ភាគទី9
20:00, 9 September 2024ក្រោយពេលត្រលប់មកវិញវុនយ៉ុងមិនអាចឈប់គិតពីហេតុការណ៍ដែលបានកើតឡើងនៅឯភោជនីយដ្ឋាននោះបានទេ។នៅក្នុងអារម្មណ៍របស់នាងតែងតែគិតថាប្រហែលជាយូជីនមានអារម្មណ៍នឹងនាង គ្រាន់តែគិតបែបនោះនាងមានអារម្មណ៍សប្បាយចិត្តក្រៃលែង។មួយសន្ទុះមកនាងមានអារម្មណ៍ថាស្រេកទឹកនោះ នាងសម្រេចចិត្តចុះទៅជាន់ខាងក្រោម។
បើទោះបីជានាងជាម្ចាស់ស្រីនៅក្នុងភូមិគ្រឹះនេះក៏ដោយចុះ តែវុនយ៉ុងមិនបានបញ្ចេញអំណាចរបស់ខ្លួនឡើយ នាងគ្រាន់តែដើរចុះតាមកាំជណ្តើរថ្នមៗសូម្បីតែភ្លើងក៏នាងមិនបានបើកដែរព្រោះមិនចង់រំខានមនុស្សដែលកំពុងសម្រាកទាំងអស់។ វុនយ៉ុងដើរតាមពន្លឺព្រាលៗរហូតទៅដល់ផ្ទះបាយ។នាងបើកទូរទឹកកកយកទឹកមកញុំារួចបិទទ្វារវិញ ។ នៅពេលដែលនាងងាកត្រលប់ទៅក្រោយវិញនោះ ស្រាប់តែបុកជាមួយនឹងទ្រូងរឹងមាំរបស់មនុស្សម្នាក់ធ្វើឲនាងហៀបនឹងស្រែកដោយសារតែការភ្ញាក់ផ្អើល ប៉ុន្តែមនុស្សម្នាក់នោះលឿនជាងនាងទៅទៀតដោយបានបិទមាត់របស់នាងជាមួយនឹងបាតដៃហើយនិយាយតិចៗ «គឺខ្ញុំេទ» អារម្មណ៍របស់wonyoung ត្រលប់មកធម្មតាវិញនៅពេលដែលបានលឺសំលេងអ្នកនោះ រួចនាងចាប់ផ្តើមនិយាយមួយៗ«Yujinហេតុអ្វីមកស្ងាត់ៗ មិនបញ្ចេញសម្លេងបែបនេះ នាងស្ទើរតែបំភ័យខ្ញុំដល់ស្លាប់ហើយដឹងទេ»Yujin ឃើញថាខ្លួនឯងនៅជិតនឹងតួស្រីពេក នាងក៏ដកខ្លួនឆ្ងាយពីនាងក្នុងគោលបំណងរក្សាចម្ងាយ«ជួយមិនបានទេ ខ្ញុំឃើញស្រមោលស្ទុងៗពីចម្ងាយ ខ្ញុំស្មានថាជាចោរទើបមកមើល អ្នកណាទៅដឹងថាជានាងទៅ»Yujin «បើសិនខ្ញុំដឹងថាជានាងនោះ ខ្ញុំមិនមកទីនេះទេ»Yujin រអ៊ូបន្ថែម«និយាយថាមិចកូនស្រី ម៉ាក់ស្តាប់មិនលឺទេ»ទោះជានាងបានលឺច្បាស់ក៏ដោយក៏តួស្រីនៅតែសួរដើម្បីចង់ឲមានរឿងនិយាយជាមួយYujin បានកាន់តែយូរ«ខ្ញុំនិយាយថា បើជានាងខ្ញុំមិនមកទេ មិនចង់ឃើញមុខ. មួយទៀត ខ្ញុំជាកូនរបស់នាងតាំងពីពេលណា »Yujin «Aww ចុះថ្ងៃមិញអ្នកណាគេណ៎ ហៅខ្ញុំម៉ាក់ៗឡើងពេញមាត់.... អ្នកណាគេអញ្ចេះ» wonyoung ឈរឱបដៃចំអកYujinជាមួយស្នាមញញឹមដ៏មានមន្តស្នេហ៍របស់នាង។ដោយមិនចង់ឲWonyoung ឈ្នះខ្លួននោះYujin ព្យាយាមប្រកែកទៅវិញយ៉ាងលឿន«មិនដឹងទេ ភ្លេចបាត់ហើយ» Yujin
ពេលដែលបានឃើញ Yujin ព្យាយាមធ្វើពុតយ៉ាងនេះ Wonyoung ក៏មិនបានបន្តចំអកនាងទៀតនោះដែរ ព្រោះនាងដឹងថាYujin ជាមនុស្សរឹងយ៉ាងណា«Ok មិនអីទេ បំភ្លេចចុះ តើនាងមកទីនេះមានការអី»«ខ្ញុំឃ្លាន គិតថាមកទីនេះឆុងមីញុំាបន្តិច អ្នកណាទៅស្មានថាបានជួបនាង»Yujin «ចាំខ្ញុំធ្វើមីឲនាងញុំា ទៅអង្គុយទៅ»គ្រាន់តែឮបែបនេះWonyoung មានចិត្តចង់ជួយនាងភ្លាមៗ«ទេ មិនចាំបាច់ មិនត្រូវការ ខ្ញុំធ្វើខ្លួនឯងក៏បាន» Yujin ប្រកែក រួចបម្រុងនឹងដើរទៅទាញមីនៅក្នុងទូរយកមកចំអិន តែត្រូវWonyoung ចាប់ដៃរបស់នាងជាមុន«ណា៎ ទុកឲខ្ញុំធ្វើឲចុះណា៎ ខ្ញុំធ្វើមីឆ្ងាញ់ណាស់ នាងធ្លាប់ភ្លក្សហើយមិនអញ្ចឹង»នៅពេលដែលwonyoung រំលឹកដល់អតីតកាលyujin ពិតជាមិនអាចបដិសេធបាននោះទេ ថាស្រ្តីដែលនៅពីមុខរបស់នាងពូកែចម្អិនម្ហូបណាស់ សម្រាប់នាងគឺ ឆ្ងាញ់!
«បាន បើអញ្ចឹងប្រញាប់ធ្វើទៅ ប្រយ័ត្នខ្ញុំប្តូរចិត្តឈប់ញុំា ឆើស» Yujin លេងខ្លួនព្រោះមិនចង់ឲWonyoung ដឹងចិត្តរបស់នាង រួចដើរទៅអង្គុយនៅតុអាហាររង់ចាំឯWonyoung ញញឹមរួចប្រញាប់ធ្វើមីឲយូជីន។
ខណៈពេលដែលWonyoung មមាញឹកជាមួយការធ្វើមីនោះ យូជីនកំពុងតែអង្គុយ ម្តងម្កាលនាងលួចសម្លឹងទៅមើលWonyoung រហូតដល់គំនិតឆ្កួតមួយលេចឡើងក្នុងចិត្តនាង ។
នាងគិតថាwonyoung ដូចជាប្រពន្ធម្នាក់ដែលកំពុងធ្វើម្ហូបឲខ្លួនដែលជាប្តីកំពុងរង់ចាំ។
Yujin មិនទាំងដឹងថាខ្លួនកំពុងតែញញឹមតែម្នាក់ឯងដូចមនុស្សឆ្កួតនោះទេ រហូតដល់សម្លេងមួយរំខាននាង«Yujin.... Yujin .... មីឆ្អិនហើយ ឆាប់ញុំាឈប់ញញឹមទៀតទៅ »«អ្នកណាញញឹម នាងច្រលំហើយ»Yujin «ច្រលំក៏ច្រលំទៅអញ្ចឹង នេះឆាប់ញុំាប្រយ័ត្នត្រជាក់អស់ អឺ... ត្រូវការខ្ញុំបញ្ចុកទេ» Wonyoung « មិនត្រូវការ ខ្ញុំមានដៃ» Yujin Yujin ចាប់ផ្តើមញុំាដោយព្យាយាមគេចពីមុខញញឹមរបស់Wonyoung ដែលកំពុងមើលនាង «ឆ្ងាញ់ទេ?»«អត់»Yujin ប្រកែកនិងគ្រវីក្បាលទាំងមាត់កំពុងទំពាអត់ឈប់«មិនឆ្ងាញ់មែនទេ? បើអញ្ចឹងឈប់ញុំា ឲមកនេះ»wonyoung ធ្វើពុតជារកទាញចានមីចេញ តែYujin ឃាត់«នាងធ្វើឲខ្ញុំ ទោះជាមិនឆ្ងាញ់ក៏ខ្ញុំត្រូវតែប្រឹងញុំាដែរ កុំឲគេថាខ្ញុំខ្វះសុជីវធម៍ មិនចេះដឹងគុណ»Yujin និយាយរួចបន្តអាហាររបស់នាង Wonyoung មិនតបត គ្រាន់តែសម្លឹងមើលទៅមនុស្សមាត់ខុសពីចិត្តម្នាក់នេះជាមួយនឹងស្នាមញញឹមស្រស់ថ្លា សម្រាប់Wonyoung Yujin នៅពេលនេះគឺពិតជាគួរឲស្រលាញ់ណាស់ ទោះបីជានាងមិនបាននិយាយអរគុណខ្លួនឬក៏បន្តនិយាយស្តីគំរោះគំរើយដាក់នាងយ៉ាងណាក៏ដោយ ក៏វាមិនជាបញ្ហាអ្វីដែរ ។
.....................................................................
«យូជីន មួយនេះស្អាតទេ»Minjuសួរទៅកាន់គូស្នេហ៍របស់នាងឯដៃរបស់នាងលើករ៉ូបឲយូជីនមើល«ស្អាត អ្វីក៏ដោយឲតែនៅលើខ្លួនអូនគឺស្អាតគ្រប់យ៉ាង»Yujin « Aww សង្សារអ្នកណាគេនេះសម្តីផ្អែមយ៉ាងនេះ គួរឲស្រលាញ់ណាស់»Minju ចាប់ថ្ពាល់Yujin «គឺសង្សារ Kim Minju នេះហើយ»Yujin «អញ្ចឹងចាំអូននៅទីនេះហើយណា អូនទៅសាកឈុតនេះសិន ណា៎Baby »Yujin ងក់ក្បាលដើរទៅអង្គុយចាំនាង.........
នៅឯម្ខាងទៀតមានមិត្តភក្តិមួយគូកំពុងដើរក្បែរគ្នា ដៃអ្នកទាំងពីរកាន់នូវរបស់មួយចំនួនដែលបានទិញផងដែរ។«យូរៗបានដើរផ្សារទិញឥវ៉ាន់ម្តង សប្បាយដល់ហើយវើយ មែនទេWon »Liz «អឺ ពិតមែនហើយឯង មួយរយៈនេះយើងរវល់ពេកមិនសូវមានពេលលំហែខួរទេ ថ្ងៃនេះសុំសប្បាយម្តងហើយ»Wonyoung «ឯងចង់ទិញអ្វីទៀតទេ Won ?»Liz «អត់ទេ យើងចង់រកអ្វីញុំាល្អជាង »Wonyoung «តោះទៅអញ្ចឹង យើងក៏រាងឃ្លានបន្តិចដែរ»Lizនិយាយwonyoung ងក់ក្បាល។
***********************«ខាងYujin » ងាកមកគូស្នេហ៍មួយគូនេះវិញ ក្រោយពេលដែលទូទាត់ការចំណាយអស់ហើយ អ្នកទាំងពីរបន្តដើរមើលឥវ៉ាន់ដែលមានក្នុងហាងទំនើបជាច្រើនក្នុងផ្សារទំនើប។កំពុងដើរសុខៗMinju និយាយ«Yujin អូនឃ្លាន » Minju ធ្វើទឹកមុខគួរឲស្រលាញ់ដាក់Yujin ឯដៃអង្អែលក្បាលពោះslim របស់នាង ។ ដោយឃើញគូស្នេហ៍បែបនេះYujin សើច ដៃចាប់ចុងច្រមុះMinju តិចៗ«បើអញ្ចឹងយើងរកអ្វីញុំាសិនទៅ ព្រះនាង»«Okay » ខណៈកំពុងដើររកហាងនោះ Minju ក្រឡេចភ្នែកឃើញរូបរាងដែលនាងស្គាល់ គំនិតមួយបានលេចចេញក្នុងចិត្តរបស់នាង ជ្រុងមាត់របស់នាងចាប់ផ្តើមញញឹមតិចៗ«Yujin នោះជាអ្នកស្រីចាង ពិតទេ»Minju សួរទៅYujin Yujin មើលទៅតាមដៃដែលMinjuចង្អុលនាងឃើញWonyoung ពីចម្ងាយ «មិនបាច់ខ្វល់ទេ តោះយើងទៅកន្លែងផ្សេងល្អជាង» Yujin ចង់នាំMinju ចេញពីទីនេះ ប៉ុន្តែត្រូវនាងបដិសេធ«អត់ទេ មើលទៅគាត់កំពុងតែចូលហាងរកអ្វីញុំាដូចយើងដែរ អូនគិតថាជាការល្អ បើសិនជាពួកយើងចូលរួមជាមួួយពួកគាត់ ហើយអូនក៏ចង់ណែនាំខ្លួនក្នុងនាមជាអនាគតកូនប្រសាររបស់គ្រួសារ អាន ផងដែរ»Minju
Yujin ស្ទាក់ស្ទើរក្នុងចិត្ត ទើបនាងព្យាយាមរកលេសយ៉ាងណា ឲMinjuយល់ព្រមចាកចេញ«តែបងគិតថា យើងគួរ—» នាងមិនទាន់បញ្ចប់ប្រយោគពេលដែលឃើញ Minju ដើរសំដៅទៅរកWonyoung នាងគ្មានជម្រើសផ្សេងក្រៅពីដើរតាមពីក្រោយនោះទេ«ជម្រាបសួរអ្នកស្រី Jang » ទាំងLiz និងWonyoung ឆ្ងល់ដូចគ្នាពេលឃើញមនុស្សស្រីម្នាក់និងYujin មកជាមួយគ្នា នាងគិតថានាងប្រហែលជាមិត្តរបស់Yujin ទើបនិយាយ«ចាស តើអ្នកនាងជាមិត្តរបស់Yujin មែនទេ?»«មិនមែនទេ ប៉ុន្តែពួកយើងគឺលើសពីមិត្ត»Wonyoungចាប់ផ្តើមសង្ស័យ នាងក្រឡេចទៅមើលYujinដែលកំពុងឈរអេះអុញ នៅក្បែរនារីម្នាក់នេះ«Yujin មិនគិតណែនាំអូនឲអ្នកស្រីចាងស្គាល់ទេឬ?»Minju ឱបដៃYujin «អឺ Jang Wonyoung នេះគឺ Minju នាងជាអឺ...អឺនែ.... ..សង្សាររបស់ខ្ញុំ» Yujin
Yujin ពិតជាមិនយល់ពីខ្លួនឯងទេ ហេតុអ្វីគ្រាន់តែណែនាំគូស្នេហ៍ដល់មនុស្សស្រីម្នាក់នេះ ហេតុអ្វីពិបាកយ៉ាងនេះ នាងមានអារម្មណ៍ថាខ្លួនឯងកំពុងតែធ្វើខុសអ្វីមួយលើនាង តែនាងមិនដឹងថាខុសអ្វីឲពិតប្រាកដក្នុងចិត្តនោះទេ។ គ្រាន់តែឮពាក្យថាគូស្នេហ៍ចេញពីមាត់របស់Yujin ចិត្តរបស់Wonyoung ឈឺស្ពឹក ដៃរបស់នាងចាប់ផ្តើមញ័រតិចៗ ប៉ុន្តែនាងព្យាយាមពង្រឹងស្មារតីខ្លួនឯងឡើងវិញដោយមិនឲអ្នកណាម្នាក់បានឃើញនោះទេ ។ចំណែកMinju វិញនោះញញឹមសមចិត្តមើលទៅកាន់ទឹកមុខពិបាកចិត្តរបស់Wonyoung អម្បាញ់មិញ
«អរ...តាមពិតទៅអ្នកនាងជាគូស្នេហ៍របស់Yujin ខ្ញុំស្មានថាអ្នកនាងជាមិត្ត ព្រោះ Yujinមិនប្រាប់ខ្ញុំថានាងកំពុងទាក់ទងអ្នកណានោះទេ»Wonyoung «ចាស តើអ្នកស្រីកំពុងរកអ្វីញុំាពិតទេ បើអញ្ចឹងពួកយើងរួមតុជាមួយគ្នាតែម្តងទៅល្អទេ ដើម្បីឲស្គាល់គ្នាកាន់តែច្បាស់ ព្រោះថ្ងៃអនាគតយើងនឹងបាននៅក្នុងផ្ទះតែមួយមិនខាន»Minju«ចាសមិនអីទេ ខ្ញុំភ្លេចថាខ្ញុំមានធុរៈដែលត្រូវប្រញាប់ដោះស្រាយ អ្នកនាងនិងYujin ទៅតែពីរនាក់ចុះ ខ្ញុំលាទៅមុនហើយ» «Liz ពួកយើងទៅល្អជាង»
Wonyoung បង្ខំចិត្តញញឹមទៅកាន់អ្នកទាំងពីរ រួចដើរចាកចេញពីទីនោះ ជាមួយនឹងការសម្លឹងរបស់Yujin ពីដំណើរចាកចេញរបស់នាងពីក្រោយ
«តោះ Yujin អូនឃ្លានហើយ»Yujin ងក់ក្បាលតែអារម្មណ៍របស់នាងរសាត់ទៅជាមួយមនុស្សស្រីដែលចាកចេញមុននេះបាត់ទៅហើយ។
*************************
មកដល់ចំណតឡានWonyoung ចូលទៅអង្គុយលើកៅអីទាំងគ្មានវិញ្ញាណក្នុងខ្លួន ស្នាមញញឹមដែលនាងសម្តែងអម្បាញ់មិញបានបាត់បន្សល់តែរូបរាងគួរឲអាណិតទៅវិញ។ក្នុងនាមជាមិត្តLiz ពិតជាពិបាកចិត្តជំនួសមិត្តរបស់នាងណាស់ តើអ្នកណាមិនឈឺពេលដឹងមនុស្សខ្លួនស្រលាញ់មានស្នេហា?«Wony » Liz បម្រុងនិងនិយាយលួងលោមមិត្តរបស់នាង«ខ្ញុំដឹងថាឯងចង់និយាយអី ប៉ុន្តែមិនបាច់ទេ»Wonyoung និយាយកាត់Liz ជាមុនជាមួយនឹងសម្លេងយឺតៗ
«ទោះជាYujin មិនទាន់មានសង្សារក៏យើងនិងនាងគ្មានថ្ងៃអាចទៅរួចនោះដែរ.... សុំបានត្រឹមនៅក្បែរបារម្ភពីនាងពីចម្ងាយ... គ្រប់គ្រាន់ហើយសម្រាប់យើង»លឺបែបនោះLizបានត្រឹមតែដកដង្ហើមធំ ដៃរបស់នាងប៉ះស្មារWonyoung ថ្នមៗ«បើបែបនោះ ឯងព្យាយាមកាត់ចិត្តទៅWon ឯងស្អាតយ៉ាងនេះមិនខ្វះនោះទេ...... អ្នកដែលស្រលាញ់ឯង» Liz
Wonyoung មិនបានតបតនោះទេ នាងដឹងខ្លួនឯងច្បាស់ណាស់ថាជាតិនេះ នាងគ្មានបេះដូងសម្រាប់អ្នកផ្សេងទៀតទេ លើកលែងតែនាងម្នាក់គត់ Yujin !
*********************** . ភូមិគ្រឹះអាន
តាំងពីពេលដែលYujin ត្រលប់មកវិញ នាងមិនទាន់បានឃើញWonyoung នៅឡើយទេ សូម្បីតែនៅតុអាហារក៏នាងមិនមកចូលរួមដែរ។ដោយមានចិត្តបារម្ភនោះYujin សួរម៉ែដោះពីនាង«នេះអ្នកស្រីរបស់អ៊ំ មិនទាន់មកទេឫ?»«អ្នកស្រីមកផ្ទះយូរមកហើយ ប៉ុន្តែគាត់ប្រាប់អ៊ំថាថ្ងៃនេះគាត់មិនឃ្លាននោះទេ បន្ទាប់មកគាត់ឡើងទៅខាងលើបាត់ទៅ»ម៉ែដោះ«ម្ចាស់តូច អ៊ំឃើញអ្នកស្រីថ្ងៃនេះត្រលប់មកវិញទាំងទឹកមុខក្រៀមក្រំ តើគាត់កើតអ្វីទេដឹង»ម៉ែដោះបន្ថែមដោយទឹកមុខបារម្ភ«ក្រៀមក្រំឫ » Yujin សួរបញ្ជាក់ ម៉ែដោះងក់ក្បាល
Yujin ពិតជាមិនយល់ពីខ្លួនឯងនោះទេ ហេតុអ្វីចាំបាច់ខ្វល់ពីមនុស្សស្រីម្នាក់នោះ មុនដំបូងនាងគិតថានឹងមិនចាប់អារម្មណ៍រឿងរបស់នាងនោះទេ ប៉ុន្តែឥឡូវនេះនាងបែរជាកំពុងឈរនៅពីមុខបន្ទប់គេងរបស់មនុស្សដែលនាងថាស្អប់គ្រប់ពេលទៅវិញ«ចង្រៃ Yujin » នាងជេរខ្លួនឯងYujin លើកដៃគោះទ្វារតិចៗ មួយសន្ទុះនាងលឺសម្លេងមនុស្សនៅខាងក្នុង«ខ្ញុំមិនឃ្លានទេ ម៉ែដោះទៅសម្រាកចុះ មិនបាច់បារម្ភពីខ្ញុំទេ»«បើកទ្វារ ខ្ញុំYujin »មិនលឺសំលេងឆ្លើយតប នាងគោះទ្វារម្តងទៀត.... Yujin បម្រុងនឹងលើកដៃគោះម្តងទៀតស្រាប់តែទ្វារបើកឡើងបង្ហាញរូបរាងWonyoung ចេញមក មុខរបស់នាងស្លេក ភ្នែកក្រហមដូចជាទើបតែយំរួច សម្លឹងមើលមកនាងទទេ ឃើញដូចនោះចិត្តរបស់Yujin ក៏ក្រៀមក្រំបន្តិចដែរ នាងពិតជាមិនចង់ឃើញនាងបែបនេះទេ «មានការអ្វីមែនទេ»«គ្មានអ្វីទេ ម៉ែដោះផ្តាំឲមកសួរសុខទុក្ខនាង ក្រែងនាងឈឺហ្នឹងណា៎»Yujin យកម៉ែដោះមកបាំងមុខ«ខ្ញុំមិនអីទេ ប្រាប់គាត់មិនចាំបាច់បារម្មណ៍នោះទេ » Yujin ចង់សួរនាងថានាងកើតអ្វី តែពេលដែលនាងប្រុងនឹងហាមាត់ទៅហើយWonyoung កាត់ជាមុន«បើអស់ការហើយ ខ្ញុំទៅសម្រាកសិនហើយ រាត្រីសួស្តីYujin »«ឈប់—» ទ្វារបិទពីមុននាងភ្លាមៗ Yujin ច្របូកច្របល់ក្នុងចិត្ត រួចដើរទៅបន្ទប់នាងវិញជាមួយនឹងភាពសង្ស័យក្នុងចិត្តជាច្រើន។
Wonyoung មិនទាន់ទៅណានោះទេ នាងឈរផ្អឹបនឹងមាត់ទ្វារ ដោយឮសម្រឹបជើងរបស់Yujin ចាកចេញទៅ ទឹកភ្នែកដែលខំទប់ចាប់ផ្តើមហូរមកម្តងទៀត.......
នាងស្មានថានាងមានចិត្តចំពោះខ្លួនដែរ ប៉ុន្តែវាប្រែជានេះគ្រាន់តែជាការគិតតែម្នាក់ឯងរបស់នាងនោះទេ ទង្វើប្រចណ្ឌ ហួងហែងពីYujin ថ្ងៃមុនគ្រាន់តែជាការគិតស្រមៃរបស់នាងប៉ុណ្ណោះ ។ «ចាប់ពីថ្ងៃស្អែកទៅ ឯងមិនត្រូវយំទៀតនោះទេ Wonyoung ឯងត្រូវតែធ្វើជាមនុស្សស្រីដែលរឹងមាំឲបាន»នាងនិយាយទៅកាន់ខ្លួនឯង
******************
see u next partLove u allNote:Thanks for 1K reading
There are no comments yet. Log in to be the first to leave a review!
![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)




