Fanfics

ភាគទី11

20:10, 9 September 2024

«Yujin អាទិត្យក្រោយជាពេលអី»Minju សួរទៅយូជីន។ពេលនេះពួកគេកំពុងអង្គុយញុំាអីនៅអាហារដ្ឋានមួយកន្លែង«ថ្ងៃសុក្រយ៉ាងមិចឫ Baby » យូជីនមើលប្រតិទិនរួចឆ្លើយធម្មតា«បងពិតជាមិនដឹងមែនឫ?»មីនជូ«Emm មានអ្វីមែនទេ»«វាជាថ្ងៃគម្រប់ខួបនៃក្តីស្រលាញ់2ឆ្នាំរបស់យើង»មីនជូនិយាយទាំងទឹកមុខក្រៀមក្រំ យូជីនភ្ញាក់«អូ បងសុំទោស គឺថាបងភ្លេចអោយឈឹង... អឺមកពីមួយរយៈនេះការងារបងច្រើនពេក អឺអឺ ...អោយបងសុំទោសផងណា៎»«មិនអីទេ អូនមិនប្រកាន់ទេ»មីនជូបង្ខំចិត្តញញឹមYujin មានអារម្មណ៍ធូរស្បើយវិញក្រោយលឺដូច្នោះ ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានដាននៃកំហុសក្នុងចិត្តរបស់នាង។

  ដូច្នេះយូជីនព្យាយាមនាំមីនជូទៅកន្លែងដែលនាងចូលចិត្តនៅថ្ងៃនេះដើម្បីចាត់ទុកជាការសុំទោស។

************************

អានគ្រុប

«Yujin យើងពឹងឯងជួយយកឯកសារទាំងអស់នេះ ទៅអោយលេខាLiz ផងណា៎»Gaeul ហុចឯកសារអោយយូជីន«ហេតុអ្វីបានជាយើងវិញ»យូជីនប្រកែកតែGaeul ជម្រុញនាងបន្ត«អឺណា៎ជួយយើងបន្តិចទៅ យើងរវល់បង្ហើយការងារនៅទីនេះបន្តិច ណា៎ណា៎ យូជីនមិត្តសម្លាញ់ I love you my friend my—» Gaeul ព្យាយាមលួងយូជីនអោយទៅ យូជីនទ្រាំមិនបានទើបសម្រេចចិត្តក្រោកឈររួចយកឯកសារ«អឺ Ok ទៅក៏បាន»Yujin ចាកចេញទៅក្រោមស្នាមញញឹមGaeul

************************* ការិយាល័យអគ្គនាយក ក្រោយពេលទទួលបានការអនុញ្ញាតអោយចូលហើយនោះ យូជីនដើរចូលទៅខាងក្នុងការិយាល័យ ឃើញថាវុនយ៉ុងកំពុងអង្គុយពិនិត្យឯកសារក្នុងដៃ។មួយរំពេចភ្នែកអ្នកទាំងពីរជួបគ្នាទៅវិញទៅមក ប៉ុន្តែយូជីនជាអ្នកបំបែកក្រសែភ្នែកមុន។នាងមិនអាចមើលទៅមុខរបស់វុនយ៉ុងចំភ្នែកនោះទេ។យូជីនងាកទៅLiz រួចប្រគល់ឯកសារទៅនាងហើយចាកចេញពីការិយាល័យបាត់ទៅ។នៅតាមផ្លូវយូជីនដើរបណ្តើរគិតរឿងផ្សេងបណ្តើរតែត្រូវផ្តាច់ពេលលឺសម្លេងមបុស្សស្រីនិយាយគ្នា«លឺថាអ្នកស្រីJang និងលោកChaemin ទៅពិនិត្យរឿងគម្រោងសាងសង់រីសតថ្មីនៅតាមខេត្តមែនទេ?»«អឺ ហើយលឺថាជាងមួយសប្តាហ៍ណា៎ឯង តើឯងគិតថាអាចនឹងមានដំណឹងល្អពេលពួកគាត់ត្រលប់មកវិញទេ?ដូចជា តួប្រុសនឹងតួស្រីទៅលំហែសមុទ្ររួចស្រលាញ់គ្នានៅទីនោះអីបែបនេះ»អ្នកទាំងពីរនិយាយទាំងរំភើបនឹងស្រមៃ

អារម្មណ៍Yujinមួរម៉ៅពេលលឺនាងត្រលប់ទៅតុធ្វើការវិញទាំងខឹង Gaeul ឃើញដូចនោះក៏សួរនាំតែបញ្ចប់ដោយយូជីន ថានាងមិនកើតអីទេ។យូជីនធ្វើការបណ្តើរគិតបណ្តើររហូតដល់គំនិតមួយលេចចេញក្នុងខួរក្បាលរបស់នាង។យូជីនញញឹមដោយល្បិចកលរួចបង្ហើរសំឡេងតិចៗ«គ្មានថ្ងៃយើងអោយនាងទៅស្រលាញ់អ្នកណាទេ»

***************************

សម្លេងឡានចូលដល់ទីតាំងរីសតដែលជាកម្មសិទ្ធរបស់គ្រួសារអាន។វុនយ៉ុងចុះពីលើឡានដោយមានជំនួយពី ឆេមីនជាមួយនឹងLiz ។បុគ្គលិកក្នុងរីសតចូលមកស្វាគមន៍ពួកគេយ៉ាងរាក់ទាក់ និងនាំពួកគេទៅរករីសតសម្រាប់ស្នាក់នៅរៀងៗខ្លួន។

**************************

ពេលល្ងាចក្រោយសម្រាកយកម្លាំងអស់ជាច្រើនម៉ោង រហូតដល់ពេលល្ងាច។វុនយ៉ុងចេញមកខាងក្រៅជាមួយនឹងរ៉ូបពណ៍ផ្កាឈូកស្រាលដែលជាពណ៍សំណព្វរបស់ខ្លួន ក្រោមការមើលពីបុគ្គលិកនៅទីនោះ និងសរសើរពីភាពស្រស់ស្អាតរបស់នាងរួមទាំងឆេមីនកំពុងរង់ចាំផងដែរ។«វុនយ៉ុងស្អាតណាស់ យប់នេះ»«អរគុណលោកឆេមីន»Liz ប៉ះដៃវុនយ៉ុងចំអក នៅពេលដែលបុគ្គលិកនាំពួកគេទាំងបីដល់ទីតាំងតុអាហារហើយនោះ ពួកគេភ្ញាក់ផ្អើលដោយសារទំហំតុគឺធំសម្រាប់មនុស្សបីនាក់«មិចបានជាតុធំម្លេស យើងមានគ្នាតែបីនាក់ទេ»Chaemin «មែនហើយ»Liz «បាទ គឺថាមានអ្នកអោយរៀបចំតុនេះ» អ្នកទាំងបីងឿងឆ្ងល់«អ្នកណា»វុនយ៉ុងចាប់ផ្តើមសង្ស័យ

«គឺខ្ញុំ កូនសំណព្វរបស់ម៉ាក់នោះអី» ពួកគេងាកទៅឃើញយូជីននឹងមនុស្សប៉ុន្មាននាក់ទៀតមកជាមួយនឹងនាង វុនយ៉ុងភ្ញាក់ផ្អើលជាមួយវត្តមានយូជីនភ្លាមៗ និងឃើញមីនជូមកជាមួយនាងផងដែរដែលកំពុងឱបដៃយូជីនជាប់«សួស្តីអ្នកស្រីចាងខ្ញុំRei មិត្តរបស់យូជីន» Reiជម្រាបសួរវុនយ៉ុង តែភ្នែករបស់នាងប្រទាក់នឹងLiz ឈរនៅក្បែរវុនយ៉ុង "ស្អាតណាស់ "Rei គិត មិនមែនតែRei នោះទេ Lizក៏គិតដូចនាងដែរ

«ជម្រាបសួរ អ្នកស្រី»មីនជូ«ចាស យូជីនហេតុអី  បានជាកូនមកទីនេះ» បើយូជីនសម្តែងនាងក៏សម្តែងដូចគ្នា«ចៃដន្យអី ខ្ញុំចង់មកធ្វើពិធីគម្រប់ខួបនៃក្តីស្រលាញ់ពីឆ្នាំរបស់ខ្ញុំនិងមីនជូនៅទីនេះ តែលឺថាអ្នកម៉ាក់ជាទីស្រលាញ់ខ្ញុំមកទីនេះ ខ្ញំក៏អោយគេរៀបចំតុជុំគ្នាតែម្តងទៅ »យូជីននិយាយវុនយ៉ុងមានអារម្មណ៍ឈឺក្នុងចិត្ត«យើងចូលអង្គុយតែម្តងទៅ អញ្ចឹង» chaemin និយាយ

អាហារមួយពេលនេះមិនល្អប៉ុន្មានទេនិងមិនឆ្ងាញ់សម្រាប់វុនយ៉ុងជាពិសេស។

********************* បន្ទាប់មកអស់រយៈពេលជាង2ថ្ងៃ យូជីនមិនបានអោយវុនយ៉ុងស្ងប់ចិត្តនោះទេ នាងតែងតែរកលេសមករំខាននាងគ្រប់ពេលជាពិសេសនៅពេលដែលនាងចុះទៅពិនិត្យមើលការងារសាងសង់រីសត ជាមួយឹងឆេមីន នឹងលីស យូជីននឹងទៅតាមដែរដូចជាស្រមោលអន្ទោលតាមប្រាណយ៉ាងអញ្ចឹង។មានពេលខ្លះនាងធ្វើជាផ្អែមល្ហែមជាមួយមីនជូនៅចំពោះមុខរបស់នាងទៀតផង។

**********************

នៅម្ខាងទៀត

ស្រមោលមនុស្សនៅក្រោមពន្លឺងងឹតនិយាយ

«វានៅទីនេះ ប្រញាប់បញ្ជូនមនុស្សអោយចាត់វាទៅ អ្នកណាយកជីវិតវាបាន យើងនឹងអោយរង្វាន់»«បាទ ទទួលបញ្ជាចៅហ្វាយ»សំឡេងម្ខាងទៀត បុរសនោះទម្លាក់ទូរស័ព្ទចុះនិយាយ«យើងនឹងសម្លាប់ពួកឯងអោយអស់ ពួកអាត្រកូល An »

***************************

តុកៗ«អ្នកណាគេ» wonyoung សួរនាងមិនលឺសម្លេងឆ្លើយតប«តុកតុក»វុនយ៉ុងបើកទ្វារនាងឃើញYujin កំពុងឈរនៅខាងក្រៅញញឹមដូចមនុស្សឆ្កួតដាក់នាង«មករកខ្ញុំធ្វើអី យូជីនទំនេរណាស់មែនទេ... បានជាតាមរំខានខ្ញុំមិនឈប់»«មែន...ទំនេរណាស់ ក្នុងការតាមរារាំងនាង»Yujin «រារាំងស្អីរបស់នាងទៀតហើយ»wonyoung «កុំគិតថាខ្ញុំតាមល្បិចនាងមិនទាន់ណា៎វុនយ៉ុង    នាងយកលេសការងារដើម្បីមកស្និទ្ធស្នាលជាមួយអាប្រុសនោះមែនទេ?» wonyoung ហួសចិត្តនឹងសម្តីយូជីនទើបឆ្លើយបកទៅវិញ«ចង់គិតស្អីក៏តាមចិត្តរបស់នាង ខ្ញុំមិនខ្វល់ទេ!...»វុនយ៉ុងបិទទ្វារពីមុខយូជីនភ្លាមក្រោយនិយាយរួច«គ្រាន់តែខ្ញុំចង់ប្រាប់នាង wonyoung ខ្ញុំគ្មានថ្ងៃអោយនាងទៅមានក្តីសុខជាមួយអ្នកណាក្រោមទ្រព្យសម្បត្តិរបស់ខ្ញុំទេ គ្មានថ្ងៃ!» យូជីននិយាយខ្លាំងល្មមអោយនាងស្តាប់លឺរួចចាកចេញបាត់ទៅ។វុនយ៉ុងគ្រាន់តែដកដង្ហើមធំ។

***********************

ដូចសព្វដងYujin ក្រោកឡើងពីព្រឹក ងូតទឹកស្លៀកពាក់រួចនាងសុំពេលMinju ទៅម្នាក់ឯងដើម្បីយកខ្យល់អាកាស។ 

yujin កំពុងដើរមើលទេសភាពនៅមាត់ឆ្នេរសុខៗ ដោយក្តីរីករាយដោយមិនបានដឹងទេថាគ្រោះថ្នាក់នៅក្បែរខ្លួន បុរសពាក់ឈុតខ្មៅនិងមួក មុខបិទជិតកំពុងតម្រង់កាំភ្លើងខ្លីទៅនាង។បុរសនោះបានបាញ់ដោយរំពឹងទុកថានឹងត្រូវគោលដៅតែត្រូកខកចិត្តដោយសារ មានមនុស្សស្រីម្នាក់មករុញយូជីនចេញទៅ

«ប្រយ័ត្ន យូជីន» វុនយ៉ុងចេញមកខាងក្រៅនាងកំពុងដើរស្រូបយកខ្យល់អាកាសដូចយូជីនដែរ ប៉ុន្តែនាងឃើញឃាតករបម្រុងបាញ់យូជីនទើបទៅរុញនាងការពារគ្រាប់ដោយធ្វើអោយគ្រាប់កាំភ្លើងបញ្ឈិតត្រូវស្មាររបស់នាងបន្តិច

«វុនយ៉ុង ...»    យូជីនស្រែកស្របពេលបុរសនោះកំពុងដើរសំដៅមកនាង បម្រុងនឹងកេះកៃកាំភ្លើងម្តងទៀត ប៉ុន្តែយូជីនរហ័សជាង នាងប្រញាប់ទៅផ្តួលបុរសនោះនិងវាយគ្នាទៅវិញទៅមក រហូតដល់នាងអាចទាញមុខបុរសនោះចេញបានបង្ហាញមុខរបស់ជននោះ ។ នាងវាយបុរសនោះរហូតដល់ដួលតែនាងក្រឡេកភ្នែកឃើញមនុស្សម្នាក់ទៀតមកពីចម្ងាយ ទើបប្រញាប់នាំវុនយ៉ុងរត់ចាកចេញពីទីនោះ។

***********************

បុរសទាំងពីរចាប់ផ្តើមតាមរកពួកគេគ្រប់ទឹសទី រហូតដល់កន្លែងដែលសម្បូរទូកចុះចតនៅទីនោះ។

ពួកគេក៏រកតាមទូកបន្តប៉ុន្តែមិនឃើញនោះទេ ដោយមិនបានដឹងថាយូជីននិងវុនយ៉ុងកំពុងលាក់ខ្លួននៅលើទូកដឹកទំនិញមួយដែលកំពុងបើកលើផ្ទៃសមុទ្រចេញទៅ។ យូជីនឃើញស្មាររបស់វុនយ៉ុងហូរឈាម នាងប្រញាប់ហែកជាយអាវខាងក្រៅរបស់ខ្លួនរុំលើរបួសរបស់នាងដើម្បីកុំអោយឈាមហូរបន្ត។ចំណែកវុនយ៉ុងវិញនាងមិនខ្វល់ពីសុវត្ថិភាពខ្លួនឯងទេបែរជាបារម្ភពីយូជីនទៅវិញ

«យូជីន តើនាងមិនអីទេរឺ?» Wonyoung «ឈប់និយាយ ចាងវុនយ៉ុង អ្នកដែលគួរតែសួរសំណួរនេះគឺជាខ្ញុំ» យូជីន«មិនអីទេ អោយតែនាងសុខសប្បាយ ខ្ញុំយ៉ាងមិចក៏បានដែរ» វុនយ៉ុង យូជីនរំជួលចិត្តនឹងសម្តីវុនយ៉ុង នាងឱបវុនយ៉ុង

កន្លះម៉ោងក្រោយមកដោយសារអាកាសធាតុ និងភាពហត់នឹងការរត់គេចខ្លួនអ្នកទាំងពីរបានលង់លក់ទៅ។

***********************

អស់រយៈពេលជិតមួយថ្ងៃទូកដឹកទំនិញកំពុងបើកតាមផ្ទៃទឹកសមុទ្រល្វឹងល្វើយ។នៅពេលមកដល់កោះមួយដ៏ស្រស់ស្អាតទូកចាប់ផ្តើមចតនៅច្រាំងសន្សឹមៗ។ មនុស្សម្នាដែលនៅក្នុងទូកចាប់ផ្តើមនាំគ្នាចុះម្តងម្នាក់ៗនិងអ្នកខ្លះជញ្ជូនទំនិញមាននៅក្នុងទូក។

ងាកមកមើលតួឯករបស់យើងវិញម្តង ភ្នែករបស់Yujin បើកសន្សឹមៗពេលលឺសម្លេងសម្រឹបជើងនិងសំលេងជាច្រើនទៀតដែលនាងមិនស្គាល់លឺពេញត្រចៀករបស់នាង យូជីនក្រោកឡើងភ្លាមៗពេលនឹកឃើញថាខ្លួនបានលង់លក់ជាយូរមកហើយ ហើយរំពេចនោះនាងនឹកទៅដល់ហេតុការណ៍ព្រឹកមិញដែលមានឃាតករដេញបាញ់នាង។

យូជីនប្រញាប់មើលជុំវិញខ្លួនឃើញវុនយ៉ុងកំពុងគេងលក់នៅក្បែរនាង។យូជីនយកដៃទៅប៉ះវុនយ៉ុងក្នុងបំណងដាស់នាងអោយភ្ញាក់ តែត្រូវតក់ស្លុតពេលខ្លួនរបស់វុនយ៉ុងក្តៅដូចភ្លើង«វុនយ៉ុង ក្រោកឡើង វុនយ៉ុង... នាងយ៉ាងមិចហើយកុំបំភ័យខ្ញុំ វុន...»យូជីនព្យាយាមអង្រួនវុនយ៉ុងតិចៗប៉ុន្តែគ្មានលទ្ធផលទាល់តែសោះដោយក្តីបារម្ភយូជីនបានបើករនាំងដែលបិទបាំងខ្លួនរបស់ពួកគេចេញ។ យូជីនបានឃើញមនុស្សនៅខាងក្រៅជាច្រើនដោយបារម្ភពីសុខភាពវុនយ៉ុងពេក     យូជីនមិនគិតច្រើននាងបីវុនយ៉ុងទៅរកពួកគេដើម្បីសុំជំនួយ

«ពួកលោក សូមជួយនាងផង»មនុស្សទាំងអស់ងាកទៅមើលយូជីនជាមួយនឹងទឹកមុខងឿងឆ្ងល់រួចម្នាក់នៅក្នុងចំណោមពួកគេនិយាយឡើង«ពួកអ្នកនាងជានរណា?យើងមិនដែលឃើញអ្នកទាំងពីរពីមុននោះទេ ហេតុអីក៏ចេញពីទូកយើងទៅវិញ» «ពួកយើងត្រូវគេតាមបាញ់សម្លាប់ ពួកយើងជាមនុស្សល្អទេ...ខ្ញុំសូមអង្វរជួយនាងផងនាងត្រូវរបួស ខ្ញុំអង្វរអ្នកទាំងអស់គ្នា» យូជីននិយាយបណ្តើរទឹកភ្នែកនាងស្ទើរតែស្រក់មកទៅហើយតែនាងប្រឹងទប់។មនុស្សនៅទីនោះឃើញដូច្នោះមានចិត្តអាណិតទើបនិយាយ«បាន មិនអីទេ តាមខ្ញុំមក»យូជីនបីវុនយ៉ុងតាមបុរសម្នាក់នោះក្រោមក្រសែភ្នែកមនុស្សជាច្រើន។

************************

«តើនាងមិនអីទេរឺ លោកគ្រូពេទ្យ» យូជីនសួរទៅបុរសម្នាក់ដែលជាគ្រូពេទ្យប្រចាំកោះនេះ«បាទ អ្នកនាងម្នាក់នេះមិនកើតអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែមានគ្រុនក្តៅដោយសាររបួសនៅត្រង់ស្មាបន្តិច ខ្ញុំបានលាងសម្អាតរបួសរួចរាល់ហើយ...    នេះថ្នាំនៅពេលដែលអ្នកជំងឺដឹងខ្លួនកុំភ្លេចអោយគាត់លេបថ្នាំផង យល់ទេ?» លោកគ្រូពេទ្យរៀបរាប់«ចាស អរគុណលោកគ្រូពេទ្យ» យូជីនសំពះអរគុណលោកគ្រូពេទ្យៗញញឹមរួចនិយាយលាយូជីនចេញទៅខាងក្រៅបន្ទប់បាត់ទៅ។ ក្រោយពីលោកគ្រូពេទ្យចាកចេញទៅ យូជីនចូលទៅអង្គុយលើកៅអីក្បែរគ្រែវុនយ៉ុង។យូជីនមើលមុខវុនយ៉ុងពោរពេញដោយក្តីស្រលាញ់ និងក្តីបារម្ភនាងប៉ះមុខវុនយ៉ុងថ្នមៗបន្ទាប់មកលើកបាតដៃនាងមកថើបថើរៗ។

ទឹកភ្នែកចាប់ផ្តើមស្រក់មកម្តងបន្តិច នៅពេលដែលនឹកដល់មូលហេតុដែលវុនយ៉ុងធ្លាក់ក្នុងសភាពបែបនេះព្រោះតែនាងប្តូរជីវិតមកជួយនាង។

«វុនយ៉ុងហេតុអ្វីបានជានាងល្ងង់យ៉ាងនេះ... ជួយខ្ញុំធ្វើអី...ចុះបើមានរឿងកើតឡើងធ្ងន់ធ្ងរជាងនេះលើនាង..តើអោយខ្ញុំរស់...នៅបែបណា ហាស់» យូជីនកន្លះម៉ោងកន្លងផុតទៅ

យូជីនកំពុងអង្គុយនៅក្បែរវុនយ៉ុងសុខៗស្រាប់តែសម្លេងគោះទ្វារពីខាងក្រៅ។ ពេលយូជីនបើកទ្វារបង្ហាញនូវបុសនិងស្រ្តីម្នាក់ យូជីនងឿងឆ្ងល់រួចរកនិយាយតែបុរសនោះនិយាយមុន«សួស្តី អ្នកនាង ចៅហ្វាយរបស់ពួកយើងចង់ជួបអ្នកនាង»«ចៅហ្វាយពួកលោក... ?» «ចាស គាត់ជាម្ចាស់កោះនៅទីនេះ»ស្រ្តីជាអ្នកនិយាយម្តង «ប៉ុន្តែ ខ្ញុំត្រូវមើលថែអ្នកជំងឺ ខ្ញុំមិនអាចទុកនាងចោលបែបនេះបានទេ» យូជីនតបដោយក្តីបារម្ភពីវុនយ៉ុង នាងខ្លាចថាវុនយ៉ុងក្រោកឡើងមិនឃើញនាង នាងខ្លាច.....ឃើញដូចនោះបុរសនិងស្រ្តីញញឹមដាក់គ្នារួចញញឹមមើលទៅយូជីន«មិនអីទេ ទុកអោយប្រពន្ធខ្ញុំជាអ្នកមើលថែគាត់ចុះ ចំណែកអ្នកនាងទៅជាមួយខ្ញុំណា៎ ចៅហ្វាយរបស់ខ្ញុំចង់ជួបអ្នកនាងពិតមែន» បុរសទោះជាយូជីនមានអារម្មណ៍មិនសូវស្រួលបន្តិចក៏ពិតមែនប៉ុន្តែទោះជាយ៉ាងណាម្ចាស់កោះចង់ជួបនាងៗមិនអាចឈ្លើយមិនទៅជួបគាត់នោះទេ     ម្យ៉ាងទៀតនាងកំពុងស្នាក់នៅលើទឹកដីរបស់ពួកគេ។«ចាស អញ្ចឹងក៏បាន ផ្ញើរជួយមើលនាងផងណា៎ ...បើនាងភ្ញាក់ប្រាប់ថាខ្ញំរវល់ កុំអោយនាងបារម្ភ អរគុណទុកមុនលោកស្រី» យូជីននិយាយបណ្តើររងាកមើលវុនយ៉ុងបណ្តើរ«ចាស»យូជីនចេញទៅតាមបុរសនោះ។

******************

There are no comments yet. Log in to be the first to leave a review!

Similar stories