Fanfics

ភាគទី8

19:57, 9 September 2024

ក្រុមហ៊ុនអានគ្រុប

ក្រោយពេលដែលយូជីនចូលធ្វើការមិនបានប៉ុន្មានថ្ងៃ នាងបានរកឃើញរឿងរ៉ាវជាច្រើនអំពីមនុស្សស្រីដែលនាងស្អប់។

បុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងអស់សុទ្ធសឹងតែស្រលាញ់ និងកោតសរសើរពីWonyoung ។ទាំងស្អាត ទាំងឆ្លាត និងមានអត្តចរិតល្អមិនប្រកាន់ឋានៈ ចេះយោគយល់អធ្យាស្រ័យដល់បុគ្គលិក នេះសុទ្ធតែជាពាក្យដែលនាងបានលឺមក

«ពូកែសម្តែងណាស់ ស្រីធ្មប់» Yujin គិតក្នុងចិត្តម្នាក់ឯង«អេ Yujin ......Yujin ....Yah »«អី អូយ»ស្មារតីបស់Yujin ត្រលប់មកដូចដើមវិញនៅពេលដែលGaeul វាយក្បាលនាងជាមួយសៀវភៅ នាងយកដៃអង្អែលក្បាលថ្នមៗ«តើឯងរវល់គិតរឿងអីហ្នឹង  យើងហៅឯងចង់1លានដងហើយ ឯងដឹងទេ?»Gaeul «គឺ...........គឺគ្មានអ្វីទេ  ចុះឯងហៅយើងមានការអីទៅ»«វាថ្ងៃត្រង់ហើយ យើងចង់ហៅឯងទៅញុំាបាយ ទៅទេ?យើងpay »Gaeul «ពិតទេ?»Yujin « អឺ តែមិនមែនអាហារថ្លៃៗទេណា៎ យើងអាចpay ត្រឹមតែអាហារដ្ឋាននៅជិតក្រុមហ៊ុននេះប៉ុណ្ណោះ»Gaeul «មិនអីទេ យើងមិនរើសច្រើនទេ»Yujin «អញ្ចឹងចាំអីទៀត តោះទៅ» ទោះបីជាពួកគេទើបតែស្គាល់គ្នាក៏ដោយតែទំនាក់ទំនងអ្នកទាំងពីរគឺមានភាពស្និទ្ធស្នាលដូចជាមនុស្សដែលស្គាល់គ្នារាប់ឆ្នាំ។

  ក្រោយពីចូលក្នុងអាហារដ្ឋានរួចហើយ អ្នកទាំងពីរក៏ចាប់ផ្តើមធ្វើការកម្មង់ហូបតាមចំណូលចិត្តរៀងៗខ្លួន។បន្ទាប់ពីអាហារមកដល់នៅលើតុពួកគេចាប់ផ្តើមចាប់អារហារញុំាបណ្តើរៗ

ខណៈពេលដែលកំពុងញុំានោះ Yujin បានលឺឈ្មោះមនុស្សដែលស្គាល់ចូលនៅក្នុងការសន្ទនារបស់អ្នកនៅក្បែរតុរបស់ពួកគេ

«លោកChaemin ពិតជាសង្ហាណាស់ឯង ថែមទាំងមានទៀតផង... ស្តាយណាស់ដែលគាត់មិនចាប់អារម្មណ៍មនុស្សស្រីណា ក្រៅពីអ្នកស្រីចាង»មនុស្សស្រីម្នាក់ «មិនឆ្ងល់ទេថាលោកChaemin តាមអ្នកស្រីប្រធានបែបនោះ បើយើងជាគាត់យើងក៏ធ្វើដូចគ្នា មនុស្សស្អីស្អាតដូចជាទេពធីតាបែបនោះ»មិត្តនាង«ពិតមែនហើយ ពួកគាត់ទាំងពីរសមគ្នាណាស់ ទោះបីអ្នកស្រីចាងជាស្រ្តីមេម៉ាយក៏ដោយ អ្នកណាខ្វល់ណ៎ ណាមួយបើគាត់ស្រលាញ់គ្នាក្រុមហ៊ុននឹងកាន់តែពង្រីកធំជាងនេះទៅទៀត មានតែបាននិងបាន»

Yujin ទម្លាក់ស្លាបព្រាចុះ ពាក្យសម្តីទាំងនោះធ្វើឲអារម្មណ៍Yujin មិនស្រួល ក្នុងចិត្តរបស់នាងក្តៅភាយៗ ចំណែកGaeul មិនបានកត់សម្គាល់នោះទេព្រោះនាងកំពុងរីករាយនឹងអាហាររបស់នាង។

ក្រោយពេលដែលនារីប៉ុន្មាននាក់នោះចាកចេញទៅ ដោយនៅមិនសុខYujin សម្រេចចិត្តសួរGaeul «លោកChaemin ដែលគេនិយាយអម្បាញ់មិញមានទំនាក់ទំនងអីនឹងស្រីនោះ—អឺយើងចង់បានន័យថាអ្នកស្រីប្រធាន»«ហ៎ លោកChaemin និងអ្នកស្រីប្រធាន ឯងចង់ដឹងធ្វើអី» Gaeul សួរដោយឆ្ងល់«អឺ គ្រាន់តែនិយាយមក យើងចង់ដឹង»Yujin «លោក Lee Chaemin គាត់ក៏ជាម្ចាស់ភាគហ៊ុននៅទីនេះផងដែរ តែយើងមិនដឹងថាប៉ុន្មានទេ» Yujinងក់ក្បាលចាំស្តាប់បន្ត

«ហើយគាត់ក៏ជាអ្នកជំនួញផងដែរ គាត់ទើបតែចូលមកទិញភាគហ៊ុន និងចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនយើងប្រហែលជាង2ឆ្នាំនេះទេ ចំពោះរឿងគាត់និងអ្នកស្រីប្រធានយើងមិនសូវដឹងច្រើនទេ អឺ.......តែយើងលឺគេថាលោកLeeព្យាយាមយកចិត្តអ្នកស្រីប្រធានណាស់  ហើយឯងដឹងទេសារព័ត៍មានខ្លះក៏ចុះផ្សាយដែរថាអ្នកទាំងពីរកំពុងមើលចិត្តគ្នា បើបុគ្គលិកនៅក្នុងក្រុមហ៊ុនយើងវិញណា មិនបាច់និយាយចាប់គូគាត់ពីរនាក់សឹងតែគ្រប់គ្នាហើយ » Gaeul ពន្យល់«ចាប់គូ??? ក្រែងអ្នកស្រីចាងជាស្រ្តីមេម៉ាយ និងមានកូនស្រីចុងម្នាក់មិនអញ្ចឹង»Yujin «អឺ មានកូនស្រីចុងម្នាក់តែគ្មានអ្នកណាធ្លាប់ឃើញអ្នកនាងតូចទេ តែយើងគិតថាអ្នកនាងតូចមិនប្រកាន់នោះទេ ព្រោះអ្នកស្រីក៏ល្អហើយគេនិយាយថាអតីតលោកប្រធានក៏ជាមនុស្សល្អដែរ យើងជឿថាអ្នកនាងតូចក៏ច្បាស់ជាចិត្តទូលាយគាត់នឹងមិនប្រកាន់ទេ បើអ្នកស្រីចង់រកក្តីសុខឲខ្លួនឯងម្តងទៀត»Gaeul «អឺ មិនប្រកាន់ទេតែយើងនឹងដុតរោងការចោលបើស្រីម្នាក់នោះរៀបការថ្មី  » យូជីនគិតក្នុងចិត្តទាំងក្តាប់ដៃ

«ចុះអ្នកស្រីប្រធាន ចាប់អារម្មណ៍គាត់វិញដែរទេ»Yujin «រឿងនេះយើងមិនដឹងទេ ឯងទៅសួរគាត់ខ្លួនឯងទៅ»Gaeul «អឺ តើឯងមានរូបថត លោកLee Chaemu នោះទេ»Yujin « លោកChaemin Yujin មិនមែនCaemu »Gaeul ទាញទូរស័ព្ទមួយភ្លែតរួចបង្ហាញYujin។ Yujin កាន់ទូរស័ព្ទមកមើលរួចអូសចុះឡើងស្រាប់តែឃើញរូបគូររបស់ប្រុសម្នាក់នោះជាមួយWonyoung នាងចុចអានComments ជាច្រើនឃើញថាសុទ្ធតែអ្នកសរសើរថាអ្នកទាំងពីរសមគ្នាបែបនេះ បែបនោះ«សមឆ្កួតស្អី មើលកន្លែងណាទៅឃើញសមគ្នា»Yujin និយាយរអ៊ូទាំងខឹង«ឯងរអ៊ូស្អីវើយ»Gaeul Yujin មិនបានឆ្លើយតបនោះទេ តែបែរជាសួរបកទៅវិញ«រវាងលោកប្រធានLee និងយើងតើឯងគិតថាអ្នកណាសង្ហាជាង» Yujin Gaeul ឆ្ងល់និងសំណួរYujin «មិចនៅសុខៗមកសួរអញ្ចឹងហាស់»«អឺណា៎ គ្រាន់តែឆ្លើយ» Gaeul មើលរូបរាងYujin ពីលើចុះក្រោម មួយស្របក់នាងតប«គឺឯងសង្ហាជាងលោកChaemin » Gaeul

ក្រោយពីលឺដូច្ចោះ មុខរបស់Yujin ញញឹមដោយមោទនភាពពេញខ្លួន«ពិតណាស់ យើងឡូយជាង សង្ហាជាង សមនឹងនាងជាង»Yujin គិត

«សមនឹងនាងជាង What— ឯងគិតស្អី Yujin »នាងជេរខ្លួនឯងក្នុងចិត្ត

Gaeul គ្រាន់តែសម្លឹងមើលមិត្តរបស់នាង ដែលកំពុងវាយក្បាលខ្លួនឯងដោយគិតថាYujin ដូចជាមនុស្សឆ្កួតនៅពេលនេះ។

************************..

នៅថ្ងៃបន្ទាប់Yujin កំពុងធ្វើការនាងបានលឺដំណឹងថា ក្រុមហ៊ុនមានការប្រជុំជាមួយនឹងអ្នកកាន់ភាគហ៊ុនទាំងអស់នៅក្នុងក្រុមហ៊ុន។ពិតណាស់វត្តមានប្រុសម្នាក់នោះក៏នឹងមកដែរ។Yujin មិនដឹងថាក្នុងចិត្តនាងកើតអ្វីទេ នាងគ្រាន់តែមិនចង់ឲស្រីម្នាក់នោះជួបគ្នាជាមួយនឹងលោកLee ម្នាក់នោះ។ ពេញម៉ោងការងារYujin ធ្វើការទាំងអារម្មណ៍មិនស្ងប់។

ក្រឡេចមកខាងWonyoung វិញ

ក្រោយការប្រជុំចប់ ម្ចាស់ភាគហ៊ុននឹងអ្នកដែលមានវត្តមានទាំងអស់ចាប់ផ្តើមចេញពីបន្ទប់ប្រជុំម្នាក់ម្តងៗរហូតសល់តែWonyoung Liz និងបុរសម្នាក់ដែលពាក់ឈុតក្វាសេពណ៍ខ្មៅយ៉ាងសង្ហា Wonyoung ហៀបនឹងនិយាយលាបុរសនោះហើយតែត្រូវបានកាត់ជាមុន«Wonyoung តើអ្នកស្រីទំនេរទេ ខ្ញុំចង់អញ្ជើញអ្នកស្រីទៅញុំាអាហារថ្ងៃត្រង់»Chaemin «អឺគឺ ថា—»«ខ្ញុំគ្រាន់តែចង់ពិភាក្សារឿងការងារមួយចំនួនជាមួយអ្នកស្រី តែបើអ្នកស្រីរវល់មិនអីនោះទេ»Chaemin «ចាស មិនអីទេ»លឺសំដីយល់ព្រមរបស់Wonyoung នាយញញឹម«យើងទៅឥឡូវល្អទេ តោះLiz »Wonyoung បបួលLiz ទៅជាមួយ Liz ងក់ក្បាលបម្រុងនឹងឆ្លើយតប តែទូរស័ព្ទនាងរោទ៍ នាងសុំពេលលើកទទួលទូរស័ព្ទមួយភ្លែត។ក្រោយពេលLiz ត្រឡប់មកវិញ នាងនិយាយទៅកាន់Wonyoung «Won ខ្ញុំមានការរវល់នៅផ្ទះបន្តិច ខ្ញុំមិនអាចទៅជាមួយឯងបានទេ»«អឺ មិនអីទេ»won «លោកLee ខ្ញុំលាទៅមុនហើយណា ផ្ញើរមិត្តរបស់ខ្ញុំផង»Liz «បាទ ខ្ញុំនឹងមើលថែមិត្តអ្នកនាងដូចជាពេជ្រអញ្ចឹង» chaemin ញញឹមព្រោះតែខ្លួននឹងមានពេលវេលាតែម្នាក់ឯងជាមួយនឹងតួស្រី«យើងទៅល្អទេ អ្នកស្រី» Chaemin

Wonyoung ងក់ក្បាលរួចអ្នកទាំងពីរក៏ដើរសំដៅទៅខាងក្រៅអគារក្រុមហ៊ុនដែលមានឡានជាមួយនឹងអង្គរក្សរបស់Chaemin ចាំនៅទីនោះ ក្រោមក្រសែភ្នែកនឹងសំលេងខ្សឹបខ្សៀវពីបុគ្គលិកក្នុងក្រុមហ៊ុន។

នៅពេលYujin និងGaeul ដើរចេញពីការិយាល័យបុគ្គលិក ដែលពួកគេទាំងពីរនាក់បម្រុងនឹងទៅរកអ្វីញុំាសម្រាប់អាហារថ្ងៃត្រង់ Yujin បានក្រឡេចឃើញរូបរាងរបស់Wonyoung ជាមួយបុរសម្នាក់កំពុងដើរក្បែរគ្នា បន្ទាប់មកនាងក៏បានលឺសំលេងបុគ្គលិកប៉ុន្មានបាក់និយាយគ្នាផងដែរ

«ហីពួកឯងលោកChaemin និងអ្នកស្រីប្រធានទៅក្រៅជាមួយគ្នា»«ពួកគាត់Date គ្នាទេដឹងឯង»«មិនដឹងទេ»«ពួកឯង មើលលោកChaeminចុះ គាត់សុខចិត្តបើកទ្វារឡានឲអ្នកស្រីដោយខ្លួនឯង ទោះជាគាត់មានអង្គរក្សចាំធ្វើក៏ដោយ សុភាពបុរសអីអញ្ចឹង» ឃើញរូបភាពបែបនោះ ចិត្តរបស់Yujin មួរម៉ៅដោយមិនចាំគិតច្រើន Yujin ក៏រត់ចេញទៅក្រៅអគារតាមដោយGaeul ដែលប្រឹងរត់តាមនិងស្រែកហៅនាងផងដែរ។

«Yujin ឯងទៅណាហ្នឹង» នាងសួរYujin ពេលតាមទាន់ប៉ុន្តែYujin មិនខ្វល់នឹងឆ្លើយ នាងឃើញតាក់សុីមួយក៏ហៅជិះភ្លាមតែម្តង ឯGaeul ក៏ឡើងតាក់សុីតាមនាងដែរ«បើកតាមឡាននោះទៅ»Yujin ប្រាប់តៃកុងឡានឲបើកតាមឡានChaemin ឯGaeul បានត្រឹមតែឆ្ងល់

*********************

តាក់សុីឈប់នៅពីមុខភោជនីយដ្ឋានដ៏ធំនិងប្រណិតមួយនៅក្នុងទីក្រុងសេអ៊ូលត្រឹមតែឃើញបុគ្គលិកនៅពីមុខយើងអាចដឹងថាភោជនីយដ្ឋានមួយនេះ មានស្តង់ដា និងអស្ចារ្យប៉ុណ្ណា ប្រហែលមានតែអភិជននិងអ្នកមានលំដាប់នោះទេទើបអាចមកទីនេះបាន។

Yujin ចុះពីឡានបម្រុងដើរសំដៅទៅខាងក្នុងបរិវេននោះតែGaeul ចាប់ដៃនាង

«Yujin ហា៎យើងមកទីនេះធ្វើអី»Gaeul «មកតាមយើងមក ឯងគង់តែដឹងទេ លឿន»«តែ—»Gaeul ស្ទាក់ស្ទើរព្រោះនាងគិតថាខ្លួនមិនសាកសមនឹងមកកន្លែងបែបនេះនោះទេ«បើឯងមិនមក ចាំនៅទីនេះហើយអញ្ចឹង ឫក៏ឯងត្រលប់ទៅក្រុមហ៊ុនវិញក៏បានដែរ»Gaeul គ្មានជម្រើសក្រៅពីទៅតាមYujin ព្រោះនាងមិនចង់ទុកមិត្តនាងចោលម្នាក់ឯងនោះទេ ទោះបីជាមានអារម្មណ៍ខ្លាចបន្តិចក៏ដោយ

«សុំទោសអ្នកនាង ថ្ងៃនេះភោជនីយដ្ឋានរបស់យើងមិនអាចបើកនោះទេ ព្រោះមានភ្ញៀវបានកក់កន្លែងផ្តាច់មុខបាត់ទៅហើយ»បុគ្គលិកនិយាយខណៈពេលដែលYujin ហៀបនឹងដើរចូលទៅខាងក្នុង«នេះលេងម៉ៅទាំងហាងផងឬ?»Yujin«ចាស»បុគ្គលិកញញឹមតប«កុំសង្ឃឹមថាខ្ញុំឲឯងមានពេលផ្អែមល្ហែមជាមួយនាងនោះ»Yujin គិតក្នុងចិត្ត«អ្នកនាង ជ្រុះលុយហើយនោះ»បុគ្គលិកឱនមើលខាងក្រោម Yujin បានឱកាសក៏ទាញដៃGaeul រត់ចូលទៅខាងក្នុង ស្របជាមួយនឹងសំលេងស្រែកនិងដេញរបស់បុគ្គលិកនៅទីនោះ។

ក្រឡេចទៅខាងWonyoung Wonyoung ញញឹមដាក់បុគ្គលិករត់តុដែលកំពុងបម្រើអាហារដល់ពួកគេ។បន្ទាប់ពីរួចរាល់ហើយ បុគ្គលិកក៏ដើរចេញទៅបាត់បន្សល់តែមនុស្សពីរនាក់នៅទីនេះ។Wonyoung រាងចម្លែកចិត្តបន្តិចជាមួយនឹងបរិយាកាសដែលនៅខាងក្នុងហាងតាំងពីនាងដើរចូលមកដល់រហូតដល់អង្គុយ«ហេតុអ្វីថ្ងៃនេះ គ្មានអ្នកណាក្រៅពីយើងមកអញ្ចឹង វាដូចជាចម្លែកយ៉ាងមិចទេ»សម្តីនាងធ្វើឲChaemin ញញឹម«បាទ ព្រោះថ្ងៃនេះខ្ញុំបានកក់ហាងទាំងអស់ទើបគ្មានមនុស្សបែបនេះ»Chaeminតប ឯwonyoung មិនស្រួលក្នុងចិត្តបន្តិច«ដើម្បីអ្វីទៅ»wonyoung «ព្រោះខ្ញុំចង់ឲពេលវេលានេះមានតែអ្នកស្រីនិងខ្ញុំ—»« អា ប្រែថាអ្នកម៉ាក់ជាទីស្រលាញ់របស់ខ្ញុំនៅទីនេះសោះ កូនខំតែរកឡើងហត់»សម្តីរបស់Chaemin ត្រូវបានកាត់ដោយសំលេងស្រីម្នាក់ នាយបែរទៅមើលឃើញរូបរបស់Yujin មុខរបស់នាយបញ្ចេញទឹកមុខខឹងសម្បារ ស្អប់ មួយរំពេចតែមួយភ្លែតនាយក៏ប្តូរទឹកមុខមកជាសុភាពបុរសមានមន្តស្នេហ៍វិញ។ Yujin ក៏បានឃើញការបញ្ចេញទឹកមុខនាយអម្បាញ់មិញដែរ តែនាងមិនបានយកចិត្តទុកដាក់ច្រើននោះទេ

«សូមអភ័យទោស លោកLee យើងបានប្រាប់អ្នកនាងម្នាក់នេះហើយតែគាត់ស្រាប់តែសម្រុកចូលមក តោះ អ្នកនាងទាំងពីរ»បុគ្គលិកតាមទាន់Yujin បម្រុងនិងនាំនាងត្រលប់ទៅវិញតែWonyoung ឃាត់

«មិនអីទេ ខ្ញុំស្គាល់នាង» wonyoung

ដោយលឺដូច្នោះបុគ្គលិកមើលទៅchaemin រួចឃើញនាយងក់ក្បាល ទើបពួកគេចាកចេញទៅ។ ឯGaeul ដោយឃើញចៅហ្វាយនៅទីនេះនាងមានការព្រួយបារម្ភដោយខ្លាចចៅហ្វាយនឹងខឹងរួចបណ្តេញពួកគេទាំងពីរចេញព្រោះអ្នកទាំងពីរបំផ្លាញបរិយាសល្អរបស់ពួកគេ ម្យ៉ាងទៀតនាងរឹតតែចម្លែកចិត្តដែលប្រធានចាងនិយាយថាស្គាល់Yujin មួយទៀត Yujin ហៅអ្នកណាថាម៉ាក់ អម្បាញ់មិញ ចម្លែក!

«មិនគិតណែនាំខ្ញុំ ឲលោកម្នាក់នេះស្គាល់ទេរឺអ្នកម៉ាក់» Wonyoung ភ្ញាក់ផ្អើលនឹងពាក្យថាម៉ាក់ចេញពីមាត់របស់Yujin នាងមើលទៅYujin រួចងាកទៅChaemin «លោកLee នេះAn Yujin កូនស្រីរបស់ខ្ញុំនិងជាអនាគតអ្នកគ្រប់គ្រង អានគ្រុប Yujin នេះលោកLee ជាដៃគូជំនួញរបស់យើង»Chaeminមិនភ្ញាក់ផ្អើលនោះទេ ខុសពីGaeul ដែលកំពុងចំហមាត់ធ្លុង ប្រែថាមិត្តរបស់នាងដែលទើបតែស្គាល់នេះ ជាអនាគតអគ្គនាយក «Oh my gosh »Gaeul ស្រែកក្នុងចិត្ត«អូ តាមពិតជាអ្នកនាងYujin សោះ ខ្ញុំស្មានថាជាអ្នកណា»«Yujin ហេតុអីបានជានាង-កូននៅទីនេះ»Wonyoung «គឺខ្ញុំនឹកម៉ាក់ពេកទើបទៅរក តែគាប់ជួនអីខ្ញុំឃើញអ្នកម៉ាក់របស់ខ្ញុំឡើងឡានមកជាមួយប្រុសណាមិនដឹង ព្រោះបារម្ភពេកទើបខ្ញុំតាមមកទៅ»Yujin និយាយខណៈពេលទាញកៅអីខិតទៅជិតWonyoung នឹងបញ្ចេញស្នាមញញឹមដែលWonyoung ចូលចិត្តជាខ្លាំង Wonyoung មានអារម្មណ៍ថាបេះដូងនាងហៀបនឹងលោតចេញមកក្រៅ តែព្យាយាមធ្វើខ្លួនធម្មតាវិញ«គឺម៉ាក់និងលោកLee មានរឿងការងារត្រូវនិយាយគ្នា»Wonyoung « អូ រឿងការងារសុទ្ធតែកក់ផ្តាច់មួយហាងណ៎ ...Gaeul ឯងទៅអង្គុយជិតលោកLee ទៅ» Gaeul ឱនលំទោនដាក់Wonyoung និង Chaemin រួចទៅអង្គុយទាំងនៅភិតភ័យ

ពេលកំពុងទទួលទាន

«នេះម៉ាក់ញុំាមួយនេះទៅ»Yujin ដួសម្ហូបឲWonyoung ការណាត់ជួបដែលchaemin ខំប្រឹងរៀបចំនេះមិនបានផលទេ ហើយបញ្ចប់ទៅដោយភាពអាប់អួរក្នុងចិត្តនាយជាខ្លាំង នាយពិតជាមានការមិនពេញចិត្តជាមួយនឹងអាកប្បកិរិយារបស់Yujin ដូចជាពេលដែលនាយព្យាយាមដួសម្ហូបឲWonyoung Yujin ក៏ចេញមកទទួលជំនួស

«ម៉ាក់របស់ខ្ញុំមានម្ហូបពេញចានហើយ ទុកឲខ្ញុំវិញ»Yujin

«ទឹកក្រូចនេះខ្ញុំចូលចិត្តណាស់ អរគុណលោកLee »Yujin

សរុបមកYujinមិនបានឲWonyoung ញុំាអាហាររបស់អ្នកណាដួសឲនាងនោះទេ លើកលែងតែជារបស់នាងនាំមក។

សម្រាប់Wonyoung នាងមានអារម្មណ៍ចម្លែកចិត្ត ជាមួយនឹងអាកប្បកិរិយារបស់Yujin ជាខ្លាំង។ការបង្ហាញរបស់នាងដូចជាម្ចាស់ដែលហួងហែងរបស់អ្វីមួយ។ «ហួងហែង ដូចជាម្ចាស់ »គិតមកដល់ត្រឹមនេះ Wonyoung សម្លឹងមើលទៅYujinស្នាមញញឹមនាងភ្លឺឡើង «តើនាងកំពុងប្រច័ណ្ឌខ្ញុំឫ? »«តើនាងកំពុងហួងហែងខ្ញុំមែនទេ Yujin » ការគិតរបស់Wonyoung បើសិនជាដូចអ្វីដែលនាងគិតមែននោះ គឺមានន័យថាYujin ក៏មានចិត្តលើនាងដែរ ។

...................................................

សូមរង់ចាំភាគបន្ត Readers Thanks for your reading

There are no comments yet. Log in to be the first to leave a review!

Similar stories