្រាកដចិត្តណាស់ថាពេលនេះពួកវាដឹងហើយថាឯងនៅឯណា ជីវិតឯងគ្មានសង្ឃឹមថាបានឃើញពន្លឺថ្ងៃទៀតទេ......» ឃាតករនោះគិតមួយសន្ទុះ ហើយមើលទៅHanbinវិញព្រមទាំងងក់ក្បាលយឺតៗ

«គឺ..............

*******************

Yujin បាត់Wonyoung ពេញមួយថ្ងៃមិនឃើញវត្តមានរបស់នាងនោះទេ នាងព្យាយាមទូរស័ព្ទទៅWonyoung ប៉ុន្តែទទួលបានតែពាក្យថាទូរស័ព្ទមិនអាចទាក់ទងបាន។

ខណៈពេលកំពុងតែបារម្ភពីWonyoung នោះ Hanbin ស្រាប់តែដើរមករកនាងភ្លាមៗ ហើយនិយាយភ្លាមៗមិនចាំយូរ

«Yujin យើងដឹងហើយថាអ្នកណា ជាអ្នកបញ្ជាអោយសម្លាប់ឯង» Hanbin« អ្នកណាគេ» Yujin « គឺLee Chaemin ដៃគូជំនួយរបស់អតីតក្រុមហ៊ុនរបស់ឯង» Hanbin « ថាមិច....» Yujin ស្រឡាំងកាំង នាងស្ទើរតែមិនជឿនឹងត្រចៀកខ្លួនឯង ថាឃាតករតែងតែនៅជិតនាងសោះ

រំពេចនោះ សម្លេងទូរស័ព្ទបន្លឺឡើង នាងក្រឡេកមើលទៅលេខមិនស្គាល់ ហើយមើលទៅHanbinទាំងទឹកមុខមិនស្រួល Hanbin យល់ការណ៍ប្រញាប់ប្រាប់អោយ Yujin ទទួលទូរស័ព្ទ....

« ហាឡូ អ្នកណាគេហ្នឹង» Yujin«សួស្តី An Yujin»« Lee Chaemin » Yujin « ហាសហា (សើច) ឯងប្រហែលជាបានដឹងហើយថា យើងជាអ្នកបញ្ជាអោយគេទៅសម្លាប់ឯង ពិតណាស់គឺយើង ស្តាយណាស់ដែលឯងមិនងាប់ថ្ងៃនោះតែម្តង» Chaemin « យើងគ្មានថ្ងៃស្លាប់ទេ តែជាឯងទៅវិញទេ អាចង្រៃ»« ហាសហា Yujin .....យើងមានរឿងសំខាន់ចង់ប្រាប់ឯង.....អនាគតប្រពន្ធរបស់ឯង អេ.....មិនមែនទេអនាគតប្រពន្ធរបស់យើងទៅវិញទេ ពេលនេះនាងកំពុងតែស្ថិតក្នុងដៃយើង និយាយអីបន្តិចទៅWonyoung Baby» Chaemin

« Yujinie.....» Wonyoung Yujin អាចឮសម្លេងប្រកែករបស់Wonyoung តាមទូរស័ព្ទ« Wonyoung... អាចង្រៃឯងហាមធ្វើអីនាងអោយសោះ បើឯងមិនចង់អោយយើងចិញ្រ្ចាំសាច់ឯង បោះអោយក្រពើសុី» Yujin« ហាសហា បាន តែថ្ងៃស្អែកឯងត្រូវមកជួបយើង ចាំយើងផ្ញើរអាស័យដ្ឋានទៅអោយ ហាមប្រាប់ប៉ូលីសពីរឿងនេះ ប្រសិនបើឯងមិនចង់អោយWonyoung និងLiz កើតអីទេនោះ» Chaemin «ឯង......បានយើងយល់ព្រម» Yujin«ល្អ Bye...... Yujin យើងទៅរកក្តីសុខជាមួយWonyoung ហើយ» Chaemin «អាចង្រៃ—» ទូរស័ព្ទត្រូវបានកាត់ផ្តាច់

Yujin ខឹងហើយបារម្ភពីសុវត្ថិភាពរបស់Wonyoung ជាពន់ពេក នាងបន្ទោសខ្លួនឯងដែលធ្វេសប្រហែស Hanbin ព្យាយាមសម្រួលអារម្មណ៍ Yujin អោយស្ងប់ បន្ទាប់មកពួកគេចាប់ផ្តើមរៀបចំគម្រោងការណ៍ ដើម្បីរំដោះWonyoung និងLiz ។ Yujin មិនភ្លេចប្រាប់Reiអោយដឹងនោះទេ ។

******************នៅអគារចាស់

Chaemin នាំWonyoung មកបន្ទប់ដាច់ដោយឡែកពីLiz ហើយឥឡូវនេះពួកគេនៅក្នុងបន្ទប់បាក់បែកនេះតែពីរនាក់ប៉ុណ្ណោះ

« ខ្ញុំ មិនស្មានថាលោកអាក្រក់ដល់ថ្នាក់នេះទេ» Wonyoung «ពិតណាស់ ខ្ញុំអាចអាក្រក់ជាងនេះទៅទៀតWonyoung នាងដឹងទេ ថាខ្ញុំឈឺចាប់ប៉ុណ្ណាពេលដែលឃើញនាងយល់ព្រមរៀបការជាមួយវា ហាស់ នាងដឹងថាខ្ញុំខូចចិត្តប៉ុណ្ណា ពេលដែលនាងប្រើអោយគេយកខ្សែក ដែលខ្ញុំចំណាយលុយរាប់សិបលានទិញអោយនាង មកអោយខ្ញុំវិញ» Chaemin « ព្រោះខ្ញុំមិនស្រលាញ់មនុស្សអាក្រក់ ថោកទាបដូចលោកហ្នឹងណា៎» Wonyoung « អាក្រក់ ថោកទាបអញ្ចឹងឫ? បាន....ខ្ញុំនឹងបង្ហាញនាងអោយឃើញថា មនុស្សថោកទាបវាបែបណា» Chaemin

Chaemin ដើរទៅរកនាងសន្សឹមៗ Wonyoung ព្យាយាមគេចរហូតខ្នងទល់នឹងជញ្ជាំង។

រំពេចនោះ Chaemin ថើបនាងខ្លាំងៗ Wonyoung ព្យាយាម វាយគេ និងប្រឹងគេចចេញពីការថើបដ៏ឆ្កួតលីលា របស់គេទាំងទឹកភ្នែក......

Chaemin បញ្ឈប់សកម្មភាពរបស់ខ្លួនវិញ ហើយញញឹមពេញចិត្តនឹងការប្រព្រឹត្តរបស់ខ្លួន ហើយនិយាយឡើង« មិនមែនពេលនេះទេ Wonyoung បងចង់អោយយប់ដំបូងរបស់យើង ....នៅកន្លែងដែលល្អស្អាតជាពិសេស មិនមែនកន្លែងកខ្ខ្វក់បែបនេះទេ......» Chaemin

Chaemin លូកដៃទៅចាប់ថ្ពាល់របស់នាង តែWonyoung ទះដៃគេចេញមួយទំហឹង Chaemin សើចជាមួយនឹងទង្វើរបស់នាង រួចចាកចេញពីកន្លែងនោះ បិទទ្វារគ្រាំង!

Wonyoung អង្គុយចុះលើឥដ្ឋកខ្ខក់ ហើយយំ នាងជូតបបូរមាត់ដែលត្រូវ មនុស្សថោកទាបបង្ខំអម្បាញ់មិញ ទាំងខ្ពើមរអើម........

***********************ព្រឹកស្អែក

Yujin ចូលទៅក្នុងអគារនោះ ហើយឃើញបុរសជាច្រើននៅទីនោះ និងមានកាំភ្លើងគ្រប់ដៃ។ នាងឃើញតែLiz ដែលត្រូវគេចងជាប់ ប៉ុន្តែមិនឃើញWonyoung នោះទេ។

រំពេចនោះChaemin ដើរចូលមកព្រមជាមួយនឹងកាំភ្លើងកាន់គ្រវីទៅមកៗ« សួស្តី Yujin » Chaemin« ឯណា Wonyoung អាថោក!» Yujin « wonyoung ឫ? នាងកំពុងតែនៅចាំយើងនៅឯឡានដែលយើងត្រៀមទុក ពេលដែលសម្លាប់ឯងហើយហ្នឹងណា៎» Chaemin «យើងមិនដែល មានគំនុំនឹងគ្នាទេ ហេតុអីឯងចង់សម្លាប់យើង» Yujin «គឺមក ពីឳពុកឯង វាធ្វើអយយើងកំព្រាឳពុកម្តាយ! ឳឯងវាជាមនុស្សល្ងង់ វាជឿសម្តីគេចោទប្រកាន់ឳយើងថាលួចលុយក្រុមហ៊ុន គាត់ត្រូវជាប់គុកទាំងដែលគាត់ជាជនស្អាតស្អំ ឳពុកយើងខូចចិត្តខ្លាំងពេករហូតដល់ធ្វើអត្តឃាតខ្លួនឯង ហើយម្តាយយើងក៏ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ វាទាំងអស់ដោយសារតែឳរបស់ឯង» Chaemin

« ហើយឯង.....ឯងដណ្តើមមនុស្សដែលយើងស្រលាញ់ Wonyoung ជាពន្លឺនៅក្នុងជីវិតដ៏អាប់អួររបស់យើង តែឯង.....ឯងយកនាងចេញពីយើង...ឯងសមតែងាប់ហើយ» Chaemin «បើយើងស្លាប់ឯងក៏មិនរួចខ្លួនដែរ Chaemin» Yujin « អ្នកណាថា ក្រោយពេលឯងងាប់ យើងនឹងរត់ទៅក្រៅប្រទេស សាងគ្រួសារជាមួយWonyoung របស់យើង យ៉ាងមានក្តីសុខ» Chaemin «តែនាងមិនស្រលាញ់ឯងទេ» Yujin « យើងមិនខ្វល់ ! ឈប់និយាយ ឯងងាប់ទៅYujin»

Chaemin បម្រុងបាញ់Yujin ប៉ុន្តែYujin រហ័សជាង នាងលើកកាំភ្លើងដែលលាក់ទុក បាញ់ទៅត្រូវជនអាក្រក់ ដួលលើដីស្លាប់ភ្លាមៗអស់ម្នាក់។

ដោយឮសម្លេងកាំភ្លើង Hanbin និងRei ប្រញាប់ចូលមកជួយ បាញ់ប្រហារគ្នាទៅវិញទៅមក បង្កជាសម្លេងប្រហារគ្នាពេញទឹសទី រហូតដល់អាចជួយLizបាន។

មួយនាទីកន្លងផុតប៉ូលីស ជាច្រើននាក់មកដល់កន្លែងកើតហេតុ ។ កូនចៅChaemin ឃើញដូចនោះ ប្រញាប់រំដោះខ្លួនChaemin ចាកចេញ Yujin ប្រញាប់ទៅតាម

.................

Chaemin បម្រុងនាំWonyoungចូលឡានតែ Yujin បាញ់កូនចៅគេស្លាប់បាត់ នៅសល់តែChaemin និងYujin ប៉ុណ្ណោះដែលតទល់គ្នា

Chaemin ទាញWonyoung មកជិត ហើយតម្រង់កាំភ្លើងទៅលើក្បាលរបស់នាង ដើម្បីគម្រាមYujin

« ដាក់កាំភ្លើងចុះ Yujin បើមិនចង់អោយនាងស្លាប់» Chaemin Yujin ព្រមធ្វើតាមទោះបីជា Wonyoung ព្យាយាមឃាត់នាងក៏ដោយ

« (សើច) ថ្ងៃនេះជាថ្ងៃងាប់របស់ឯងហើយ Yujin មើលWonyoung មើលបងសម្លាប់វានៅនឹងមុខអូន ដោយផ្ទាល់ភ្នែក» Chaemin

Chaemin បម្រុងនឹងបាញ់ទៅហើយ តែWonyoung ព្យាយាមចាប់កាំភ្លើងរបស់គេ រហូតដល់Chaemin ខឹងហើយ រុញនាងដួលទៅលើដី Wonyoung ក្តាប់ពោះរបស់នាងជាប់ទាំងឈឺចាប់។

« ងាប់ទៅ Yujin»

" ផាំង"

សម្លេងកាំភ្លើងបន្លឺឡើងតែ មិនមែនជាYujinនោះទេ ដែលត្រូវគ្រាប់នោះ តែអ្នកដែលត្រូវគឺWonyoungដែលរត់មកពាំងគ្រាប់ជំនួសYujin រហូតដល់ត្រូវគ្រាប់ទម្លុះទ្រូងខាងស្តាំរបស់នាង ។

Yujin ស្រែកទាំងតក់ស្លត់ ចំណែកឯChaemin បម្រុងនឹងរត់ទៅរកWonyoung តែត្រូវHanbin បាញ់គេផ្ទួនៗរហូតដល់ដួលទៅដី ឈាមហូរសាចពេញខ្លួន........

Yujin ចូលទៅត្រកងWonyoung ដែលកំពុងហូរឈាមតាមរបួសយ៉ាងច្រើន ........Wonyoung និយាយស្អកៗ ដៃឱបពោះរបស់នាង.....

« Yu....jin.....កូនៗ...របស់យើង.» ចប់សម្តីនាងសន្លប់បាត់ស្មារតីទៅ Yujin ក្រឡេចមើលជើងរបស់នាងដែលកំពុងមានឈាមហូរតាមភ្លៅ.....

Yujin ប្រញាប់ដឹកនាង ដាក់ឡាន បើកសំដៅទៅកាន់មន្ទីរពេទ្យ ដោយមានជំនួយ ពី Hanbin

***************មន្ទីរពេទ្យ

Wonyoung កំពុងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ នាពេលនេះ។ Yujin អង្គុយលើឥដ្ឋយំមិនឈប់ រហូតដល់មិត្តរបស់នាងចូលមកលួងលោមនាងអោយស្ងប់អារម្មណ៍។ Liz ក៏មកដែរក្រោយពេលដែលត្រូវគេរំដោះភ្លាម ៗនាងបានដឹងថាWonyoung ជួបគ្រោះថ្នាក់នាង ប្រញាប់រត់មកតែម្តង។

3 ម៉ោងក្រោយមក លោកគ្រូពេទ្យបើកទ្វារបន្ទប់ដើរចេញមក ហើយYujin ប្រញាប់ស្ទុះទៅរកគាត់ សួរពីស្ថានភាពWonyoung

« លោកគ្រូពេទ្យ អ្នកជម្ងឺយ៉ាងមិចទៅហើយ...» Yujin

« គឺ.............

••••••••

See U next part Pls vote!!!!!Cmt ពីសាច់រឿងផងមក

There are no comments yet. Log in to be the first to leave a review!

Similar stories