Fanfics

ភាគទី10

07:21, 29 April 2025

Yujin ពិតជាមិនយល់ពីwonyoung នោះទេ នាងគ្រាន់តែដឹងថាមនុស្សស្រីម្នាក់នោះឥឡូវនេះហាក់ដូចជាប្លែកខុសពីមុនយ៉ាងមិចមិនដឹងទេសម្រាប់នាង។កាលពីមុននាងព្យាយាមធ្វើយ៉ាងណាឲតែបានរឿងនិយាយជាមួយនាង ពេលខ្លះខ្វល់ពីជីវិតរបស់នាង សូម្បីតែត្រូវនាងបន្ទោសយ៉ាងណាក៏នាងមិនឈប់ដែរ។

ប៉ុន្តែពេលនេះស្រាប់តែមនុស្សស្រីម្នាក់នេះផ្លាស់ប្តូរទៅវិញ ដូចជាត្រជាក់ចំពោះនាង។ពេលដែលពួកគេរួមតុអាហារជុំគ្នា   នាងមិនបានសួរនាំដូចមុននោះទេ ពេលដែលនាងសួរពីរឿងអ្វីមួយនាងគ្រាន់តែឆ្លើយ អូខេ មិនអីទេ ពេលខ្លះងក់ក្បាលជាចម្លើយ។វាបន្តបែបនេះមកជាងប៉ុន្មានសប្តាហ៍ហើយ វាពិតជាធ្វើអោយYujin មានអារម្មណ៍រសាប់រសល់ក្នុងចិត្តជាខ្លាំង នាងពិតជាចង់ដឹងណាស់ ថាស្រីម្នាក់នោះកើតស្អីអោយប្រាកដ។«Yujin .........ឯងគួរតែសប្បាយចិត្តដែលស្រីម្នាក់នោះឈប់រវល់ជាមួយឯង មិនមែនមកដេកគិត ដើរគិតបែបនេះទេ»Yujin គិតក្នុងចិត្ត«ទ្រឹងៗ»សម្លេងទូរស័ព្ទនាងរោទ៍ Yujin លើកឆ្លើយតប«Hello Minju អូនមានការអ្វីឫ»Yujin

**************************ក្រុមហ៊ុនអានគ្រុប

«Wonyoung ថ្ងៃខានស្អែកជាថ្ងៃដែលត្រូវចូលរួមពិធីតាំងពិព័ណនៅឯមហោស្របA ហើយ តើឯងត្រៀមខ្លួនហើយឫនៅ»«យើងត្រៀមរួចអស់ហើយ»«ទំនងជាលោកChaemin នឹងទៅចូលរួមដែរពិតទេ»«មែនហើយ ពិធីធំយ៉ាងនេះប្រាកដជាគាត់នឹងទៅហើយ  ហើយគាត់ក៏បានសុំឲយើងទៅជាមួយគាត់ផងដែរ»wonyoung «តើគាត់សុំឯងធ្វើជាដៃគូទេ Won   oh my gosh ចាំមើលណា៎   បន្ទាប់ពីចប់ពិធីនោះនឹងមានព័ត៌មានផ្អើលប្រទេសមិនខាន កាសែតនឹងចុះថា អ្នកជំនួញវ័យក្មេង៏សង្ហាLee Chaemin បណ្តើរអ្នកស្រីJang wonyoung ដ៏ស្រស់ស្អាត»Lizព្យាយាមនិយាយដើម្បីឲមិត្តនាងសើច «យើងមិនខ្វល់ពីរឿងនោះទេ»Won ញញឹម«យើងគិតថាឯងគួរតែរៀនបើកចិត្តឲគាត់ខ្លះទៅ Won គាត់ល្អនឹងឯងណាស់ ហើយគោរពឯងទៀតផង »«ទេ សម្រាប់យើង គាត់គ្មានអ្វីលើសពីមិត្តរួមការងារនោះទេ»Won និយាយដាច់ខាត

Lizមើលទៅមិត្តនាងម្នាក់នេះ នាងពិតជាសរសើរWonyoung ណាស់ដែលមានចិត្តស្ម័គ្រស្មោះចំពោះតែមនុស្សម្នាក់ រឿងដែលគួរអាណិតមនុស្សម្នាក់នោះមិនបានស្រលាញ់នាងវិញនោះទេ។

***********************ពិធីតាំងពិពណ៍ទីក្រុងA និយាយដល់ពិធីតាំងពិព័ណនេះគឺជាពិធីតាំងពិព័ណដ៏ធំបំផុតលំដាប់ប្រទេសដែលកើតឡើងតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។បុគ្គលដែលមានឈ្មោះចូលរួមពិធីមានតែអភិជនមកពីគ្រួសារល្បីឈ្មោះ មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងអ្នកជំនួញធំៗនៅក្នុងប្រទេស។

Yujin ដឹកដៃMinjuចូលទៅក្នុងពិធី ដោយមានការកោតសរសើរពីមនុស្សជុំវិញខ្លួនជាច្រើន ។Minju ញញឹមទៅកាន់មនុស្សជុំវិញខ្លួននិងអ្នកកាសែតដែលកំពុងព្យាយាមចាប់រូបថតមនុស្សនៅក្នុងពិធីទាំងអស់ ខុសពីYujin ដែលគ្រាន់តែបញ្ចេញស្នាមញញឹមក្លែងក្លាយប៉ុណ្ណោះ ព្រោះនាងមិនចង់ចូលរួមពិធីធំៗបែបនេះនេះទេ ប្រសិនបើមិនមែនMinju និងឳពុកម្តាយនាងអង្វរអោយមកចូលរួមជំនួសគ្រួសារKimនោះនាងជ្រើសរើសគេងនៅផ្ទះជាជាងចូលពិធីសង្គមបែបនេះ «គួរឲធុញ»Yujinគិត

«Baby រកកន្លែងអង្គុយសិនល្អទេ»Minju «okay Baby »Yujin អ្នកទាំងពីរហៀបនឹងបោះជំហានបន្តទៅមុខ ស្រាប់តែសំលេងអ្នកកាសែតចាប់ត្រចៀកYujin «អ្នកស្រីចាង មកដល់ហើយ»Yujin ងាកទៅមើលតាមសម្លេងអ្នកកាសែតនាងអាចឃើញរថយន្តLimo ព័ណខ្មៅចតនៅពីមុខទ្វារចូលបង្ហាញពីអំណាចរបស់បុគ្គលដែលនៅខាងក្នុងរថយន្ត។ នាងគិតថាWonyoung នឹងមកតែម្នាក់ឯង ប៉ុន្តែការគិតរបស់នាងខុសនៅពេលដែលនាងឃើញមនុស្សប្រុសម្នាក់នោះ Lee Chaemin ចុះពីលើរថយន្ត ឯដៃនាយហុចទៅឲអ្នកនៅខាងក្នុង នាងឃើញWonyoung ចុះមកជាមួយរ៉ូបពណ៍ក្រហមវែង ដែលរឹបរាងដ៏ស្រស់ស្អាតរបស់នាង ហើយនាងហុចដៃឲនាយម្នាក់នោះកាន់ ចិត្តយូជីនចាប់ផ្តើមមិនស្ងប់ ព្រោះក្នុងភ្នែកនាងពួកគេមើលទៅដូចជាគូស្នេហ៍កំពុងកាន់ដៃគ្នាដើរលើកម្រាលព្រំយ៉ាងអញ្ចឹង។

«អ្នកស្រីចាង និងលោកLee កំពុងមានទំនាក់ទំនងនឹងគ្នាមែនទេ បានជាមកមួយគ្នាដូច្ចេះ?» «ពិតជាសមគ្នាខ្លាំងណាស់» សម្លេងមនុស្សក្បែរនោះកាន់តែបញ្ឆេះចិត្តYujin អោយក្តៅ Minju ឃើញដូចនោះប្រញាប់និយាយ«តើអ្នកស្រីJang កំពុងមានទំនាក់ទំនងមែនទេ Yujin ?»

«ទេ!»Yujin តំឡើងសម្លេងបន្តិច ធ្វើឲMinju ភ្ញាក់ ពេលដែលដឹងខ្លួនវិញនាងប្រញាប់ប្តូរជាទន់ភ្លន់វិញ  «បងចង់និយាយថា បងមិនដឹងទេ... ប៉ុន្តែបងគិតថាប្រហែលពួកគេគ្រាន់តែជាដៃគូជំនួញប៉ុណ្ណោះ»Yujin   «បងគិតថា យើងទៅខាងក្នុងវិញល្អជាង ឈរយូរមិនល្អទេ បងចុកជើង»Yujin ព្យាយាមរកលេសចេញពីទីនេះ នាងមិនចង់ឃើញទិដ្ឋភាពនេះទេ«ចាស» Minju

បន្ទាប់មកអ្នកទាំងពីរចាកចេញទៅដោយមិនបានដឹងថាកំពុងមានភ្នែកមួយគូរសម្លឹងទៅពួកគេឡើយ ហើយម្ចាស់កែវភ្នែកនោះគ្មានអ្នកណាក្រៅពីតួឯកស្រីយើងនោះទេ។នាងបានឃើញYujin ពេលដែលនាងចុះពីរថយន្តភ្លាមៗមុនដំបូងនាងមានការចម្លែកចិត្តប៉ុន្តែក្រោយពីឃើញអ្នកនៅក្បែរនាងទើបនាងដឹងចម្លើយ។«អមដំណើរសង្សារច្បាស់ណាស់»wonyoung គិត«Wonyoung ....Wonyoung...» Chaemin សម្លេងក្បែរនាងដាសស្មារតីនាងត្រលប់មកវិញ«ចាស »«ពួកយើងចូលក្នុងល្អជាង សូមអញ្ជើញ»Chaemin បង្ហាញកាយវិការជាសុភាពបុរសចំពោះនាងនាំអោយអ្នកដែលនៅក្បែរនោះមានការកោតសរសើរ ខ្លះទៀតច្រណែននឹងតួស្រីដែលមានទេវបុត្រចាំក្បែរ។

**********************

គូស្នេហ៍ទាំងពីរដើរទៅរកកន្លែងសម្រាប់អង្គុយ ស្រាប់តែឮសម្លេងធ្លាប់ស្គាល់«Yujin »Yujin ងាកទៅមើលប្រែថាជាមិត្តរបស់នាងKim Chaewon នាងស្ទុះទៅរាក់ទាក់មិត្តតាមរបៀបដូចរាល់ដង«Yah Chaewon យើងមិននឹកស្មានថាឯងមកទេ»«សួស្តីMinju ខានជួបគ្នាយូរហើយ»Chaewon មិនបានតបទៅមិត្តនោះទេ តែងាកមកនិយាយជាមួយMinju ទៅវិញ ក្នុងភ្នែករបស់នាង Minju គឺពិតជាស្រស់ស្អាតណាស់«នេះឯងមិនឆ្លើយនឹងយើងទេ បែរជាទៅនិយាយជាមួយសង្សារយើងវិញ យ៉ាប់ណាស់ឯងនេះ»ទោះជាYujin និយាយយ៉ាងនេះ ប៉ុន្តែគឺគ្មានដាននៃការប្រច័ណ្ឌសូម្បីបន្តិចនៅក្នុងសម្លេងរបស់នាង។ឯChaewon វិញពេលឮដូច្នោះ នាងគ្រាន់តែបង្ខំស្នាមញញឹម នាងស្ទើរតែភ្លេចទៅហើយថាមនុស្សស្រីដែលខ្លួនលួចស្រលាញ់ជាគូស្នេហ៍មិត្តបស់នាង នាងមិនបានខឹងឫអន់ចិត្តនឹងYujin ទេ មានតែសង្ឃឹមថាអ្នកទាំងពីរនឹងស្រលាញ់មើលថែគ្នារហូតទៅ។«គឺយើង ...មកជំនួសលោកប៉ានិងអ្នកម៉ាក់របស់យើង»Chaewon «ល្អណាស់ ទៅអង្គុយជាមួយគ្នាតែម្តងទៅ»Yujin

************************

  ក្នុងអំឡុងពេលធ្វើការដេញថ្លៃទំនិញ Yujin មិនបានយកចិត្តទុកដាក់នោះទេ នាងស្ទើរតែមិនដឹងថាតើមានរបស់អ្វីខ្លះដែលធ្វើការដាក់ដេញថ្លៃមុននេះ ក្នុងចិត្តនាងពោរពេញទៅដោយតួស្រី និងបុរសម្នាក់នោះញញឹមដាក់គ្នា ស្នាមញញឹមនោះគួរតែជារបស់នាងម្នាក់គត់ ! នាងស្ទើរតែភ្លេចថាគូស្នេហ៍របស់ខ្លួនកំពុងអង្គុយក្បែរនាងបាត់ទៅហើយ។

«ឥឡូវនេះ ចូលមកដល់វត្ថុពិសេសដែលអស់លោក លោកស្រីកំពុងទន្ទឹងរង់ចាំហើយ សូមបង្ហាញ ខ្សែកពេជ្រB ដែលមានអត្ថន័យនៃសេចក្តីស្រលាញ់ដ៏លើសលប់ ធំជាងមហាសមុទ្រ»ពិធីករប្រកាសស្របពេលដែលខ្សែកពេជ្រត្រូវបានបង្ហាញ អ្នកចូលរួមទាំងអស់លាន់មាត់សរសើរ លើកលែងតែYujin ដែលមិនខ្វល់ពីគ្រឿងបែបនេះ

«យើងនឹងចាប់ផ្តើមដេញថ្លៃក្នុងតម្លៃ 10មុឺនដុល្លា»«ចាប់ផ្តើម»

«15មុឺន»បុរសA«20មុឺន»ស្រីB

"ខាងWonyoung "

«តើwonyoung គិតថាខ្សែកនោះស្អាតទេ?»Chaemin «ក៏ស្អាតតើ»Wonyoung ឆ្លើយតាមត្រង់ Chaemin ញញឹម«30មុឺន»

នៅលើវេទិកា

«50មុឺន»បុរសម្នាក់លើកដៃឡើងដោយមិនឃើញមានអ្នកដេញបន្តពិធីករចាប់ផ្តើមរាប់«លោកWang ហ៊ានឲក្នុងតម្លៃ50មុឺន មានអ្នកចង់បន្ថែមទៀតទេ......ដូច្នេះខ្ញុំនឹងចាប់ផ្តើមរាប់ហើយណា៎«1....»«2....»«3—»«1លានដុល្លា» សម្លេងភ្ញាក់ផ្អើលលាន់ពេញសាល ព្រោះមិននឹកស្មានថាមានអ្នកហ៊ានអោយតម្លៃខ្ពស់ថ្នាក់នេះ     មនុស្សគ្រប់គ្នាងាកទៅមើលម្ចាស់សម្លេងរួមទាំងYujin ផងដែរ

«ចង់អួតលុយច្បាស់ណាស់»Yujin រអ៊ូរ«បងនិយាយអីហ្នឹង»Minju «អូ គ្មានអីទេ»Yujin ធ្វើពុតជាមិនដឹងអី

«1លានលើកទី1»«1លានលើកទី2»«1លានលើកទី3 សូមអបអរលោកChaemin ក្លាយជាម្ចាស់នៃខ្សែកB »សម្លេងទះដៃបន្លឺឡើង «នេះលោកLee មើលទៅចាប់អារម្មណ៍នឹងខ្សែកនេះណាស់       បានជាអោយតម្លៃខ្ពស់បែបនេះ»Wonyoung «បាទ ពិសេសគឺអត្ថន័យរបស់វាតែម្តង ហើយខ្ញុំចង់ប្រគល់អោយទៅមនុស្សស្រីដែលខ្ញុំស្រលាញ់បំផុត»Chaemin និយាយទាំងញញឹមផ្អែមល្ហែមទៅតួស្រីឯWonyoung គ្រាន់តែញញឹមតបទៅវិញធម្មតា

***********************

ក្រោយពិធីដេញថ្លៃត្រូវបានបញ្ចប់ មានបុរសនិងស្រ្តីកំពុងតែរាំជាគូក្រោមចង្វាក់ភ្លេងអមជាមួយនឹងពន្លឺភ្លើងព្រាលៗបែបជាលក្ខណៈរ៉ូមែនទិច។

នៅឯខាងYujin ពេលនេះនៅសល់តែនាងនិងគូស្នេហ៍កំពុងអង្គុយ ព្រោះChaewonមិត្តរបស់នាងកំពុងរាំជាមួយស្រ្តីដែលត្រូវជាបងប្អូនជីដូនមួយនឹងនាង។Minjuចង់ឡើងរាំជាមួយYujin ប៉ុន្តែYujin បដិសេធដោយយកលេសថា នាងមិនចូលចិត្តរាំនោះទេ។នៅឯខាងWonyoung វិញChaemin កំពុងព្យាយាមស្នើសុំតួស្រីដើម្បីរាំជាមួយខ្លួន«Wonyoung តើអាចផ្តល់កិត្តិយសឡើងរាំជាមួយខ្ញុំបានទេ» Chaemin

Wonyoung សម្លឹងទៅនាយរួចបដិសេធជាមួយទឹកមុខញញឹម«សុំទោសផងណា៎ ខ្ញុំមិនពូកែរឿងរាំនោះទេ ខ្ញុំខ្លាចក្រែងបង្កអោយមានកំហុស»«មិនអីទេ ចាំខ្ញុំបង្រៀន»«ប៉ុន្តែ ខ្ញុំ—» នាងមិនអាចបញ្ចប់ប្រយោគពេលនាយងើបឡើងឱនលំទោនដាក់នាងនិងហុចដៃម្ខាងស្វាគមន៍នាង«ណា៎ »នាយអង្វរ

ក្រោមទិដ្ឋភាពនោះ អ្នកដែលបានឃើញសុទ្ធតែសរសើរព្រោះពួកគេគិតថាទង្វើរបស់នាយដូចជាព្រះរាជបុត្រកំពុងយាងព្រះនាងម្ចាស់ទៅរាំយ៉ាងអញ្ចឹង។

Wonyoung ឃើញភ្នែកជាច្រើនមើលមកពួកគេ នាងដឹងថានាងមិនអាចបដិសេធបានទើបហុចដៃឲChaemin កាន់។

ពេលមកដល់កន្លែងchaemin បានយកដៃរបស់ខ្លួនចាប់ចង្កេះរបស់តួស្រីធ្វើអោយនាងមិនស្រួលចិត្តបន្តិច ប៉ុន្តែដោយគិតថានេះគ្រាន់តែជាStyle នៃក្បាច់រាំទើបនាងសម្របខ្លួនទៅ។ អ្នកទាំងពីរចាប់ផ្តើមរាំនាពេលនោះ មុនដំបូងតួស្រីមានការពិបាកក្នុងការផ្លាស់ប្តូរចលនាបន្តិច ប៉ុន្តែដោយមានជំនួយពីChaemin នាងក៏ចាប់ផ្តើមល្អបន្តិចទៅៗ។

អ្នកទាំងពីរមើលទៅល្អឥតខ្ចោះក្នុងចំណោមភ្នែករាប់គូ លើកលែងតែYujin ដែលកំពុងនៅមិនសុខក្នុងខ្លួន នាងសម្លឹងមើលទៅរបៀបដែលChaemin កាន់ចង្កេះតួស្រីធ្វើអោយចិត្តនាងក្តៅដូចភ្នំភ្លើងរៀបនឹងផ្ទុះ ទឹកមុខរបស់នាងងងិតដោយកំហឹង Minju ឃើញដូច្ចេះក៏សួរ

«Baby បងកើតអីឫ ហេតុអ្វីក៏មុខបងបែបនេះ»«គ្មានអ្វីទេ»Yujin ឆ្លើយ

*******************

មួយរយៈក្រោយពេលដែលការរាំត្រូវបានបញ្ចប់ Wonyoung បានសុំពេលChaeminដើម្បីទៅបន្ទប់ទឹក ក្រោមការមើលឃើញពីក្រសែភ្នែកទាំងគូររបស់Yujin ផងដែរ។ រំពេចនោះគំនិតមួយបានលេចឡើងក្នុងចិត្តរបស់នាង មិនរង់ចាំគិតយូរYujin បានងើបឡើងរួចនិយាយទៅកាន់Minju «Baby បងសុំពេលទៅបន្ទប់ទឹកមួយភ្លែត»«ចាស »Minju

*************************

Wonyoung កំពុងលាងដៃរបស់នាងជាមួយនឹងសាប៊ូក្រោយមកនាងទាញក្រដាសយកមកជូតដៃដ៏ស្រស់ស្អាតទាំងពីររបស់នាងថ្នមៗ។ពេលរួចរាល់ហើយនាងដើរចេញទៅខាងក្រៅ។

គ្រាន់តែចេញផុតពីទ្វារភ្លាម បាតដៃមួយបានបិទមាត់របស់នាង ឯដៃមួយចំហៀងទៀតព្យាយាមទាញនាងទៅម្ខាង។នាងព្យាយាមតស៊ូនិងប្រឹងធ្វើសម្លេងស្រែករកជំនួយប៉ុន្តគ្មានប្រយោជន៍ព្រោះនៅទីនេះរាងស្ងាត់បន្តិច។

«នែ ខ្ញុំទេ នៅឲស្ងៀម»សម្លេងនោះនាងច្បាស់ណាស់ថាជានរណា«Yujin »«អឺ»«ហេតុអី នាងធ្វើបែបនេ—នែចង់នាំខ្ញុំទៅណា»Yujinទាញដៃនាងដើរចេញទៅខាងក្រៅ Wonyoung គ្មានជម្រើសក្រៅពីដើរតាមនាងឯមាត់ប្រឹងសួរYujin ថានាងកំពុងចង់ធ្វើអី

Yujin បាននាំWonyoung មកដល់កន្លែងមួយដោយប្រាកដថាវាស្ងាត់ មិនមានមនុស្សហើយទើបYujin ព្រមលែងដៃWonyoung អោយមានសេរីភាព«Yujin ហេតុអីបានជានាងនាំខ្ញុំមកទីនេះ »«តើនាងនិងអាត្រកូលLee នោះត្រូវជាស្អីនឹងគ្នា»Yujin មិនខ្វល់នឹងសំណួររបស់Wonyoung នោះទេ តែបែរជាសួរបកមកវិញ«ខ្ញុំ នឹងលោកChaemin » «អឺ មាននរណាទៀត»«ខ្ញុំនិងគាត់គ្មានស្អីនឹងគ្នាទេ» «គ្មានស្អីនឹងគ្នា ចុះអាឱបគ្នារាំយ៉ាងស្អិតរមួតអម្បាញ់មិញនេះ ជាស្អីឆ្លើយ Jangwonyoung »

ស្អិតរមួត មែនអ្នកទាំងពីរបានរាំជាមួយគ្នាប៉ុន្តែមិនស្និតស្នាលខ្លាំងដូចយូជីននិយាយនោះទេ វាធ្វើអោយវុនយ៉ុងច្រលំក្នុងចិត្ត    «ពួកយើងគ្រាន់តែរាំធម្មតា គ្មានស្អីដូចនាងគិតនោះទេ...... ហើយទោះជាមានក៏វាមិនមែនជារឿងរបស់នាងដែលត្រូវខ្វល់ដែរ Yujin មនុស្សដែលនាងគួរខ្វល់គឺគូស្នេហ៍របស់នាងទៅវិញទេ»Wonyoung «តែនាងជាប្រពន្ធរបស់ប៉ាខ្ញុំ រឿងអីមិនពាក់ព័ន្ធនឹងខ្ញុំ»«ខ្ញុំមិនចង់និយាយជាមួយនាងទៀតទេ»ដោយខ្ជិលមានរឿងជាមួយនឹងYujin ច្រើនវុនយ៉ុងហៀបនឹងត្រលប់ទៅក្នុងពិធីវិញ    តែត្រូវយូជីនចាប់ដៃមកវិញ«ចង់ទៅណា ទៅរកអាប្រុសម្នាក់នោះមែនទេ»Wonyoung អាចឃើញដាននៃភាពប្រចណ្ឌមិនច្បាស់លាស់ក្នុងកែវភ្នែកទាំងគូនោះ"តើនាងប្រចណ្ឌឫ យូជីន? មិនមែននាងមានសង្សាររួចហើយទេ?" Wonyoung គិត

«ទៅរកអ្នកណាក៏បាន អោយតែមិនមែននៅជាមួយមនុស្សដូចជានាង»«មនុស្សដូចខ្ញុំវាយ៉ាងមិច»«មនុស្សពិបាកផ្គាប់ចិត្ត តាមអារម្មណ៍មិនត្រូវ ម្តងក្តៅម្តងត្រជាក់ សម្តីឈ្លើយ ពេញចិត្តឫនៅ»ម្តងទៀតwonyoung ហៀបនឹងទៅតែលើកនេះយូជីនទាញនាងដើរទៅក្រៅតែម្តង«លែង Yujinនាងចង់នាំខ្ញុំទៅណា»«បើនាងមិនចង់នៅជាមួយមនុស្សដូចខ្ញុំ ខ្ញុំនឹងបង្ខំនាងឲនៅជាមួយខ្ញំដោយខ្លួនឯង» យូជីនទាញវុនយ៉ុងរហូតដល់ចំណតឡាន រួចរុញនាងចូលក្នុងឡានបន្ទាប់មកនាងដើរទៅកៅអីអង្គុយសម្រាប់អ្នកបើករួចបើកឡានចេញទៅ ជាមួយនឹងសម្លេងតវ៉ាឥតឈប់ឈររបស់Wonyoung ។ «បើនាងមិនឈប់មាត់ឡូឡាទេ ខ្ញុំធានាថានឹងបោះនាងចេញក្រៅឡាន អោយបាក់ឆ្អឹងស្លាប់!!»ឮដូច្នោះវុនយ៉ុងបិទមាត់ នៅក្នុងចិត្តវុនយ៉ុងមានអារម្មណ៍ភ័យបន្តិចបន្តួច ព្រោះនាងខ្លាចក្រែងយូជីនធ្វើអ្វីមកលើនាង។

***********************ក្នុងពិធី

Minju កំពុងអង្គុយម្នាក់ឯងនៅតុជាមួយនឹងទឹកមុខពិបាកចិត្ត មិនដឹងថានាងកើតអ្វីនោះទេ។chaewonលេចចេញមកហៅនាង«Minju »« ចាស មានអ្វីឫchaewon ?»«Minju យូជីនប្រាប់ថាវារវល់ ទើបផ្តាំអោយខ្ញុំមើលថែនាងជំនួសវា»chaewonគ្រាន់តែឮMinjuបញ្ចេញស្នាមញញឹមជូរចត់«មានអីរវល់ ជាងរឿងសង្សារទៅទៀតណ៎»chaewon មិនតបនោះទេ គ្រាន់តែសម្លឹងមើលមីនជូជាមួយទឹកមុខអាណិតបន្តិច។បន្ទាប់មកអ្នកទាំងពីរស្ងប់ស្ងាត់មួយសន្ទុះទើបមីនជូស្នើអោយឆេវ៉ុនជូននាងទៅផ្ទះ    ជាមួយនឹងទឹកមុខយល់ព្រមដ៏រីករាយរបស់ឆេវ៉ុន។

***********************

ឡានបន្តបរដំណើររហូតមកដល់សួនមួយកន្លែង វុនយ៉ុងស្រកាំងឡាំងមួយភ្លែតព្រោះនេះធ្លាប់ជាកន្លែងដែលនាងនឹងយូជីនធ្លាប់មកលេងកាលពីមុន«សួន»«អឺ យ៉ាងមិច នាងគិតថាខ្ញុំនឹងនាំនាងទៅកន្លែងស្ងាត់ហើយរំលោភឫ កុំស្រមៃវាគ្មានថ្ងៃកើតឡើងទេ ដែលខ្ញុំយកខ្លួនទៅប្រឡាក់ជាមួយនាង » Wonyoung សម្លក់នាងក្រោយពីឮនាងនិយាយ«ឆ្កួត គិតតែខ្លួនឯង»wonyoung Yujinមិនតបនោះទេ នាងបើកទ្វារឡានចេញទៅខាងក្រៅ «ចង់ចុះមក ក៏បាននៅទីនេះក៏បាន ស្រេចចិត្តនាង»    ដោយនៅពេលនេះសួនច្បាររាងស្ងាត់បន្តិចមិនសូវមានមនុស្សwonyoung សម្រេចចិត្តចុះតាមយូជីនYujin ដើរលឿនពេកដែលវុនយ៉ុងដើរតាមពីក្រោយត្រូវប្រញាប់បន្ថែមល្បឿនដើម្បីតាមទាន់នាង ប៉ុន្តែដោយសារតែនាងពាក់ស្បែកជើងកែងវាធ្វើអោយជើងនាងក្រឡាច់«អូយ»ឮសម្លេងពីក្រោយយូជីនងាកភ្លាមទៅមើល នាងឃើញវុនយ៉ុងកំពុងអង្គុយស្ទាបជើងខ្លួនឯង។យូជីនដើរថយក្រោយ«យ៉ាងមិច ទៅរួចទេ បើមិនរួចអង្គុយនៅទីនេះហើយ» យូជីននិយាយទាំងមិនខ្វល់  «អត់ចិត្តមែន»វុនយ៉ុងរអ៊ូពេលឃើញយូជីនបន្តដើរទៅមុខទៀត នាងដឹងថាយូជីននឹងមិនចិត្តល្អជួយនាងទេ។ភ្លាមនោះយូជីនត្រលប់មកវិញនាងបន្ទាបខ្លួនរបស់នាង«ឆាប់ឡើងមក »វុនយ៉ុងស្រឡាំងកាំង«លឿនឡើង ....ទាន់ខ្ញុំចិត្តល្អ» ជាមួយនឹងអារម្មណ៍រំភើបចិត្តវុនយ៉ុង ឡើងលើខ្លួនបស់យូជីនដៃឱបករបស់យូជីនជាប់ឯជើងទាំងគូរឹតនៅចង្កេះរបស់យូជីន«កុំឱបកខ្ញុំខ្លាំងពេក វាមិនស្រួល»    wonyoung ធ្វើតាម។យូជីនបន្តដឹកនាងរហូតដល់កន្លែងបង់អង្គុយមួយនៅពីមុខមាត់ទន្លេ ។យូជីនដាក់វុនយ៉ុងចុះ រអ៊ូ«នាងធ្ងន់ណាស់» កុហកតាមពិតទៅវុនយ៉ុងស្រាលណាស់សម្រាប់យូជីន«អរគុណ»វុនយ៉ុងញញឹម យូជីនមិនខ្វល់

«បបរ បរបរសាមចូក»យូជីនឮសម្លេងអ្នកលក់បបរនាងងើបឡើងដើម្បីទៅទិញបរបរក្រោមការសម្លឹងមើលរបស់វុនយ៉ុង។ បន្ទាប់ពីយូជីនចាកចេញទៅ         វុនយ៉ុងបើកទូរស័ព្ទដៃរបស់នាងដែលមានការហៅចូលជាច្រើនដង គ្មានអ្នកណាក្រៅពីឆេមីននោះទេ។នាងចុចត្រលប់ទៅវិញ

«Hello Wonyoung តើអ្នកស្រីមិនអីទេឫ ចុះពេលនេះអ្នកស្រីនៅឯណា ខ្ញុំបារម្ភខ្លាំងណាស់»«ចាស លោកឆេមីន ព្រោះខ្ញុំមិនសូវស្រួលខ្លួន ទើបត្រលប់ទៅផ្ទះមុន សុំទោសដែលមិនបានប្រាប់លោកជាមុន ដែលធ្វើអោយលោកបារម្ភ»«តើអ្នកស្រីកើតអ្វីខ្លាំងដែរទេ ចុះអ្នកស្រីទៅជាមួយអ្នកណា ច្បាស់ណាស់គឺអ្នកស្រីមកឡានជាមួយខ្ញុំ»«គឺខ្ញុំទៅជាមួយ នឹង យូជីន នាងមកទីនេះដែរ...មិនអីទេខ្ញុំគ្រាន់បានធូរហើយ»wonyoung ព្យាយាមរកលេស«អ្នកនាងអាន មកទីនេះ »«ចាស»«មិនអីទេ ពេលដល់ផ្ទះឆាប់សម្រាក ខ្ញុំបារម្ភ រាត្រីសួស្តី វុនយ៉ុង»ឆេមីន«ចាស» វុនយ៉ុងបញ្ចប់ការហៅទូរស័ព្ទ

មួយសន្ទុះយូជីនត្រលប់មកវិញជាមួយបរបរ2ចាន រួមជាមួយនឹងទឹក។នាងហុចចានមួយអោយវុនយ៉ុង«នេះសម្រាប់នាង»វុនយ៉ុងមិននឹកស្មានថាយូជីននឹកឃើញនាងទើបញញឹមទទួលយក ឃើញដូចនោះយូជីនបន្ថែម

«មិនមែនFree ទេណា៎ កុំភ្លេចអោយលុយខ្ញុំវិញផង»«Hasha មិនអីទេ ខ្ញុំនឹងសងx10» នាងញញឹម yujinចាប់ផ្តើមរីករាយជាមួយនឹងរសជាតិបបរដែលនាងធ្លាប់បានភ្លក្សកាលពីប៉ុន្មានឆ្នាំមុនម្តងទៀត។អានុស្សាវរីយ៍ទាំងអស់ដែលនាងធ្លាប់ធ្វើជាមួយមនុស្សក្បែរខ្លួនបានលេចឡើងជាថ្មី។ នាងពិតជាចង់អោយពេលវេលាត្រលប់ថយក្រោយខ្លាំងណាស់ ជាពេលដែលគ្រាន់តែជាសិស្សអនុវិទ្យាល័យអានយូជីន និងចាងវុនយ៉ុងមនុស្សចាស់ជាងនាងម្តងទៀត មិនមែនជាពេលនេះ ដែលក្នុងឋានៈជា ម្តាយចុងនិងកូនស្រីចុងឡើយ។ មិនមែនតែយូជីននោះទេ វុនយ៉ុងក៏គិតដូចគ្នាដែរ .......

************************

ក្រោយពីអ្នកទាំងពីរបញ្ចប់ការបរិភោគហើយ យូជីនរាងងងុយគេង ភ្លាមៗនាងបានសម្រាកក្បាលរបស់ខ្លួនលើភ្លៅរបស់វុនយ៉ុងធ្វើឲសាមីខ្លួនភ្ញាក់«យូជីន » មិនមែនថាវុនយ៉ុងកំណាញ់ភ្លៅនោះទេ ប៉ុន្តែដោយហេតុផលយូជីនមានសង្សាររួចហើយទើបនាងគិតថាមិនសមនឹងស្និទ្ធស្នាលជាមួយមនុស្សមានម្ចាស់

«នៅអោយស្ងៀម.... ខ្ញុំហត់ ខ្ញុំចង់គេងចាត់ទុកថាជាថ្លៃដែលខ្ញុំអោយនាងជិះខ្នងចុះណា៎»«ប៉ុន្តែ យើងមិន—»«វុនយ៉ុង សម្រាប់យប់នេះ...បំភ្លេចអ្វីៗទាំងអស់ផ្តោតទៅលើតែពេលវេលានេះបានហើយ...     ចាប់ពីស្អែកចាំយើងត្រលប់មកដូចធម្មតា..... វិញបានទេ?» វុនយ៉ុងសម្លឹងទៅភ្នែករបស់យូជីនបង្ហាញពី ភាពហត់នឿយ និងអារម្មណ៍ជាច្រើននៅក្នុងនោះ រួចតបដោយស្នាមញញឹម«ចាស គេងទៅយូជីន»Yujin បិទភ្នែកគេងជាមួយនឹងអារម្មណ៍សុខស្រួលដែលពិបាកពណ៌នា       ខណៈពេលដែលម្រាមដៃអ្នកនៅពីលើអង្អែលសក់របស់នាងថ្នមៗពោរពេញដោយភាពទន់ភ្លន់។

សម្រាបអ្នកទាំងពីរនៅក្នុងចិត្តពិតជាចង់អោយពេលវេលាឈប់ដើរទៅមុខ ....គ្រាន់តែមានគ្នាទៅវិញទៅមកបែបនេះល្អបំផុតហើយ។ពួកគេដឹងច្បាស់ណាស់ថាចាប់ពីស្អែកទៅគ្រប់យ៉ាងនឹងត្រលប់មកដូចដើម គ្មានអ្វីផ្លាស់ប្តូរនោះទេ»

see u Next part Bye love you allជិត3000ពាក្យ👌

There are no comments yet. Log in to be the first to leave a review!

Similar stories